ឯកឧត្តម
កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី ១១ ខែមិថុនា
ឆ្នាំ២០១៤នេះ បានចេញលិខិតបំភ្លឺមួយ តបទៅនឹងពាក្យចចាមអារ៉ាម
ដែលអះអាងថា មានកងយោធាឈុតខ្មៅថៃ
បានធ្វើសកម្មភាពដេញបាញ់ពលករខ្មែរខុសច្បាប់ ដែលទៅធ្វើការនៅស្រុកថៃ
ហើយត្រូវបញ្ជូនត្រឡប់មកមកកម្ពុជាវិញ
បន្ទាប់ពីមានហេតុការណ៍បាញ់ប្រហារនោះកើតឡើង ក្នុងពេលដែលប្រទេសថៃ គ្រប់គ្រងដោយច្បាប់យោធារដ្ឋប្រហារ។
ប៉ុន្មានថ្ងៃចុងក្រោយនេះ
នៅតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
មានការបញ្ជូនត្រឡប់មកវិញនូវពលករខ្មែររាប់ពាន់នាក់ជាបន្តបន្ទាប់មកកម្ពុជាវិញ
ដែលបញ្ហានេះ ត្រូវបានឯកឧត្តម កុយ គួង បញ្ជាក់ហេតុផលដូចមានក្នុងលិខិតបំភ្លឺដូចខាងក្រោម៖
By: Cambodia
News
លិខិតបំភ្លឺរបស់អ្នកនាំពាក្យក្រសួងការបទេស ដែលផ្ញើមកកាន់អង្គភាពសារព័ត៌មាននានា |