កាលពីព្រឹកថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០១៥ នៅក្នុងទីស្នាក់ការសម្ព័ន្ធយុវជនកម្ពុជាភូមិក្រាំងពង្រ ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ មានបើកវគ្គបណ្តុះបណ្តាលជំនាញចិញ្ចឹមជ្រូកជូនប្រជាសហគមន៍ចិញ្ចឹមជ្រូកចំនួន៤៦ នាក់។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៣ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៥ ។
វគ្គបណ្តុះបណ្តាលនេះកើតឡើងក្រោមគំនិតផ្តួចផ្តើម និងឧបត្ថម្ភគាំទ្ររបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាអ្នកតំណាងរាស្រ្តមណ្ឌលតាកែវ សហការជាមួយមន្ទីកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តតាកែវ និងការិយាល័យផលិតកម្ម និងបសុព្យាបាល។
នៅក្នុងវគ្គបណ្តុះបណ្តាលនេះមានបង្រៀនបច្ចេកទេសលម្អិតអំពី ពូជជ្រូក និងការជ្រើសរើសពូជជ្រូក ការសាងសង់ទ្រុងសត្វ ការផ្តល់ជំណី និងទឹក ការបង្កាត់ពូជ ការថែទាំមេជ្រូក និងកូន ការធ្វើអនាម័យ រួមជាមួយការបង្រៀនពីវិធីបង្ការ និងព្យាបាលជំងឺដែលតែងតែកើតមានលើជ្រូកនៅក្នុងមូលដ្ឋាន។
ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលអស់រយៈពេល៣ថ្ងៃរួចមក ថ្លែងក្នុងពីធីបិទវគ្គ និងចែកវិញ្ញាបនប័ត្រជូនសិក្ខាកាម ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ តំណាងឯកឧត្តម ស្វាយ ស៊ីថា ប្រធានក្រុមការងារចុះជួយឃុំកុមារាជា បានចែករំលែកបទពិសោធន៍ និងផ្តាំផ្ញើជូនសិក្ខាកាមទាំងអស់ថាវគ្គបណ្តុះបណ្តាលជំនាញបែបនេះគឺមានសំខាន់ណាស់សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាសហគមន៍ ជាងនេះទៅទៀតឯកឧត្តម បានបន្តរថា ប្រជាកសិករដែលនៅមូលដ្ឋានទាំងអស់គួរស្វែងរកចំណូលគ្រួសារក្នុងភាពជាសហគ្រិនតាមរយៈការចិញ្ចឹមសត្វ ដាំបន្លែបង្កា ជាជាងការដែលខិតខំរកមធ្យោបាយទៅធ្វើការឲ្យគេនៅក្រៅប្រទេស ទាំងស្របច្បាប់ក្តី ទាំងខុសច្បាប់ក្តីព្រោះតាមរយៈបទពិសោធន៍កន្លងមក ការធ្វើចំណាកស្រុកបែបនេះប្រឈមនឹងគ្រោះថ្នាក់ជាច្រើន ហើយឃ្លាតឆ្ងាយគ្រួសារ កូនចៅមិនមានអនាគតល្អព្រោះគ្មានអ្នកអបរំ និងមើលថែបានដិតដល់ នឹងអាចឈានដល់ការក្លាយជាជនរងគ្រោះដោយសារគ្រឿងញៀននៅថ្ងៃខាងមុខជាក់ជាមិនខាន។
បន្ទាប់ពីមានការផ្តាំផ្ញើបែបនេះរួចមក ឯកឧត្តមស្វាយ សុវណ្ណរិទ្ធ ប្រគល់វិញ្ញាបនប័ត្រជូនសិក្ខាកាមទាំង៤៦នាក់ដោយក្តីរីករាយ។
Monday, October 5, 2015
ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍មួយគ្រួសារ នៅខេត្តព្រះវិហារ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា
យោងតាម Page សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៥ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានផ្តល់អំណោយមនុស្សធម៌ ជូនគ្រួសារលោក ឃឹម ផិត អាយុ ២៤ ឆ្នាំ ដែលរងគ្រោះដោយរថយន្តបុកបាក់ជើងម្ខាង និងកូនប្រុសរបួសក្បាល កាលពីល្ងាចថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០១៥ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ៦មករា ខេត្តព្រះវិហារ។
អំណោយសប្បុរសធម៌ដែលត្រូវប្រគល់ជូនតំណាងគ្រួសារ ដែលទទួលរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នាពេលនោះរួមមាន៖ អង្ករ១២គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា១០០.០០០រៀល (ដប់ម៉ឺនរៀល)៕

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល ពិភាក្សាការងារជាមួយសមាជិកសភាជប៉ុន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលសន្យាជួយដល់ការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា រួមទាំងជំនួយផ្សេងៗទៀតជាច្រើនដែលជប៉ុនបាននិងកំពុងជួយដល់កម្ពុជា ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុនសែន បានបង្ហាញសេចក្តីអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនជប៉ុនជាថ្មីម្តងទៀតនេះ ក្នុងខណៈដែលសម្តេច បានអនុញ្ញាតឱ្យ ឯកឧត្តម កាហ្ស៊ុយុគី ណាកាណេ (Kazuyoki Nakane) សមាជិកសភា និងជាអនុរដ្ឋមន្ត្រីការបរទេសជប៉ុន ចូលជួបសំដែងការគួរសម នៅវិមានសន្តិភាព នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា៖ នៅក្នុងជំនួបនេះ ឯកឧត្តម កាហ្ស៊ុយុគី ណាកាណេ បានជំរាបជូនសម្តេចតេជោថា ជារៀងដរាបមក ឯកឧត្តម បានប្រឹងប្រែង ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា និងជប៉ុន ។ នោះសោតគឺឯកឧត្តមបានជួបជាមួយនឹងថ្នាក់ដឹកនាំកម្ពុជាជាប្រចាំ ដើម្បីជាការស្វែងយល់ពីទំនាក់ទំនង ការងារផ្សេងៗ។ លើសពីនេះទៀត ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលតែងតែគាំទ្រចំពោះនាវាយុវជន ជប៉ុន-អាស៊ាន ក៏ដូចជាគាំទ្រទៅលើគម្រោងផ្សេងៗ ដែលជប៉ុនបានជួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជាគម្រោងប្រព័ន្ធលូទឹកនៅទីក្រុងភ្នំពេញ គម្រោងចំណងមិត្តភាពកម្ពុជា-ជប៉ុនទីក្រុងភ្នំពេញ និងទីក្រុងគីតា ប្រទេសជប៉ុន ក៏ដូចជាគម្រោងផ្សេងៗទៀត រួមមានគម្រោងអភិវឌ្ឍន៍ធនធានមនុស្ស ដែលជប៉ុន បាននិងកំពុងជួយដល់កម្ពុជា ដើម្បីធ្វើការបណ្តុះបណ្តាលលើវិស័យវិស្វកម្ម វិស័យឧស្សាហកម្ម ធ្វើយ៉ាងណាឧបត្តម្ភចូលរួមចំណែក ទៅដល់គោលនយោបាយ ឧស្សាហកម្ម កម្ពុជា។
ឯកឧត្តម ក៏បានជម្រាបជូនសម្តេចតេជោផងដែរថា នឹងមានការបើកការិយាល័យវប្បធម៌ និងវិចិត្រសិល្បៈមួយ នៅកម្ពុជា ដោយបាននឹងកំពុងប្រឹងប្រែង ក្នុងការសហការ ជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សំដៅធ្វើយ៉ាងណាជម្រុញ ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានជំរាបជូនថា ជប៉ុននឹងបន្តជួយដល់ការកែទម្រង់ការបោះឆ្នោត ដោយធ្វើយ៉ាងណា ឲ្យការបោះឆ្នោតនោះមានដំណើរបានល្អ យុត្តិធម៌ និងអាចទទួល យកបានដោយប្រជាជនទូទៅ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយសម្តេចបានឯកភាពចំពោះការលើកឡើង របស់ឯកឧត្តម ណាកាណេ ដែលលើកឡើងពីការបើកការិយាល័យវប្បធម៌ និងវិចិត្រសិល្បៈ និងគាំទ្រទៅសកម្មភាពនាវាយុវជនជប៉ុន-អាស៊ាន ដែលជាការចូលរួមចំណែកលើកស្ទួយ ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ចំពោះជំនួយដល់ការកែទម្រង់ការបោះឆ្នោតនោះសម្តេចក៏បានថ្លែងអំណរគុណចំពោះជប៉ុន ដោយសម្តេចមានប្រសាសន៍ថា សម្តេចបានជំនឿលើបច្ចេកវិទ្យាថ្មី សម្ភារៈថ្មី ដែលជប៉ុន នឹងជួយដល់កម្ពុជា៕

Subscribe to:
Posts (Atom)