កិច្ចប្រជុំនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង ៥ ល្ងាច នៅវិមានរដ្ឋសភា។ នេះបើតាមសេចក្តីប្រកាស ចុះថ្ងៃទី២៨កញ្ញា។សេចក្តីប្រកាសព័ត៌មាននេះបានបន្តថា ថ្នាក់ដឹកនាំតំណាងរាស្ត្រ នៃគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ប្រធាន ចំណែកថ្នាក់ដឹកនាំតំណាងរាស្ត្រ នៃគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោកសមរង្ស៊ី ប្រធាន និងមានការចូលរួមពីក្រុមការងារចម្រុះគណបក្សនៃគណៈកម្មការពិសេសចំពោះកិច្ច រៀបចំតាក់តែងសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា៕
Monday, September 28, 2015
ជំនួបចរចានយោបាយរវាងគណបក្សនយោបាយធំៗទាំងពីរនឹងធ្វើម្តងទៀតនៅដើមខែតុលាខាងមុខនេះ
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥នេះ រដ្ឋសភា បានចេញសេចក្តីប្រកាសព័ត៌មានមួយអំពី ការជួបគ្នាម្តងទៀតរវាងថ្នាក់ដឹកនាំ គណបក្សនយោបាយដែលមានអសនៈក្នុងសភាទាំងពីរ ដើម្បីជួបប្រជុំពិភាក្សាគ្នាអំពីការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។
កិច្ចប្រជុំនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង ៥ ល្ងាច នៅវិមានរដ្ឋសភា។ នេះបើតាមសេចក្តីប្រកាស ចុះថ្ងៃទី២៨កញ្ញា។សេចក្តីប្រកាសព័ត៌មាននេះបានបន្តថា ថ្នាក់ដឹកនាំតំណាងរាស្ត្រ នៃគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ប្រធាន ចំណែកថ្នាក់ដឹកនាំតំណាងរាស្ត្រ នៃគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោកសមរង្ស៊ី ប្រធាន និងមានការចូលរួមពីក្រុមការងារចម្រុះគណបក្សនៃគណៈកម្មការពិសេសចំពោះកិច្ច រៀបចំតាក់តែងសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា៕
កិច្ចប្រជុំនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង ៥ ល្ងាច នៅវិមានរដ្ឋសភា។ នេះបើតាមសេចក្តីប្រកាស ចុះថ្ងៃទី២៨កញ្ញា។សេចក្តីប្រកាសព័ត៌មាននេះបានបន្តថា ថ្នាក់ដឹកនាំតំណាងរាស្ត្រ នៃគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ប្រធាន ចំណែកថ្នាក់ដឹកនាំតំណាងរាស្ត្រ នៃគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោកសមរង្ស៊ី ប្រធាន និងមានការចូលរួមពីក្រុមការងារចម្រុះគណបក្សនៃគណៈកម្មការពិសេសចំពោះកិច្ច រៀបចំតាក់តែងសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា៕
កម្ពុជាបានចូលរួមយ៉ាងសកម្ម ជាមួយបណ្តាប្រទេសសមាជិក នៃអង្គការសហប្រជាជាតិ ក្នុងការអនុវត្តគោលនយោបាយ និងផែនការសកម្មភាពនានា ដើម្បីលើកកម្ពស់សមភាពយ៉េនឌ័រ
សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុង «កិច្ចប្រជុំប្រមុខដឹកនាំពីភពលោកស្តីពីសមភាពយ៉េនឌ័រ និងការលើកកម្ពស់សិទ្ធអំណាចស្រ្តី: ការប្តេជ្ញាចិត្តឆ្ពោះទៅរកវិធានការ» នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ នៅទីក្រុងញូវយ៉កថា ប្រទេសកម្ពុជាបានចូលរួមយ៉ាងសកម្មជាមួយបណ្តាប្រទេសសមាជិក នៃអង្គការសហប្រជាជាតិ ក្នុងការអនុវត្តគោលនយោបាយ, យុទ្ធសាស្ត្រ, កម្មវិធី និងផែនការសកម្មភាពនានា សំដៅលើកកម្ពស់សមភាពយ៉េនឌ័រ និងសិទ្ធអំណាចស្ត្រី ហើយសំរេចបាននូវ វឌ្ឍនភាពជាច្រើន តាមវិស័យសំខាន់ៗរួមមាន៖
-ការអនុម័តច្បាប់ និងក្របខណ្ឌនិយ័តកម្ម ដើម្បីផ្តល់ការគាំពារ, លុបបំបាត់ការរើសអើងនិងកាត់បន្ថយអំពើហិង្សា លើស្ត្រី និងក្មេងស្រី, ការលើកកម្ពស់សមភាពយ៉េនឌ័រ នៅក្នុងវិស័យអប់រំ តាមរយៈការបង្កើនការចុះឈ្មោះចូលរៀនរបស់ក្មេងស្រី នៅកំរិតបឋមសិក្សា និងមធ្យមសិក្សា, ការលើកស្ទួយការចូលរួមរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច និងការបង្កើនភាពងាយស្រួលដល់ស្ត្រី ក្នុងការទទួលបានសេវាហិរញ្ញវត្ថុ សំដៅបង្កើនភាពឯករាជ្យ ផ្នែកហិរញ្ញវត្ថុរបស់ស្ត្រី, ការលើកកម្ពស់ស្ថានភាពសុខភាពរបស់ស្ត្រី និងកុមារ ពិសេសតាមរយៈការសំរេចបាននូវ គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍លើមរណភាពមាតា, និង ការលើកកម្ពស់ការចូលរួមរបស់ស្ត្រី នៅក្នុងកិច្ចការនយោបាយ និងការសំរេចចិត្តលើកិច្ចការនានារបស់សង្គមជាតិ ក្នុងគ្រប់ស្ថាប័នជាតិ និងគ្រប់កំរិត ជាអាទិ៍ស្ថាប័ននីតិបញ្ញតិ្ត, ស្ថាប័ននៃរាជរដ្ឋាភិបាល និងស្ថាប័នផ្សេងៗទៀត ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ឆ្នាំ២០១៥នេះ គឺជាឆ្នាំប្រវត្តិសាស្ត្រមួយ សម្រាប់ពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកសមភាពយ៉េនឌ័រ និងការលើកកម្ពស់សិទ្ធអំណាចស្ត្រី។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ជាការពិតកិច្ចប្រជុំនេះ នឹងក្លាយជាវេទិកាដ៏សំខាន់សំរាប់យើងទាំងអស់គ្នា ក្នុងការបន្តខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តបន្ថែមទៀត ដើម្បីសំរេចនូវសមភាពយ៉េនឌ័រ និងធ្វើឲ្យគោលដៅនេះ ក្លាយជាការពិតសំរាប់ស្រ្តី និងក្មេងស្រីទាំងអស់នៅទូទាំងពិភពលោក។
ជាមួយហេតុផលនេះ សម្តេចតេជោយល់ថា យើងគួរបន្តផ្តោតអាទិភាពទៅលើការងារមួយចំនួនដូចជា៖ ១. ការបង្កើនការវិនិយោគទៅលើសមភាពយ៉េនឌ័រ, ២. ការធានានូវការការពារនូវសិទ្ធរបស់ស្ត្រី ព្រមទាំងការចូលរួមពេញលេញ និងស្មើភាពរបស់ស្ត្រី នៅក្នុងការធ្វើសេចក្តីសំរេចចិត្តនៅគ្រប់កំរិត, ៣. ការពង្រឹងយន្តការគណនីភាព សំរាប់សមភាពយ៉េនឌ័រ និង ៤. ការបន្តលើកកម្ពស់ការចូលរួមរបស់ស្ត្រី ក្នុងសេដ្ឋកិច្ច និងបរិយាប័ន្នហិរញ្ញវត្ថុសំរាប់ស្ត្រី៕

ពិធីបើកកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ ស្តីពីរបៀបវារៈនៃការអភិវឌ្ឍក្រោយឆ្នាំ២០១៥ ចេញផ្សាយថ្ងៃ: ( ២៥ - កញ្ញា - ២០១៥ )
កិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ
ស្តីពីរបៀបវារៈនៃការអភិវឌ្ឍក្រោយឆ្នាំ២០១៥ ក្រោមពាក្យស្លោក ដល់ពេលសម្រាប់ធ្វើសកម្មភាពជាសកល
ដើម្បីប្រជាជន និងភពផែនដី បានប្រារព្ធពិធីបើកជាផ្លូវការហើយ នៅទីស្នាក់ការធំរបស់អង្គការសហប្រជាជាតិ
ក្នុងបុរីញូវយ៉ក សហរដ្ឋអាមេរិក កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥។
សម្តេចប៉ូប ហ្រ្វានស៊ីស
នៃបុរីវ៉ាទីកង់ ឯកឧត្តម បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏ដូចជាព្រះករុណាស៊ុលតង់
សម្តេច ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូនៃបណ្តាប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិ
ទាំង១៩៣ប្រទេស រួមទាំងអង្គការអន្តរជាតិធំៗរបស់ពិភពលោក បានយាងនិងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំ
របស់អង្គការសហប្រជាជាតិ ពិសេសការអនុម័តរបៀបវារៈស្តីពីការអភិវឌ្ឍក្រោយឆ្នាំ២០១៥
របស់អង្គការសហប្រជាជាតិ។
មានព្រះរាជបន្ទូលទៅកាន់កិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ
ស្តីពីរបៀបវារៈនៃការអភិវឌ្ឍក្រោយឆ្នាំ២០១៥ សម្តេចប៉ូប ហ្រ្វានស៊ីស នៃបុរីវ៉ាទីកង់
មានព្រះរាជបន្ទូលថា ព្រះអង្គមានព្រះរាជហឬទ័យរីករាយដោយបានយាងមកប្រារព្ធព្រះរាជពិធី
បើកកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ ស្តីពីរបៀបវារៈនៃការអភិវឌ្ឍក្រោយឆ្នាំ២០១៥
ដែលមានអត្ថន័យដ៏ទូលំទូលាយសម្រាប់ប្រជាជាតិទាំងអស់ ដែលរស់នៅលើ ភពផែនដីនៃយើង។
ដូចគ្នានិងព្រះរាជបន្ទូលរបស់សម្តេចប៉ូប
ហ្រ្វានស៊ីស នៃបុរីវ៉ាទីកង់ ឯកឧត្តម បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ មានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ
ស្តីពីរបៀបវារៈនៃការអភិវឌ្ឍក្រោយឆ្នាំ២០១៥ ដោយបានធ្វើការគូសបញ្ជាក់ថា របៀបវារៈអភិវឌ្ឍន៍
ក្រោយឆ្នាំ២០១៥ ដែលកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ នឹងធ្វើការអនុម័តនៅពេលខាងមុខ
គឺដើម្បីជំនួសឲ្យគោលដៅអភិវឌ្ឍន៍សហសវត្សរ៍របស់ អង្គការសហប្រជាជាតិ ដែលអង្គការសហប្រជាជាតិ
បានអនុម័តកាលពី១៥ឆ្នាំមុន។
របៀបវារៈអភិវឌ្ឍន៍ថ្មីក្រោយឆ្នាំ២០១៥នេះ
មានឈ្មោះថា គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព មាន១៧គោលដៅ និង១៦៩ចំណុចដៅ។ គោលដៅនិងចំណុចដៅទាំងនោះ
និងបំផុសឲ្យមាននូវសកម្មភាពជាក់ស្តែងសម្រាប់រយៈពេល១៥ឆ្នាំខាងមុខទៀត គិតចាប់តាំងពីឆ្នាំ២០១៥
រហូតដល់ឆ្នាំ
២០៣០។ ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ
មានប្រសាសន៍បញ្ជាក់បន្ថែមថា គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនោះ ត្រូវបានចាត់ទុកប្រជាជនជាស្នូលនៃការអភិវឌ្ឍ
តាមរយៈការលើកកម្ពស់សុខមាលភាពប្រជាជន វិបុលភាព សន្តិភាព និងយុត្តិធម៌នៅលើភពផែនដី
ហើយនឹងបន្តគោរពសិទ្ធមនុស្សរបស់ប្រជាជនគ្រប់រូប និងសមភាពយេនឌ័រ។ ឯកឧត្តមអគ្គលេខាធិការ
អង្គការសហប្រជាជាតិ មានប្រសាសន៍នូវការសង្ឃឹមយ៉ាងមុតមាំថា បណ្តាមេដឹកនាំពិភពលោកទាំងអស់
នឹងធ្វើការប្តេជ្ញាចិត្ត រួមគ្នា ក្នុងការអនុវត្តគោលដៅទាំង១៧ របស់អង្គការសហប្រជាជាតិ
ដើម្បីសម្រេចឲ្យបានជោគជ័យនូវកិច្ច ការសំខាន់បី ក្នុងអំឡុងពេល១៥ឆ្នាំខាងមុខ គឺ១បំបាត់ភាពក្រីក្រទាំងស្រុង
២ប្រយុទ្ធប្រឆាំងនឹងវិសមភាព នឹងភាពអយុត្តិធម៌ និង៣ជួសជុលការប្រែប្រួលអាកាសធាតុ។
សូមបញ្ជាក់ដែរថា
នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ ស្តីពីរបៀបវារៈនៃការអភិវឌ្ឍក្រោយឆ្នាំ២០១៥
បណ្តាមេដឹកនាំពិភពលោក បានធ្វើបទអន្តរគមន៍ទៅតាមលំដាប់លេខរៀងនៃប្រទេសនានា របស់ពិភពលោក
នៅក្នុងកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹៈទៅកាន់កិច្ចប្រជុំ
កំពូលរបស់អង្គការសហប្រជាជាតិ ស្តីពីរបៀបវារៈនៃការអភិវឌ្ឍក្រោយឆ្នាំ២០១៥ ក្រោមប្រធានបទ
ការ ផ្លាស់ប្តូរពិភពលោក តាមរយៈការសម្រេចបាននូវរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥ ផងដែរ។
Key Talking Points for Samdech Techo Hun Sen at the “Global Leaders” Meeting on Gender Equality and Women’s Empowerment”
Excellency Chairman,
Excellencies, Ladies and Gentlemen,
· It is my great pleasure to take part in this “Global Leaders’ Meeting on Gender Equality and Women’s Empowerment: A Commitment to Action”. Twenty years have passed since we came together in Beijing for the “Fourth World Conference on Women in 1995” and adopted the Beijing Declaration and Platform for Action. Since then, the Beijing Platform for Action has become an important tool to promote gender equality in both social and economic aspects.
· Under this framework, Cambodia has actively joined UN member states to implement policies, strategies and action plans aimed to promoting gender equality and women’s empowerment. As a result, Cambodia has achieved remarkable progress in major areas as follows:
o Adopting laws and regulatory frameworks to protect, eliminate discrimination and reduce violence against women and girls;
o Promoting gender equality in education through increasing enrollment rate of girls in both primary and secondary levels;
o Promoting women’s involvement in economy and enhancing their access to financial services so as to strengthen their financial autonomy;
o Improving the health status of women and children, particularly through achieving the MDG targets on maternal mortality; and
o Promoting the engagement of women in political affairs and decision-making at all national institutions and levels, including legislative and executive branches and other institutions in both national and sub-national levels.
· The Year 2015 is historical, marking an accelerated progress towards gender equality and women’s empowerment. This meeting will indeed serve as an important platform for us to further tighten our efforts and resolves to achieve gender equality and make this target become a reality for all women and girls across the world. To this end, I believe that we should give priority to the following works:
1. Increasing investment in gender equality, especially by reviewing fiscal policies to generate and increase public spending on gender equality including monitoring and analyzing the impacts of such public spending on gender inequality through gender-responsive budgeting;
2. Ensuring the protection of women’s rights, as well as full and equal participation of women in decision making at all levels,
3. Strengthening accountability mechanisms for gender equality by strengthening government institutions with effective means of monitoring progress and ensuring sufficient provision of resources for gender works, and
4. Continuing to promote women’s involvement in the economy and their financial inclusion, especially through: raising awareness about important services in business development for micro, small and medium women-owned enterprises; developing programs that help women acquire technical skills and entrepreneurship, and access to financial services, providing support to women in diversifying and commercializing their farming; and collaborating with stakeholders in the labor market to eliminate discrimination against women in work place, introducing labor standards for women, providing social protection and arbitration, etc.
Thank You

សុន្ទរកថាសម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ ក្រោមប្រធានបទ«ការផ្លាស់ប្តូរពីភពលោកតាមរយៈការសម្រេចបាននូវរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥»
សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
ថ្លែងក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ ដើម្បីអនុម័ត របៀបវារៈអភិវឌ្ឍន៍ ក្រោយឆ្នាំ ២០១៥
ក្រោមប្រធានបទ «ការផ្លាស់ប្តូរពិភពលោក តាមរយៈការសម្រេចបាន នូវរបៀបវារៈអភិវឌ្ឍន៍ក្រោយ ឆ្នាំ ២០១៥»
(Available in Khmer Only)
CNV: 27/09/2015
ឯកឧត្តមប្រធាន
ឯកឧត្តមអគ្គលេខាធិការ
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
ថ្ងៃនេះខ្ញុំមានកិត្តិយសដ៏ឧត្តុងឧត្តម ដោយបានចូលរួមក្នុងកិច្ចប្រជុំកំពូល នៃអង្គការ សហប្រជាជាតិ ដើម្បី អនុម័តរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥។ ក្នុងឱកាសប្រារព្ធខួប ៧០ ឆ្នាំ នៃការបង្កើតអង្គការសហ- ប្រជាជាតិ យើងកំពុង បើកនូវទំព័រប្រវត្តិសាស្ត្រថ្មីរបស់មនុស្សជាតិ ដែលជម្រុញឱ្យកិច្ចសហប្រតិបត្តិការក្នុង ការអភិវឌ្ឍសកលមានភាពកាន់តែរឹងមាំជាងមុន។ ប្រធានបទ នៃកិច្ចពិភាក្សាយើងថ្ងៃនេះ ដែលផ្តោតលើ «ការផ្លាស់ប្តូរពិភពលោកតាមរយៈការ សម្រេចបាននូវរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥» បានគូស បញ្ជាក់អំពីភារកិច្ច និងការ ទទួលខុសត្រូវរួមជាសកលរបស់យើងទាំងអស់គ្នា ដើម្បីឈានទៅសម្រេចបាន គោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) សម្រាប់រយៈពេល ១៥ ឆ្នាំ ទៅមុខ ដោយឈរលើសមិទ្ធិ- ផល នៃការអនុវត្តគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ (MDGs) ដែលយើងបាន រួមគ្នាដាក់ចេញមក កាលពី ១៥ ឆ្នាំមុន។
ក្នុងស្មារតីនេះ ខ្ញុំរីករាយនឹងជម្រាបជូនអង្គប្រជុំថា ក្នុងរយៈពីរទសវត្សរ៍កន្លងមកនេះ កម្ពុជាសម្រេចបាន នូវការវិវឌ្ឍប្រែប្រួលគួរជាទីមោទនៈ ពិសេសការរក្សាបាននូវសន្តិភាព ពេញលេញ ស្ថេរភាពនយោបាយរឹងមាំ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ព្រមទាំងកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាមធ្យម ៧.៧% ក្នុងមួយឆ្នាំ។ លើមូលដ្ឋាននេះ អត្រានៃភាពក្រីក្របានធ្លាក់ចុះយ៉ាងលឿន ពីជាង ៥៣% ក្នុងឆ្នាំ ២០០៤ មកត្រឹម ១៦% នៅឆ្នាំ ២០១៣ ដែលធ្វើឱ្យកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ លើការ កាត់បន្ថយ ភាពក្រីក្រ និងលើវិស័យសង្គមកិច្ចមួយចំនួនទៀត មុនពេលកំណត់ឆ្នាំ ២០១៥។ ចំណែកឯ គោលដៅសេសសល់ក៏ត្រូវបានរំពឹងថា នឹងអាចសម្រេចបាននូវដំណាច់ឆ្នាំ ២០១៥ នេះដែរ។
បច្ចុប្បន្នកម្ពុជាកំពុងឆ្លងទៅក្នុងដំណាក់កាលបន្ទាប់ នៃការអភិវឌ្ឍ នោះគឺជាការឈានឡើងជា ប្រទេសមាន ចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៦ ខាងមុខ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល កម្ពុជាយល់ឃើញថា SDGs ទាំង ១៧ ដែលត្រូវបានបង្កើតឡើងលើមូលដ្ឋាន នៃ MDGs ពិតជាមានភាពសមស្រប សម្រាប់ បរិការណ៍កម្ពុជា ក្នុងការបន្តពង្រឹងសមិទ្ធិផលសម្រេច បានរយៈ ១៥ ឆ្នាំ កន្លងមក ហើយក៏មានសារសំខាន់ សម្រាប់គាំទ្រដល់អន្តរកាលរបស់កម្ពុជា ក្នុងការឈានចូលដំណាក់កាលដំបូង នៃប្រទេសមានចំណូល មធ្យមផងដែរ។ យ៉ាងណាក៏ដោយ ដើម្បីឆ្លើយតបឱ្យបានពេញលេញទៅនឹងបរិការណ៍ជាក់ស្តែងនឹងសេចក្តី ត្រូវការរបស់ខ្លួន កម្ពុជានឹងដាក់បញ្ជូលការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះឱ្យ ទៅជាគោលលដៅ បន្ថែមមួយទៀតនៅក្នុង SDGs។
ចំពោះទស្សនវិស័យ អំពីហិរញ្ញប្បទាន សម្រាប់សម្រេច SDGs រាជរដ្ឋាភិបាលកម្ពុជា សូមគាំទ្រ ចំពោះកិច្ច ព្រមព្រៀង និងរបៀបវារៈសកម្មភាព អាដីស អាបាបា (Addis Ababa Accord and Action Agenda)ដែលផ្តោតលើការកៀគរធនធានក្នុងស្រុក ដើម្បីបម្រើឱ្យសេចក្តីត្រូវការក្នុង ការអភិវឌ្ឍន៍។ ទោះជាយ៉ាងនេះក្តី កម្ពុជាស្នើសុំឱ្យមានការបន្តគាំទ្រមួយរយៈថែមទៀត ដល់ ប្រទេសទន់ខ្សោយ ដែលទទួលបានជោគជ័យក្នុង ការឈានឡើងទៅកាន់ដំណាក់កាល អភិវឌ្ឍន៍ បន្ត ដើម្បីប្រទេសទាំងនោះអាចឈរជើងរឹងមាំ សម្រាប់ការ ប្រកួតប្រជែងជាអន្តរជាតិ តាមរយៈការបន្តផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ទាំងជាហិរញ្ញប្បទានជាសំណង ទាំងជា ឥណទានសប្បទាន ដើម្បីដោះស្រាយតម្រូវការជាមូលដ្ឋាននានា ពិសេសបញ្ហាគម្លាត ហេដ្ឋារចនាសម្ព័ន្ធ និងការកសាងសមត្ថភាពធនធានមនុស្ស និងស្ថាប័ន។
ការសម្រេចបាននូវកុងសង់ស៊ុស លើរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥ គឺជាសមិទ្ធផល ដ៏សំខាន់របស់ មេដឹកនាំពិភពលោកនាពេលនេះ។ ក៏ប៉ុន្តែ ការធានាឱ្យបានថា របៀបវារៈដែល ត្រូវបានដាក់ចេញមកនេះពិត ជានឹងសម្រេចបានជាលទ្ធផលជាក់ស្តែងតាមការរំពឹងទុកនោះ គឺកំពុងតែស្ថិតជាបញ្ហាប្រឈមរបស់យើង ទាំងអស់គ្នានៅឡើយ។ ហេតុនេះខ្ញុំយល់ឃើញថា មានកិច្ចការជាគន្លឺះមួយចំនួនដែលយើងទាំងអស់គ្នាត្រូវ ខិតខំរួមគ្នាធ្វើ គឺ៖
– ទី១. ធានាសម្រេចឱ្យបាននូវការអនុវត្តនូវកិច្ចសន្យាបន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ ពី សំណាក់ប្រទេស អ្នកផ្តល់ជំនួយ ក្នុងទំហំ ០.៧% នៃចំណូលជាតិសរុប ទៅដល់ប្រទេស កំពុងអភិវឌ្ឍន៍ និងក្នុងទំហំ ០.១៥-០.២០% នៃចំណូលជាតិសរុប ទៅដល់ប្រទេសមានការ អភិវឌ្ឍន៍តិចតួច។
– ទី២. បន្តលើកកម្ពស់គោលនយោបាយពាណិជ្ជកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម ព្រមទាំង ផ្តល់ភាព អនុគ្រោះដល់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងស្មារតីធានាឱ្យបានថា ផលប្រយោជន៍ ដែលទទួលបានពីការធ្វើ សកលភាវូបនីយកម្ម ត្រូវបានបែងចែកប្រកបដោយសមធម៌ និងប្រសិទ្ធិភាព។
– ទី៣. បន្តពង្រឹងស្ថេរភាព និងពិពិធកម្មវិស័យហិរញ្ញវត្ថុ នវានុវត្តន៍ និងលើកកម្ពស់តួនាទី និងជីវភាព របស់វិស័យឯកជន ដើម្បីបំពេញតម្រូវការផ្នែកហិរញ្ញវត្ថុ សម្រាប់ឈានទៅ សម្រេចបាននូវ SDGs។
– ទី៤. បន្តពង្រឹងភាពជាម្ចាស់របស់ប្រទេស តាមរយៈការកសាងភាពជាដៃគូរវាងបណ្តា តួអង្គអភិវឌ្ឍន៍ ទាំងអស់ ទាំងដៃគូអភិវឌ្ឍន៍ទ្វេភាគី និងពហុភាគី វិស័យឯកជន និងតួអង្គ អភិវឌ្ឍន៍ដទៃទៀត។ និង
– ទី៥. ធានាឱ្យបាននូវភាពស៊ីសង្វាក់គ្នា ប្រកបដោយតម្លាភាព និងការទទួលខុសត្រូវ រវាងគោលនយោ បាយរបស់ដៃគូអភិវឌ្ឍន៍ទ្វេភាគី និងពហុភាគី ជាមួយនឹងអាទិភាព នៃគោលនយោបាយជាតិ និងជាមួយ SDGs។
ជាទីបញ្ចប់ ខ្ញុំមានជំនឿថា របៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥ និងក្លាយជាឧបករណ៍មួយ ដ៏សំខាន់ សម្រាប់ជួយឱ្យប្រទេសទាំងអស់ប្រកាន់ខ្ជាប់នូវមាគ៌ាអភិវឌ្ឍន៍មួយត្រឹមត្រូវ ដែលនឹង អាចធានាឱ្យមនុស្ស ជំនាន់ក្រោយរស់នៅក្នុងសង្គមមួយប្រកបដោយភាពសុខដុមរមនា និង ភាពរុងរឿង៕
សូមអរគុណចំពោះការយកចិត្តទុកដាក់ស្តាប់

រាជរដ្ឋាភិបាលកម្ពុជា សម្រេចដំឡើងប្រាក់បៀវត្សមូលដ្ឋានឆ្នាំ២០១៦ ក្នុងអត្រា ១២ភាគរយ និងប្រាក់បំណាច់មុខងារ មន្រ្តីរាជការស៊ីវិល
តាមសេចក្តីណែនាំបន្ថែម ស្តីពីការរៀបចំគម្រោងថវិកា ចំណាយបុគ្គលិក (ជំពូក៦៤) ឆ្នាំ២០១៦ និងយោងតាមចំណារ របស់រាជរដ្ឋាភិបាល សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែ តាមរយៈឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការដំឡើងបៀវត្សមូលដ្ឋាន និងចំណាយបន្ទុកបុគ្គលិក សម្រាប់ឆ្នាំ២០១៦ ក្នុងអត្រា ១២ភាគរយ ដោយអនុវត្តចាប់ពីខែមករា។
សេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ បានលើកឡើងថា ក្របខ័ណ្ឌនៃការដំឡើងបៀវត្ស និងចំណាយបន្ទុកបុគ្គលិក សម្រាប់ឆ្នាំ២០១៦ រួមមាន ដំឡើងបៀវត្សមូលដ្ឋាន ក្នុងអត្រា ១២ភាគរយ ដោយអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៦ ទៅសម្រាប់មន្ត្រីរាជការទាំងអស់។ ការដំឡើងប្រាក់បំណាច់ មុខងារសម្រាប់មន្ត្រីរាជការទាំងអស់ នឹងចាប់ផ្តើមអនុវត្តចាប់ពីខែមេសា ឆ្នាំ២០១៦ ទៅ ដែលក្នុងនោះប្រាក់បំណាច់មុខងារមន្ត្រីរាជការស៊ីវិល នឹងត្រូវដំឡើង សម្រាប់អ្នកទទួលបានចាប់ពីក្រោម ៥០០.០០០រៀល ក្នុង១ខែ ដោយប្រាក់បំណាច់មុខងារទាបបំផុត នឹងត្រូវដំឡើងពី ១៥០.០០០រៀល ក្នុង១ខែ ដល់ ២៥០.០០០រៀល ក្នុង១ខែ។ ចំនួនមន្ត្រីជាប់កិច្ចសន្យា ត្រូវរក្សាក្នុងចំនួន ដែលប្រើប្រាស់បច្ចុប្បន្ន និងដំឡើងប្រាក់ឧបត្ថម្ភ ៤០០.០០០រៀល ក្នុង១ខែ ដោយអនុវត្តចាប់ពីខែមេសា ឆ្នាំ២០១៦។
ក្រសួងសេដ្ឋកិច្ច ក៏នឹងគ្រោងដំឡើង ប្រាក់ឧបត្ថម្ភក្រុមប្រឹក្សារាជធានី ខេត្ត-ក្រុង-ស្រុក ខណ្ឌ-ឃុំ សង្កាត់ និងមន្ត្រីភូមិ ដោយចាប់អនុវត្ត ពីខែមេសា ដល់ខែធ្នូ ឆ្នាំ២០១៦ ដូចជា រដ្ឋបាលថ្នាក់ក្រោមជាតិ ថ្នាក់រាជធានី-ខេត្ត មានមុខតំណែងជាប្រធានក្រុមប្រឹក្សា នឹងទទួលបានប្រាក់ឧបត្ថម្ភ ពីខែមេសា ដល់ខែធ្នូ ឆ្នាំ២០១៦ ចំនួន ១.០៩០.០០០រៀល។ ថ្នាក់ក្រុង-ស្រុក-ខណ្ឌ មុខតំណែងជា ប្រធានក្រុមប្រឹក្សា នឹងទទួលបានប្រាក់ឧបត្ថម្ភ ពីខែមេសា ដល់ខែធ្នូ ឆ្នាំ២០១៦ ចំនួន ៨៧០.០០០រៀល។ ថ្នាក់ឃុំ សង្កាត់ មានតំណែងជាមេឃុំ ចៅសង្កាត់ នឹងទទួលបានប្រាក់ឧបត្ថម្ភ ពីខែមេសា ដល់ខែធ្នូ ឆ្នាំ២០១៦ ចំនួន ៧៥០.០០០រៀល និងថ្នាក់ភូមិ មានតំណែងជាមេភូមិ នឹងទទួលបានប្រាក់ឧបត្ថម្ភ ពីខែមេសា ដល់ខែធ្នូ ឆ្នាំ២០១៦ ចំនួន ២០០.០០០រៀល៕

អាជ្ញាធរជាតិអប្សរា បំភ្លឺចំពោះការផ្សាយព័ត៌មានបំភ្លៃការពិត របស់វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) កាលពីពេលកន្លងទៅថ្មីៗនេះ
យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៥នេះ អំពីការផ្សាយរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីអាជ្ញាធរជាតិអប្សរា នឹងហាមភ្ញៀវទេសចរពាក់ស្បែកជើងកែងចោត និងស្លៀកពាក់ស៊ិចស៊ីចូលប្រាសាទ បានបញ្ជាក់ឲ្យដឹងថា អាជ្ញាធរជាតិអប្សរា សូមសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ដែលបានផ្សាយចេញនូវខ្លឹមសារបំភ្លៃការពិតមួយចំនួនពាក់ព័ន្ធនឹងការងាររបស់អាជ្ញាធរជាតិអប្សរា ហើយខ្លឹមសារនោះអាចបណ្តាលឲ្យមានការយល់ច្រឡំយ៉ាងធ្ងន់ធ្ងរ ពីសាធារណជនចំពោះអាជ្ញាធរជាតិអប្សរា។
សេចក្តីបំភ្លឺព័ត៌មានរបស់អាជ្ញាធរជាតិអប្សរាបានបន្ថែមថា ការបំភ្លៃពាក្យសម្តីមិនស្របតាមការលើកឡើងរបស់មន្ត្រីជំនាញខាងផ្នែកទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាត្រង់ថា «តាមការកត់សម្គាល់កន្លងមក មានភ្ញៀវទេសចរជាតិ និងអន្តរជាតិស្ត្រីប្រមាណ៥០% បានពាក់ស្បែកជើងកែងចោតចូលទស្សនាប្រាសាទអង្គរ»។ ការពិតឃ្លាត្រង់នេះ គ្រាន់តែការលើកឡើងជាឧទាហរណ៍តូចមួយថា « អីចឹងយើងស្រម៉ៃមើល បើក្នុងហ្នឹងមាននារី៥០% ៣០០០នាក់ជាង ពាក់ស្បែកជើងកែងចោតគីកកុកៗដើរលើថ្មី តើមានបញ្ហា? ហ្នឹងជាបញ្ហាដែលខាងទេសចរណ៍អប្សរាត្រូវគិត»។ ដូច្នេះការបំភ្លៃពាក្យសម្តីខុសពីការពិត អាចនាំឲ្យសាធារណជនមានការយល់ច្រឡំយ៉ាងធ្ងន់ធ្ងរថា បច្ចុប្បន្នមានភ្ញៀវទេសចរស្ត្រីប្រមាណ៥០% បានពាក់ស្បែកជើងកែងចោតចូលទស្សនាប្រាសាទអង្គរ។ ការបំភ្លៃពាក្យសម្តីបែបនេះបង្ហាញឲ្យឃើញពីកង្វះខាតវិជ្ជាជីវៈផ្នែកសារព័ត៌មាន ដែលវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ត្រូវតែបំពេញឲ្យបានដាច់ខាតក្នុងការនាំយកព័ត៌មានត្រឹមត្រូវជូនសាធារណជននិងធ្វើឲ្យវិទ្យុនេះបាត់បង់ការជឿទុកចិត្តពីអ្នកស្តាប់ទូទៅ។
អាជ្ញាធរជាតិអប្សរាបានបន្តថា ការលើកឡើងពីមតិរបស់លោក ធុយ ចាន់ធួន ដែលលើកឡើងថា « អាជ្ញាធរជាតិអប្សរា គ្មានមន្ត្រីជំនាញបុរាណវិទ្យាច្បាស់លាស់ ទើបធ្វើឲ្យភ្ញៀវទេសចរខ្វះការយល់ដឹង» និងថា «គិតឲ្យមែនទែនពីរឿងរកមនុស្សឲ្យមានជំនាញ មនុស្សដែលចេះធ្វើការ កុំចង់បានធំ ឬចង់ធ្វើការកន្លែងមានលុយ រួចទៅថា ខ្ញុំអត់ចេះចាត់ចែង»។ ចំពោះការលើកឡើងនេះ អាជ្ញាធរជាតិអប្សរា សូមបដិសេធទាំងស្រុង ដោយនេះគឺជាការលើកឡើងដោយខ្វះសុភវិនិច្ឆ័យ និងគ្មានមូលដ្ឋានពិតប្រាកដដែលពុំអាចទទួលយកបាន។ អំពីធនធានមនុស្ស អ្នកជំនាញការរបស់អាជ្ញាធរជាតិអប្សរា ទាំងផ្នែកបុរាណវិទ្យា និងវិស្វកម្មទឹក ត្រូវបានទទួលស្គាល់ជាអន្តរជាតិក្នុងកម្រិតអង្គការយូណេស្កូ ហើយតែងតែទទួលបានការអញ្ជើញពីសំណាក់សាកលវិទ្យាល័យបរទេសជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទេសនាមជូនសិស្សនិស្សិតរបស់គេ។ រឺឯផ្នែកជំនាញជួសជុលប្រាសាទដែលកសាងពីថ្មភក់ ឬឥដ្ឋ គឺត្រូវប្រទេសជាមិត្តមួយចំនួន ដូចជាប្រទេសមីយ៉ាន់ម៉ា និងប្រទេសឥណ្ឌូណេស៊ី បានសុំចែក រំលែកបទពិសោធន៍ផងដែរ។ ចំណុចខាងលើទាំងនេះ អាចបញ្ជាក់ឲ្យឃើញថា អាជ្ញាធរជាតិអប្សរា មានធនធានមនុស្សដែលមានសមត្ថភាពពេញលេញ ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ ដោយគិតទុកជាមុននូវបញ្ហាប្រឈម និងរៀបចំផែនការសកម្មភាពការងារនានារបស់ខ្លួន៕

Subscribe to:
Posts (Atom)