Tuesday, June 10, 2014

សម្តេចតេជោ ហ៊ុន សែន ទះកំភ្លៀងក្រុមជ្រុលនិយម​​​ដែល​បំផុ​ស​​​​​​ពាក្យ​ចចាមអារាម ថា សម្តេចដាច់​​ស​សៃ​ឈា​មខួរក្បា​លស្លាប់​

សម្ដេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្ដ្រី នៃរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​ទី១០ ខែ​មិថុនា ឆ្នាំ​២០១៤នេះ ក្នុងពិធីសំណេះសំណាលជាមួយយោធិនពិការនៅមជ្ឈមណ្ឌលតាកែនកោះស្លា ស្រុក​ឈូកខេត្ដកំពត  បានឆ្លើយតបបញ្ជាក់ទៅនឹងពាក្យចរចាមអារាម ដែលបង្ហោះតាមបណ្ដាញ ទំនាក់​ទំនងហ្វេកប៊ុក ដែលថា សម្ដេចដាច់សរសៃឈាមខួរក្បាលស្លាប់នោះ គឺ​សម្តេច​បញ្ជាក់​ថា «កុំ​សង្ឃឹម​​​​​​រ​​​ង់ចាំឱ្យហ៊ុន សែន ងាប់ មិនងាយទេ​ ។
សម្តេច​តេជោ និង​លោក​ជំ​ទាវ ជួប​សំ​ណេះ​សំ​ណាល​
ជា​មួយ​គ្រួសារយុទ្ធជន​ពិកា នៅ​ស្រុក​ឈូក​ ខេត្ត​កំ​ពត
ព្រឹក​ថ្ងៃទី១០ មិថុនា ឆ្នាំ​២០១៤

សម្ដេចនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា  « នេះ គឺហ៊ុន សែន សិប្បនិម្មិតឬមែនទែន ចេះតែ ដើរភូតថ្លុក ភូតត្រពាំង ចេះតែបន់ឱ្យខ្ញុំងាប់» ។ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបន្ដ ទៀតថា ពូជខ្ញុំមិនមែន​ពូជក្បត់ជាតិ ពូជឃ្លង់ ពូជរបេង ឬពូជឡប់ អត់មានទេ


ជាមួយគ្នានេះ​ សម្ដេចតេជោក៏បាន​បញ្ជា​ក់​​​​ផង​ដែរថា « ប្រសិនបើ​សម្ដេច​ស្លាប់ មែន​      នោះ អ្នកឯងគួរ​តែរក​បង្វិច​រត់​ឱ្យហើយទៅ ដោយសារតែកង​កម្លាំង​ទាំងអស់ នៅក្នុង​ប្រទេសកម្ពុជា ស្ថិត​ក្រោម​​​ការ​បញ្ជាផ្ទាល់​របស់សម្ដេច ដូច្នេះ បើសម្ដេចស្លាប់នោះ កងកម្លាំងអាច នឹង​មិនអត់ឱន ហើយប្រើ​ប្រាស់​កម្លាំង ដើម្បី​វាយ ។



សម្ដេចតេជោ បានសង្កត់ធ្ងន់ទៀតថា អ្នកដែលបញ្ជាកម្លាំងសរុប គឺមានតែម្នាក់គត់ ហើយបើសម្ដេច​ស្លាប់មែននោះ រដ្ឋមន្ដ្រីការពារជាតិ ក៏មិនអាចបញ្ជាកម្លាំងនគរបាល និងកម្លាំងស៊ីវិលបានដែរ ហើយ​​រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ ក៏មិនអាចបញ្ជាកម្លាំងទ័ព និងកម្លាំងកងរាជអាវុធហត្ថបាននោះទេ ដូច្នេះ​ពេលនេះ គេត្រូវការហ៊ុន សែន ដើម្បី គ្រប់គ្រងសភាពការណ៍ ។

សម្ដេចនាយករដ្ឋមន្ដ្រី បានលើកឡើងថា ព័ត៌មាននិងពាក្យចរចាមអារាមទាំងនេះ ចេញមកពី​ប្រទេស​អូស្ដ្រាលី ហើយសម្ដេច ក៏បានផ្ដាំផ្ញើទៅអ្នកដែលចង់ឱ្យសម្ដេចស្លាប់ គួរថែរទាំសុខភាព​របស់ខ្លួនឱ្យបានល្អទៅបានហើយ ហើយធ្វើជាមនុស្សកុំបន់ឱ្យគេស្លាប់។

សូម​រំ​លឹក​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៤មកម៉្លេះ ពាក្យ​ចចាម​អារាម​ជា​ច្រើន ត្រូវ​បាន​ផ្សព្វ​ផ្សាយ​តាម​បណ្តាញ​ផ្សព្វ​ផ្សាយ​សង្គម​ថ្មី Facebook  ដែល​គេបាន​ដឹង​ថា ព័ត៌មាន​ទាំង​អស់​នោះ បាន​បន្ទរការ​ផ្សាយ​បន្ត​គ្នា​ដោយ​អ្នក​នយោបាយ​ប្រឆាំង និង​ក្រុម​សកម្មជន​គណបក្សសង្គ្រោះ​ជាតិ​ ដោយ​បាន​បង្ហោះ​ថា សម្តេច​ ហ៊ុន សែន កំ​ពុងឈឺធ្ងន់​ បន្ទាប់​ពី​ដឹក​ទៅ​មន្ទីរពេទ្យកាល់​ម៉ែត្រ ភ្លាម​ៗក៏បាន​ដឹក​សង្គ្រោះ​បន្ទាន់​ទៅកាន់​ប្រទេស​សឹង្ហបុរី ហើយ​គេបាន​ភូត​កុហកទៀត​ថា នៅពេល​នេះ​កូន​ចៅ​ទាំង​អស់​របស់​សម្តេច​ កំ​ពុង​ជិះ​យន្ត​ហោះ​ទៅ​កាន់​ទី​នោះ​ ដើម្បី​អោយ​ទាន់​ដង្ហើម​។
ប៉ុន្តែ ព័ត៌មាន​ទាំង​អស់​នោះ​បាន​សាប​រលាប​អស់​ភ្លាម​ៗទៅ​វិញ​ នៅ​ពេលដែល​គេ សម្តេច​ បង្ហាញ​វត្ត​មាន​ជួប​ជា​មួយ​ភ្ញៀវ​មក​ពី​ប្រទេស​សឹង្ហបុរី កាលពីម្សឹល​មិញ នៅ​វិមាន​សន្តិភាព និង​មាន​ផែន​ការ​ចុះ​ទៅ​កាន់​ខេត្ត​កំ​ពតនៅ​ព្រឹក​នេះ និង​គម្រោង​ចេញ​ទៅ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ប្រទេសបង់ក្លាដែសនៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខទៀត​នេះ​។ 

By: Cambodia News