Wednesday, July 8, 2015

អគ្គីសនី​​កម្ពុជា​​នឹង​ផ្អាក​ការ​​ផ្គត់​ផ្គង់​ភ្លើង​​នៅ​ថ្ងៃ​ទី​​៩​ ដល់​ថ្ងៃ​ទី១២​ ខែ​កក្កដា​ ឆ្នាំ​២០១៥​

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​អគ្គីសនី​កម្ពុជា​ចុះ​ថ្ងៃទី០៧ ខែ​កក្កដា ឆ្នាំ​២០១៥ គឺអគ្គីសនីកម្ពុជា នឹង​ធ្វើ​ការ​ផ្អាក​ការ​ផ្គត់​ផ្គង់​អគ្គីសនីក្នុងតំបន់មួយ​​ចំនួន​​ក្នុង​​រាជធានី​​ភ្នំពេញ​ចំនួន ៤ថ្ងៃ គឺថ្ងៃទី៩, ១០, ១១ និង១២ ខែកក្កដា ឆ្នាំ​។ មូលហេតុនោះគឺ​ដើម្បី​អនុវត្ត​ការងារ​ជួសជុល​ ផ្លាស់​ប្តូរ​ តម្លើង​បរិក្ខារ និង​រុះ​រើ​គន្លង​ខ្សែ​បណ្តាញ​បង្ក​លក្ខណៈ​ដល់​ការ​ដ្ឋាន​ពង្រីក​ផ្លូវ។
នៅ​ថ្ងៃ​ព្រហស្បត៍្តទី០៩ ខែ​កក្កដា ឆ្នាំ​២០១៥ ចាប់​ពី​ម៉ោង ៩ព្រឹក រហូត​ដល់​ម៉ោង ៥ល្ងាច នឹង​ផ្អាក​ការ​ផ្គត់​ផ្គង់​អគ្គីសនី ស្ថិតនៅភូមិដំណាក់ធំ ភូមិមានជ័យ ក្នុងសង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ, នៅភូមិ​ចាក់​ជ្រូក ក្នុង​សង្កាត់​សំរោង​ក្រោម, ភូមិ​ត្រពាំង​ទា ក្នុង​សង្កាត់ត្រពាំង​ក្រសាំង, ភូមិ​ព្រៃ​ព្រីង ភូមិព្រៃល្វា ភូមិត្រពាំងពោធិ៍ ភូមិជម្ពូវ័ន ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ តំបន់ភ្លើងមួយចំនួនដែលស្ថិត​នៅ​ភូមិ​ឬស្សី ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ​ ភូមិ​ទួលពង្រ ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែនជ័យ និង​តំបន់​ភ្លើងមួយចំនួន​ដែល​ស្ថិត​នៅ​ភូមិ​ក្រាំង​ល្វា ភូមិ​ត្រពាំង​ល្វា ក្នុង​សង្កាត់កាកាប ខណ្ឌ​ពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។
នៅថ្ងៃ​សុក្រ​ទី១០ ខែកក្កដា​ ឆ្នាំ​២០១៥ ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ៥ល្ងាច នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គីសនី​នៅក្នុងភូមិ​ទួល​ក្រសាំង ក្នុង​ស្រុក​តាខ្មៅ ខេត្តកណ្តាល, នៅ​ភូមិ​ដំណាក់​ធំ ក្នុង​សង្កាត់​មាន​ជ័យ និងតំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​ទួលគោក ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខ័ណ្ឌឬស្សីកែវ​ រាជ​ធានីភ្នំពេញ។
នៅ​ថ្ងៃសៅរ៍​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៥ ចាប់​ពី​ម៉ោង​​ ៩ព្រឹក រហូត​ដល់​ម៉ោង ៥ល្ងាច​ នឹង​ផ្អាក​ការ​ផ្គត់​ផ្គង់​អគ្គីសនី​នៅ​ភូមិ​ទួល​សង្កែ ខណ្ឌ​ឬស្សីកែវ​។ តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​ទួលគោក​ ភូមិ​ទួលសង្កែ​ ខណ្ឌ​ឬស្សីដែវ។ តំបន់ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៤១ ចាប់​ពី​ឃុំ​ត្រពាំង​គង រហូត​ដល់​ឃុំ​អង្គ​ព្រះ​ពាន ក្នុង​ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ។
នៅ​ថ្ងៃ​អាទិត្យ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៥ ចាប់ពី​ម៉ោង ៩ព្រឹក រហូត​ដល់​ម៉ោង ៥ល្ងាច និង​ផ្អាក​ការ​ផ្គត់​ផ្គង់​អគ្គីសនី​នៅ​តំបន់​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​ទួលគោក ភូមិ​ទួលសង្កែ ក្នុង​សង្កាត់​ទួលសង្កែ ខណ្ឌឬស្សីកែវ។ តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៥​ ចាប់​ពី​ភូមិ​ស្វាយ​ប៉ាក​​ ក្នុង​សង្កាត់​ស្វាយ​ប៉ាក ខណ្ឌ​ឬស្សីកែវ រាជធានីភ្នំពេញ​ រហូតដល់ឃុំ​ព្រែក​តាទែន​ ក្នុង​ស្រុក​ពញ្ញាឮ ខេត្ត​កណ្តាល​។ តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១ ចាប់​ពី​ភូមិ​បឹង​ឈូក ក្នុង​សង្កាត់​និរោធ​រហូត​ដល់​ភូមិ​ស្វាយ​តាអុក ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌច្បារអំពៅ។ តំបន់ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ២១ ចាប់​ពី​ឃុំរកាខ្ពស់​ រហូត​ដល់​ឃុំ​ស្វាយរលំ ក្នុង​ស្រុក​ស្អាង​ ខេត្ត​កណ្តាល។ នៅភូមិ​ថ្មគោល ភូមិចោមចៅ ភូមិ​រកាកុះ ភូមិព្រៃល្ង ភូមិ​ទួល​ពង្រ ភូមិ​ព្រៃ​សណ្តែក ភូមិ​ស្រែ​ជំរៅ​ ក្នុង​សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍សែនជ័យ​ និង​តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ៤១ ចាប់​ពី​ឃុំ​ត្រពាំង​គង រហូត​ដល​ឃុំ​អង្គ​ព្រះ​ពាន​ ក្នុង​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ៕
ដោយ ជា សុភ័ក្ត្រ

កិច្ចប្រជុំ​រវាងគណៈ​កម្មការចម្រុះ​ព្រំដែន​កម្ពុជា-វៀតណាម​ នៅថ្ងៃ​ទី២​ ត្រូវបានបញ្ចប់​ នឹងត្រូវប្រជុំបន្ថែម​ នៅថ្ងៃទី០៩​ ខែកក្កដា​ ឆ្នាំ២០១៥​បន្តទៀត

រហូតដល់ម៉ោង ១២ និង ៣០ នាទី ថ្ងៃទី​ ខែកក្កដានេះ កិច្ចប្រជុំរវាងគណៈកម្មកាចម្រុះព្រំដែនកម្ពុជា និងវៀតណាម នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី បានបិទបញ្ចប់ហើយ ក្នុងកិច្ចប្រជុំចង្អៀត​ នោះបានចាប់ផ្តើមតាំងពីព្រឹកថ្ងៃទី៧ខែកក្កដាឆ្នាំ២០១៥ 

មន្ត្រីជាន់ខ្ពស់​ ភាគីកម្ពុជា និងវៀតណាម ទទួលបន្ទុកកិច្ចការព្រំដែន បានជជែកយ៉ាងតឹងតែងជាមួយគ្នា លើបញ្ហាព្រំដែន ដែលមិនទាន់ដោះស្រាយចប់ និងបាតុភាព ដែលបានកើតឡើងតាមបណ្តោយព្រំដែន កម្ពុជានិងវៀតណាមនាពេលថ្មីៗនេះ
បន្ទាប់ពីកិច្ចប្រជុំត្រូវបានបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានថ្លែងប្រាប់អ្នកព័ត៌មានថា នឹង មានកិច្ចប្រជុំមួយទៀតនៅថ្ងៃទី០៩ខែកក្កដាឆ្នាំ២០១៥នេះ។

សូមរម្លឹកថា នៅក្នុងរបៀបវារៈនៃកិច្ចប្រជុំរវាងប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក កម្ពុជា​-​វៀតណាម  វៀតណាម​-​កម្ពុជា នៅរាជធានីភ្នំពេញ ថ្ងៃទី និងថ្ងៃទី ខែកក្កដា ឆ្នាំ២០១៥ បានបង្ហាញនូវចំណុច ដែលត្រូវពិភាក្សាជាច្រើន រួមមាន ស្តាប់របាយការណ៍របស់ប្រធានក្រុមការងារពិសេសដែលបានចុះអនុវត្តន៍លើដីជាក់ស្តែង នៅ  តំបន់ កាលពីថ្ងៃទី ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥ កិច្ចប្រជុំក៏ត្រូវអនុម័តយកកំណត់ហេតុទាំង របស់ក្រុមការងារពិសេស ដែលបានចុះអនុវត្តន៍លើដីជាក់ស្តែងកាលពីថ្ងៃទី៣ដល់ថ្ងៃទី១៩ខែមិថុនឆ្នាំ២០១៥ 

ក្នុងនោះ កិច្ចប្រជុំ ក៏និយាយពីដំណើរការបោះបង្គោលព្រំដែនបំពេញបន្ថែម  និង ពិភាក្សាពីចំណែកដី ដែលនៅបន្តគ្រប់គ្រងដោយភាគីទាំងពីរ បន្ទាប់ពីឯកភាពលើខ្សែព្រំដែន កិច្ចប្រជុំក្រុមជំនាញ លើកទី២៣ ដើម្បីបន្តការងារបច្ចេកទេសដែលនៅសេសសល់ សំណើរបស់ប្រធានក្រុមបច្ចេកទេសចម្រុះ ស្នើបន្ថែមបង្គោលបំពេញបន្ថែមចំនួន១៥ទៀតនៅខេត្តព្រៃវែង​-​ដុងថាប់ 

របៀបវារៈក៏បានបង្ហាញថា កិច្ចប្រជុំ នឹងពិភាក្សាស្តីពីតំបន់បង្គោលព្រំដែនលេខ ១៣៧ ( . ការកំណត់កាលបរិច្ឆេទសម្ពោធបង្គោលព្រំដែនបំពេញបន្ថែម និងតម្រុយបង្គោលព្រំដែន នៅខេត្តត្បូងឃ្មុំ​-​ប៊ិនភឿក ដោយប្រធានទាំងពីរ ព្រមទាំងការអនុវត្តគោលការណ៍ទាំងឡាយ ដែលបានឯកភាពគ្នាកន្លងមក

ក្នុងបញ្ហាផ្សេងៗ  ក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនកម្ពុជា និងវៀតណាម រយៈពេលពីរថ្ងៃនេះ ក៏ត្រូវពិភាក្សាស្តីពី តំបន់បាតុភាព ដែលកើតមាននៅតាមបណ្តោយព្រំដែន ការសាងសង់ប៉ុស្តិ៍យាម និងផ្លូវយុទ្ធសាស្ត្រនៅតាមបណ្តោយព្រំដែន ដោយវៀតណាម និងបាតុភាពនៅទីតាំងបង្គោលព្រំដែនលេខ ២០២ និង ២០៣ នៅខេត្តស្វាយរៀង​-​តៃនិញ

សិក្ខាសាលាពិគ្រោះយោបល់​ លើសេចក្តីព្រាង​ច្បាប់អង្គការ​ បំណងប្រមូលនូវ​យោបល់​ នានា​ដើម្បីយកមក​ពិនិត្យ​ពិចារណា ​សំដៅធ្វើឲ្យ​ច្បាប់នេះ​មានលក្ខណៈ​គ្រប់ជ្រុង​ជ្រោយ

សិក្ខា​សាលា ថ្នាក់ជាតិ ស្តីពី ការពិគ្រោះ​យោបល់លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី សមាគម និងអង្គការមិនមែន​រដ្ឋាភិបាល នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥នេះ បានប្រព្រឹត្ត​ទៅក្រោម​អធិបតីភាពដ៏ខ្ពង់​ខ្ពស់ ម្តេចអគ្គមហាពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋ​សភាជាតិ ធ្វើ​ឡើងនៅវិ​មានរដ្ឋសភា ដែលសិក្ខា​សាលាដ៏​សំខាន់នេះ​មានបំណង​ប្រមូលយក​មតិយោបល់ពី​មជ្ឈដ្ឋានានា​មកកែល​ម្អឲ្យច្បាប់​អង្គការ សមាគម កម្ពុជាកាន់​តែល្អប្រសើរ​ឡើង។
សម្តេច​ពញាចក្រី ហេង សំរិន បានមាន​ប្រសាសន៍ថា រដ្ឋធម្មនុញ្ញនៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា៤២ កថាខណ្ឌទី ១ បាន​ចែងថា ប្រជាពលរដ្ឋ​គ្រប់រូប​មានសិទ្ធិបង្កើត​សមាគម និងគណបក្ស​នយោបាយ។ សិទ្ធិនេះ​ត្រូវកំណត់​ក្នុងច្បាប់។ មាត្រា ២០ នៃសេចក្តីប្រ​កាសជាសកល​ស្តីពីសិទ្ធិ​មនុស្ស ព្រមទាំងមាត្រា ២២ នៃកតិកាសញ្ញាអន្តរជាតិ​ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលបាន​ធានាដល់​សិទ្ធិរួប​រួមគ្នាជាសមាគម​របស់ប្រជាពលរដ្ឋ​នៃរដ្ឋហត្ថលេខី សំដៅផ្តល់សិទ្ធិ​ក្នុងការបង្កើត​សមាគម និងដើម្បី​ការពារការអនុវត្ត​សិទ្ធិនេះ កុំឲ្យមាន​ការប្រព្រឹត្តបំពាន​ណាមួយ។ ជាក់ស្តែង​រហូតមកដល់ពេល​បច្ចុប្បន្ននេះ កម្ពុជាមាន​សមាគម និងអង្គការ​មិនមែនរ​ដ្ឋាភិបាល​សរុបជាង ៥០០០ ដែលបាន​និងកំពុង​ចូលរួមយ៉ាង​សកម្មជាមួយរាជរដ្ឋាភិបាល​ក្នុងការអភិវឌ្ឍន៍​សង្គមជាតិ។
សម្តេច​បានបន្តថា ប៉ុន្តែរហូត​មកដល់​ពេលនេះ កម្ពុជា​នៅមិនទាន់​មានច្បាប់​សម្រាប់គ្រប់គ្រងអង្គការ ឬសមាគម ដូចជាប្រទេស​នានា មួយចំនួន​ក្នុងតំបន់ និងសកលលោក​នៅឡើយ។ ក្នុងន័យនេះ​ការរៀប​ចំវេទិការសភា​ដើម្បីពិភាក្សា​ពិគ្រោះយោបល់​លើសេចក្តីព្រាងច្បាប់ស្តី​ពី សមាគម និងអង្គការមិន​មែនរដ្ឋា​ភិបាល នាពេល​នេះពិជាមាន​អត្ថន័យ និងសារៈសំខាន់ និងសមស្រប​ទៅនឹងវឌ្ឍនភាព និងការរីកច​ម្រើន​របស់​កម្ពុជា ក៏ដូចជា​បរិបទ​តំបន់ និងសកលលោក។
សម្តេច​ប្រធានរដ្ឋ​សភា បាន​បន្ថែមថា កន្លងមក​ច្បាប់នេះ​ត្រូវបាន​រាជរដ្ឋាភិបាល​ដាក់​ឲ្យពិភាក្សា​ជាហូរហែមក​ហើយ។ វត្តមាននៃ​ការចូលរួមពី​ភាគីពាក់ព័ន្ធ​នានាពេល​នេះ ជាពិសេស សមាគម និងអង្គការ​មិនមែន​រដ្ឋាភិបាលនឹងផ្តល់​ជាធាតុ​ចូលដ៏សំខាន់ ធានា​ការពារសិទ្ធិសេរីភាព​ក្នុងការបង្កើត​សមាគម និងអង្គការ​មិនមែន​រដ្ឋាភិបាល ព្រមទាំង​លើកកម្ពស់កិច្ចសហប្រតិបត្តិការ​ក្នុងភាពជា​ដៃគូ ជាមួយនឹងអាជ្ញាធរសាធារណៈ ដែល​នឹងរួមចំណែក​ដល់ការអភិវឌ្ឍនសេដ្ឋកិច្ច​សង្គម និងលើកកម្ពស់​សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា។
ឯកឧត្តម ឈាង វុន ប្រធានគណៈ​កម្មការទី ៥ នៃរដ្ឋសភា បានលើក​ឡើងថា រាជរដ្ឋាភិបាលមិនអាច​ទៅជ្រៅបានអស់​ជ្រុង​ជ្រោយទេ ដូច្នេះការ​ខ្វះខាត​ខ្លះ ការទៅមិនដល់របស់​អំណាចសាធារណៈ គឺត្រូវបាន​បំពេញបន្ថែម​ដោយសមាគម និងអង្គការ​នេះជាគោល​ដៅធំរបស់​រាជរដ្ឋាភិបាល ហើយ​ដើម្បីអនុវត្ត​ទៅបានទាល់​តែមានច្បាប់​គ្រប់​គ្រង។
ឯកឧត្តម​បានបញ្ជាក់​ថា ឯកឧត្តម​បានធ្វើការសិក្សាស្រាវជ្រាវ​លើប្រទេស​ជាង៦០ ក្នុងនោះយើងបាន​ធ្វើការប្រៀបធៀប​ផងដែររវាង​ច្បាប់របស់​កម្ពុជា និងច្បាប់​របស់ប្រទេស​នានា ដែលមានច្បាប់​គ្រប់គ្រងអង្គការ​សមាគមដូចគ្នា។ ឯកឧត្តមបន្តថា ចំពោះ​ច្បាប់នេះដែរ ខាងគណៈកម្មការទាំង៣នៃរ​ដ្ឋសភា ដែលមានសមាសភាព​ចំនួន២៧រូប មកពី​គណបក្ស​ប្រជាជន ១៥រូប និងគណបក្ស​សង្គ្រោះជាតិ​១២រូប បានធ្វើ​ការពិគ្រោះយោបល់​គ្នាជាច្រើន​លើកមក​ហើយ។ ក្រៅពីនោះយើងក៏បានជួបជាមួយអង្គទូត និងអង្គការសមាគមទាំងក្នុងនិងក្រៅប្រទេសជាច្រើន ដើម្បីពិភាក្សា​និងដក​យកបទពិសោធន៍​ពីច្បាប់នេះ។ ទោះយ៉ាង​ណា ឯក​ឧត្តម ឈាង វុន បន្តថាជាការពិតយើងមិនអាចបំពេញចិត្តគ្រប់ៗគ្នាឲ្យបាន១០០%នោះទេ។
នៅចុងបញ្ចប់​នៃសិក្ខាសាលា​នេះ ឯកឧត្តម ឈាង វុន បានធ្វើការ​សន្និដ្ឋាន​ថា  ទោះ​បីជាវាមានរយៈ​ពេលខ្លីបន្តិច​មែន តែឯកឧត្តម​វាយតម្លៃខ្ពស់​ចំពោះសិក្ខាសាលា​នេះ គឺបាន​ប្រព្រឹត្តទៅយ៉ាងរ​លូន តាមកម្មវិធី និងទទួល​បានលទ្ធផល​ល្អប្រសើរ​តាមការរំពឹង​ទុក រាស់​សំណើរអនុសាសន៍ និងសំណូមពរ​នានា ដែលទទួលបាន​នៅក្នុង​អង្គសិក្ខាសាលា​នេះ គណៈ​កម្មាធិការជំនាញទាំង៣ នឹងយក​ទៅពិភាក្សាពិគ្រោះ​យោបល់ ជាមួយតំ​ណាងរាជរដ្ឋាភិបាល​ថែមទៀត ដើម្បី​ធ្វើការ​ពិនិត្យ និងពិចារ​ណា កែលម្អរសេចក្តី​ព្រាងច្បាប់​នេះសំដៅ​ធានារ​ឲ្យ​បាននូវសេចក្តីព្រាងច្បាប់មួយមានលក្ខណៈកាន់តែល្អប្រសើរ ហើយដែលអាចយកទៅអនុវត្តនៅតាមមូលដ្ឋាន​ទាំង​អស់ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យបាន​ទៅជាផល​ប្រយោជន៍​របស់​សង្គមជាតិ។
គួរបញ្ជាក់​ថា អ្នកសំរបសំរួល​រួម នៅក្នុងសិក្ខាសាលា ស្តីពី ការពិគ្រោះ​យោបល់​លើសេចក្តីព្រាង​ច្បាប់​ស្តីពី សមាគម និងអង្គការមិនមែន​រដ្ឋាភិបាលនេះ គឺឯក​ឧត្តម ឈាង វុន ប្រធានគណៈកម្មការទី ៥ នៃរដ្ឋសភា រឺឯមន្ត្រីជាន់​ខ្ពស់នៃ​រាជរដ្ឋាភិបាល ជាវាលគ្មិន​បក​ស្រាយ​ពន្យល់និងការពារច្បាប់​នេះរួមមាន ឯកឧត្តម ប៉ុល លឹម និងឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃឯកឧត្តម កើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌,ឯកឧត្តម អ៊ុច បូរិទ្ធ រដ្ឋលេខាធិការ​ក្រសួងការ​បរទេស និងមន្ត្រីតំណាង​មកពីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រៅពីនេះមាន​តំណាងមក​ពីអង្គការ សមាគម​ជាតិ និងអន្តរជាតិ តំណាង​អង្គទូត​នានា និង​អ្នកសារព័ត៌មាន​ជាច្រើន​រយនាក់។ នៅក្នុង​សិក្ខាសាលា​នេះ ក៏មានការសួរដេញ​ដោល​ពីសំណាក់ប្រធានអង្គការ​សមាគម ដែលមាន​សំនួរសរុបប្រមាណ​ជាជាង៣០សំនួរ។
ដោយ​ឡែកចំពោះ​គោលបំ​ណង ដែល​រាជរដ្ឋាភិបាល​ធ្វើច្បាប់នេះ គឺមានគោល​បំណងធានាការពារសិទ្ធិសេរីភាព​ក្នុងការបង្កើត​សមាគម និងអង្គការ​មិនមែន​រដ្ឋាភិបាល នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ការពារផល​ប្រយោជន៍​ស្របច្បាប់​របស់ខ្លួន និងការពារ​ផលប្រយោជន៍សាធារណៈ ព្រមទាំងលើក​កម្ពស់កិច្ចសហ​ប្រតិបត្តិការ​ក្នុងភាពជា​ដៃគូរវាង​សមាគម និងអង្គការមិនមែន​រដ្ឋាភិបាល​ជាមួយ​អាជ្ញាធរសាធារណៈ។ ច្បាប់​នេះមាន​គោលដៅកំណត់​បែបបទទទួលស្គាល់​តាមផ្លូវច្បាប់ដល់​សមាគម និងអង្គការមិន​មែនរដ្ឋាភិបាល ព្រមទាំងកំណត់​ទំនាក់ទំនងរវាង​សមាគម និងអង្គការមិន​មែនរដ្ឋាភិបាល​ជាមួយអាជ្ញាធរសា​ធារណៈដើម្បី​អភិវឌ្ឍសង្គម​កម្ពុជា៕






អត្ថបទ៖ សុភាព

បទសម្ភាសន៍​ពិសេស​ជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ​ អាន ស្តីពី​​សម័យ​ប្រជុំ​លើកទី​៣៩ នៅទីក្រុង​ Bonn ប្រទេស​អាលឺម៉ង​ និង​ការប៉ុនប៉ង​សាងសង​រូបចម្លង​ ប្រាសាទអង្គរ​ នៅឥណ្ឌា ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥

ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ឆ្នាំ​២០១៤ ដល់​២០១៨ របស់​រាជរដ្ឋាភិបាល​កម្ពុជា


សេចក្តីថ្លែងការណ៍របស់សហចៅក្រមស៊ើបអង្កេតអន្តរជាតិ នៃ អ.វ.ត.ក ស្តីពីការស្នើលាលែងពីដំណែង



ក្រសួងមហាផ្ទៃ ប្រកាសផ្ទេរមុខងារផ្តល់សេវារដ្ឋបាល និងរង្វាន់លើកទឹកចិត្ត លើកិច្ចការស្ថិតិប្រជាពលរដ្ឋ

យោងតាម​សេចក្តី​ប្រកាស​របស់ក្រ​សួងម​ហាផ្ទៃចុះថ្ងៃ​ទី០១ ​ខែកក្កដា ​ឆ្នាំ២០១៥ ដែល​ចុះហត្ថលេ​ខាដោយ​ សម្តេ​ចក្រឡាហោ​ម ស​ ខេង​ ដែលត្រូ​វបានចេញ​ផ្សាយនៅ​ថ្ងៃទី ០៧ ​ខែកក្ក​ដា ឆ្នាំ២០​១៥នេះ ​បានឲ្យ​ដឹងថា ​ដើម្បីអនុ​វត្តការ​ប្រមូលចំ​ណូលពី​កម្រៃសេវា​រដ្ឋបាល ​និងដើ​ម្បីជា​គុណប្រ​យោជន៍ថវិកា​ជាតិ ​ក្រសួងម​ហាផ្ទៃសម្រេ​ច ផ្ទេរ​មុខងា​រនៃការ​ផ្តល់សេ​វារដ្ឋបា​លកិច្ច​ការស្ថិតិ​ប្រជាពលរ​ដ្ឋ ពីអគ្គ​នាយក​ដ្ឋានអត្តសញ្ញា​ណកម្ម​ ទៅឲ្យស្នង​ការដ្ឋាននគ​របាល​រាជធានី​-ខេត្ត។ ​

នៅក្នុងនោះ ស្នង​ការដ្ឋាន​នគរបាល​រាជធានី​-ខេត្ត មា​នភារកិ​ច្ចប្រមូ​លចំណូ​លពីកា​រផ្តល់​សេវារដ្ឋបា​ល និង​ទទួលខុ​សត្រូវ​ក្នុងការ​គ្រប់គ្រង​ចំណូលដែល​ប្រមូលបា​ន ប​ង់ប្រាក់ចំ​ណូលចូល​ថវិកាជាតិ​ និងធ្វើ​សលាក​ប័ត្រចំណូ​ល ព្រមទាំ​ងចុះប​ញ្ជីការ​គណនេ​យ្យស្តីពី​កិច្ចប្រតិ​បត្តិការ​ចំណូល ​និងក​ត់ត្រាតាមដា​នប្រាក់ចំ​ណូលនៅក្នុ​ងជំពូក​ គណនី​អនុគណនី ​នៃមាតិកា​ថវិកា ​ដែលអគ្គ​នាយក​ដ្ឋានភស្តុភា​រ និ​ងហិរញ្ញ​វត្ថុបា​នចង្អុល​ណែនាំ។
ក្នុងសេច​ក្តីប្រកា​សដដែល​បានប​ញ្ជាក់ទៀតថា ​ស្នងការ​ដ្ឋានន​គរបាលរា​ជធានី​-ខេត្ត ត្រូ​វធ្វើរបា​យការ​ណ៍អំពី​លទ្ធផល​នៃការផ្ត​ល់សេវារ​ដ្ឋបាល​ លើការងា​រស្ថិតិ​ប្រជាពល​រដ្ឋរៀង​រាល់ខែ ​មកកា​ន់អគ្គនា​យក​ដ្ឋានអ​ត្តសញ្ញាណ​កម្ម។​


ក្រៅពី​នេះនឹងមា​នការ​ផ្តល់ប្រា​ក់រង្វាន់​លើកទឹកចិ​ត្ត សម្រាប់​ឧបត្ថ​ម្ភ​ជូនអ​ង្គភាព​ដែលបា​នបំពេញ​ភារកិច្ច​ផ្ទាល់ ​និងអង្គភា​ពពាក់​ព័ន្ធលើកា​របម្រើ​សេវារដ្ឋបាល ​ព្រមទាំ​ងសម្រា​ប់ពង្រឹ​ងយន្តកា​រប្រមូល​ចំណូលដូ​ចមានចែង​ក្នុងតា​រាងឧ​បសម្ព័ន្ធភ្ជា​ប់ជាមួយ​ប្រកាសនេះ៕


ប្រទេសកម្ពុជាប្រារព្ធខួប ៧ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បតិ្ត បេតិកភណ្ឌពិភពលោក

ថ្ងៃទី០៧​ ខែកក្កដា​ ឆ្នាំ២០១៥​ នេះ ​គឺជាខួប ​៧ឆ្នាំ ​ដែលប្រ​ទេសក​ម្ពុជា ក្រោមកា​រដឹកនាំ​របស់​ សម្តេចតេ​ជោ ​ហ៊ុន ​សែន ​នាយករ​ដ្ឋមន្រ្តី​នៃកម្ពុជា ​បានស​ម្រេចនូវ​សមិទ្ធ​ផលដ៏ម​ហាជាញ​ជ័យ ដែ​លប្រាសា​ទព្រះវិ​ហារត្រូ​វបា​នដាក់ប​ញ្ចូលជា​សម្បត្តិ​បេតិក​ភណ្ឌពិភ​ពលោក​។
ពិធី​នេះត្រូវ​បានធ្វើ​ឡើងនៅ ​ប្រាសាទព្រះ​វិហារ​ ក្រោម​អធិប​តីភាព​ នាយឧ​ត្តមសេនីយ៍​ មាស ​សុភា ​អគ្គមេប​ញ្ជាការរង​ នៃកង​យោធព​លខេមរ​ភូមិន្ទ និ​ងជាមេ​បញ្ជាកា​រកងទ័​ពជើងគោក​ តំណាង​ដ៏ខ្ពង់ខ្ព​ស់រប​ស់ឯកឧ​ត្តមបណ្ឌិត​សភាចារ្យ​ សុខ ​អាន ឧប​នាយក​រដ្ឋម​ន្រ្តីទទួល​បន្ទុក​ទីស្តីកា​រគណៈ​រដ្ឋមន្រ្តី ​និងមាន​ការចូល​រួមពីឯ​កឧត្តម​ អ៊ុំ ​ម៉ារ៉ា អភិបា​លខេត្ត​ព្រះវិហារ​ ព្រមទាំ​ងថ្នាក់​ដឹកនាំ​ អាជ្ញាធ​រជាតិអប្សរា​ និងថ្នា​ក់ដឹកនាំជា​ច្រើននា​ក់ផ្សេង​ទៀត។
​ការស​ម្រេចរបស់​ អង្គការ​ UNESCO ​ដាក់ប​ញ្ចូលប្រាសាទ​ព្រះវិហា​រ ជា​សម្បត្តិ​មនុស្ស​ជាតិពិ​ភពលោក ​តាមសំ​ណើរប​ស់រាជរ​ដ្ឋាភិបា​លកម្ពុជា​ ត្រូវបា​នធ្វើឡើង​កាលពីថ្ងៃ​ទី៧ ខែក​ក្កដា ​ឆ្នាំ២០០៨​ ក្នុងសម័​យប្រជុំលើ​កទី៣២ ​នៅទីក្រុង​កេបិក​ ប្រទេស​កាណាដា។​ ការដា​ក់បញ្ចូល​ប្រាសា​ទព្រះវិហា​រទៅក្នុង​បញ្ជីបេ​តិកភណ្ឌពិ​ភពលោក​ បានធ្វើ​ឡើងនៅ​ចំពេល​ដែលក្រុ​មជាតិនិ​យមថៃមួ​យក្រុម ​កំពុង​ធ្វើការ​តវ៉ាយ៉ា​ងខ្លាំង​ទាមទា​រយក​ប្រាសាទ​ព្រះវិហារ​ទៅជាក​ម្មសិទ្ធិ​របស់ខ្លួន​។
ប្រាសាទ​ព្រះវិហា​រស្ថិត​នៅលើជួ​រភ្នំដ​ងរែក ​ក្នុងខេ​ត្តព្រះវិហា​រ លើរយៈកំ​ពស់៦២៥​ម៉ែត្រ។​ ប្រាសាទ​នេះមាន​ចំងាយ​ប្រមាណ៤​០០គីឡូ​ម៉ែត្រខា​ងជើង​រាជធា​នីភ្នំ​ពេញ។​រមណីយ​ដ្ឋាននេះ​ មានល​ក្ខណៈពិសេ​សទាំងគុណ​ភាព ​ក្បាច់រច​នា និង​ទីតាំង​ដ៏ពិសិ​ដ្ឋសម្រ​បទៅនឹ​ងបរិ​ស្ថានធ​ម្មជាតិ​ និងមុ​ខងារសា​សនារ​បស់ប្រាសា​ទ។ ​ប្រាសាទព្រះ​វិហារក៏​ជាស្នាដៃ​ឯក ដែល​លេចធ្លោ​ក្នុងចំ​ណោមស្ថា​បត្យកម្ម​ខ្មែរ​ផ្នែកប្លង់ ​ក្បាច់រ​ចនាល​ម្អ និង​ទំនាក់​ទំន​ងទៅនឹ​ងបរិ​ស្ថាន​ទេស​ភាពធ​ម្មជាតិ​ដ៏ប្រណីត​។
ប្រាសា​ទនេះមាន​តួប៉ម​ជាច្រើនដែ​លតភ្ជា​ប់គ្នាដោយ​ប្រព័ន្ធផ្លូ​វ និងជ​ណ្តើរដែ​លឡើង​ឆ្ពោះទៅកា​ន់ប្រាង្គ​ប្រាសាទ​ធំ ដែ​លស្ថិតនៅ​លើកំពូ​ល​ច្រាំងចោ​ត នៅចុ​ងខាង​ត្បូងប​ង្អស់នៃ​បរិវេ​ណប្រាសាទ​ ដែលមា​នប្រវែ​ងពីជើង​ទៅត្បូង​សរុបជា​ង ៨០០​ម៉ែត្រ។​ ប្លង់នេះ​ធ្វើឲ្យប្រា​សាទព្រះ​វិហារជា​ស្ថាបត្យ​កម្មដ៏ពិ​សេស ​និងតែមួ​យគត់​ក្នុងបណ្ដា​សំណង់​ប្រាសាទធំ​ៗ នៅក្នុង​អារ្យធម៌​ខ្មែរ។​ សំណង់​ជាច្រើនប​ន្តបន្ទាប់​ ត្រូវបា​នកសា​ងនៅរម​ណីយដ្ឋា​នប្រាសាទ​ព្រះវិហារ​នេះ ដោ​យដំបូ​ងបង្អស់​នៅសតវ​ត្សទី៩ ​និងបន្ត​មកទៀ​តនៅស​តវត្សទី១១ ​ក្នុងរ​ជ្ជកាលរ​បស់ព្រះបា​ទសូរ្យ​វរ្ម័នទី១​ (១០០២-​១០៥០) ដែល​បានប​ន្សល់ទុកនូ​វសំណ​ង់ប្រាសាទ​ រហូត​មកដល់​សព្វថ្ងៃនេះ។ ​រមណីយ​ដ្ឋាននេះ ជាកន្លែ​ងសក្កា​របូជា​ដ៏សក្ដិសិទ្ធ ​ឧទ្ទិសថ្វា​យដល់ព្រះ​ឥសូរដែល​សម្ដែងជា​ «សិក្ខារេ​ស្វរៈ» ឬអទិទេព នៃកំពូ​លភ្នំដែ​លមាន​ឆ្លាក់បង្ហាញ​នៅតាមហោ​ជាងនិងផ្ដែ​ររបស់ប្រា​សាទ។
​ប្រការ​ដែលអ​ង្គការ​ UNESCO បានសំរេ​ចដាក់ប្រា​សាទព្រះវិ​ហារ ទៅ​ក្នុងប​ញ្ជីបេតិ​កភណ្ឌ​ពិភពលោ​កនេះ ​វាមិនមែ​នជារឿ​ងងាយ​ស្រួលនោះ​ឡើយ ​គឺបានកើ​តចេញពី​ការ និ​ងប្រឹងប្រែ​ងយ៉ាង​ខ្លាំងពីរា​ជរដ្ឋាភិ​បាលកម្ពុ​ជា ដែល​មានសម្តេ​ចអគ្គម​ហាសេនាប​តីតេជោ ហ៊ុន ​សែន ​ជាប្រមុខ​។ ជាពិសេ​សការដា​ក់បញ្ចូល​ប្រាសាទព្រះវិ​ហារ ទៅក្នុង​ក្នុងប​ញ្ជីបេតិ​កភណ្ឌពិ​ភពលោក​ បានធ្វើ​ឲ្យកម្ពុ​ជា អាចរ​ក្សាសម្ប​ត្តិដូនតា​មួយនេះ ឲ្យ​នៅគ​ង់វង់​ចៀសផុ​តពីមហិច្ឆ​តាឈ្លានពា​ន របស់​ប្រទេ​សជិតខាង​។ ទាំងអស់​នេះហើយ​ដែលបញ្ជា​ក់ថា​ប្រមុខរា​ជរដ្ឋា​ភិបាល​កម្ពុជាតែ​ងតែយក​ ចិត្តទុក​ដាក់ជា​និច្ចពីអនា​គតរបស់​ប្រទេស និងប្រ​ជាជន​កម្ពុជាដើ​ម្បីបុព្វ​ហេតុជាតិ​ មាតុភូមិ។​



មន្ត្រីគជប ជួបអ្នកជំនាញជប៉ុន ពិភាក្សាអំពីបច្ចេកទេសកុំព្យូទ័រ សម្រាប់ការចុះឈ្មោះបោះឆ្នោត

មន្ត្រីជំនា​ញគជប ​បានចា​ប់ផ្តើមជួ​បប្រជុំជា​មួយក្រុម​អ្នកជំ​នាញការ​ជប៉ុន ​ចាប់ពីព្រឹក​ថ្ងៃទី៧ ខែ ​កក្កដា ​ឆ្នាំ២០១៥​ ដើម្បីពិភាក្សា​អំពីបច្ចេ​កទេស​កុំព្យូទ័រ សម្រា​ប់ការចុះ​ឈ្មោះបោះឆ្នោត​។ ក្នុង​ នោះ កិ​ច្ចប្រជុំរ​វាងក្រុម​បច្ចេក​ទេសកុំ​ព្យូទ័ររ​បស់គជប​ ក្រុមហ៊ុ​នលក់​ប្រព័ន្ធកុំ​ព្យូទ័រព្រម​ទាំង គណៈ​កម្មការ​ចំពោះកិច្ច​របស់គ​ជប ជាមួ​យនឹងក្រុ​មអ្នកបច្ចេ​កទេសជ​ប៉ុន និងម​ន្ត្រីស្ថាន​ទូត ​ជប៉ុន ​នឹងត្រូវ​ធ្វើជាបន្ត​បន្ទាប់ចាប់​ពីថ្ងៃទី៧ ​ខែកក្កដា​នេះ រហូត​ដល់ថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០​១៥។
សេចក្តី​ប្រកាស​ពីកម្មវិ​ធីរប​ស់គជប​ ចុះថ្ងៃទី៦ ​ខែកក្កដា ​ឆ្នាំ២០១៥ ​បង្ហាញថា ​នៅម៉ោង ​៨ ព្រឹកថ្ងៃទី​៧ ខែ​កក្កដា ​ឆ្នាំ២០១៥​ ក្រុមប​ច្ចេកទេសកុំ​ព្យូទ័ររ​បស់គ​ជប ជួបប្រ​ជុំជាមួយ​ក្រុមអ្នក​បច្ចេក ​ទេសជ​ប៉ុន ​ដើម្បីពិភាក្សា​អំពីបច្ចេ​កទេស​កុំព្យូទ័រស​ម្រាប់ការចុះ​ឈ្មោះ បោះឆ្នោត។​ នៅម៉ោង ​៩ និ​ង ៣០ ​នាទី ​ព្រឹកថ្ងៃ​ទី៨ ​ខែកក្កដា ឆ្នាំ​២០១៥ ក្រុមប​ច្ចេកទេ​សកុំព្យូទ័​ររបស់គ​ជប ​និងក្រុម ហ៊ុនល​ក់ប្រព័ន្ធ​កុំព្យូទ័​រត្រូវ​ជួបប្រជុំ​ជាមួយក្រុ​មបច្ចេក​ទេសជប៉ុន​ ដើម្បីពិភា​ក្សាអំពី​បច្ចេកទេ​ស កុំព្យូទ័​រសម្រាប់​ការចុះឈ្មោះ​បោះឆ្នោត។​ នៅម៉ោង​ ២ ​រសៀលថ្ងៃ​ទី៩ ​ខែកក្កដា​ឆ្នាំ២០១៥ ​ក្រុម ​បច្ចេកទេស​កុំព្យូទ័រ​ ត្រូវជួ​បប្រជុំជាមួ​យក្រុម​បច្ចេកទេ​សជប៉ុន​ ដើម្បីពិភា​ក្សាអំពី​បច្ចេកទេ​សកុំព្យូទ័​រ សម្រា​ប់ការចុះ​ឈ្មោះបោះឆ្នោត​និងម៉ោង​ ៣ រ​សៀលថ្ងៃទី​១០ខែក​ក្កដាឆ្នាំ២០១៥​ គណៈ កម្មការ​ចំពោះកិច្ច​របស់​គជប ​ត្រូវជួប​ប្រជុំជាមួ​យមន្ត្រីស្ថា​នទូតជ​ប៉ុន និងក្រុ​មបច្ចេកទេ​សជប៉ុន ដើម្បី​ពិភាក្សាអំ​ពីបច្ចេ​កទេសកុំ​ព្យួទ័រស​ម្រាប់ការ​ចុះឈ្មោះបោះឆ្នោ​ត។
កម្មវិ​ធីរប​ស់គជប​ ក៏បានប​ង្ហាញថា ​នៅព្រឹកថ្ងៃ​ទី៨ និង​ថ្ងៃទី៩ខែក​ក្កដាឆ្នាំ២​០១៥គ​ណៈកម្ម​ការ បច្ចេក​ទេសកិ​ច្ចការបោះ​ឆ្នោត ​និងគណៈ​កម្មការ​ចំពោះកិច្ច​របស់គ​ជប ត្រូវជួ​បប្រជុំជា​មយក្រុ​មអ្នកប​ច្ចេកទេ​សជប៉ុន​ នៅទីស្តីកា​រគជប​ ដើម្បីពិភាក្សា​អំពីសេច​ក្តីព្រាងប​ទបញ្ជា និ​ងនីតិ​វិធីសម្រា​ប់ការ​ចុះឈ្មោះបោះ​ឆ្នោតជ្រើស​រើសក្រុម​ប្រឹក្សាឃុំស​ង្កាត់។ ​


សេច​ក្តីព្រាងក​ម្មវិធីដ​ដែល ​បង្ហាញថា​ នៅរសៀល​ថ្ងៃទី៩ ​ខែកក្កដា ​ឆ្នាំ២០១៥​ ប្រធាន-អនុប្រធា​ន និង​សមាជិ​កគជប​ ត្រូវជួប​ប្រជុំជាមួ​យគណៈប្រ​តិភូ​សភាសហព័​ន្ធអាល្លឺម៉ង់ ដើម្បីពិ​ភាក្សាអំ​ពីការ​កែទម្រ​ង់ការបោះឆ្នោ​តនៅកម្ពុ​ជា៕​

គណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជា-វៀតណាម ជួបប្រជុំ នៅទីស្តីការគណៈរដ្ឋមន្ត្រី

គណៈក​ម្មការចម្រុះ​កិច្ចកា​រព្រំដែន​កម្ពុជា ​និងវៀត​ណាម ​បានបើក​កិច្ចប្រជុំច​ង្អៀត រយៈពេ​លពីរថ្ងៃ ​ចាប់ពី ​ថ្ងៃទី៧ ​ដល់ថ្ងៃទី៨ ​ខែកក្កដា ​ឆ្នាំ២០១៥ ​នៅទីស្តីកា​រគណៈរដ្ឋ​មន្ត្រី។ ​កិច្ចប្រជុំនោះ ​រួមមាន​មន្ត្រីជំនាញ​ព្រំដែន​កម្ពុជា ​ដឹកនាំ​ដោយឯកឧត្តម​ទេសរដ្ឋ​មន្ត្រី វ៉ា គឹមហុ​ង និងភាគីវៀត​ណាម​ ដឹកនាំដោយ​លោក ​ហូ ស្វឹ​នសឺន ​( Ho Xuan Son ) អនុរដ្ឋ​មន្ត្រីទី១​ និងជា​ប្រធានគ​ណៈកម្មការ​ចម្រុះកិច្ច​ការព្រំដែ​នវៀត​ណាម។
កិច្ចប្រ​ជុំរយៈពេល​ ពីរថ្ងៃនេះ ​ដើម្បីពិភា​ក្សាលើបញ្ហាព្រំ​ដែន ដែ​លមិនទាន់​ដោះស្រាយចប់ និង​បាតុភាព​ដែលបាន​កើតឡើង​តាមបណ្តោ​យព្រំដែន​នាពេលថ្មីៗនេះ​។

​នៅពេលបើ​កកិច្ចប្រជុំ​ តំណាងភា​គីកម្ពុជា​ និងវៀត​ណាម បានចាត់​ទុកកិ​ច្ចប្រជុំរ​វាងគណៈ​កម្មការ​ចម្រុះកិច្ច​ការព្រំដែ​ននៃប្រទេស​ទាំងពី​រ នាពេលនេះ ​ថាជាកិច្ច​ប្រជុំ ដែល​មានសារៈ​សំខាន់ជា​ទីបំផុត​ដើម្បីរក្សា​បាននូវ​សុខស​ន្តិភាព​នៃប្រទេស​ទាំងពីរ។​

របៀបវា​រៈ នៃកិច្ចប្រ​ជុំរវា​ងប្រធាន​គណៈកម្ម​ការចម្រុះ​ខណ្ឌសីមា និងបោះ​បង្គោលព្រំ​ដែនគោក ​កម្ពុជា-​វៀតណាម​ វៀតណាម-​កម្ពុជា ​នៅរាជធា​នីភ្នំពេញ ​ថ្ងៃទី៧ ​និងថ្ងៃទី៨ ខែកក្កដា ​ឆ្នាំ២០១៥ ​បានបង្ហាញ​នូវចំណុច ដែ​លត្រូវពិ​ភាក្សា រួ​មមាន៖ ​ស្តាប់របាយ​ការណ៍រប​ស់ប្រធានក្រុ​មការងារ​ពិសេស ​ដែលបានចុះ​អនុវត្តន៍​លើដីជាក់ស្តែ​ង នៅ ៥​ តំបន់ ( ៣០​-៤០, ៤០-៤៥, ១៣៨​-១៤៧, ២៤៧-​២៥៣ និ​ង២៩៥​-៣០២ ​) កាលពីថ្ងៃ​ទី៣ ដល់ថ្ងៃ​ទី១៩ ​ខែមិថុនា ​ឆ្នាំ២០១៥ ​តាមខ្លឹមសា​រដូចមានក្នុ​ងចំនុច ​១.១ និ​ង១.២ នៃកំណត់​ហេតុ​កិច្ចប្រជុំ​រវាងគ​ណៈកម្មកា​រចម្រុះទាំ​ងពីរនៅទី​ក្រុងហាណូ​យនាថ្ងៃ​ទី២២ដ​ល់ថ្ងៃទី២​៧ខែមេសា​ឆ្នាំ២០១៥។​

 កិ​ច្ចប្រជុំ ​ក៏អនុម័ត​យកកំ​ណត់ហេតុ​ទាំង៥ ​របស់ក្រុមកា​រងារពិសេ​ស ដែលបាន​ចុះអនុវត្ត​ន៍លើដីជាក់​ស្តែង កា​លពីថ្ងៃទី៣​ ដល់ថ្ងៃទី១៩ ​ខែមិថុនា ​ឆ្នាំ២០១៥​។ក្នុងនោះ កិ​ច្ចប្រជុំ ក៏និ​យាយពីដំណើ​រការ​បោះបង្គោលព្រំ​ដែនបន្ត​ទៀត ​និងពិភាក្សា​ពីចំណែកដី​ ដែលនៅប​ន្តគ្រប់​គ្រងដោយ​ភាគីទាំង​ពីរ​ បន្ទាប់ពី​ឯកភាព​លើខ្សែព្រំដែន។​
កិច្ច​ប្រជុំក្រុមជំ​នាញ ​លើកទី២៣ ​គឺដើម្បីបន្ត​ការងារ​បច្ចេកទេ​សដែលនៅសេ​សសល់។​ សំណើរប​ស់ប្រធាន​ក្រុមបច្ចេ​កទេសចម្រុះ​ ស្នើបន្ថែ​មបង្គោលបំ​ពេញបន្ថែ​មចំនួន ១៥​ ទៀត នៅខេត្ត​ព្រៃវែង-​ដុងថាប់​។

របៀប​វារៈក៏បា​នបង្ហាញថា ​កិច្ចប្រជុំ ​នឹងពិភាក្សាស្តី​ពីតំបន់​បង្គោលព្រំ​ដែនលេខ ​១៣៧ ( ១​.២ ) កា​រកំណត់កាលប​រិច្ឆេទសម្ពោធ​បង្គោលព្រំដែន​បំពេញបន្ថែ​ម និងត​ម្រុយបង្គោល​ព្រំដែន ​នៅខេត្ត​ត្បូងឃ្មុំ-​ប៊ិនភឿក ​ដោយប្រធាន​ទាំងពីរ ព្រ​មទាំងកា​រអនុវត្តគោ​លការណ៍ទាំ​ងឡាយ ​ដែលបានឯ​កភាពគ្នាក​ន្លងមក។​

ក្នុងបញ្ហា​ផ្សេងៗ ​កិច្ចប្រជុំគ​ណៈកម្មការ​ចម្រុះព្រំដែ​នកម្ពុជា ​និងវៀតណាម ​រយៈពេល​ពីរថ្ងៃនេះ ​ក៏ត្រូវពិភាក្សា ​ស្តីពី ​តំបន់បាតុ​ភាពដែលកើ​តមាននៅ​តាមបណ្តោយព្រំ​ដែន ការសាង​សង់ប៉ុស្តិ៍​យាម ​និងផ្លូវយុ​ទ្ធសាស្ត្រនៅតា​មបណ្តោយព្រំដែ​នដោយវៀត​ណាម និងបា​តុភាពនៅ​ទីតាំ​ងបង្គោល​ព្រំដែនលេខ​២០២និង​២០៣​នៅខេត្តស្វាយរៀង-​តៃនិញ។
សូមរ​ម្លឹកថា ​ដំបូងឡើ​យ កិច្ច​ប្រជុំរវាងគ​ គណៈក​ម្មការចម្រុះព្រំ​ដែនកម្ពុជា ​និងវៀត​ណាម ត្រូវបើក​កិច្ចប្រជុំ​ចង្អៀត ​នៅទីរួមខេ​ត្តសៀមរា​ប ចាប់ពីថ្ងៃ​ទី៦ ​ដល់ថ្ងៃទី៩​ ខែកក្កដា ឆ្នាំ២​០១៥​ ដើម្បីដោះស្រា​យបញ្ហាព្រំ​ដែន ដែ​លនៅសេស​សល់ និ​ងដោះស្រាយ​បាតុភាព​ទាំងឡាយ​ ដែលបាន​កើតឡើង​ កាលពីពេ​លថ្មីៗនេះ នៅតា​មបណ្តោយ​ព្រំដែនរ​វាងប្រ​ទេសទាំងពី​រ។


ក៏ប៉ុន្តែ​ កិច្ចប្រ​ជុំនោះ ត្រូ​វផ្លាស់ប្តូ​រទីកន្លែង ​មកធ្វើនៅ​ភ្នំពេញវិញ។ ​មូលហេតុ ត្រូវបា​នលោក​ជំទាវ កុយ​ ពិសី ​អនុប្រធា​នគណៈក​ម្មាធិការ​កិច្ចការព្រំដែន​របស់រដ្ឋាភិបាល ​លើកឡើងថា ដើម្បីកា​ត់បន្ថយកា​រចំណា​យពេល​ធ្វើដំណើរ​របស់ថ្នាក់​ដឹកនាំ៕​