Thursday, December 3, 2015
ជប៉ុនផ្តល់ជំនួយដល់កម្ពុជាជាង៩០លានយ៉េន សម្រាប់ជួសជុលផ្លូវចូលខាងលិចប្រាសាទអង្គរវត្ត
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥ បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយឥតសំណង ដែលមាន ថវិកាសរុបចំនួន ៩៤,៧០០,០០០ យ៉េន (កៅសិបបួនលានប្រាំពីររយពាន់) ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តត់ផ្គង់គ្រឿងបរិក្ខារធុនធ្ងន់ ដែលស័ក្តសមសម្រាប់ការងារជួសជុលផ្លូវចូលខាងលិច នៃប្រាសាទអង្គរវត្ត។
ពិធីប្រគល់ជំនួយត្រូវបានរៀបចំឡើងនៅម៉ោង២:៣០នាទីរសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥ នៅសាលសន្និសីទអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងឯកឧត្តម គូម៉ាម៉ារ៉ូ យូជិ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា៕

វេទិការយុវជនអាស៊ីប៉ាស៊ីហ្វិកលើកទី១អំពាវនាវសុំការគាំទ្រគំនិតផ្តួចផ្តើមរបស់យុវជនក្នុងការចូលរួមការពារនិងអភិរក្សបេតិកភណ្ឌពិភពលោក
វេទិការយុវជនអាស៊ីប៉ាស៊ីហ្វិកលើកទី១ មកពី២១បានចេញសេចក្តីថ្លែងការណ៍មួយដោយអំពាវនាវដល់រដ្ឋភាគីនៃអនុសញ្ញាឆ្នាំ១៩៧២នៃបេតិកភណ្ឌពិភពលោក និងដៃគូពាក់ពន្ធ័គាំទ្រគំនិតផ្តួចផ្តើមរបស់យុវជនក្នុងការចូលរួមការពារនិងអភិរក្សបេតិកភណ្ឌពិភពលោក។ សេចក្តីថ្លែងការណ៍ដែលធ្វើនៅថ្ងៃ២ធ្នូឆ្នាំ២០១៥ក្នុងកិច្ចប្រជុំគណៈកម្មាធិកាសម្របសម្រួលបច្ចេកទេសអង្គរ (ICC ANGKOR) លើកទី២៥នៅមជ្ឈមណ្ឌលវប្បធមិនៃអាជ្ញាធរជាតិអប្សារាវេទិការយុវជន អាស៊ីប៉ាស៊ីហ្វិកលើកទី១បានលើកឡើងថា៖ក្នុងនាមជាអ្នកដឹកនាំជំនាន់ក្រោយចំណាប់អារម្មណ៍របស់យុវជនគឺការចូលរួមការពារ បេតិកភណ្ឌដែលជាកេរ្តិ៍ដំណែលរួមជាទីគោរពរបស់ដូនតាដែលមិនត្រឹមតែនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកតែនៅក្នុងពិភពលោកទាំងមូលផងដែរ។
វេទិការយុវជនជនត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ តាមបណ្ដាប្រទេសនានានៅលើពិភពលោកមុនកិច្ចប្រជុំការងារបេតិកភណ្ឌ ដើម្បី ស្វែងយល់អំពីការងារការគ្រប់គ្រងការអភិរក្ស និងការអភិវឌ្ឍបេតិកភណ្ឌ ដើម្បីឲ្យពួកគាត់ស្វែងយល់និងចូលរួមថែរក្សាការពារ។
សម្រាប់ព្រះរាជាណាចក្រកម្ពុជា នេះជាលើកទី១ហើយ ដែលបានរៀបចំនូវវេទិការ យុវជនមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានយុវជនមកពីបណ្តាប្រទេស ចំនួន២១ រួមមានជាអាទិ៍ ចិន ជប៉ុន ប៉ាគីស្ថានថៃ ឡាវ កូរ៉េ ម៉ាឡេស៊ី និងយុវជនកម្ពុជាយើងផងដែរចូលរួម។ លោកប៊ុន ហុក អ្នកសម្របសម្រួលវេទិការយុវជនអាស៊ីប៉ាស៊ីហ្វិកបានឲ្យដឹងថា៖ ការរៀបចំអោយមានវេទិការយុវជនអាស៊ីនេះឡើង ក្នុងគោលបំណងសំខាន់ជួយលើកទឹកចិត្តដល់យុវជនដែលជាអ្នកបន្តវេនដឹកនាំ ឲ្យយល់ពីតម្លៃជាសកលរបស់បេតិកភណ្ឌជាតិ និងបេតិកភណ្ឌពិភពលោក ។
លោកប៊ុនហុកបានបន្តទៀតថាសម្រាប់ការរៀបចំវេទិការនៅក្នុងប្រទេសកម្ពុជានេះ អាជ្ញាធរជាតិអប្សរាបានរៀបចំឲ្យយុវជនទាំង២១ប្រទេស ចុះទៅផ្ទាល់តាមបណ្តាទីតាំងការដ្ឋានដែលអាជ្ញាធរកំពុងធ្វើការជួសជុលនិងថែទាំ នៅក្នុងតំបន់បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រទាំងមូល ដើម្បីឲ្យក្រុមយុវជនទាំងនោះមានការយល់ដឹងកាន់តែច្បាស់និងរួមគ្នាជួយថែរក្សាបេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌរបស់ជាតិ។។វេទិការយុវជនអាស៊ីប៉ាស៊ីហ្វិកលើកទី១បានប្រារព្ធធ្វើនៅមជ្ឈមណ្ឌលវប្បធមិនៃអាជ្ញាធរជាតិអប្សារាចាប់ពីថ្ងៃទី២៥វិច្ឆិកាដល់ថ្ងៃទី២ធ្នូឆ្នាំ២០១៥៕

វិភាគនយោបាយ, ពស់អសិរពិសត្រូវបានកាច់ចង្កូម!
វាពិតជាគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត និងអាចបំផ្លាញខ្ទេចខ្ទីអស់ទាំងស្រុងនូវសមិទ្ធផល និងភាពសុខសាន្តរបស់ពលរដ្ឋខ្មែរ ដែលបានស្តារ និងកំពុងអភិវឌ្ឍរីកចំរើនមកដល់សព្វថ្ងៃ បន្ទាប់ពីកម្ពុជាបានហែលឆ្លងនូវទុក្ខវេទនា ដោយសារសង្គ្រាមពីអតីតកាល ដូចជាក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពតជាដើម ប្រសិនណាបើលោក សម រង្ស៊ី នៅតែត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពដោយសេរីនិងប្រើនូវនយោបាយទុចរិត ញុះញង់ អុចអាល បង្កចលាចលសង្គមទៀតនោះ។
វិធានការច្បាប់ ដើម្បីធានាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម និងការពារកិត្តិយស សេចក្តីថ្លៃថ្នូរបុគ្គលជាថ្នាក់ដឹកនាំមួយចំនួន គឺជាជម្រើសដ៏ចាំបាច់ និងបន្ទាន់បំផុតដែលត្រូវបានគេមើលឃើញថា ស្ថាប័នតុលាការកំពុងបង្កើនល្បឿនក្នុងចេញដីកាជាបន្តបន្ទាប់ ដែលជាវិធានការច្បាប់ដ៏តឹងរឹង ដែលសមត្ថកិច្ចនឹងត្រូវតែអនុវត្ត ទៅលើលោក សម រង្ស៊ី ក្នុងនោះក៏មានបណ្តឹងជាលក្ខណៈឯកជនជាមួយលោក ហោ ណាំហុង រួមជាមួយបណ្តឹងពីបទបរិហារកេរ្តិ៍ថ្មី១ទៀតផងដែរ របស់លោក ហេង សំរិន ប្រធានរដ្ឋសភា ។ វិធានការនេះអាចត្រូវបានគិតថា ជាយុទ្ធនាការបោសសម្អាតមេក្លោងដែលជាឈ្លើងសង្គម និងជាឆ្នូនភ្លើងអាចនឹងនាំឲ្យមានសង្គ្រាមស៊ីវិលកើតឡើងបាន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានបញ្ជូនសារតាមរយៈ Facebook page ផ្ទាល់ខ្លួនរបស់លោក កាលពីអំឡុងខែតុលា ឆ្នាំ២០១៥កន្លងទៅ ដោយដាក់ចំណងជើងថា « នយោបាយដ៏គ្រោះថ្នាក់ » សម្រាប់ការវិភាគចែករំលែកការយល់ដឹងដល់ប្រជាពលរដ្ឋ ដើម្បីធ្វើការពិចារណា ជៀសវាងការចាញ់បោកពីអ្នកនយោបាយដែលមានមហិច្ឆតាស្វែងរកអំណាច ។
លោក ហ៊ុន សែន បំភ្លឺតាមរយៈសារដ៏មានសារៈសំខាន់នោះ ជាការឆ្លើយតបទៅនឹងអ្នកនយោបាយប្រជាភិថុតមួយរូប ដែលជាប្រធានគណបក្សប្រឆាំង បច្ចុប្បន្នក្លាយជាទណ្ឌិតនិរទេសខ្លួន បន្ទាប់ ពីបុគ្គលរូបនោះ បានបញ្ចេញនូវសារជាច្រើនតាមរយៈវេទិកាសាធារណៈជាមួយក្រុមអ្នកគាំទ្រខ្លួន និងតាមរយៈFacebook ដោយប្រើពាក្យបោកបញ្ឆោតចំនួន៣ករណី គឺការបង្ហោះសារបំពុលប្រជាពលរដ្ឋអំពីថា ទី១‑ បើបក្សគេឈ្នះឆ្នោត ពួកគេនឹងបង្កើតតុលាការកាត់ទោសអ្នករកស៊ី ដែលគេចោទថា ជាអ្នករកស៊ីខុសច្បាប់ ដែលភាសានេះ ជាការជាន់ដានប្រវត្តិសាស្ត្រដ៏ជូរចត់ នាំឲ្យមានការផ្លាស់ប្តូររបប ក្នុងនោះ ដូចជានៅសម័យប៉ុល ពត បានកាត់ទោសប្រហារជីវិតមនុស្សអស់រាប់លាននាក់ ដោយការចោទប្រជាពលរដ្ឋខ្លួនឯងថាជាជនក្បត់។ យ៉ាងណាមិញ បើលោក សម រង្ស៊ី យកទ្រឹស្តីនេះមកអនុវត្តតាមរយៈការបង្កើតតុលាការថ្មី កាត់ទោសអ្នករកស៊ីខុសច្បាប់ នោះមនុស្សមួយចំនួននឹងត្រូវប្រឈមការដែលគេដើរចង្អុលមុខ ចោទថា ជាឈ្មួញទុចរិត រកស៊ីខុសច្បាប់ តាមចិត្តគេនឹកឃើញ និងតាមគំនុំផ្ទាល់ខ្លួន។ សំនួរដែលត្រូវចោទសួរនោះ តើប្រព័ន្ធតុលាការដែលមានស្រាប់ ច្បាប់ដែលមានស្រាប់ នឹងត្រូវរំលាយចោល បង្កើតតុលាការថ្មី និងច្បាប់ថ្មី ឬយ៉ាងណា?។ របៀបនេះហើយដែលមិនខុសអ្វីពីរបបប៉ុល ពតនោះឡើយ។ ទី២‑ លោក សម រង្ស៊ី ក៏ធ្លាប់បានបន្ទាបបន្ថោកសញ្ញាបត្រស្រុកខ្មែរថា គ្មានតម្លៃ។ ភាសានេះ គឺជាការប្រមាថមើលងាយដ៏យ៉ាងធ្ងន់ធ្ងរ ចំពោះតម្លៃរបស់សិស្ស និស្សិត លោកគ្រូអ្នកគ្រូ និងពលរដ្ឋកម្ពុជាខ្លួនឯងដែលមានសញ្ញាបត្រនៅស្រុកខ្មែរ សុទ្ធតែអត់តម្លៃ ។ ដូច្នេះ បើបក្សគេជាប់ឆ្នោតនោះ និងបង្កភាពចលាចលនៅក្នុងសង្គមជាក់ជាពុំខាន ដោយសារមនុស្សជាច្រើននឹងអត់ការងារធ្វើ ឬក៏ត្រូវគេបានបញ្ឈប់ពីការងារដោយសារតែគ្មានសញ្ញាបត្រមកពីបរទេស។ ចំនុចទី៣‑ មេបក្សប្រឆាំងក៏ធ្លាប់បាន សន្យាបោកប្រាស់ បើបក្សគេឈ្នះឆ្នោត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នឹងរក្សាទុកតំណែងដដែល មិនដកចេញទេ។ ភាសានេះ មិនខុសអ្វីពីចុះទឹកក្រពើ ឡើងលើខ្លា គឺបានប៉ះពាល់ដល់ទឹកចិត្តទាំងមន្ត្រីចាស់ និងអ្នកដែលឡើងមកថ្មី គឺពិបាកនឹងកើតមានបានដូចការសន្យាបោប្រាស់នោះទេ ដោយសារតែ « បើរក្សាអ្នកចាស់ វាប៉ះអ្នកថ្មី ដែលបានចំណាយទ្រព្យធន និងចូលរួមតស៊ូកន្លងមកជាមួយបក្សខ្លួន ប៉ុន្តែមិនបានទទួលតំណែង» ហើយបើយកអ្នកថ្មីបញ្ជូលឲ្យធ្វើការ វានឹងប៉ះអ្នកចាស់ ពីព្រោះតែខ្លួនបានសន្យា។ នេះជានយោបាយបែបជនពុលក្តួច ឬក៏ការចង់ងាកមកឲ្យពលរដ្ឋខ្មែរស៊ីបាយនឹងត្រឡោក ដូចសម័យប៉ុល ពត ដែលខុសពីសម័យបច្ចុប្បន្ន ដែលកំពុងស្ថិតក្នុងបច្ចេកវិទ្យាដ៏ទំនើប និងទាន់សម័យ។ ភាសាទាំង៣ ចំណុចនេះ វាគ្រាន់តែជានយោបាយប្រជាភិថុតរបស់លោក សម រង្ស៊ី ដែលនិយាយចេញមកដោយខ្វះការពិចារណាតែប៉ុណ្ណោះ។
បើទោះជាទទួលរងនូវការឆ្លើយតបទៅវិញដ៏សមហេតុផលរបស់លោក ហ៊ុន សែន ប៉ុណ្ណឹងទៅហើយ ក៏ឥរិយាបថរឹងរូសរបស់លោក សម រង្ស៊ី មិនព្រមកែប្រែ និងដកថយឡើយ គឺគាត់ខំដើរទៅមុខទាំងងងឹតងងុល គ្មានសតិសម្បជញ្ញៈអ្វីបន្តិចសោះ ដើម្បីតែគោលដៅបំផ្លាញតែមួយគត់ នៅពេលដែលការបរាជ័យកំពុងតែជាន់កែងគាត់ជាប់រហូត។
គេបានពិនិត្យឃើញថា ដោយឈរលើស្មារតី ផ្សះផ្សាបង្រួបបង្រួមជាតិ ឯកភាពផ្ទៃក្នុងខ្មែរតែមួយ លោក ហ៊ុន សែន បានផ្តល់នូវភាពអនុគ្រោះម្តងហើយម្តងទៀតដល់លោក សម រង្ស៊ី រហូតមានពេលខ្លះ លោក ហ៊ុន សែន គាត់បានសុខចិត្តសម្របខ្លួន ផ្តល់ឱកាសជជែកគ្នាជាមួយមនុស្សប្រភេទ ពស់វែក ដ៏មានពិស និងកាចសាហាវ ។ តែពេលវេលាជាច្រើន លោក ហ៊ុន សែន ក៏បានរងគ្រោះដោយសារ តែឥទ្ធិពលចំហាយពិស ព្រួសចេញពីពស់អសិរពិសនោះផងដែរ។
សម្តីដែលប្រៀបដូចជាថ្នាំពុល ឬការព្រួសពិស ចេញពីពស់អសិរពិសនោះ គឺការវាយប្រហារដោយប្រើពាក្យដ៏អសុរោះ ចោទមកលើលោក ហ៊ុន សែន ថា ដឹកនាំផ្តាច់ការ បើចង់ចាប់ចោរត្រូវខិតឲ្យជិតកៀកចោរ ការប្រដូចលោក ហ៊ុន សែន ទៅនឹងហ្កាដាហ្វី ឬប្រដូចទៅនឹងពួកហ្វាស៊ីសនៅប្រទេសអ៊ីតាលី និងឌឺដង ដោយពាក្យគឃ្លើន ជាមួយនឹងការព្រមានមកដៃគូសន្ទនារបស់ខ្លួន អំពីជោគវាសនាដែលលោក សម រង្ស៊ី គិតថា លោក ហ៊ុន សែន នឹងប្រឈមមុខចំពោះតុលាការកាត់ទោសឧក្រិដ្ឋជាដើម។
ទាំងអស់នេះហើយ គឺជាដើមចម ដែលបង្ខំឲ្យលោក ហ៊ុន សែន ត្រូវតែបញ្ឈប់ការយោគយល់ លែងអនុគ្រោះចំពោះសត្រូវ ដោយបារម្ភអំពីគ្រោះថ្នាក់ដែលកើតចេញពីការព្យាបាទត្រឡប់វិញ ដែលគ្រោះថ្នាក់នោះមិនត្រឹមតែមានផលវិបាកចំពោះតែលោក ហ៊ុន សែន ប៉ុណ្ណោះទេ គឺនឹងនាំឲ្យខ្ទេចខ្ទីដល់សង្គមជាតិខ្មែរទាំងមូល ដោយសារតែពស់អសិរពិសនេះ ចិញ្ចឹមចិត្តអុកឡុក រំខានភាពសុខសាន្តរបស់ពលរដ្ឋកម្ពុជាឥតស្រាកស្រាន្ត។
ល្បិចមួយក្នុងចំណោមកលល្បិចទុចរិតជាច្រើនរបស់លោក សម រង្ស៊ី ដែលត្រូវបានលោក ហ៊ុន សែន លាតត្រដាង គឺលោក ហ៊ុន សែន ធ្លាប់បានឆ្លើយតបទៅលោក សម រង្ស៊ីវិញនៅពេលការចោទអំពីបញ្ហាប្រើប្រាស់ផែនទី ត្រូវបានមេបក្សប្រឆាំងប៉ុនប៉ងចោទមកលើរាជរដ្ឋាភិបាល ដោយទៅទិញផែនទីនៅតាមផ្សារតម្លៃ១៦៨ដុល្លារមកបង្ហោះផ្សាយក្នុង Facebook ផ្ទាល់ខ្លួនបំពុលសាធារណមតិ។ ពាក្យមួយឃ្លារបស់លោក ហ៊ុន សែន បានឆ្លើយតបថា « ផែនទីត្រឹមត្រូវរបស់ឯកឧត្តម សាហាវជាងសត្វអសិរពឹសទៅទៀត ព្រោះផែនទីនេះ មិនត្រឹមតែបោកប្រាស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែផែនទីនេះ បានធ្វើឲ្យសហការីឯកឧត្តម ខ្លះជាប់គុក និងខ្លះទៀតកំពុងរត់គេចខ្លួន»។
ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា នឹងចូលរួមកំដរ សម រង្ស៊ី នូវគ្រប់ទម្រង់លេង និងគ្រប់កាលៈទេសៈ គ្រប់រដូវកាល និងគ្រប់រស់ជាតិ ( ក្តៅ ត្រជាក់ ផ្អែម ល្វីង ជូរចត់) ។ល។
នៅពេលនេះ ដៃគូដែលធ្លាប់បានតតាំង និងភាគីម្ខាងទៀតដែលធ្លាប់តែពើងខ្លួនប្រៀបដូចជា សត្វអសិរពិស ឥឡូវ ពស់អសិរពិសនោះ ត្រូវបានកាច់ចង្កូមហើយ ហើយប្រជាពលរដ្ឋកម្ពុជានឹងមិនមានការភ័យព្រួយអំពី ការតាមយាយី អុកឡុករំខានដល់សន្តិសុខរបស់ខ្លួនទៀតឡើយ។ ទណ្ឌិតរូបនោះ មិនមែនជាជម្រើសល្អសម្រាប់ដឹកនាំប្រទេសឡើយ គាត់បានត្រឹមតែជាអ្នកទោស ពនេចរ ដែលរត់គេចពីសំណាញ់ច្បាប់ និងដីកាចាប់ខ្លួនរបស់សមត្ថកិច្ចពាក់ព័ន្ធក្នុងបទល្មើសបរិហារកេរ្តិ៍ និងញុះញង់ឲ្យមានការរើសអើង ការបង្ហោះផ្សាយឯកសារក្លែងក្លាយ បូករួមជាមួយនឹងសំណុំរឿងថ្មីបន្ថែមមួយចំនួនទៀត។
ដើម្បីលើកកំពស់តម្លៃនីតិរដ្ឋ រាជរដ្ឋាភិបាលរបស់លោក ហ៊ុន សែន អាចនឹងសុខចិត្តកាត់សាច់ស្អុយមួយចំណែកឲ្យបរទេស និងសុខចិត្តស៊ូទ្រាំនូវការរិះគន់វាយប្រហារពីសហគមន៍អន្តរជាតិមួយចំនួនដែលកំពុងកាន់ជើងជនល្មើស និងការព្រមានដាក់ទណ្ឌកម្មនានាមកប្រទេសរបស់គាត់។ ប៉ុន្តែ បញ្ហារបស់ទណ្ឌិតនីរទេសខ្លួនរូបនោះ គឺអាចនឹងមិនមានជោគវាសនាល្អ ដូចកាលមុនពេលបោះឆ្នោតជាតិឆ្នាំ២០១៣ ដូចអ្វីដែលលោក ហ៊ុន សែន ធ្លាប់បានអនុគ្រោះម្តងជាពីរដងនោះទេ។
ផ្ទុយទៅវិញ ជោគវាសនារបស់ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ បាននិងកំពុងស្ថិតនៅចំណុចគ្រោះថ្នាក់ សមដូចហោរាសាស្ត្រល្បីឈ្មោះមួយរូបនៅប្រទេសថៃ លោក ភិនយ៉ូ ភុងចារ៉ើន បានទស្សន៍ថា បក្សសង្គ្រោះជាតិកំពុងជួបវិបត្តិធ្ងន់ធ្ងរ ដូច ពស់ដាច់ក្បាល និងដាច់ដងខ្លួន ហើយការទស្សន៍ទាយនេះ ក៏ត្រូវបានទទួលស្គាល់ការពិតដោយលោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិថា គណបក្សរបស់គាត់បច្ចុប្បន្ន បាននិងកំពុងជួបគ្រោះ ដូចរទេះភ្លើងដាច់ក្បាល យ៉ាងពិតប្រាកដមែន៕

Subscribe to:
Posts (Atom)