Monday, October 26, 2015
លោក ញ៉យ ចំរើន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិត្រូវបានគេព្រួតវាយ សង្ស័យរឿងស្នេហា គំនុំបុគ្គល
នៅវេលាម៉ោងប្រម៉ាណ 12នឹង 30នាទីថ្ងៃត្រង់ ថ្ងៃទី26 ខែតុលា ឆ្នាំ2015 តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួនពីររូបក្នុងនោះមួយរូបត្រូវបានគេស្គាល់ឈ្មោះថា ញ៉យ ចំរើន តំណាងរាស្ត្រមណ្ឌលកំពង់ចាម ត្រូវបានមនុស្សមួយក្រុមនាំគ្នាសម្រុក ស្ទាក់ស្កាត់រថយន្ត និងធាក់ទ្វារបំបែកកញ្ចក់ ព្រួតវាយយ៉ាងតំណំទៅលើអ្នកតំណាងរាស្ត្ររូបនេះ អោយរងរបួស បន្ទាប់មកក្រុមមនុស្សទាំងនោះ ក៏បានជិះរថយន្តភៀសខ្លួនទៅបាត់។ ដោយឡែកលោក ញ៉យ ចំរើន និងអ្នកតំណាងរាស្ត្រមួយរូបទៀត ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ប្រភពព័ត៌មានច្បាស់ការណ៍ពីអ្នកតំណាងរាស្ត្រមកពីផ្ទៃក្នុងគណបក្សប្រឆាំងដែលស្និតជាមួយលោក ញ៉យ ចំរើន បានអោយដឹងថា ករណីអំពើហិង្សាដែលបានកើតឡើងនេះ អាចជាំគំនុំបុគ្គលផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងអ្នកតំណាងរាស្ត្ររូបនេះ ដោយហេតុថា កន្លងមកលោក ញ៉យ ចំរើន បានលែងលះប្រពន្ធរបស់ខ្លួននៅឯក្រៅប្រទេស ហើយបន្ទាប់មកគាត់បានមកដណ្តឹងកូនស្រី របស់ឯកឧត្តម ចៀម ចន្នី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែរនោះ។ ដោយសារតែបញ្ហានេះហើយ ដែលលោក ញ៉យ ចំរើន បានប្រឈមនឹងរឿងរ៉ាវកើតឡើងជាបន្តបន្ទាប់ដោយសារតែការលែងលះគ្នា នៅក្រៅប្រទេសមិនទាន់ដាច់ស្រេច ហើយប្រពន្ធដើមនៅក្រៅប្រទេសក៏បានទាក់ទងប្តឹងផ្តល់ អំពីបញ្ហានេះជាញឹកញាប់ឲ្យអ្នកតំណាងរាស្ត្រផ្សេងៗទៀតជួយអន្តរាគមន៍ ពាក់ព័ន្ធ និងរឿងប្តីរបស់ខ្លួនមកភ្ជាប់ពាក្យជាមួយកូនឯកឧត្តម ចៀម ចន្នី។
ដូច្នេះករណីហិង្សាដែលបានកើតឡើងក្នុងថ្ងៃនេះ ភាគច្រើនត្រូវគេសង្ស័យថា ជាគំនុំបុគ្គលទំនាស់រឿងក្រុមគ្រួសារ។ ម្យ៉ាងវិញទៀតបើទោះជាអំពើហិង្សានេះបានកើតឡើងក្រោយពេលប្រមាណជាជិតមួយម៉ោងបន្ទាប់ពីមានបាតុកម្មកើតឡើងទាមទារទម្លាក់ លោក កឹម សុខា ពីតំណែងអនុប្រធានទីមួយ នៃរដ្ឋសភាទើបបានបញ្ចប់ទៅគឺ រឿងនេះមិនពាក់ព័ន្ធ នឹងអំពើហិង្សាដែលបានកើតឡើងឡើយ ដោយហេតុផលថា ហ្វូងបាតុករដែលតវ៉ាទម្លាក់លោក កឹម សុខា បានធ្វើឡើងដោយសន្តិវិធី និងក៏មិនពាក់ព័ន្ធនឹងបុគ្គល ឈ្មោះ ញ៉យ ចំរើន ដែរ និងពួកគេបានបំបែក ហ្វូងនៅមុខរដ្ឋសភាអស់ហើយ នៅប្រមាណម៉ោង 11ថ្ងៃត្រង់ ដោយឡែកកន្លែងកើតហេតុហិង្សា មិនមែននៅមុខវិមានរដ្ឋសភាដែលជាកន្លែងប្រមូលផ្តុំរបស់ហ្វូងបាតុករឡើយ គឺទីតាំងដែលមនុស្សមួយក្រុមមកព្រួតវាយលោក ញ៉យ ចំរើន ស្ថិតនៅច្រកទ្វាខាងត្បូង ខាងក្រោយវិមានរដ្ឋសភា ក្បែរស្ថានទូតអូស្ត្រាលីឯនោះ៕

សម្តេចតេជោនាយករដ្ឋមន្រ្តី ទទួលជួបបងប្អូនជនរួមជាតិខ្មែរ និស្សិត កំពុងរស់នៅ សិក្សារៀនសូត្រនៅសាធារណរដ្ឋបារាំង
នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយ បងប្អូនជនរួមជាតិកម្ពុជា និងនិស្សិតកម្ពុជា ដែលកំពុងរស់នៅសិក្សារៀនសូត្រ នៅសាធារណរដ្ឋបារាំងចំនួនប្រមាណ១ពាន់នាក់។
នៅក្នុងរបាយការណ៍ដែលលើកឡើងដោយឯកឧត្តម នុត ណារ៉ាង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋបារាំងមានប្រសាសន៍ឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋ និងនិស្សិតទាំងអស់ដែលមានវត្តមាននៅពេលនេះ គឺពិតជាមានមោទនភាពយ៉ាងខ្លាំងដោយបាន មកជួបជុំនិងបានជួបសំណេះសំណាលដោយផ្ទាល់ជាមួយ សម្តេចតេជោនាយករដ្ឋមន្រ្តី។
ឯកឧត្តមឯកអគ្គរាជទូតមានប្រសាសន៍បញ្ជាក់បន្ថែមថា បងប្អូនដែលមានវត្តមាននៅពេលនេះ សុទ្ធសឹងតែជាប្រជាពលរដ្ឋ ដែលបានមករស់នៅប្រទេសបារាំងជាច្រើនឆ្នាំមកហើយ ក្រៅពីបងប្អូនប្រជាពលរស់ដែលរស់នៅទីក្រុងប៉ារីស ក៏មានបងប្អូនប្រជាពលរដ្ឋមកពីបណ្តាក្រុងនានាក្នុងប្រទេសបារាំង និងមកពីប្រទេសស្វីស អាល្លឺម៉ង់ និងប្រទេសមួយចំនួនទៀត ដែលមានព្រំប្រទល់ជាប់និងប្រទេសបារាំង។
មានប្រសាសន៍សំណេះសំណាលទៅកាន់បងប្អូនជនរួមជាតិខ្មែរ រស់នៅប្រទេសបារាំង និងសហព័ន្ធអាល្លឺម៉ង់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ ដោយបានជួបសំណេះសំណាលដោយផ្ទាល់ជាមួយ បងប្អូនជនរួមជាតិទាំងអស់ ដែលមានវត្តមានក្នុងពិធីដ៏កម្រនៅថ្ងៃនេះ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា កម្ពុជាបានឆ្លងកាត់នូវសង្រ្គាម និង របបប្រល័យពូជសាសន៍ដ៏ល្វីងជូរចត់បំផុត បើប្រៀបធៀបទៅនិងបណ្តាប្រទេសនានាលើសកលលោក ដែលធ្វើឲ្យប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតព្រាត់ប្រាស់គ្នា ចាកចោលស្រុកកំណើនរបស់ខ្លួន មករស់នៅពីសេចក្តីស្លាប់និងសង្រ្គាមនៅបរទេស។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍នៅចំពោះមុខ បងប្អូនជនរួមជាតិទាំងអស់នោះដែរថា ដោយសារតែប្រវត្តិសាស្រ្តដ៏ជួរចត់នោះហើយ គឺយើងពិតជាមិនចង់បាននូវប្រវត្តិសាស្រ្តច្រំដែលបែបនោះ កើតឡើងសារជាថ្មីនៅលើទឹកដីដ៏កំសត់របស់យើងតទៅមុខទៀតនោះទេ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា បច្ចុប្បន្ននេះស្ថានភាពរបស់ប្រទេសកម្ពុជា មិនដូចពីពេលមុនតទៅទៀតទេ គឺកម្ពុជាកំពុងបោះជំហានទៅមុខ និងកំពុងធ្វើការអភិវឌ្ឍស្ទើរគ្រប់ទីកន្លែងទាំងអស់ ចាប់តាំងពីទីក្រុងរហូតដល់តំបន់ចុងកាត់មាត់ញក ពិសេសធ្វើការប្រកួតប្រជែងលើការកសាងសេដ្ឋកិច្ចមួយដ៏រឹងមាំ ជាមួយនិងបណ្តាប្រទេសក្នុងតំបន់និងអន្តរជាតិ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា សម្តេចមានប្រសាសន៍នៅពេលនេះ គឺមិនមែននិយាយក្នុងនាមជាមេដឹកនាំគណបក្សនយោបាយនោះទេ ផ្ទុយទៅវិញគឺរូបសម្តេចនិយាយក្នុងនាមជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលកំពុងដឹកនាំប្រទេសមួយកំពុងដើរលើផ្លូវត្រូវ និងកំពុងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ។
សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់នៅចំពោះមុខបងប្អូនទាំងនោះថា អ្វីដែលបងប្អូនបានឮនិងបានឃើញនៅ តាមបណ្តាញសារព័ត៌មានពីប្រទេសកំណើតរបស់ខ្លួន គឺវាមិនទាន់គ្រប់គ្រាន់នោះទេ ផ្ទុយទៅវិញគឺមានតែបងប្អូនជនរួមជាតិទាំងអស់ ធ្វើដំណើរទៅលេងស្រុកកំណើតដោយផ្ទាល់ទេ ទើបអាចដឹងថា តើកម្ពុជាបច្ចុប្បន្ន កំពុងស្ថិតនៅក្នុងស្ថានភាពបែបណានោះ។ សម្តេចតេជោមានប្រសាសន៍បន្ថែមថា ប្រទេសកម្ពុជាមិនមែនជាប្រទេសរបស់អ្នកកាន់អំណាយមួយក្រុមណាមួយនោះទេ ផ្ទុយទៅវិញប្រទេសកម្ពុជាគឺជាប្រទេសរបស់ប្រជាជនកម្ពុជាទាំងអស់ រាប់ទាំងបងប្អូនជនរួមជាតិខ្មែរទាំងអស់ ដែលកំពុងមានវត្តមានរស់នៅ ក្រៅប្រទេសទាំងអស់ផងដែរ។ ជាមួយនិងការថ្លែងដែលបានចំណាយពេលជាង ២ម៉ោង សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍លើកឡើងពីបញ្ហាសន្តិសុខ ស្ថេរភាពក្នុងតំបន់និងអន្តរ ជាតិ បញ្ហាព្រំដែនរបស់កម្ពុជាជាមួយនិងប្រទេសជិត ពិសេសការដែលកម្ពុជាចូលរួមសមាជិកពេញសិទ្ធរបស់អាស៊ាន។ ជាមួយនិងប្រសាសន៍លើកឡើងដ៏មានអត្ថន័យនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបាន សំដែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ នៅចំពោះមុខបងប្អូនជនរួមជាតិខ្មែរ ក្នុងការការពារបូរណភាពដែនដី ដែលព្រះករុណាព្រះបរមរតនកោដិបានបន្សល់ទុក ពិសេសការខិតខំពូនជ្រុំទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ ជាមួយនិងប្រទេសជិតខាង ដើម្បីប្រែក្លាយតំបន់ព្រំដែនឲ្យទៅជាតំបន់មួយមានសន្តភាព ស្ថេរភាព មានការអភិវឌ្ឍខាងសេដ្ឋកិច្ច ការផ្លាស់ប្តូរពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងការប្រាស្រ័យទាក់ទាក់គ្នា យ៉ាងជិតស្និត ពីសំណាក់ប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែន។
ជាមួយនិងការថ្លែងនោះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តីមានប្រសាសន៍ជូនពរតាមរយៈបងប្អូនប្រជាពលរដ្ឋ ដែលមានវត្តមាននៅពេលនេះ ជូនដល់ បងប្អូប្រជាពលរដ្ឋដែលមិនបានអញ្ជើញមកចូលរួមនៅពេល សូមទទួលបាននូវសេចក្តីគោរពស្រឡាញ់ និង ការនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសម្តេចនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារក៏ដូចជាប្រជាពល រដ្ឋកម្ពុជាទាំងអស់ នៅរស់នៅព្រះរាជាណាចក្រកម្ពុជា។

លោក សម រង្ស៊ី អាចប្រឈមនឹងការជាប់ពន្ធនាគារ ពីបទរួមគំនិតជាមួយទង្វើរបស់ ហុង សុខហួរ
បើយោងលើប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈជួបសំណេះសំណាលជាមួយបងប្អូនជនរួមជាតិខ្មែរ និស្សិត កំពុងរស់នៅ សិក្សារៀនសូត្រនៅសាធារណរដ្ឋបារាំង ចំនួនប្រមាណ១ពាន់នាក់ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ លោក ហ៊ុន សែនបានរំលឹកអំពីបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់មួយចំនួន និងសកម្មជនគណបក្សប្រឆាំង ដោយលោក ហ៊ុន សែន បានលើកឡើងថា៖ « រឿង ហុង សុខហួរ បើគាត់គ្រាន់តែបង្ហោះនៅអត្ថបទនេះ គឺជារឿងមួយ ប៉ុន្តែគាត់មិនមែនគ្រាន់តែបង្ហោះទេ គាត់ធ្វើអត្ថាធិប្បាយ ដោយសារតែអ្វីដែលយើងបានចុះហត្ថលេខានៅឆ្នាំ១៩៨២- ៨៣-៨៥ និងឆ្នាំ២០០៥ គឺដើម្បីបំរើគោលដៅនៃមាត្រាទី៤ អញ្ចឹងទេ ទោះគាត់យកទឹកសមុទ្រលាងខ្លួនក៏លាងមិនជ្រះដែរ។
លោក ហ៊ុន សែន បានបន្តថា បើគាត់គ្រាន់តែបង្ហោះ គឺថាអានេះជាការភាន់ច្រឡំរបស់គាត់ ដែលទទួលយកពីគេដែរ ប៉ុន្តែគាត់បង្ហោះហើយគាត់ធ្វើអត្ថាធិប្បាយ។ ដល់ពេលគេចាប់ ផ្តើមផ្អើលហើយគាត់ចាប់ផ្តើមដកVideoចេញពីPageរបស់គាត់ ហើយម្ចាស់Pageហ្នឹង គឺរង្ស៊ី។ អញ្ចឹងទេអាចដល់ម្នាក់ហ្នឹង! ខ្ញុំលើកលែងទោសឲ្យម្នាក់នេះពីរដង រួចមកហើយ ហើយលើកនេះអត់ទេ ព្រៃស អត់ទទួលស្គាល់អ្នកណាថាស្អីនេះទេ។ និយាយអញ្ចឹងថា អាងគុក អាងច្រវ៉ាក់ អាងប៉ូលិស អាងទាហាន ។ អញ្ចឹងអ្នកកាន់អំណាច បើមិនអាងអាហ្នឹង អាងអីគេ ឥឡូវសួរ គាត់កាន់អំណាចគាត់អាងអី វាមិនដែលម៉ែអាណាកាន់អំណាច អាងទានធូបទេ។
យោងលើសម្តីព្រមានរបស់លោក ហ៊ុន សែន យ៉ាងដូចនេះ គឺលោក សម រង្ស៊ី អាចនឹងប្រឈមជាមួយផ្លូវច្បាប់យ៉ាងពិតប្រាកដ ដោយសារកន្លងមក ប្រធានគណបក្សសង្គ្រោះជាតិរូបនេះ ពិតជាបានប្រើប្រាស់ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គាត់បង្ហោះវីដេអូអត្ថាធិប្បាយរបស់លោក ហុង សុខហួរពិតមែន។
លោក ហុង សុខហួរ ត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទក្លែងឯកសារ ប្រើប្រាស់ឯកសារក្លែង និងញុះញង់បង្គអសន្តិសុខសង្គម។ បើយោងតាមក្រមព្រហ្មទណ្ឌរបស់ពញរះរាជាណាចក្រកម្ពុជា លោក សម រង្ស៊ី អាចនឹងមានទោសពីបទរួមគំនិត ឬសហចារីយ!។

បាតុករជាច្រើននាក់ កំពុងធ្វើបាតុកម្មនៅមុខរដ្ឋសភា ទាមទារឲ្យទម្លាក់លោក កឹម សុខា
នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥នេះ ប្រជាពលរដ្ឋជាច្រើននាក់កំពុង ធ្វើបាតុកម្ម នៅមុខរដ្ឋសភា ដើម្បីទាមទារឲ្យទម្លាក់ លោក កឹម សុខា ចេញពីដំណែង អនុប្រធានទី១រដ្ឋសភា។ យោងតាមញត្តិស្នើសុំទៅ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាជាតិ ដោយមានស្នាមមេដៃតំណាងប្រជាពលរដ្ឋ អមដោយខ្លឹមសារថា រយៈពេលកន្លងមកនេះ លោក កឹម សុខា អនុប្រធានទី១រដ្ឋសភា និងជាអនុប្រធាន គណបក្សសង្គ្រោះជាតិ បានធ្វើសកម្មភាពឃោសនា បោកប្រាស់ ញុះញង់ បំបែកបំបាក់ បង្កអស្ថិរភាព ព្រមទាំងធ្វើការអុកឡុក បង្កឲ្យមានកំហឹងពូជសាសន៍ និងអាចឈានបង្ក ឲ្យមានសង្រ្គាម កើតមានក្នុងផ្ទៃប្រទេស ដែលសកម្មភាពទាំងនេះ គឺពិតជាមិនស័ក្កសម ជាថ្នាក់ដឹកនាំ នៃស្ថាប័នកំពូលរបស់ជាតិទេ។
ញត្តិស្នើសុំរបស់ប្រជាពលរដ្ឋដដែល បានបន្តថា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព ស្ថិរភាពល្អប្រសើរដូចពេលសព្វថ្ងៃ ពិសេសរក្សាបាននូវសន្តិភាពពេញបរិបូរណ៍ សាមគ្គីភាព និងឯកភាពជាតិ ទឹកដី មានតម្លៃមហាសាលមិនអាចកាត់ថ្លៃបាន ដែលប្រជាពលរដ្ឋចង់បាន យើងខ្ញុំទាំងអស់គ្នាគោរពស្នើសុំដោយទទូចដល់ សម្តេច ប្រធានរដ្ឋសភា និងអ្នកតំណាង រាស្រ្តទាំងអស់មេត្តាដក លោក កឹម សុខា ចេញពីមុខតំណែង ជាអនុប្រធានទី១រដ្ឋសភា ឲ្យបានឆាប់បំផុត ដើម្បីឲ្យប្រជាពលរដ្ឋជាម្ចាស់ឆ្នោតមានអារម្មណ៍ រស់នៅក្នុងភាពសុខដុម រមនា និងប្រកបមុខរបររស់នៅប្រចាំថ្ងៃបានជាប្រក្រតី។
ក្រៅពីធ្វើញត្តិស្នើសុំ សម្តេច ប្រធានរដ្ឋសភា ដកដំណែង លោក កឹម សុខា ហើយនោះ ប្រជាពលរដ្ឋដែលបានចូលរួមធ្វើបាតុកម្ម ក៏បានលើកប៉ាដាដោយសរសេរថា៖ ១-កឹម សុខា ត្រូវចុះចេញពីតំណែង អនុប្រធានទី១រដ្ឋសភាជាបន្ទាន់, ២-មាន កឹម សុខា គឺនាំទុក្ខដល់ ពលរដ្ឋខ្មែរ, ៣-គ្រប់សារនយោបាយរបស់ កឹម សុខា ពោរពេញដោយការញុះញង់ ៤-យើងត្រូវការសន្តិភាព មិនត្រូវការ កឹម សុខា នោះទេ, ៥-មាន កឹម សុខា ធ្វើឲ្យខ្មែរគ្មានក្តីសុខ, ៦-កឹម សុខា ជាមនុស្សពូកែអុចអាល ញុះញង់អោយខ្មែរបែកបាក់សាមគ្គី, ៧-កឹម សុខា អើយចុះចេញពីអនុប្រធានទី១សភាទៅ, ៨-កឹម សុខា ជាមនុស្សចង្រៃ បង្កបញ្ហាឥតឈប់ឈរ, ៩-កឹម សុខា ជាមនុស្ស ខូច ភូតកុហក បោកប្រាស់ នឹង ១០-កឹម សុខា ជាមនុស្ស ក្រឡេចក្រឡុច៕

Subscribe to:
Posts (Atom)