Monday, August 10, 2015

ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា បាន​និវត្ត​ន៌មក​ដល់ក​ម្ពុជាវិញ​ហើយ បន្ទាប់ពីបាន​ចូលរួម​​ទិវា​​បុណ្យ ឯករាជ្យជាតិ​ខួបទី៥០​របស់សិង្ហបុរី

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន នាព្រឹកថ្ងៃទី១០ ខែ​សីហានេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់និវត្តន៌​មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ វិញហើយ បន្ទាប់ពីបានចូលរួមក្នុងពិធីបុណ្យខួបលើកទី៥០នៃទិវាឯករាជ្យជាតិ​របស់សា​ធារ​ណៈ​​​រដ្ឋសិង្ហបុរី។
ការអញ្ជើញទៅចូលរួមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងទិវាបុណ្យឯករាជ្យជាតិសិង្ហបុរីនេះ  គឺជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះមហាក្សត្រកម្ពុជា។
ក្នុងសន្និសីទ សារព័ត៌មានបន្ទាប់ពីមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិត កៅ គឹមហួន  បានបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់របស់ កម្ពុជាបានចូលរួមកម្មវិធីសំខាន់ចំនួនពីរ គឺទី១ ពិធីជប់លាងថ្ងៃត្រង់ដ៏ធំមួយ​នៅវិមាន​អ៊ី​ស្តា​ណា ដែលរៀបចំទទួលដោយ តូនីតាន់ កេងយ៉ាំ ប្រធានាធិបតីសិង្ហបុរី ដែលមាន​វត្តមាន​ចូល​រួមពី ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកអាស៊ាន និងអាស៊ីបូព៌ា។ ក្នុងនោះ​ក៏មាន​ការចូលរួមពីអ្នកតំណាងរបស់ប្រទេសអង់គ្លេស ដែលធ្លាប់ជា អាណា​និគមលើ​ប្រទេស​សិង្ហ​បុរីមុនពេលទទួលឯករាជ្យផងដែរ។ ចំណែកពិធីសំខាន់មួយទៀត  គឺការចូលរួម​ក្នុង​ក្បួន​ដង្ហែរ​ព្យុហយាត្រានៃខួបលើកទី៥០ទិវាឯករាជ្យជាតិ។

ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានថ្លែងប្រាប់អ្នកសារព័ត៌មានផងដែរថា ការចូលរួម​របស់​ប្រមុខរាជ រដ្ឋាភិបាលកម្ពុជាក្នុងប្រទេសសិង្ហបុរីនេះ គឺស្របតាមគោលការណ៌សំខាន់ចំនួន២។ ទី១ស្របតាម ស្មារតីនៃក្របខណ្ឌប្រទេសសមាជិកអាស៊ាន និងទី២គឺស្របតាម​គោល​ការណ៍​ពង្រឹង គោលនយោបាយការទូតសាធារណៈរបស់​កម្ពុជាដើម្បីផ្សារភ្ជាប់តួនាទី​ក្នុងតំបន់​របស់​កម្ពុជា និងការ ពង្រីកទំនាក់ទំនងទ្វេភាគីឲ្យកាន់តែខ្លាំងជាមួយបណ្តាប្រទេសអន្តរជាតិ។ 
ការប្រារព្ធខួបលើកទី៥០នៃទិវាឯករាជ្យជាតិរបស់សាធារណៈរដ្ឋសិង្ហបុរីនេះ គឺជាការបង្ហាញ ឲ្យឃើញពីកិត្យានុភាព ភាពជោគជ័យនិងសុខដុមនីយកម្មរបស់សិង្ហបុរី​បើទោះបីជាប្រទេស​នេះ មានជាតិសាសន៌រស់នៅចំរុះគ្នាក៏ដោយ។ មិនតែប៉ុណ្ណោះ ទិវាឯករាជ្យជាតិនេះ​ក៏បង្ហាញ​ពីគោល ជំហរគោលនយោបាយការទូតជាមួយបណ្តាប្រទេសសមាជិក​អាស៊ាននិងអន្តរជាតិ​ផងដែរ។ ជាក់ស្តែង បើទោះបីជាប្រទេសសិង្ហបុរីបានផ្តាច់ខ្លួនចេញប្រទេសម៉ាឡេស៊ីក៏ដោយ តែរហូតមកដល់ពេលនេះទំនាក់ទំនងការទូតរវាងប្រទេសទាំង២នៅតែបន្តក្នុងភាពល្អប្រសើរ។ 
គួរបញ្ជាក់ថា ប្រទេសកម្ពុជាគឺស្ថិតក្នុងចំណោមប្រទេសតិចតួចបំផុត ដែលបានទទួលស្គាល់ ដំបូងគេ ក្នុងការប្រកាសឯករាជ្យពេញលេញរបស់ប្រទេសសិង្ហបុរី កាលពី៥០ឆ្នាំមុន។ មាន​ន័យថារហូតមកដល់ពេលនេះទំនាក់ទំនងការទូតរវាងកម្ពុជានិងសិង្ហបុរីគឺមានរយៈពេល៥០ឆ្នាំមកហើយ៕ 

ពិធីជប់​លៀង​ថ្ងៃត្រង់​ជូន​ថ្នាក់​​ដឹក​​នាំ​ នឹង​គណៈ​ប្រតិភូ នៃបណ្តា​ប្រទេស នានាលើ​សកល លោក ដែល​​បាន​អញ្ជើញ​ចូលរួមខួប​លើកទី៥០ នៃទិវាបុណ្យ​ឯករាជ្យ​ជាតិសឹង្ហបុរី

  នៅវេលាថ្ងៃត្រង់ថ្ងៃទី៩ ខែសីហា ឆ្នាំ​២០១៥ ឯកឧត្តម តូនី តាន់ កេងយាំង ប្រធានាធិបតី នៃ សាធារណរដ្ឋសឹង្ហបុរី  បានប្រារព្ធពិធីលាងសាយភោជន៍អាហារថ្ងៃត្រង់ ជូនដល់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និង​គណៈប្រតិភូនៃ​បណ្តាប្រទេសនានាលើសកលលោក ដែលបានអញ្ជើញ​ចូលរួមខួបលើកទី៥០ នៃទិវាបុណ្យ​ឯករាជ្យ​ជាតិ​សឹង្ហបុរី។
នៅក្នុងពិធីផ្លូវការដែលរៀប​ចំ​ឡើងនៅវិមានអីស្តានណា(Istana) បណ្តាប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិ​បាល និងគណៈប្រតិភូនៃបណ្តាប្រទេសនានាលើសកលលោក ត្រូវបានស្វាគមន៍យ៉ាងស្និត​ស្នាលរ៉ាក់ទាក់​បំផុត ពីឯកឧត្តម តូនី តាន់ កេងយាំង ប្រធានាធិបតីនៃសាធារណរដ្ឋសឹង្ហបុរី។ ថ្លែងក្នុងពិធី​លាងសាយ​ភោជន៍ជាមហាកិត្តិយសនោះ ឯកឧត្តម តូនី តាន់ កេងយាំង ប្រធានា​ធិ​ប​តីនៃសាធារណរដ្ឋសឹង្ហបុរី មាន​ប្រ​សាសន៍ថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ថ្វាយ​និងជូនចំពោះ ព្រះករុណាស៊ុលតង់ សម្តេច ឯក​ឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូនៃបណ្តាប្រ ទេសនានាលើសកលលោក ដែល​បាន​ចំណាយនូវ​ពេល​វេលា​ដ៏មានតម្លៃបំផុត ស្តេចយាងនិងអញ្ជើញមក ចូលរួមពិធីបុណ្យខួបលើកទី៥០ នៃទិវាឯករាជ្យ​ជាតិរបស់សាធារណរដ្ឋសឹង្ហបុរី នៅលើទឹកដីនៃសាធារណ​រដ្ឋសឹង្ហបុរីដ៏ស្រស់បំព្រងនេះ។
ឯក​ឧត្តមប្រធានាធិបតីមានប្រសាសន៍បន្តថា ប្រជាជនសឹង្ហបុរីមានសេចក្តី សោមនស្ស​រីករាយ​ជាអនេក ក្នុង​ការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុត ថ្វាយនិងជូនចំពោះបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈ​ប្រតិភូទាំងអស់ ដែលបានយាងនិងអញ្ជើញ​មកចូលរួមក្នុង​ពិធី​បុណ្យខួប លើកទី៥០ នៃទិវាឯករាជ្យជាតិ​របស់សាធារណរដ្ឋសឹង្ហបុរី ដែលនេះបានបង្ហាញ​ឲ្យ​ឃើញពីព្រះទ័យ​និង​ការ​យកចិត្តទុក​ ដាក់ដ៏ខ្ពង់ខ្ពស់បំផុត ពីសំណាក់ថ្នាក់ដឹកនាំទាំងអស់ ចំ​ពោះ​​បុព្វហេតុឯករាជ្យភាព និងការអភិ វឌ្ឍប្រទេសសឹង្ហបុរី​ក្នុងរយៈពេល​៥០ឆ្នាំកន្លង​ទៅ​នេះ។

សូមបញ្ជាក់ដែរថា នៅវេលាម៉ោង១៧ល្ងាច ថ្ងៃ​ដដែល​នោះ ពិធីព្យុះហាក់យាត្រាដើម្បី ប្រារព្ធ​ខួប​លើក​ទី៥០ នៃទិវាបុណ្យឯករាជ្យជាតិ របស់សាធារណរដ្ឋសឹង្ហបុរី និងប្រារព្ធធ្វើ​ឡើង​នៅវិមានជាតិ របស់​សឹង្ហបុរី៕

បទអត្ថាធិប្បាយថ្ងៃនេះ!« ភូតទៀតហើយបងប្អូន! អំពីបញ្ហាផែនទី»

បន្ទាប់ពី​រាជរដ្ឋាភិបាល​ និង​ក្រុមអ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ បង្ហោះព្រោង​ព្រាត​ រិះគន់​ ស្តីបន្ទោស​ ទៅ​មេបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​យក​ផែនទី​ដែល​គណបក្ស​របស់​ខ្លួន​បាន​ទិញ​តាម​ផ្សារ​នៅប្រទេស​បារាំង​មកផ្សាយ​បំពុល​សាធារណ​មតិ​ ហើយ​ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ ​ចោទ​សួរ​ថា ​​តើអធិប​តេយ្យ​ជាតិ​ មាន​តម្លៃ​ត្រឹម​១៦៨​ដុល្លារ​អាមេរិក​មែន​ឬ?
នៅពេល​នេះ ​លោក​ ហុង​ សុខហួរ​  សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ សម​ រង្ស៊ី​ និង​ជាតំណាង​គណបក្ស​សង្គ្រោះជាតិ​ នៅព្រឹក​ថ្ងៃទី​១០​ ខែ​សីហា ​ឆ្នាំ​២០១៥​នេះ ​បាន​ចេញ​មុខ​មក​ការពារ​លោក​ប្រធាន​របស់​ខ្លួន​ ដោយ​និយាយ​បន្លំ ​ភូត​កុហក់ ​របៀប​ស្តាយ​ថ្មី១​ទៀត​ថា​  ផែនទី​ដែល​ផ្តល់​ទៅ​លោក​បណ្ឌិត​សុខ​ ទូច​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​លើ​បញ្ហា​ព្រំ​ដែន​ នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​កាល​ពី​ព្រឹក​មិញ​ថា ​ផែនទី​ដែល​លោក​សម​ រង្ស៊ី​ បាន​បង្ហោះ​ផ្សាយ​នោះ​ មិន​ប្រាកដ​ថា​ ជាផែន​ទី​ត្រឹម​ត្រូវ​ រឺ​មិន​ត្រឹម​ត្រូវ​ទេ​។ និង​បាន​និយាយ​ថា​ ផែនទី​ដែល​គណបក្ស​សង្គ្រោះជាតិ​ផ្តល់​ឲ្យ​នេះ​មិនមែន​ទៅទិញ​នៅ​ផ្សារ​ទេ ​ហើយ​តម្លៃ​១៦៨​ដុល្លារ​ គឺ​ជា​តម្លៃ​ព័ត៌មាន​នៅ​លើ​ផែន​ទី​ ដែល​បារាំង​បាន​ថែ​រក្សា​ទុក​ ហើយ​ថា ​ផែនទី​ដែល​បាន​យក​មក​ពី​បារាំង​ គឺ​គេ​យក​ថ្លៃ៧​អឺរ៉ូ​ក្នុង​មួយ​ផ្ទាំង​(ថ្លៃថែរក្សា​)ទៅ​វិញ​។
ប៉ុន្តែ​ គេ​នៅ​ចាំ​បាន​ថា ​កាល​ពី​ថ្ងៃ​ទី១៦ ​ខែ​កក្កដា​ ឆ្នាំ​២០១៥​ លោក​ សម​ រង្ស៊ី​ បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន​ដោយ​រំលេច​នៅ​ថ្ងៃ​ខែ​ និង​ប្រធាន​បទ​ គឺ​ 16 July 2015 - Original maps. (ផែនទី​ដើម) ​និង​មានសារ​បន្ត​បន្ទាប់​ទៀត​ ដូច​ខាង​ក្រោម​៖
ផែនទី​បារាំង​ មុន​ឆ្នាំ ​១៩៥៣​ ខ្នាត​ ១/១០០.០០០ បង្ហាញ​ពី​ព្រំដែន​កម្ពុជា​-វៀតណាម ​ទាំង ​២៦​ ផ្ទាំង​ ដែល​ទាំងអស់​គ្នា​ចង់​បាន​ ពេល​នេះ ​មាន​ដាក់​លក់​នៅ​ប្រទេស​បារាំង​ ក្នុង​តម្លៃ ​១៥៣​,៩១​ Euros ស្មើ​នឹង​ ១៦៨​ ដុល្លារ​អាមេរិក​។
គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ទិញ​ផែន​ទី​ទាំង​ ២៦​ ផ្ទាំង​ (វិក័យ​បត្រ​ភ្ជាប់​មក​ជាមួយ​នេះ)​ យក​ មក​បង្ហាញ​ ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​។ ច្បាប់​ដើម​នៃ​ផែនទី​នេះ​ មាន​តែ​មួយ​ច្បាប់​គត់​ ដែល​តម្កល់​ទុក​នៅ​ប្រទេស​បារាំង​។ អ្វី​ដែល​គេ​ដាក់​លក់​នោះ ​គឺ​ជា​ច្បាប់​ចម្លង​ តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​ ដែល​ដាក់​បញ្ជូល​ក្នុង​ DVD (រូបថត​ភ្ជាប់​មក​ជាមួយ​នេះ)​។ សម័យនេះ​ គេ​ឈប់​ផ្តល់​ច្បាប់​ចម្លង​លើ​ក្រដាស់​ទៀត​ហើយ​។
ទាំង​នេះ​ គឺ​ជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​គណបក្ស​សង្គ្រោះជាតិ​ពិត​ជា​បាន​ទិញ​ផែន​ទីនេះ​ ក្នុង​តម្លៃ​១៦៨​ដុល្លារ​ពិតមែន​ ! ចុះ​ហេតុ​អ្វី ​បាន​ជា​នៅ​ពេល​នេះ​ ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​គេច​វេស​ពីការ​ទទួល​ខុស​ត្រូវ​ និងរុញ​ឲ្យសមាជិក​របស់​ខ្លួន​មក​និយាយ​ភុត​កុហក​ប្រជា​ពលរដ្ឋ​ទៅ​វិញ​ឬ​មួយ​ក៏របៀប​នៃការ​ដឹកនាំ​នយោបាយ​របស់​បក្ស​ប្រឆាំង​រស់​នៅ​តែ​ជាមួយ​នឹង​ការ​ភូត​កុហក​ជា​រៀង​រហូត​មែន​ឬ?  ឬ​មួយ​ក៏​ដើរ​បោក​ប្រាស់​គេ​ជ្រុល​ចង្កួត​ ដល់​ផ្លូវ​ទាល់​ច្រក​នៅ​ពេល​ឃើញ​រាជ​រដ្ឋាភិ​បាល​ចាត់​វិធាន​ការ​ស្នើ​សុំផែន​ទី​ផ្លូវ​ការ​ ច្បាស់លាស់​ពី​ប្រទេស​មហា​អំណាច​យក​មក​ផ្ទៀងផ្ទាត់​ អាច​ឲ្យ​ពួក​គេអស់​ផ្លូវ​ដើរ​បោក​ប្រាស់​ ទើប​ស្អី​ក៏​ចេះ​តែ​និយាយ​ ស្អី​ក៏ចេះ​តែ​បំភ្លើស​ ភូត​កុហក​តាម​ទំនើង​ចិត្ត​បែប​នេះ ​ឬ​អ្វី​?
ប៉ុន្តែ​ បើ​ទោះ​ជា​ភូត​កុហក​សាធារណ​មតិ​យ៉ាង​ណា​ក៏ដោយ​ លោក​បណ្ឌិត​សុខ​ ទូច​ បាន​បញ្ជាក់​ថា ​ ការ​ដែល​លោក​ព្រម​ទទួល​យក​ផែនទីនេះ​ គឺក្នុង​ន័យ​ ចង់​បញ្ចប់​ផែនទី​ក្រោម​តុ ​សូម​អោយ​យក​ផែនទី​ក្រោម​តុ​មក​បង្ហាញ​ការ​ពិត​។ ​ហើយ​ក៏បាន​អរគុណ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ផ្តល់​ផែនទី​ ដើម្បី​បញ្ចប់​មន្ទិល​សង្ស័យ​ និង​ដើម្បី​ចៀស​វាងការ​ផ្តល់​ព័ត៍​មាន​មិន​ប្រក្រតី​ទៅ​ខាង​ក្រៅ។​ ប៉ុន្តែ ​អ្វី​ដែល​គួរ​ឲ្យ​សោក​ស្តាយ​នោះ ​នៅពេល​នេះ​ តំណាង​គណបក្ស​ សង្គ្រោះ​ជាតិ​បាន​ក្រឡះ​សម្តី​ ថា ​ផែនទី​នោះ ​មិនមែន​ទិញ​តាម​ផ្សារ​ទៅ​វិញ​ ។ ហេតុអ្វី​បាន​ជា​លោក​ប្រធាន​និយាយ​ផ្សេង ​និង​ឲ្យ​កូន​ចៅ​ចេញ​មុខ​មក​និយាយ​ផ្សឹង​ឬក៏​ការ​បៀប​ចំ​សំដែង​ជាឆាក​ល្ខោន​បែប​ហ្នឹង​ងាយ​ស្រួល​បោកប្រាស់​ប្រជា​ពលរដ្ឋ​មែន​ឬ?​តែ​សូម​កុំ​ភ្លេច​ថា​ អធិ​តេយ្យ​ជាតិ​ មិន​មែន​មាន​តម្លៃ​ត្រឹម​តែ​១៦៨​ដុល្លារ​អាមេរិក​ឡើយ ​ ហើយ​បក្ស​ប្រឆាំង​ក៏​ត្រូវ​តែ​យល់​ឲ្យ​ច្បាស់​ដែរ​ថា ​« ភូត​ច្រើន​ ចាញ់​អាត្មា» !







វេទិកាតុមូល ស្តីពី ល្បែងនយោបាយប្រជាភិថុតរបស់ក្រុមប្រឆាំង ក្នុងបញ្ហាអធិបតេយ្យ បូរណភាពទឹកដី និងនីតិរដ្ឋ

1- ឯកឧត្តមនាយឧត្តមសេនីយ៍ សេរី កុសល ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្ម­ភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន 2- ឯកឧត្តម វ៉ាន់ សំអឿន ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហានាបតីតេជោ ហ៊ុន សែន ជាអតីតតំណាងរាស្រ្ត មណ្ឌលខេត្តកំពត មកពីគណបក្សសង្គ្រោះជាតិ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥

អំពើហិង្សានៅក្បែរទីលានប្រជាធិបតេយ្យ និងនៅទីតាំងមួយចំនួនទៀតនៅក្នុងរាជធានីភ្នំពេញត្រូវបានផ្សព្វផ្សាយជាវីដេអូ ដោយអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស និងការពន្យល់ផ្លូវច្បាប់

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥នេះ បានចេញផ្សាយវីដេអូ ជាបទយកការណ៍ពិសេសមួយមានរយៈពេលប្រមាណជាង១៨នាទី ផ្សព្វផ្សាយតាមបណ្តាស្ថានីយ៍ទូរទស្សន៍រដ្ឋ និងឯកជន ដោយរៀបរាប់អំពីអំពើឃោរឃៅអមនុស្សធម៌ នៅក្បែរទីលានប្រជាធិបតេយ្យ និងបាតុកម្មផ្សេងៗក្រោយការបោះឆ្នោតឆ្នាំ២០១៣។ តាមរយៈការផ្សព្វផ្សាយវីដេអូនេះ រាជរដ្ឋាភិបាលបានដាក់ចំណងជើងនៃហេតុការហិង្សានោះថា «តើអំពើឃោរឃៅអមនុស្សធម៌ នៅក្បែរទីលានប្រជាធិបតេយ្យ ជាបាតុកម្មសន្តិវិធី ឬជាកុបកម្មហិង្សាដោយចេតនា »៕ សូមទស្សនាវីដេអូទាំងស្រុង-->