Monday, June 15, 2015

សេចក្តី​ជូន​ដំណឹង របស់​អាជ្ញាធ​រអប្សរា ស្តីពី​ការ​ប្រារព្ធ​ទិវាអន្តរ​ជាតិ​ស្តី​ពីយូហ្គា (International Day of Yoga ) នៅមុខ​ប្រាសាទ​អង្គរ




អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ ផ្ញើលិខិត​ជូន ​លោក​ ប្រេដ​ អាដាម​ ជាមួយ​នឹង​​ការព្រមាន​មិន​​ឲ្យចូល​ប្រទេស​ទៀត ​

អ្នកនាំ​ពាក្យក្រសួង​មហាផ្ទៃ​នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥ បាន​ផ្ញើលិខិត​១ច្បាប់ជូន លោក ប្រេដអាដាម នាយកអង្គការ Human Right Watch ប្រចាំតំបន់អាស៊ី ទាត់ចោល​ការនិយាយបំភ្លើស នូវអត្ថបទ​ដែលបានចុះ​ផ្សាយនៅថ្ងៃទី៨ខែ​មិថុនាឆ្នាំ២០១៥ នៅលើគេហ​ទំព័រអង្គការ Human Right Watch
អ្នកនាំ​ពាក្យក្រសួង​មហាផ្ទៃចាត់​ទុកអត្ថបទ​ដែលរៀបរៀង​ដោយលោក ប្រេដ អាដាម ថាបានរៀបចំ​គ្រោងទុកជា​មុន ក្នុងចេតនា​មូលបង្កាច់ និងបង្កប់​នូវគំនុំគុំ​គួន​បុគ្គល មកលើថ្នាក់​ដឹកនាំកំពូល​នៃព្រះរាជាណាច​ក្រកម្ពុជា។
ខ្លឹមសារចុង​ក្រោយនៃ​លិខិត​របស់អ្នកនាំ​ពាក្យក្រសួង​មហាផ្ទៃបាន​ព្រមានទៅ​លោក ប្រេដអាដាម ថា «សម្រាប់នាពេលអនាគត​ប្រសិនបើ​លោក ប្រេដ អាដាម នៅតែ​ប្រកាន់ជំហរ និងទស្សនៈប្រកប​ដោយ​និន្នាការមិន​អព្យាក្រិត ដែល​ធ្វើឲ្យប៉ះពាល់​ដល់សង្គម​កម្ពុជាបែប​នេះតទៅទៀត លោកមិន​គួរឈានជើង​ចូលមកកាន់​ព្រះរាជាណាចក្រ​កម្ពុជាទៀតទេ»
សូម​ជម្រាបជូន​នូវខ្លឹម​សារទាំងស្រុង​នៃលិខិត​របស់អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃដូ​ចតទៅ៖

ព្រះមហាក្សត្រ​ ប្រោស​​ព្រះរាជ​ទាន​គោរ​មងារ ​ជូន​ ឯកឧត្តម​ សាយ​ ឈុំ ​និងឯក​ឧត្តម​ ស​ ខេង​ ជាសម្តេច​

ព្រះករុណា​ព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៥ បានសំរេច​ប្រោសព្រះ​រាជទាន​គោរមងារ ជូនឯកឧត្តម សាយ ឈុំ ប្រធានព្រឹទ្ធស​ភាជាតិ ជាសម្តេច​វិបុលសេនាភក្តី សាយ ឈុំ និងឯកឧត្តម ស ខេង ឧបនាយករដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ត្រូវបាន​ព្រះមហាក្សត្រ​នៃព្រះរាជាណាច​ក្រកម្ពុជា ប្រោសប្រទាន​គោរមងារជា សម្តេច​ក្រឡាហោម ស ខេង។
នៅក្នុង​ព្រះរាជក្រឹត្យ របស់ព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បានបញ្ជាក់​ពីស្នាដៃ និងភាព​លេចធ្លោមួយ​ចំនួន ដែលឯក​ឧត្តម សាយ ឈុំ បានធ្វើ​កន្លង​មកក្នុង​ជិវិតជាអ្នកនយោបាយ​របស់ឯក​ឧត្តម ដែលបានលះបង់​បំរើជាតិមាតុ​ភូមិកម្ពុជា។ ឯក​ឧត្តម សាយ ឈុំ បានចូល​រួមកសាង​ប្រព័ន្ធច្បាប់ សំរាប់​ប្រើប្រាស់​ជាឧត្តមប្រយោជន៍​ដល់​សង្គមជាតិ ទទួលបាននូវសន្តិភាព ស្ថិរភាព ឯកភាព​ជាតិ ការអភិវឌ្ឍ​ជាតិលើ​គ្រប់វិស័យ ការពារលទ្ធិប្រ​ជាធិបតេយ្យ និងមាន​កិច្ចសហប្រតិបត្តិ​ការអន្តរជាតិល្អ ព្រម​ទាំងរក្សាបាននូវឯករាជ្យ​ជាតិ និងបូរណភាពទឹកដី។
ព្រះរាជ​ក្រឹត្យដដែល​បានឲ្យដឹងថា ឯកឧត្តម សាយ ឈុំ ជាអ្នកដឹកនាំ​ដ៏ឆ្នើម ជាទីគោរពស្រឡាញ់​របស់ប្រជារាស្ត្រ មានស្វាមី​ភក្តីចំពោះរាជបល្ល័ង្គ ការពារ​និងគោរព​ព្រះពុទ្ធសាសនា ការពារ​យុត្តិធម៌សង្គម​ដើម្បីនិរន្តរ​ភាពរាជានិយម នៃព្រះរាជាណា​ចក្រកម្ពុជា ក្រោមកិច្ច​ដឹកនាំដ៏ឈ្លាស​វៃ របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋម​ន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នា​នេះដែរ ព្រះមហាក្សត្រ​ក៏បានប្រោស​ព្រះរាជទានគោ​រមងារ ជូន ឧត្តម ស ខេង ជាសម្តេច​ក្រឡាហោម ស ខេង  ដោយឯក​ឧត្តមត្រូវ​បានចាត់​ទុកជាវីរជនដ៏​ឆ្នើម ដែលបានបំរើជាតិរយៈពេល​ជាង៣០ឆ្នាំ ដោយឯក​ឧត្តម ស ខេង បាន កសាងបាន​នូវសន្តិភាពជាតិ ស្តិរភាពជាតិ ឯកភា​ពជាតិ សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍជាតិ​លើគ្រប់វិស័យ ការពារលទ្ធិប្រជា​ធិបតេយ្យ និងមាន​ស្ថិរភាព សន្តិសុខ​សង្គមបានល្អ​ប្រសើរ ព្រមទាំងរក្សា និងការពា​របាននូវឯករាជ្យជាតិ និងបូរណ​ភាពទឹកដី ក្រោមកិច្ច​ដឹកនាំដ៏ឈ្លាស​វៃ របស់ សម្តេចអគ្គមហាសេនាប​តីតេជោ ហ៊ុន សែន នាយករដ្ឋម​ន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ការប្រទាន​គោរមងារជូន ឯកឧត្តម សាយ ឈុំ និង ឯកឧត្តម ស ខេង គឺជាការ​លើកទឹកចិត្ត ជូនចំពោះ​ឯកឧត្តម ទាំងពីរដែល​បានបំរើជាតិមាតុ​ភូមិរបស់ខ្លួន ដោយ​ស្មោះស និងលះបង់ទាំងកំលាំងកាយ និងចិត្តអស់​រយៈពេលជាង៣០ឆ្នាំ និងបាន​កសាងនូវ​ស្នាដៃជា​ច្រើនជូនជាតិ និងប្រជាជន​ខ្មែរ។

អត្ថបទ៖ សុ​ភាព

លោក​ ថោង​ សារ៉ាត់​ ត្រូវបានតុលាការ​ កាត់ក្តីឲ្យ​ជាប់ពន្ធនាគារ​ ២ឆ្នាំ៦ខែ​ ក្នុងសំណុំរឿង​រក្សាអាវុធ​ខុសច្បាប់​

នៅថ្ងៃទី​ ១៥ ខែមិថុនា ឆ្នាំ២០១៥នេះ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាសសាល​ក្រម ដោយ​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ទណ្ឌិត ថោង សារ៉ាត់ ២ ឆ្នាំ៦ខែ និងពិន័យជា​ប្រាក់ ៦លានរៀល ក្នុងរឿង​រក្សាអាវុធ​ខុសច្បាប់។
ចំណែក លោក ថោង ចំរើន ជាឪពុករបស់ ទណ្ឌិត ថោង សារ៉ាត់ និងអ្នកស្រី កែវ សារី ជាម្តាយ ត្រូវផ្តន្ទាទោស​ដាក់ពន្ធនាគាររយៈ​ពេល២ឆ្នាំ និងពិន័យ​ជាប្រាក់ ៦លាន​រៀល ក្នុង​សំណុំរឿងរក្សា​អាវុធចំនួន១១ដើមដោយ​ខុសច្បាប់។ សាលក្រម​នៅព្រឹកមិញនេះ គឺត្រូវ​បានប្រកាសដោយ  លោកចៅ​ក្រមជំនុំ​ជម្រះ ឃី ឆៃ។
គួរបញ្ជាក់​ថា សាលាដំបូងរា​ជធានីភ្នំពេញ បានប្រកាស​សាល​ក្រមនេះលើ​សំណុំរឿង គឺគ្រាន់តែជាករណី​មួយក្នុង​ចំណោម ករណីជា​ច្រើនទៀត​ដែលមិនទាន់​ត្រូវបាន​ជំនុំជម្រះ ដូចជាសំណុំ​រឿង ឃាត​កម្មលើ ឧកញ៉ា អ៊ឹង ម៉េងជឺ និងសំណុំ​រឿង​ដីធ្លីមួយ​ចំនួនទៀត៕

អត្ថ​បទ៖ សុ ភាព


សារ​​លិខិត​ថ្លែង​អំណរ​គុណ ​របស់​​សម្តេ​ច​ក្រឡា​ហោម ស ខេង ​សូមគោ​​រព​ជូន សម្តេច​​អគ្គ​មហា​​សេនា​បតី​តេជោ ហ៊ុន សែន ដែលបានផ្តល់​ការគាំទ្រ​ និងទូលថ្វាយ​ ព្រះមហាក្សត្រ


សារ​លិខិត​របស់​សម្តេច​ក្រឡា​ហោម ស ខេង ឧប​នាយក​​រដ្ឋមន្រ្តី សូម​ក្រា​ប​បង្គំ​ទូល​ថ្វាយ ព្រះ​ករុណា ព្រះ​មហាក្សត្រ ជាអម្ចាស់​ជីវិត​លើត្បូង


សារ​លិខិតថ្លែងអំណរគុណ ​របស់​សម្តេ​ចក្រឡា​ហោម ស ខេង ឧបនា​យក​រដ្ឋមន្រ្តី សូមគោ​រព​ជូន សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី


សារ​លិខិត​អំណរ​សាទរ របស់​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន គោរ​ពជូន សម្តេច​ក្រឡា​ហោម ស ខេង ឧប​នាយក​រដ្ឋមន្រ្តី


សារ​លិខិត​អំណរ​សាទរ របស់​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន គោរ​ពជូន សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា


សារលិខិត​ថ្លែងអំណរគុណ របស់​សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ថ្វាយ​ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ


សារ​លិខិត​អបអរ​សារទរ របស់​សម្តេ​ចអគ្គ​មហា​សេនាប​តីតេជោ ហ៊ុន សែន ផ្ញើជូន សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា


សារ​លិខិត​អបអរ​សារទរ របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ផ្ញើជូន សម្តេច​ក្រឡា​ហោម ស ខេង ឧបនា​យក​រដ្ឋមន្រ្តី


ព្រះរាជក្រិត្យ ប្រោសព្រះរាជទានគោរមងារឯកឧត្តម ស ខេង ទៅជាសម្តេចក្រឡាហោម ស ខេង


ព្រះរាជ​ក្រិត្យ ប្រោស​ព្រះ​រាជ​ទាន​គោរ​មងារ​ ឯកឧត្តម សាយ ឈុំ ​ជា​ សម្តេច​​វិបុល​សេនា​ភក្តី សាយ ឈុំ


កំណត់​ទូតត​វ៉ា​របស់​ក្រសួង​ការបរទេស លេខ១៣៨៨កបទ-សអ/ច្បក៤ ជូន​​ស្ថាន​ទូត​វៀត​ណាម នៅភ្នំពេញ ពាក់ព័ន្ធ​នឹង​កា​រជីក​ស្រះ​ដោយ​អាជ្ញាធ​រវៀតណាម នៅខេត្តរតនគិរី


លិខិត​ក្រសួង​មហា​ផ្ទៃ​ជម្រាប​ជូន​លោក Brad Adams, ​អត្ថបទ​ក្រោម​​ចំណង​​ជើងថា «Cambodia: Chea Sim Death Shows Failings of Khmer Rouge Court» ចុះ​ផ្សាយ​ថ្ងៃទី​០៨ ខែ​មិថុនា ឆ្នាំ២០១៥



សារ​រំលែក​ទុក្ខ​របស់​នាយក​រដ្ឋម​ន្រ្តីប្រទេស​ជប៉ុន ផ្ញើជូន សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​កម្ពុជា