Tuesday, June 30, 2015

រដ្ឋសភា​នឹង​បើក​ឲ្យ​មានការ​ពិភាក្សា​ លើសេច​​ក្តីព្រាង​​ច្បាប់​អង្គការ​នៅ​ថ្ងៃទី១០ ​ខែ​កក្កដា​ ខាងមុខ​នេះ​

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី៥​នៃរដ្ឋ​សភា បានឲ្យ​ដឹងថា រដ្ឋសភានឹង​បើកឲ្យមានការ​ពិភាក្សាលើ​សេចក្តីព្រាង​ច្បាប់​ស្តីពីសមាគម និងអង្គការក្រៅ​រដ្ឋាភិបាល នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ខាងមុខ​នេះ។
ការថ្លែង​បែបនេះ​របស់ ឯកឧត្តម ឈាង វុន ធ្វើឡើង​នៅក្នុង​ជំនួបមួយ​ជាមួយ ឯកឧត្តម Joachim Baron von Marschell ឯកអគ្គរដ្ឋទូតអាឡឺម៉ង់​ប្រចាំ​កម្ពុជា កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៥។ ឯកឧត្តម ឈាង វុន មាន​ប្រសាសន៍ថា ច្បាប់​នេះមានគោល​បំណង​ពង្រឹង​តួនាទីរបស់សមាគម និងអង្គការក្រៅ​រដ្ឋាភិបាលឲ្យ​ទៅជាដៃ​គូអភិវឌ្ឍន៍​ល្អ របស់រាជរ​ដ្ឋាភិបាល។ ឯកឧត្តម​បន្តថា សេចក្តីព្រាង​ច្បាប់នេះ គណៈកម្មការ​ទី៥នៃរដ្ឋសភា​ដែលមាន​លោកជា​ប្រធាន បានសហការជា​មួយគណៈកម្មការ​ជំនាញទី៤ និងទី៦ ពិនិត្យ និងពិភាក្សា​គ្នាយ៉ាង​ល្អិតល្អន់។
ឯកឧត្តម ឈាង វុន បានបញ្ជាក់ថា​រដ្ឋសភា​នឹងធ្វើសិក្ខា​សាលាពិគ្រោះ​យោបល់​មួយ ពីសេចក្តីព្រាងច្បាប់នេះ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ ដោយមាន​ការចូលរួម​ពីអង្គទូតនានា​ប្រចាំនៅកម្ពុជា អង្គការ​ជាតិ អន្តរជាតិ តំណាង​ក្រសួងពាក់​ព័ន្ធ រដ្ឋសភា និងព្រឹទ្ធ​សភា។
 គួរបញ្ជាក់ថា សេចក្តីព្រាង​ច្បាប់ចុង​ក្រោយ ដែលរដ្ឋាភិបាល​បានដាក់​ទៅរដ្ឋសភា មាន៩​ជំពូក និងមាន៣៩មាត្រា៕

អត្ថបទ៖ សុភាព

នៅថ្ងៃនេះពលករខ្មែរ ៨នាក់បានមកដល់កម្ពុជា បន្ទាប់ពីត្រូវបានជួយសង្គ្រោះចេញពីទូកនេសាទថៃ នៅប្រទេសឥណ្ឌូនេស៊ី

យោងតាម​លិខិត​មួយរបស់​ក្រសួង​ការបរ​ទេស​ និង​ សហ​ប្រតិប​ត្តិការ​អន្តរជាតិ ​ចុះថ្ងៃទី ៣០​ ខែមិថុនា ​ឆ្នាំ២០១៥​នេះ បាន​ឲ្យដឹងថា ​ប្រជាពល​រដ្ឋខ្មែរ ​៨នាក់​ទៀតហើយ ដែល​ត្រូវបានជួ​យសង្រ្គោះចេ​ញពីទូកនេ​សាទថៃ ​នៅក្នុងកោះ​អំបន់ ​ប្រទេស​ឥណ្ឌូនេស៊ី ​បន្ទាប់ពី រងគ្រោះ ​ដោយការ​ជួញដូរ​កម្លាំង​ពលកម្ម។​

អ្នកនាំពា​ក្យក្រសួងកា​របរទេស ​និងសហ​ប្រតិបត្តិកា​រអន្តរ​ជាតិ ​ឯកឧត្តម​ ជុំ សុន្ទរី បានប​ញ្ជាក់ឲ្យដឹង​ក្នុងលិខិ​តដដែល​ថាពលករ​ខ្មែរទាំង​៨នាក់  បានត្រ​ឡប់មក​ដល់ប្រទេ​សកម្ពុជាវិ​ញហើយ ​កាលពីវេលាម៉ោ​ង ៣ ​និង៥៥នាទី​រសៀលថ្ងៃ​ទី៣០ ខែ​មិថុនា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពី​ ឯកអគ្គ​រាជទូត​កម្ពុជាប្រ​ចាំប្រទេស​ឥណ្ឌូនេ​ស៊ី សហការ​ជាមួយក្រុ​មហ៊ុនរ​បស់ឥណ្ឌូ​នេស៊ី រំ​ដោះពួក​គេចេញពី​ទូក ​នេសាទ។​

ឯកឧត្តម​ ជុំ ​សុន្ទរី ​បានឲ្យ​ដឹងទៀតថា​ តាមការ​ណែនាំរប​ស់ឧបនាយ​ករដ្ឋម​ន្រ្តី ហោ ណាំហុង ​រដ្ឋមន្រ្តីការ​បរទេស ​និងសហប្រ​តិបត្តិការ​អន្តរជាតិ ​ស្ថានទូតក​ម្ពុជាប្រចាំប្រ​ទេស ឥណ្ឌូណេស៊ី​ បានជួ​បធ្វើការជា​មួយក្រុម​ហ៊ុនឥណ្ឌូណេ​ស៊ី PT.​S &  T Mitra​ Mina​ Industri ដែលជា​ក្រុមហ៊ុន​ តំណាង​ភាគីម្ចាស់ទូក​នេសាទថៃ ​បានរៀបចំ​ឲ្យពលក​រខ្មែរ ​៨នាក់ ពីកោះ​អំបន់ បា​នវិលត្រ​ឡប់មកកម្ពុ​ជាវិញ។
​
ជាមួយគ្នា​នេះផងដែ​រ តាមកា​រទាមទារ​របស់ស្ថាន​ទូត ក្រុ​មហ៊ុន បា​នបើកប្រាក់​បៀវត្សរ៍​ជូនពល​ករខ្មែរទាំង ​០៨នាក់នេះ​រួចរាល់​ហើយ។

គួ​របញ្ជាក់ថា​កន្លងមក ​ស្ថានទូត​កម្ពុជា ​ក៏បានធ្វើកា​រជាមួយក្រុ​មហ៊ុន P​T. Maribu  ​Industries ​Group ដោះ​ស្រាយប្រាក់បៀ​វត្សរ៍ និ​ងបញ្ជូនព​លករខ្មែរ​ចំនួន ​២៣០នាក់ មក​ដល់កម្ពុជា​ផងដែរ​កាលពីថ្ងៃ​ទី១៨ ​មិថុនា ​២០១៥​កន្លងទៅ៕​

ឯកឧត្តម​ ម៉ាន់ ​ឈឿន ​ត្រូវបាន​ប្រកាស​​ជាសមាជិក​​ព្រឹទ្ធសភា​ មណ្ឌល​​ភូមិភាគ​​១​ ជំនួស​​សម្តេច​ ជា​ ស៊ីម ​

នៅក្នុង​សម័យ​ប្រជុំពេញ​អង្គ​ព្រឹទ្ធសភា​លើក​ទី៧ និតិកាល​ទី៣ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥នេះ ព្រឹទ្ធ​សភាបាន​ប្រកាស​ទទួល​ស្គាល់​លោក ម៉ាន់ ឈឿន ជាសមា​ជិក​ព្រឹទ្ធសភា មណ្ឌល​ភូមិភាគ១ (រាជធានីភ្នំពេញ) ជំនួស​សម្តេច ជា ស៊ីម ដែល​បាន​ទទួល​មរណភាព​កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥កន្លង​ទៅ។ នេះបើ​យោង​តាមការ​ប្រកាស​លទ្ធផល​ប្រជុំព្រឹទ្ធ​សភា របស់អគ្គលេខា​ធិការ​ព្រឹទ្ធ​សភានៅថ្ងៃ​ត្រង់​នេះ។ បន្ទាប់ពី​នេះលោក ម៉ាន់ ឈឿន នឹងត្រូវធ្វើសច្ចា​ប្រណិតធាន​ចូលកាន់​តំណែង។
គួរបញ្ជាក់ផង​ដែរថា កន្លង​មក​ឯកឧត្តម ម៉ាន់ ឈឿន ធ្លាប់​ចុះដោះស្រាយ​បញ្ហា​ដីធ្លី និងវិវាទការងារ​នៅតាម​រោង​ចក្រជា​ច្រើន​នៅក្នុង​រាជធានី​ភ្នំពេញ។ ជាងនេះទៅ​ទៀត​ឯកឧត្តម ម៉ាន់ ឈឿន ជាប្រធាន​ក្រុម​ប្រឹក្សា​ភិបាល មូលនិធិអភិវឌ្ឍន៍​កាត់​បន្ថយភាព​ក្រីក្រ CDF ភ្នំពេញ និងធ្លាប់​ជាអភិបាល​រងរាជធានី​ភ្នំពេញ​ផងដែរ។
ការប្រកាស​ទទួល​ស្គាល់​សមាជិក​ព្រឹទ្ធសភា​ថ្មី​នេះ គឺយោង​តាម​ស្មារតីអង្គប្រ​ជុំគណៈកម្មាធិការអចិន្ត្រៃយ៍​ព្រឹទ្ធ​សភា នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥។
 អត្ថបទ ជា សុភក្តិ



លទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៥

យោងតាមសេចក្តី​ប្រកាសព័ត៌មាន ​របស់អគ្គលេខាធិការ​ដ្ឋានរដ្ឋសភា​ ស្តីពីលទ្ធផលសម័យ​ប្រជុំរដ្ឋសភាលើកទី៤ ​នីតិកាលទី៥ ថ្ងៃទី​ ២៩​ ខែមិថុនា ឆ្នាំ២០១៥​ បានឲ្យដឹងថា​ នៅព្រឹកមិញនេះ ​រដ្ឋសភា ​បានបន្តសម័យ​ប្រជុំលើកទី៤ ​នីតិកាលទី៥ ​ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ​សម្តេច​អគ្គមហាពញាចក្រី ​ហេង សំរិន​ ប្រធានរដ្ឋសភា ​ដែលមានអ្នកតំណាងរាស្ត្រ​ចូលរួមប្រជុំ​ចំនួន ​១០៦រូប​ ដែលក្នុងអង្គ​សភាបាន​សំរេចអនុម័តរបៀបវារៈ​ទី១​ ហើយសំរាប់រៀបវារៈ​ទី២ និងបន្ត​ប្រជុំនៅ​ថ្ងៃស្អែកទៀត។
របៀបវារៈចំនួន២​ដែលរដ្ឋសភាជាតិ​បានពិភាក្សាឆ្លង ​និង​អនុម័តនៅ​ក្នុងអង្គប្រជុំ​នៅថ្ងៃនេះរួមមាន ​ទី១ ​បោះឆ្នោតជ្រើស​តាំង​លោក ឯកឧត្តម​ ជា ​អឿង ​ចូលជាសមាជិក​គណៈកម្មការផែនការ​វិនិយោគ​អភិវឌ្ឍន៍ជនបទ​ បរិស្ថាន ​និង​ធនធានទឹក។ ​២ ពិភាក្សា​ និងបោះឆ្នោតលើ​សេចក្តីព្រាងច្បាប់​ ស្តីពី ​"ការទូទាត់ថវិកាទូ​ទៅរបស់រដ្ឋ ​សម្រាប់ការគ្រប់គ្រង​ឆ្នាំ២០១៣"។
សេចក្តីប្រកាសព័ត៌មាន​របស់រដ្ឋសភាដែល​ចេញផ្សាយនៅ​រសៀលនេះ ​បានបញ្ជាក់ទៀតថា ​ជាលទ្ធផល ទី១ ​អង្គសភាបានធ្វើការបោះ​ឆ្នោតជ្រើសតាំង ​ឯកឧត្តម ជា ​អឿង ជាសមាជិក​គណៈកម្មការផែនការ​ វិនិយោគ​ កសិកម្ម​ អភិវឌ្ឍន៍ជនបទ ​បរិស្ថាន ​និងធនធានទឹក​ នៃរដ្ឋសភា ​ដោយសម្លេង​ចំនួន១០៣ ​លើ១០៦។​ ទី២​ ការពិភាក្សា​ និង​អនុម័តសេចក្តី​ព្រាងច្បាប់ស្តីពី​ការទូទាត់​ថវិកាទូទៅ​របស់រដ្ឋ ​សម្រាប់ការគ្រប់​គ្រង​ឆ្នាំ២០១៣​ ដែលសេចក្តីព្រាងច្បាប់​ថវិកានេះ មាន៣ជំពូក​ និង១១មាត្រា​ ដោយក្នុងអង្គប្រជុំនោះ ​ឯកឧត្តមបណ្ឌិតរដ្ឋ ​ជាម យៀប ​ប្រធានគណៈ​កម្មការសេដ្ឋកិច្ច ​ហិរញ្ញវត្ថុ​ ធនាគារ ​និងសវនកម្មនៃរដ្ឋសភា​ ជាអ្នករាយ​ការណ៍ជូនអង្គសភា​អំពីលទ្ធផលនៃការពិនិត្យ​ និងសិក្សា​សេចក្តីព្រាងច្បាប់ ​ហើយឯកឧត្តម​បណ្ឌិត អូន ​ព័ន្ធមុនីរ័ត្ន ​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​និងសហការី ​ជាអ្នកការពារ​សេចក្តីព្រាងច្បាប់នេះ។ ​នៅក្នុងនោះដែរ ​អង្គសភាបាន​អនុម័តយល់​ព្រមទទួលយកសេចក្តី​ព្រាងច្បាប់មក​ពិចារណាចំនួន ​៦៧សំឡេង។​ សមាជិករដ្ឋសភា ​ដែលមានមតិ មាន២រូប គឺ​ឯកឧត្តម ​សុន ឆ័យ​ មកពីគណ​បក្សសង្គ្រោះ​ជាតិ​ និងឯកឧត្តម ​ហែម ខន មកពីគណបក្ស​ប្រជាជនកម្ពុជា។ ​អង្គសភាអនុម័ត​យល់ព្រមជំពូកទី១ ​ចំនួន៦៧ឡេង។​ សមាជិករដ្ឋសភា​ដែលមានមតិចំនួន ​៣រូប​ រួមមានឯកឧត្តម ​យ៉ែម ​បុញ្ញឬទ្ធិ​ ឯកឧត្តម ងឹម ​ញេង មកពីគណ​បក្សសង្គ្រោះ​ជាតិ​ និងលោកជំទាវ ​ឡោក ខេង​ មកពីគណបក្ស​ប្រជាជនកម្ពុជា​។
គួរបញ្ជាក់ថា​ សម័យប្រជុំ​រដ្ឋសភាលើកទី៤ ​នីតិកាលទី៥​ បានផ្អាកនៅវេលា​ម៉ោង ១១:៤២ ​ថ្ងៃនេះ ​ហើយសម័យ​ប្រជុំរដ្ឋសភាលើកទី៤​ នីតិកាលទី៥ ​នឹងបន្តទៀត ​នៅថ្ងៃអង្គារិ៍ ទី ៣០ ​ខែមិថុនា ​ឆ្នាំ២០១៥​វេលាម៉ោង ​៨:០០នាទីព្រឹក​ស្អែកនេះ៕
អត្ថបទ៖ សុភាព

ប្រជាពលរដ្ឋតំបន់អារ៉ែងអះអាងថា ឯកឧត្តម ម៉ឹង ពន្លក មិនដូចពួកសន្យាខ្យល់មុនៗ

នៅ​ថ្ងៃទី​២៩ ខែ​មិថុនា​ ឆ្នាំ​២០១៥​នេះ​ ឯកឧត្តម ម៉ឹង ពន្លក ប្រធាន​ក្រុម​ចលនា​យុវជន​ក្រុម​១៩៧ ​បាន​ដឹក​នាំ​គណៈប្រតិភូ​នៃ​ចលនា​យុវជន​ក្រុម​១៩៧​ ដែលមានការចូលពីក្រុម​ចលនា​យុវជនក្រុម​១៥៧​ខេត្ត​កោះ​កុង​ និង​ខេត្ត​ព្រះ​សីហនុ ចុះ​សំណេះ​សំណាល​សាក​សួរ​សុខ​ទុក្ខ​ជាមួយប្រជាពលរដ្ឋ​ជាង​១០០០នាក់ ព្រម​ទាំង​ផ្តល់​នូវ​អំណោយ​យ៉ាង​ច្រើន​ដល់​​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​ផង​ដែរ​។​​
ឯកឧត្តម​ ម៉ឹង ពន្លក បាន​មាន​ប្រសាសន៍​ថា ​កន្លង​មកមិន​ខ្វះ​ទេ​អ្នក​ដែល​មក​ដល់តំបន់​នេះ​ ហើយ​បាន​សន្យា​ធ្វើ​នេះ​ធ្វើ​នោះ​ជូន​ប្រជាពលរដ្ឋ​ ប៉ុន្តែ​ការ​ពិត​គេ​មិន​បាន​ធ្វើ​អ្វី​ដូច​ដែល​ពួក​គេ​បាន​សន្យា​នោះ​ទេ​ ឬ​អាច​និយាយ​ថា​ គេ​សន្យា​ខ្យល់​។ ជាក់​ស្តែង​ក្នុង​ពេល​ថ្មីៗ​នេះ​កញ្ញា​ ធី​ សុវណ្ណថា​ សកម្មជន​ក្រុម​ប្រឆាំង បាន​ចុះ​ទៅ​តំបន់​នេះ​ហើយ​បាន​សន្យា​ជាច្រើន​ ចុង​បញ្ចប់​សង់​បាន​តែ​បង្គន់រខេក​រខាក​​មួយ​ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​ខក​ចិត្ត​យ៉ាង​ខ្លាំង​។
ឯកឧត្តម​ ម៉ឹង ពន្លក បាន​បញ្ជាក់​ថា​ ចំពោះ​ក្រុម​ចលនា​យុវជន​ក្រុម​១៥៧ ​គឺ​មិន​សន្យា​នោះ​ទេ​​​ ប៉ុន្តែ​បើ​យើង​ថា​​ធ្វើ​គឺ​ត្រូវតែ​​ធ្វើ​ជូន​ប្រជាពលរដ្ឋ​តាម​លទ្ធភាព​ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់​នៅ​ក្នុង​តំបន់​នោះ​។ ​​នៅ​ពេល​នោះ​​ផង​​ដែរ​​ឯក​ឧត្តម​បាន​មាន​ប្រសាសន៍​ថា នឹង​ធ្វើ​ឲ្យ​រូច​រាល់​នូវ​សាលារៀន​ចំនួន​៤ខ្នង​ ធ្វើ​អំពី​ថ្ម​ដើម្បី​ជូន​កូន​ចៅ​ប្រជាពលរដ្ឋ​បាន​សិក្សា​រៀន​សូត្រ​ និង​​មិនឲ្យ​មាន​ការ​លំបាក​បន្ត​ទៀត​​នោះ​​ទេ ព្រោះ​ថា​រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹក​នាំ​​របស់​សម្តេច​ ហ៊ុន សែន បាន​និង​កំពុង​សាង​សង់​សាលា​រៀន​ឲ្យ​បាន​សមរម្យ​នៅ​គ្រប់​ច្រក​ល្ហក​ នៅ​ទូទាំង​ប្រទេស​មិន​ឲ្យ​ខ្វះ​នោះ​ឡើយ។
ដោយ​មើល​ឃើញ​ភាព​ខ្វះ​ខាត គួបផ្សំជាមួយនឹង​​សំណូម​ពរ​យ៉ាង​ខ្លាំង​ពីសំណាក់​លោក​គ្រូ​អ្នកគ្រូ​ ព្រះ​សង្ឃ និង​ប្រជាពលរដ្ឋ ក្រុម​ការ​ងារ​ចលនា​យុវជន​ក្រុម​១៥៧ បាន​ផ្តល់​អំណោយ ​ផ្ទាំង​សូឡា​ចំនួន២គ្រឿង កុំ​ព្យូទ័រ​លេបថប​ចំនួន​២​គ្រឿង​ និង​ម៉ាស៊ីន​ព្រីន​ខ្នាត​តូច​ចំនួន​២គ្រឿង ជូនដល់​អនុវិទ្យាល័យ​ និង​សាលា​បឋមសិក្សា​ថ្មដូន​ពៅ​។ បាន​ផ្តល់​​អំណោយ ​ម៉ាស៊ីន​បូម​ទឹក​​ចំនួន​​១​​គ្រឿង​ ខ្សែ​ភ្លើង​​២​​ដុំ អំ​ពូ​ល​​ភ្លើង​​២០​​អំ​ពូ​ល និង​​បង្គន់​​ចំនួន​​១​​ខ្នង ប្រាំ​​បន្ទប់​​ដល់​​វត្ត​​សុវណ្ណ​​ឧទ្យាន​។ បាន​ផ្តល់​​អំណោយ ​គោ​​យន្ត​​ចំនួន​​២​​គ្រឿង​ សម្រាប់​​ប្រជាពលរដ្ឋ​​ប្រើប្រាស់​​ក្នុង​​មុខ​របរ​​កសិកម្ម​ និង​​កង់​​ចំនួន​​៤​​គ្រឿង​​ដល់​​ក្រុម​ប្រជា​​ការពារ។ ចំណែក​​សាលា​ឃុំ​​ចំនួន​​៣ ​រួម​​មាន​​ឃុំ​ដូន​ពៅ, ឃុំ​​ជំនាប់ និង​​ឃុំ​ប្រឡាយ​ក៏​ទទួល​បាន​អំណោយ​​ជា​​ផ្ទាំង​​សូ​ឡា​​ចំនួន​​១​ក្នុង​មួយ​ឃុំ​ផង​ដែរ ។​
ជាង​នេះ​ទៅ​ទៀត​ ក្រុម​​យុវជន​ក្រុម​១៥៧ បាន​ពាំ​នាំ​នូវ​អំណោយ​របស់​ ឯកឧត្តម​បណ្ឌិត​ ហ៊ុន ម៉ាណែត​ និង​លោក​ជំទាវ​​  មក​​ចែក​​ជូន​ប្រជាពលរដ្ឋចំនួន​៤៦៣​គ្រួសារ​​ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​សារុង​មួយ​ ក្រមាមួយ​ ក្រណាត់​មួយ​ដុំ ថ្នាំពេទ្យ​មួយ​ប្រអប់​ រួមទាំង​ថវិការ​ ២​ម៉ឺនរៀល។
មិន​​ត្រឹម​​តែ​​ប៉ុណ្ណោះ​​​​ ក្រុម​​គ្រូ​​ពេទ្យ​​ស្ម័គចិត្ត​ក្រុម​១៥៧ បាន​ពិនិត្យ​ ព្យាបាល ​ និង​បាន​ចែក​​ថ្នាំ​​ដោយ​ឥត​គិត​ថ្លៃ​​ជូន​ដល់​​ប្រជាពលរដ្ឋ។
ក្រុម​ចលនា​យុវជន​ក្រុម​១៥៧​ បាន​អះ​អាង​ចំពោះ​មុខ​ប្រជាពលរដ្ឋ​​ដែល​នៅ​ទៅ​នោះ​ថា ​នឹង​មក​តំបន់​នេះ​ជា​បន្ត​បន្ទាប់​ទៀត​ ដើម្បី​ជួយ​ដោះ​ស្រាយ​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់​នៅ​ទី​នោះ​។
​ឯកឧត្តម ម៉ឹង ពន្លក ​បាន​បន្ថែមទៀតថា លោក​នឹង​មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​តំបន់​អារ៉ែង​រស់​នៅ​ឯកោ និង​ទទួល​ឥទ្ធិពល​បន្ត​ទៀត​ពី​អ្នក​សន្យា​ហើយ​មិន​ធ្វើ​ ឬ​សន្យា​ខ្យល់ទៀត​ឡើយ​៕


ព្រឹទ្ធសភា នឹងបើកសម័យប្រជុំពេញអង្គលើកទី៧ នៅថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០១៥ ខាងមុខ

ព្រឹទ្ធសភា​នៃព្រះរា​ជាណាច​ក្រកម្ពុជា​នឹងបើក​សម័យប្រ​ជុំពេញ​អង្គលើក​ទី៧ ​និតិកាល​ទី៣ ក្រោមអ​ធិបតីភាព​ដ៏ខ្ពង់ខ្ពស់​របស់សម្តេច​វិបុល​សេនាភក្តី​ សាយ ឈុំ ​នៅថ្ងៃអង្គារ​ ទី៣០ ខែមិថុនា​ ឆ្នាំ២០១៥​ ខាងមុខ ​វេលាម៉ោង៨​ ព្រឹក នេះបើយោង​តាមសេចក្តី​ជូនដំណឹង​របស់អគ្គ​លេខាធិការ​ដ្ឋានព្រឹទ្ធ​សភាចុះថ្ងៃ​ទី២៩ ​ខែមិថុនា ​ឆ្នាំ២០១៥។ ​នៅក្នុងកិច្ច​ប្រជុំពេញអ​ង្គលើកទី៧នៃ​ព្រឹទ្ធសភានឹង​ពិភាក្សាគ្នា​លើរបៀប​វារៈចំនួន​ ៣ ទី១ ប្រកាស​ទទួលស្គាល់​សមាជិក​ព្រឹទ្ធសភាថ្មី ​ទី២ ស្តាប់របាយការណ៍​របស់គណៈកម្មា​ធិការអ​ចិន្ត្រៃយ៍ ស្តីពីសកម្មភាព​ការងារ​របស់ព្រឹទ្ធ​សភា ​នៅចន្លោះស​ម័យប្រជុំលើ​កទី៦ និងលើកទី​៧ព្រឹទ្ធស​ភា និតិកាល​ទី៣ ទី៣​ ពិនិត្យ ​និងឲ្យយោបល់​លើសេចក្តី​ព្រាងច្បាប់ ​ស្តីពីការ​គ្រប់គ្រង់​គ្រោះមហន្ត​រាយ។ ​

សូមអាន​សេចក្តីជូន​ដំណឹង​របស់អគ្គ​លេខាធិកា​រដ្ឋាន​ព្រឹទ្ធសភាដូ​ចតទៅ​

គណបក្សប្រជាជនកម្ពុជា ប្រឆាំងដាច់ខាតចំពោះបរទេសដែល ជ្រៀតជ្រែកការអនុម័តច្បាប់អង្គការ

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​សម្តេច​តេជោ ​ហ៊ុន សែ​ន បានថ្លែ​ងបង្ហាញ​នូវជំ​ហររប​ស់គណប​ក្សកាន់​អំណាច ​ក្នុងការ​គាំទ្រការ​បង្កើតច្បា​ប់ស្តីពី​សមាគម និង​អង្គកា​រមិនមែន​រដ្ឋាភិបាល​ ហើយប្រ​កាសប្រឆាំ​ងការជ្រៀ​តជ្រែក រប​ស់បរទេ​សទៅក្នុង​ដំណើរកា​រអនុម័​តសេចក្តី​ព្រាងច្បាប់​មួយនេះ។​ សម្តេច​តេជោនាយ​ករដ្ឋម​ន្រ្តី បាន​ ថ្លែងយ៉ាង​នេះនៅក្នុង​ពិធីកំណើ​តគណបក្ស​ប្រជាជន​កម្ពុជានៅ​ថ្ងៃទី២៨​ ខែមិថុនា​ ឆ្នាំ២០១៥ នៅទីស្នា​ក់ការកណ្តា​លគណប​ក្សប្រជា​ជនកម្ពុជា​ ស្ថិតនៅ​ក្នុង ខ័ណ្ឌចំ​គារមនរា​ជធានីភ្នំ​ពេញ។

ស​ម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​បានសង្ក​ត់ធ្ងន់ថា​ «គណ​បក្សប្រជាជ​នកម្ពុ​ជាប្រឆាំងដា​ច់ខាតចំ​ពោះរាល់ ​ទង្វើជ្រៀត​ជ្រែកពីម​ជ្ឈដ្ឋានបរទេស​ចូលក្នុងដំណើ​រការនេះ​ដែលជាកា​ររំលោភបំ​ពានលើឯ​ករាជ្យ​ និងអធិ​បតេយ្យរ​បស់កម្ពុជា​ ហើយអំ​ពាវនាវឲ្យ​មានការ​គោរពចំពោះ​ព្រះរាជាណា​ចក្រកម្ពុ​ជា ដែលជា​រដ្ឋអធិ​បតេយ្យ និង​ជាសមាជិ​កមួយនៃ​អង្គការ​សហប្រជា​ជាតិ»។​

សម្តេច​តេជោនាយ​ករដ្ឋមន្រ្តី​ បានអាន​សុន្ទរក​ថាក្នុងខ្លឹ​មសារបែបនេះ​នៅមុខ​មន្ត្រីរាជរដ្ឋា​ភិបាលនិ​ងមន្ត្រីអង្គ​ទូតនៃប​ណ្តាប្រទេ​សនានា ហើ​យនឹងអ្ន​កចូលរួ​មប្រមាណ​១ម៉ឺននាក់​ផ្សេងទៀត​ នៅក្នុង​ពិធីរំឭ​កខួបនេះ​នៅទីស្នាក់កា​រកណ្តាល ​ដោយបញ្ជា​ក់ថា គ​ណបក្សប្រជា​ជនកម្ពុជា​គាំទ្រការ​បង្កើតច្បា​ប់គ្រប់គ្រង​អង្គការ​នេះ ក្នុង​គោលបំណ​ងទ្រទ្រង់សិ​ទ្ធិ សេរីភាព​ និងផ​លប្រយោជន៍រ​បស់សមា​គម និង​អង្គការក្រៅរ​ដ្ឋាភិបាល និ​ងផលប្រ​យោជន៍​សាធារ​ណៈ៕​