Wednesday, July 23, 2014

លោក កឹម សុខា នឹង​ត្រូវ​ចូលកាន់​តំណែង​ជា​អនុប្រធាន​ទី​១ រដ្ឋសភា​

រាជធានីភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន ឱ្យដឹងថា លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​ចូលកាន់​តំណែង​ជា​អនុប្រធាន​ទី​១ រដ្ឋសភា​​ ដែលនេះជា​សេចក្តីសម្រេច​ របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ខណៈ​ដែល​លោក ​កឹម​ សុខា គឺ​ជា​បេក្ខភាព​ប្រធានរដ្ឋសភា ក្នុងពេល​ឃោសនា​បោះឆ្នោត​កន្លងមក​។
លោក អេង​ ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​បន្តថា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែកក្កដា ឆ្នាំ​២០១៤ បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ ទាំង ៥៥ រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូល​ក្នុង​ព្រះបរមរាជវាំង ដើម្បី​ចូល​ក្រាប​បង្គំ​គាល់​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី​។ ការ​កំណត់​ថ្ងៃ​នោះ ត្រូវបាន​លើក​ឡើង​មុន​ពេល​បញ្ចប់​កិច្ចប្រជុំ​ចរចា​ថ្នាក់​កំពូល នៅ​រសៀល​ថ្ងៃ​នេះ​។​
ប៉ុន្តែ​យ៉ាងណា​ក៏ដោយ លោក អេង ឆៃអ៊ាង បាន​អះអាង​ថា បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥៥ រូប មិន​ទាន់​កំណត់​ថា នឹង​ត្រូវ​ធ្វើ​សច្ចាប្រ​ណិន នៅពេល​ណា​នោះ​ទេ គឺ​អាស្រ័យ​លើ​ព្រះករុណា ព្រះ​រាជានុញ្ញាត​។​ រីឯថ្ងៃ​ចូល​ប្រជុំ​រដ្ឋសភា​ ក៏​មិន​ទាន់​កំណត់​នៅ​ឡើយ​ទេ។
មួយវិញទៀត អំពី​លោក​សម ​រង្ស៊ី ថា​តើ​ត្រូវ​ផ្លាស់ប្តូរ​ឲ្យ​លោក​ចូល​ធ្វើ​ជា​សមាជិក​រដ្ឋសភា ដែរ ឬទេ នៅពេលនេះ​? ត្រូវបាន​លោក​អេង​ឆៃអ៊ាង អះអាងថា មិនទាន់​សម្រេច​នៅ​ឡើយ​ទេ ហើយ​រឿង​នេះ មិន​សំខាន់​ទេ សម្រាប់​លោក​សម​រង្ស៊ី​។​
​ចំពោះ​ប្រាក់ខែ​រយៈពេល ១០ ខែ គិត​ចាប់ពី​ថ្ងៃ​បង្កើត​រដ្ឋសភា នីតិកាល​ទី​៥ កាលពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៣ រហូតដល់​ខែ​កក្កដា​នេះ សម្រាប់​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ ទាំង ៥៥ រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏​មិន​ត្រូវបាន​លោក អេង ឆៃ​អាង ដែល​ជា​បេក្ខជន​ជាប់ឆ្នោត មណ្ឌល​ខេត្ត​កណ្តាល ថា នឹង​ត្រូវ​រដ្ឋសភា បើក​ឲ្យ ឬ​យ៉ាងណា​នោះទេ​។​
គួររម្លឹកថា អ្នកតំណាងរាស្ត្រ ១ រូប អាច​ទទួលបាន​ប្រាក់ខែ​ជា​មធ្យម ២០០០ ដុល្លារ​។ បើ​គិត​សរុបទៅ បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ ៥៥ រូប ក្នុង​រយៈពេល ១០ ខែ នឹង​ត្រូវ​ទទួលបាន​ប្រាក់​សរុប ១,១ លាន​ដុល្លារ​អាមេរិក​។​
លោក ជាម យៀប សមាជិក​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ សវនកម្ម និង​ធនាគារ នៃ​រដ្ឋសភា មិនអាច​ទាក់ទង​បាន​ទេ នៅ​រសៀល​នេះ ដើម្បី​សុំ​អត្ថាធិប្បាយ​ថា តើ​ប្រាក់ខែ​សមាជិក​រដ្ឋសភា មិន​ទាន់​ពេញសិទ្ធិ ទាំង ៥៥ រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​បើក​ឲ្យ​ក្នុងរយៈពេល ១០ ខែ​នោះ ឬទេ​៕
The Free Press Magazine

សាលា​រាជធានី​ភ្នំពេញ​នឹង​ស្ថាបនា​ផ្លូវ​ថ្មើរ​ជើង​តាម​មាត់​ទន្លេ​មុខព្រះ​បរមរាជ​វាំង​ដល់​សួន​បាសាក់​ក្នុង​រយៈពេល​ដ៏ខ្លី​ខាងមុខ

ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជ ធានីភ្នំពេញ បានមាន ប្រសាសន៍ថា ផ្លូវថ្មើរជើងតាម​មាត់ទន្លេមុខ​ព្រះបរម​រាជវាំង​ដល់សួនបាសាក់នឹងបើកការ ដ្ឋានស្ថាប នានៅ ពេលដ៏ខ្លីខាងមុខនេះ សម្រាប់ជំហានទី២ នឹងបន្តបើកការ ដ្ឋាន​ធ្វើផ្លូវថ្មើរជើងនេះ ចាប់ពីកោះ ពេជ្រដល់ ក្បាលថ្នល់បន្តទៀតសំដៅ​ធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញ​មានភាពស្រស់​បំព្រងសមជាទីក្រុង ដែលជាបេះ ដូងនៃប្រទេសកម្ពុជានោះ។

ឯកឧត្តម ប៉ា សុជាតិវង្ស បានមានប្រសាសន៍លើកឡើងបែបនេះកាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ នៅសាលា​រាជធានីភ្នំពេញក្នុងកិច្ចប្រជុំពិភាក្សាមួយជាមួយមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រសួងវប្បធម៌ តំណាង​សណ្ឋាគារ​ធំៗ​នៅតាមបណ្តោយមាត់ទន្លេ រួមនឹងអាជ្ញាធរមូលដ្ឋានផងដែរសំ ដៅធ្វើយ៉ាង​ណាឲ្យ​ការដ្ឋាន ដែលជា​គម្រោងក្នុង​ដំណាក់​កាលទី១ នេះដំណើរ ការទៅបានលឿន។

ឯកឧត្តម ប៉ា សុជាតិវង្ស បានបន្តថា គម្រោងស្ថាបនា​ផ្លូវថ្មើរជើងតាមមាត់​ទន្លេចាប់ពីបញ្ជរ​ព័ត៌មានទេស​ចរណ៍​មុខ​ព្រះ​បរម​រាជវាំង រហូតដល់សួនបាសាក់ (កោះពេជ្រ) នេះ វាជាដំណាក់កាលទី១ របស់សាលា​រាជធានី គឺនៅមាន​ជាជំហាន​បន្តបន្ទាប់ទៀត ដូចជាការស្ថាបនាផ្លូវថ្មើរជើងពីកោះពេជ្រទៅស្ពានព្រះមុនីវង្ស ក្បាលថ្នល់ ពីមុខព្រះបរម​រាជវាំង​ទៅស្ពាន​ជ្រោងចង្វា ពីស្ពានជ្រោយចង្វាទៅសួនសូគីម៉ិចឫស្សីកែវ ត្រើយ​ខាងកើតពីស្ពានជ្រោយ ចង្វាដល់ភូមិដើមគរ ពីស្ពានព្រះមុនីវង្សទៅច្រាំងបាក់ជាដើម ដើម្បីធ្វើឲ្យរាជ ធានី​ភ្នំពេញមានសោភ័ណភាព និងទាក់ទាញភ្ញៀវទេសចរ។

ឯកឧត្តមបន្តថា នេះជាគម្រោងរបស់សាលារាជធានីភ្នំពេញ ដែលគម្រោងនេះមិនមែនធ្វើក្នុងរយៈពេល១ ឆ្នាំឬ២ ឆ្នាំ​ឲ្យបាន​រួចរាល់នោះទេ គឺយើងត្រូវប្រើប្រាស់ពេលវេលាជាក់ស្តែងមួយ ពោលគឺអាចច្រើន​អាណត្តិ​របស់គណៈ​អភិបាល​រាជធានីនឹងបន្តធ្វើគម្រោងនេះបន្តិចម្តងៗ។

មន្ត្រីជំនាញរបស់សាលារាជធានីភ្នំពេញក្នុងឱកាស នៃកិច្ចប្រជុំពិភាក្សានោះបានបញ្ជាក់ផងដែរថា គម្រោង​ស្ថាបនា​ផ្លូវថ្មើរជើងតាមមាត់ទន្លេ ចាប់ពីបញ្ជរព័ត៌មានទេសចរណ៍មុខព្រះបរមរាជ​វាំង​រហូត​ដល់សួនបាសាក់ (កោះពេជ្រ) នេះមានប្រវែង៩៥០ ម៉ែត្រ និងចាប់ពីស្ពានភ្លោះកោះ​ពេជ្រទៅស្ពាន​ព្រះមុនីវង្សក្បាលថ្នល់មានប្រវែង៣ ២០០ ម៉ែត្រ៕
ដោយ សួស សំរិត

សាលា​រាជធានី​ភ្នំពេញ​នឹង​ស្ថាបនា​ផ្លូវ​ថ្មើរ​ជើង​តាម​មាត់​ទន្លេ​មុខព្រះ​បរមរាជ​វាំង​ដល់​សួន​បាសាក់​ក្នុង​រយៈពេល​ដ៏ខ្លី​ខាងមុខ

ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជ ធានីភ្នំពេញ បានមាន ប្រសាសន៍ថា ផ្លូវថ្មើរជើងតាម​មាត់​ទន្លេ​មុខព្រះបរម​រាជវាំង​ដល់សួនបាសាក់នឹងបើកការ ដ្ឋានស្ថាប នានៅ ពេលដ៏ខ្លីខាងមុខនេះ សម្រាប់ជំហានទី២ នឹងបន្តបើកការ ដ្ឋានធ្វើផ្លូវថ្មើរជើងនេះ ចាប់ពីកោះ ពេជ្រដល់ ក្បាលថ្នល់បន្តទៀតសំដៅ​ធ្វើយ៉ាងណា​ឲ្យរាជធានីភ្នំពេញ​មានភាព​ស្រស់បំព្រងសមជាទីក្រុង ដែលជាបេះ ដូងនៃប្រទេសកម្ពុជានោះ។

ឯកឧត្តម ប៉ា សុជាតិវង្ស បានមានប្រសាសន៍លើកឡើងបែបនេះកាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ នៅ​សាលា​រាជ​ធានីភ្នំពេញក្នុងកិច្ចប្រជុំពិភាក្សាមួយជាមួយមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រសួងវប្បធម៌ តំណាង​សណ្ឋាគារ​ធំៗ​នៅតាមបណ្តោយមាត់ទន្លេ រួមនឹងអាជ្ញាធរមូលដ្ឋានផងដែរសំ ដៅធ្វើយ៉ាង​ណាឲ្យ​ការដ្ឋាន ដែលជា​គម្រោងក្នុង​ដំណាក់​កាលទី១ នេះដំណើរ ការទៅបានលឿន។

ឯកឧត្តម ប៉ា សុជាតិវង្ស បានបន្តថា គម្រោងស្ថាបនា​ផ្លូវថ្មើរជើងតាមមាត់​ទន្លេចាប់ពីបញ្ជរ​ព័ត៌មានទេស​ចរណ៍​មុខព្រះ​បរម​រាជវាំង រហូតដល់សួនបាសាក់ (កោះពេជ្រ) នេះ វាជាដំណាក់កាលទី១ របស់សាលា​រាជធានី គឺនៅមានជា​ជំហាន​បន្តបន្ទាប់ទៀត ដូចជាការស្ថាបនាផ្លូវថ្មើរជើងពីកោះពេជ្រទៅស្ពានព្រះមុនីវង្ស ក្បាលថ្នល់ ពីមុខ​ព្រះបរម​រាជវាំង​ទៅស្ពានជ្រោងចង្វា ពីស្ពានជ្រោយចង្វាទៅសួនសូគីម៉ិចឫស្សីកែវ ត្រើយ​ខាងកើតពីស្ពានជ្រោយ ចង្វាដល់ភូមិដើមគរ ពីស្ពានព្រះមុនីវង្សទៅច្រាំងបាក់ជាដើម ដើម្បីធ្វើឲ្យរាជ ធានី​ភ្នំពេញមានសោភ័ណភាព និងទាក់ទាញភ្ញៀវទេសចរ។

ឯកឧត្តមបន្តថា នេះជាគម្រោងរបស់សាលារាជធានីភ្នំពេញ ដែលគម្រោងនេះមិនមែនធ្វើក្នុងរយៈពេល១ ឆ្នាំឬ២ ឆ្នាំឲ្យ​បានរួចរាល់នោះទេ គឺយើងត្រូវប្រើប្រាស់ពេលវេលាជាក់ស្តែងមួយ ពោលគឺអាចច្រើន​អាណត្តិ​របស់​គណៈ​អភិបាល​រាជធានីនឹងបន្តធ្វើគម្រោងនេះបន្តិចម្តងៗ។

មន្ត្រីជំនាញរបស់សាលារាជធានីភ្នំពេញក្នុងឱកាស នៃកិច្ចប្រជុំពិភាក្សានោះបានបញ្ជាក់ផងដែរថា គម្រោង​ស្ថាបនា​ផ្លូវថ្មើរ​ជើងតាមមាត់ទន្លេ ចាប់ពីបញ្ជរព័ត៌មានទេសចរណ៍មុខព្រះបរមរាជ​វាំង​រហូត​ដល់សួនបាសាក់ (កោះពេជ្រ) នេះមានប្រវែង៩៥០ ម៉ែត្រ និងចាប់ពីស្ពានភ្លោះកោះ​ពេជ្រទៅស្ពាន​ព្រះមុនីវង្សក្បាលថ្នល់មានប្រវែង៣ ២០០ ម៉ែត្រ៕
ដោយ សួស សំរិត

ឯកឧត្តមអភិបាលខេត្តចែកអំណោយកាកបាទក្រហមដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន៨១ គ្រួសារនៅក្រុងកំពង់ចាម

ប្រជាពលរដ្ឋក្រីក្រចំនួន៨១ គ្រួសារដែលរស់ នៅក្នុង សង្កាត់​ សំបួរ​មាស​ ក្រុង​កំពង់​ចាម​ បាន​ទទួល​អំណោយ​កាក​បាទ​ក្រហម​ពីឯក​ឧ​​ត្តម​ លន់ លឹមថៃ ​អភិបាល​ខេត្ត​ និង​ជាប្រធាន​ គណៈ​កម្មាធិការ​សាខា​កាកបាទ​ក្រហម​ខេត្ត​កំពង់​ចាម​ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ នៅ​ សាលា​ក្រុង​កំពង់​ចាម​ ។

ឯកឧត្តម លន់ លឹមថៃ បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជាជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដោយមានប្រសាសន៍ថា ជានិច្ចជាកាល​សម្តេច​ប្រធានតែង​តែ​យកចិត្តទុកដាក់គិតគូពីសុខ ទុក្ខរបស់បងប្អូន​ប្រជាពល​រដ្ឋ​យើងនៅពេលណាជួបការលំបាក សម្តេច​តែងបានជួយ​ឧបត្ថម្ភ ជានិច្ច ដោយមិនទុក​ឲ្យបងប្អូន​ស្លាប់ដោយសារអត់ឃ្លាននោះឡើយ។ កាកបាទក្រហមគឺជួយ ដល់បង​ប្អូនជា​ជន​ងាយ​រងគ្រោះ​មិន​ប្រកាន់ជាតិសាសន៍ សាសនា ពណ៌សម្បុរ និងនិន្នាការ នយោបាយឡើយ។ ដោយរដូវនេះ​ជារដូវភ្លៀង ឯកឧត្តមអភិបាលខេត្តបានធ្វើការផ្តាំផ្ញើដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះ​សុខភាព​កូនចៅដោយអនុវត្តន៍ទៅ តាមទិសស្លោកទាំង៣ គឺហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងចូលរួម​អនុវត្តន៍​គោល នយោបាយភូមិ ឃុំ មានសុវត្ថិភាពដែលជាគោលនយោបាយ​របស់​រាជរដ្ឋាភិបាលកម្ពុជានោះ។

អំណោយដែលបានចែកអំណោយជូនប្រជាពលរដ្ឋទាំង៨១ គ្រួសារនោះក្នុង១ គ្រួសារ ៗទទួលបានអង្ករ២៥ គីឡូក្រាម ត្រីខ១ យួរ ទឹកត្រី១ យួរ ទឹកស៊ីអ៊ីវ១ យួរ និងឃីត១ កញ្ចប់ ក្នុងនោះមានក្រមា១ មុង១ និងភួយ១ ផងដែរ៕
ដោយ ឆាយ ម៉ុត

ចែករង្វាន់សិស្សពូកែ និងសិស្សក្រីក្រដំណាច់ឆ្នាំសិក្សា ២០១៣-២០១៤នៅសាលា​បឋមសិក្សាសម្តេច ជា ស៊ីម

នៅ​ក្នុង​​ពិធី​ចែក​រង្វាន់​ដល់​សិស្ស​ពូកែ ​និង​សិស្ស​ក្រីក្រ​ ដំណាច់​ឆ្នាំ​សិក្សា​២០១៣-​២០១៤​ នៅសាលាបឋម​សិក្សា​សម្តេច​ ជា​ ស៊ីម​ ស្ថិត​ក្នុង​សង្កាត់​លេខ​២ ​ក្រុង ព្រះ​សីហនុ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ ឯកឧត្តម ហេង សំអាន អភិបាលរងខេត្ត ព្រះសីហនុ បានថ្លែង​អំណរ​គុណ​ចំពោះ​លោក គ្រូ អ្នកគ្រូ និងអាណាព្យាបាល ដែលបានខិតខំបង្រៀន និងអប់រំកូន ចៅឲ្យ ព្យា​យាម​រៀន​សូត្រ​ និងមាន​សាមគ្គីភាព​គ្នា​ល្អ​ជាមួយ​គ្នា​នោះ។

ឯកឧត្តម ហេង សំអាន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបាន ដាក់វិស័យអប់រំជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពផ្សេង ទៀត ព្រោះវិស័យអប់រំគឺជាវិស័យបណ្តុះបណ្តាលធនធានមនុស្សមានឲ្យ សមត្ថភាព សុខភាព ចំណេះដឹង និងសីលធម៌រស់នៅប្រកបដោយភាពថ្លៃថ្នូរ សម្រាប់ចូលរួមក្នុងការអភិវឌ្ឍ ប្រទេសជាតិ។ ឯកឧត្តមបញ្ជាក់ថា រាជរដ្ឋាភិ បាលបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីធ្វើកំណែ ទម្រង់វិស័យអប់រំ ដោយឈរលើមូលដ្ឋាននៃយុទ្ធសាស្រ្តចតុកោណ និងផែនការយុទ្ធសាស្រ្ត វិស័យ អប់រំ២០១៤-២០១៨ ការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុ ទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងបុគ្គលិក ពង្រឹង ការប្រឡងគ្រប់ប្រភេទ ការបង្កើនធនាគារខួរ ក្បាលវិស័យអប់រំ ការបង្កើនគុណភាព និងប្រសិទ្ធភាព នៃសេវាអប់រំនៅគ្រប់ កម្រិតសិក្សា ការអភិវឌ្ឍសម្រាប់យុវជននូវជំនាញបច្ចេកទេស និងកែទម្រង់ ការអប់រំកាយ និងកីឡា ដោយផ្តោតលើគោលនយោបាយគន្លឹះសំខាន់ៗរួម មាន១-ធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌ ២-លើក កម្ពស់គុណភាព និងភាពឆ្លើយតប ៣-ធានាភាពគុណភាព នៃភាពជាអ្នកដឹក នាំ និងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់សិស្សានុសិស្ស ឲ្យខិតខំព្យាយាមរៀនសូត្រ ឲ្យក្លាយជាកូនល្អ មិត្តល្អ សិស្សល្អនា ពេលបច្ចុប្បន្ន និងទៅអនាគត ព្រោះ ក្មួយៗជាធនធានមនុស្សប្រកបដោយសក្តានុពល ដើម្បីចូលរួម អភិវឌ្ឍន៍ប្រទេសមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

លោកស្រី ឆេង ផាត នាយិកាសាលាបឋមសិក្សាសម្តេច ជា ស៊ីម បាន ឲ្យដឹងថា ក្នុងឆ្នាំសិក្សា ២០១៣-២០១៤ សាលាមានសិស្សសរុបចំនួន ១.១៣០ នាក់ ស្រី៥៤៩ នាក់ លោកគ្រូអ្នកគ្រូចំនួនសរុប៤៤ នាក់ស្រី២៦ នាក់ ហើយ លទ្ធផលសិស្សជាប់មធ្យមភាគ៩៧.៦៣% សិស្សធ្លាក់មធ្យមភាគ១.៣៥% សិស្សបោះបង់ការសិក្សា១.០២% សិស្សឆ្លងភូមិសិក្សា១០០% សិស្សបញ្ចប់ ការសិក្សា១០០%។ រង្វាន់ដែលបានចែកជូន​​សិស្សពូកែនា​ពេលនោះ​គឺជាអំណោយរបស់ឯក ឧត្តម លូ កឹមឈុន ប្រតិភូរាជ រដ្ឋាភិបាលទទួល​បន្ទុកប្រធាន​អគ្គនាយកកំពង់​ផែស្វយ័ត​ក្រុងព្រះសីហនុ និងជាប្រធាន គណៈ កម្មការ ទ្រទ្រង់សាលាបឋម សិក្សាសម្តេច ជា ស៊ីម សម្រាប់សិស្សមាន​ចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ចំនួន១៣០ នាក់ក្នុងម្នាក់ទទួលបានសម្ភារសិក្សា០១ កញ្ចប់ និងលិខិតសរសើរមួយសន្លឹក។ ដោយឡែកសិស្សក្រីក្រ២៥ នាក់ទទួលបាននូវខោអាវ សិស្សមួយសម្រាប់ សម្ភារសិក្ខា០១ កញ្ចប់ និងថវិកា ៥.០០០ រៀល៕
ដោយ ងូ សុមុនី

កាកបាទក្រហមកម្ពុជាបណ្តុះបណ្តាលគ្រូបង្គោលសុវត្ថិភាពចរាចរណ៍

កាក​បាទ​ក្រហម​ កម្ពុជាបាន​​បើក​វ​គ្គ​បណ្តុះ​​បណ្តាល​​គ្រូប​ង្គោល​ស្តី​អំពី​សុវត្ថិ​ភាព​ចរាចរណ៍​ និងការ​កសាង​ផែន​ការ​សុវត្ថិភាព​​ចរាចរណ៍​ថ្នាក់​​ឃុំ​ដល់​សិក្ខា​​កាម​ចំនួន​៥២​ នាក់​ ដែល​ជានាយក​ នាយិកា​សាខា​ មន្ត្រី​សាខា ​និង​មន្ត្រី​អនុសាខាគោល​​ដៅ​មក​​ពីសាខា​​ចំនួន​១៣ នៃ​សាខា​ខេត្ត​ព្រះ​សីហនុ​ កំពង់​ចាម​ កំពង់​ឆ្នាំង​ តាកែវ​ ពោធិ៍សាត់​ បាត់ដំបង ​សៀមរាប ​កំពង់ធំ​ ស្វាយរៀង ​បន្ទាយ​មានជ័យ​ កំពង់ស្ពឺ​ កណ្តាល​ និងរាជធានីភ្នំពេញ។​

វគ្គបណ្តុះបណ្តាលចាប់ពីថ្ងៃទី២៣ ដល់២៤ ខែកក្កដា ឆ្នាំ២០១៤ នៅសណ្ឋាគារភ្នំពេញ នេះបានប្រព្រឹត្ត​ទៅក្រោមវត្តមានលោក សម កុសល នាយក នៃនាយកដ្ឋានធនធានមនុស្ស កាកបាទក្រហមកម្ពុជា និងមានការចូលរួមគាំទ្រពីគម្រោងសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល នៃមូលនិធិប្លូមបើកភីលែនត្រូភី និងអង្គការដៃគូសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល(GRSP)។

លោក សម កុសល បានមានប្រសាសន៍លើកឡើងថា នៅកម្ពុជាគ្រោះថ្នាក់ចរាចរ បណ្តាឆ្នាំកន្លង​មកឃើញថា នៅតែជាបញ្ហាប្រឈមហើយបានប៉ះពាល់ និងជះឥទ្ធិពលដល់ ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ ដែលបានបាត់បង់ធនធានមនុស្ស ខាតបង់ថវិកា ទ្រព្យ សម្បត្តិ និងពេលវេលា ដែលជា​ឧបសគ្គមួយក្នុងចំណោមឧបសគ្គនានានាំឲ្យកិច្ចពន្លឿន ការអភិវឌ្ឍ និងកាត់បន្ថយភាព​ក្រីក្រ​មានភាពយឺតយ៉ាវ។ ជាក់ស្តែងក្នុង ឆ្នាំ២០១៣ កន្លង ទៅនេះ តាមរយៈរបាយការណ៍បឋមរបស់​ប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរផ្លូវគោកកម្ពុជា បានបង្ហាញថា អ្នកស្លាប់ដោយគ្រោះ​ថ្នាក់ចរាចរមានចំនួន១ ៩៥០ នាក់ ដែលតួលេខនេះមានការថយចុះជាងឆ្នាំ២០១២ ចំនួន១៦ នាក់ ប៉ុន្តែអ្នករងរបួសធ្ងន់ធ្ងរដោយ គ្រោះថ្នាក់ចរាចរបែរជាមានការកើនឡើងជាងឆ្នាំ២០១២ ពោលគឺមានចំនួន៥ ៦៧២ នាក់ កើនឡើង៣២៣ នាក់។ បើគិតជាមធ្យមមានប្រជាពលរដ្ឋកម្ពុជាច្រើនជាង ៥នាក់ស្លាប់ និងប្រហែល១៥ នាក់ផ្សេងទៀតទទួលរងរបួសធ្ងន់ និងពិការ ដែលតួលេខនេះ ស្ថិតក្នុងកម្រិតខ្ពស់គួរ​ឲ្យព្រួយបារម្ភ ហើយតួលេខនេះច្រើនជាងចំនួនអ្នកស្លាប់ដោយជំងឺ អេដស៍ និងគ្រោះថ្នាក់ដោយសារមីន​ក្រោយពេលសង្គ្រាមទៅទៀត។

លោកបានបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា តែងតែបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាជនគ្រប់មូលដ្ឋាន ពិសេសទៀត​នោះគឺ​បញ្ហាសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងស្ថានភាពចរាចរណ៍ ដែល មួយថ្ងៃៗ អត្រាគ្រោះថ្នាក់ អត្រាអ្នកស្លាប់ និងរបួសនៅតែបន្តកើតមានជាលំដាប់ ដែលធ្វើ ឲ្យខាតបង់ ពេលវេលា ថវិកាគ្រួសារ​ក្នុងការថែទាំព្យាបាល និងនិយាយដោយឡែកបាន ធ្វើឲ្យខាតបង់ថវិកាជាតិជា​ច្រើនរយលាន​ដុល្លារអា​ម៉េរិកក្នុងមួយឆ្នាំៗ។ ដោយមើលឃើញនូវ បញ្ហាប្រឈមនេះ កាកបាទក្រហម​កម្ពុជាបាន​រៀបចំវគ្គ​បណ្តុះបណ្តាលនេះឡើង ក្នុងគោល បំណងឲ្យអ្នកចូលរួមទាំងអស់ទទួលបាន​នូវចំណេះ​ដឹងស្តីពីសុវត្ថិភាព​ចរាចរណ៍ និងការ កសាងផែនការសុវត្ថិភាពចរាចរណ៍នៅថ្នាក់ឃុំ ហើយបន្ទាប់ពីបញ្ចប់វគ្គនេះទៅ អ្នកចូលរួម ទាំងអស់នឹងយកចំណេះដឹង ដែលទទួលបាន ទៅបណ្តុះបណ្តាលបន្តដល់យុវជន និងអ្នក ស្ម័គ្រចិត្តកាកបាទក្រហមនៅតាមសាខាគោលដៅរបស់ខ្លួន ព្រមទាំងកសាងផែនការ សុវត្ថិភាព​ចរាចរណ៍ថ្នាក់ឃុំ សង្កាត់ជាមួយអាជ្ញាធរមូលដ្ឋាន ស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងធានាផែនការសុវត្ថិភាពចរាចរណ៍នេះ ត្រូវបានយកអនុវត្តន៍ ដើម្បីលើក កម្ពស់ការងារសុវត្ថិភាព​ចរាចរណ៍​នៅតាម​មូល​ដ្ឋាន​ សំដៅ​កាត់បន្ថយចំនួនអ្នកស្លាប់ និងរង របួសដោយគ្រោះថ្នាក់ចរាចរនោះ៕
ដោយ ប៉ាល់ សុង

ប្រទេសចំនួន៦ក្នុងតំបន់អាស៊ីចង់ឲ្យម្ចាស់ជំនួយបង្កើន ហិរញ្ញប្បទានសម្រាប់គាំពារសុខភាពកុមារ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤
បណ្តា​ប្រទេស​ចំនួន​៦ នៅ​តំបន់​អាស៊ី​បាន​រួម​គ្នា​ស្វែង​រកហិ​​រញ្ញប្ប​ទាន​ បន្ថែម​ ដើម្បី​ជួយ​គាំ​ពារ​កុមារ​ក្នុង​ការ​តទល់​ទៅ​នឹង​ជំងឺ​គ្រប់​ប្រភេទ​ តាម​រយៈ​ផ្តល់ ថ្នាំវ៉ាក់​សំាង​ការពារ​ជំងឺឲ្យបានគ្រប់ៗគ្នា បើទោះនៅតំបន់ជនបទដាច់ស្រយាល ក៏ដោយ។

ក្រុមគាំពារសុខភាពកុមារមកពីប្រទេសចំនួន៦ រួមទាំងកម្ពុជាបានបើក កិច្ចពិភាក្សារួមគ្នាក្នុង​ការផ្តល់​បទពិសោធន៍ទៅវិញទៅមក ដើម្បីទាញយកកញ្ចប់ ថវិកាពីដៃគូអន្តរជាតិឲ្យបានកាន់តែច្រើន សម្រាប់​បង្កើនសកម្មភាពផ្តល់ថ្នាំវ៉ាក់ សាំងការពារជំងឺដល់កុមារឲ្យរួចផុតពីសេចក្តីស្លាប់ និងពិការភាពជាដើម។
កិច្ចពិភាក្សានេះបានធ្វើឡើងនៅក្នុងប្រទេសកម្ពុជាចំនួន៣ ថ្ងៃគឺចាប់ពីថ្ងៃ ទី២១ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ ដោយមានការចូលរួមពីក្រសួង ស្ថាប័ន ពាក់ពន្ធ័របស់រដ្ឋ ដៃគូម្ចាស់ជំនួយអន្តរជាតិ និងប្រទេស​ប្រទេសវៀតណាម ឥណ្ឌូ ណេស៊ី នេប៉ាល់ ស្រីលង្កា និងប្រទេសម៉ុងហ្គោលី ខណៈដែលប្រទេសទាំងនេះ បានជួបបញ្ហាប្រឈមទៅនឹងកង្វះថវិកាសម្រាប់ផ្តល់ថ្នាំបង្ការ ដូចនៅប្រទេស កម្ពុជាដែរនោះ។

លោក ហុក ខៀវ ប្រធាននាយកដ្ឋាននីតិកម្ម នៃក្រសួងសុខាភិបាល បាន ឲ្យដឹងថា កិច្ចពិភាក្សានេះមាន​គោលដៅសំខាន់ណាស់ ដើម្បីទទួលបានកញ្ចប់ ថវិកាគ្រប់គ្រាន់ពីភ្នាក់ងារអន្តរជាតិ សម្រាប់ធានា​ប្រសិទ្ធ​ភាព និងការឆ្លើយតប ចំពោះសិទ្ធិរស់រានមានជីវិតរបស់កុមារ និងសុខភាពកុមារ តាមរយៈសេវាផ្តល់ ថ្នាំបង្ការដ៏ល្អប្រសើរប្រឆំាងនឹងជំងឺគ្រប់ប្រភេទ។ លោកបញ្ជាក់ថា ការចូលរួមពី គ្រប់ភាគីពាក់ព័ន្ធមកពី​បណ្តាប្រទេសជាច្រើននេះ ក៏ជាផ្នែកមួយនៃការប្រមូល មតិយោបល់ឲ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់រៀបចំ​ធ្វើសេចក្តីព្រាងច្បាប់ស្តីពី ការចាក់ថ្នាំបង្ការ ដើម្បីធានាឲ្យការអនុវត្តទទួលពារប្រសិទ្ធភាពខ្ពស់។

លោក Shafiqul Hossain តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានបញ្ជាក់ថា កម្ពុជាក្នុងនាម​ជារដ្ឋភាគី នៃអង្គការសហប្រជាជាតិក៏ដូចជាប្រ ទេសដទៃទៀត ត្រូវតែពង្រឹងបន្ថែមទៀត ដើម្បីឲ្យគ្រប់​ប្រជាពលរដ្ឋទាំងអស់ អាចទទួលបានថ្នាំបង្ការ ដែលមានគុណភាពដូចៗគ្នា ទោះបីជាពួកគេស្ថិតនៅ តំបន់ដាច់ស្រយាលយ៉ាងណាក៏ដោយ។ លោកបានឲ្យដឹងថា ថ្នាំបង្ការ ដែលមាន គុណភាពបានធ្វើឲ្យ​ប្រជាពលរដ្ឋ ពិសេសកុមារ​មានសុខភាព​ល្អរួចផុត​ពីសេចក្តី ស្លាប់ និងការកើតជំងឺផ្សេងៗទៀត ដែលទាំងនោះនឹងធ្វើឲ្យកម្ពុជាអាចសម្រេច បានតាមផែន​ការអភិវឌ្ឍ​សហសវត្សរ៍។

ឯកឧត្តម អ៊ុក ដំារី ទីប្រឹក្សាជាន់ខ្ពស់ នៃរដ្ឋសភាបានឲ្យដឹងថា ទោះបីជា កម្ពុជានៅមានបញ្ហាខ្វះខាត​មួយ​ចំនួន​លើការផ្តល់ថ្នាំបង្ការនេះក៏ដោយ ប៉ុន្តែ កម្ពុជាក៏ទទួលបានជោគជ័យក្នុងការលុបបំបាត់ជំងឺ​គ្រុន​ស្វិតដៃជើង ជំងឺកញ្ជ្រឹល នឹងឈានទៅលុបបំបាត់ជំងឺផ្សេងទៀតដូចជាជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម ជាដើម។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា ក្នុងមួយឆ្នាំៗរាជរដ្ឋាភិបាល បានទម្លាក់កញ្ចប់ថវិកាជាង២ លានដុល្លារ ក្នុងការទិញថ្នាំវ៉ាក់សំាងគ្រប់ប្រភេទ សម្រាប់កុមារ និងស្រី្ត ហើយ ដៃគូអន្តរជាតិក៏បានផ្តល់​ថវិកាចំនួនជាង ២ លានដុល្លារផងដែរ៕
ដោយ អ៊ុន រិទ្ធី

ក្រសួងបង្កើតមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត

AKP ភ្នំពេញថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ 
ក្រសួង​មុខ​ងារ​សា​ធារ​ណៈ ​បាន​សម្រេច​បង្កើត​មន្ទីរ​មុខងារ​សាធារណៈ រាជធានី ខេត្ត សំដៅបង្កើន​ប្រសិទ្ធភាព​ការរងារ​នៅតាមអង្គភាពថ្នាក់ក្រោម ជាតិនៃ​ក្រសួង​នោះ។

យោងតាមប្រកាស ដែលមាន៥ ជំពូក និង១០ ប្រការ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ ដែលបានចុះ​ហត្ថ​លេខា​​ដោយ​ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារ សាធារណៈបានសម្រេច​លើសេចក្តី​ប្រកាស​ស្តីពីការរៀប ចំ និង​ការ​ប្រព្រឹត្តទៅ នៃមន្ទីរមុខងារសាធារណៈមានដូចតទៅ៖

ប្រកាសនេះមានគោលបំណង បង្កើតឲ្យមានការរិយាល័យជំនាញនានា ចំណុះឲ្យមន្ទីរមុខងារ​សាធារណៈ​រាជធានី ខេត្ត រៀបចំឲ្យមានធនធានមនុស្ស ក្នុងរចនាសម្ព័ន្ធមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត បែងចែក​តួនាទីភារកិច្ច មន្ទីរការរិយាល័យ និងអង្គភាពនីមួយៗ ដើម្បីធានាគុណផលការងារប្រកប ដោយប្រសិទ្ធ​ភាព​និងគុណភាព។

មន្ទីរមុខងារសាធារណៈរាជធានី ខេត្ត មានទួនាទី និងភារកិច្ចរៀបចំផែន ការសកម្មភាព និងគម្រោងនានា​របស់មន្ទីរ អនុវត្តន៍គោលនយោបាយ និងផែន ការការងាររបស់ក្រសួងមុខងារសាធារណៈ ដែលពាក់​ព័ន្ធនឹងថ្នាក់ក្រោមជាតិ ដើម្បីធានានូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍតាមបែបប្រជាធិប តេយ្យនៅថ្នាក់ក្រោមជាតិ លើកយោបល់​រៀបចំផ្សព្វផ្សាយ សម្របសម្រួល តាម ដាន និងវាយតម្លៃលើ​ការអនុវត្តគោលនយោបាយ និងផែនការការងារគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សនៅថ្នាក់ក្រោមជាតិ ជួយគណៈអភិបាល និងក្រុម ប្រឹក្សាក្នុងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល តាមការធ្វើប្រតិភូកម្ម​អំណាច​ដល់ថ្នាក់ ក្រោមជាតិ សហកាជាមួយមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ អង្គការជាតិ និងអន្តរ ជាតិ និងដៃគូ​អភិវឌ្ឍន៍​ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រប ខ័ណ្ឌយុទ្ធសាស្រ្តស្តីពីកំណែ​ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គោលនយោ បាយស្តីពីសេវាសាធារណៈ គោលនយោបាយ​ស្តីពី​ធនធាន​មនុស្សក្នុងរដ្ឋបាល សាធារណៈ គោលនយោបាយស្តីពីការគ្រប់គ្រង និងការអភិឌ្ឍធនធានមនុស្ស ក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ និងក្របខ័ណ្ឌគតិយុត្តពាក់ព័ន្ធនានា ដើម្បីការអភិ វឌ្ឍវិស័យមុខងារសាធារណៈ បូកសរុបសំណើផែនការប្រើប្រាស់ និងចូលរួមក្នុង ដំណើការជ្រើសរើសមន្រ្តីក្របខ័ណ្ឌ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិកបណ្តែតនៅ ថ្នាក់ក្រោមជាតិ ការងារស្ថិតិ របាយការណ៍ និងទិន្នន័យពាក់ព័ន្ធ និងការងារ របស់មន្ទីរ ការពារផលប្រយោជន៍មន្ត្រីរាជការស៊ីវិលផ្អែកតាមច្បាប់ស្តីពីសហ លក្ខន្តិកមន្រ្តីរាជការស៊ីវិល និងលិខិត​បទដ្ឋានគតិយុត្តជាធរមាន ពិនិត្យផ្ទៀង ផ្ទាត់ ផ្តល់យោបល់ គ្រប់គ្រង តាមដាន និងត្រួតពិនិត្យ​លើ​សំណើ​នានាពាក់ព័ន្ធ នឹងការប្រែប្រួលស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្រ្តីរាជការស៊ីវិល និង លិខិត​បទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងមន្ត្រីរាជការ ថ្នាក់ក្រោមជាតិ តាមការផ្ទេរភារកិច្ចពីក្រសួង អនុវត្តន៍ការងារផ្សេងៗ ទៀតតាមការកំណត់របស់ ក្រសួង ។

មន្ទីរមុខងារសាធារណៈរាជធានី ខេត្ត មានការិយាល័យជំនាញចំណុះ ចំនួន៣ រួមមាន ១-ការិយាល័យ​រដ្ឋបាល និងហិរញ្ញវត្ថុ ២-ការិយាល័យក្របខ័ណ្ឌ និងបណ្តុះបណ្តាល ៣-ការិយាល័យត្រួតពិនិត្យ​រដ្ឋបាល​និងបៀវត្ស ដែលការិយា ល័យនីមួយៗដឹកនាំដោយប្រធាន១ រូប និងអនុប្រធានជាជំនួយការតាមការចាំ បាច់ ហើយការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះមន្ទីរមុខងារ សាធារណៈរាជធានី ខេត្តត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងមុខងារ សាធារណៈ៕
ដោយ សុខ វិចិត្រ

ក្រសួងព័ត៌មានជំរុញឲ្យស្ថានីយទូរទស្សន៍ប្រើប្រាស់សម្ភារបច្ចេកទេស មានលក្ខណៈស្ដង់ដាអន្ដរជាតិ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ 
ស្រប​ពេល​ ដែល​កម្ពុជា​កំពុង​តែ​ធ្វើ​ការ​ ផ្លាស់​ប្តូរ​ការ​ផ្សព្វ​ផ្សាយ​ ពី​ប្រព័ន្ធ​អា​ណា​ឡូក​ទៅ​ប្រព័ន្ធ​ឌី​ជី​ថល​នោះ​ រដ្ឋ​មន្រ្ដី​ក្រសួង​ព័ត៌​មាន​បាន​ស្នើ​សុំ​ដល់​ស្ថានីយ ​ទូរទស្សន៍​ទាំង​អស់​ ត្រូវ​ពិចារ​ណា​លើការ​ប្រើប្រាស់​សម្ភារ​បច្ចេក​ទេស​ប្រកប​ ដោយ​គុណ​ភាព​ និងស្របតាមលក្ខណៈ ស្ដង់ដារអន្ដរជាតិនោះ។

ក្នុងសិក្ខាសាលាស្ដីពីការបង្ហាញ ការប្រើប្រាស់សម្ភារបរិក្ខាបច្ចេកទេស របស់ក្រុមហ៊ុនសូនី កាលពីល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ នៅសណ្ឋាគារ ណាហ្គាវ៉ើល ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បាន​មានប្រ សាសន៍ថា បច្ចុប្បន្ននេះគឺជាសម័យសកលភាវូបនីយកម្ម ដែលទាមទារឲ្យមាន ការប្រកួតប្រជែង និងជំរុញឲ្យមានគុណភាពនៅក្នុងការផ្សព្វផ្សាយតាមទូរ ទស្សន៍ ពិសេសការប្រើប្រាស់សម្ភារ​បច្ចេកទេស​ស្របតាមស្ដង់ដា ដែលការ ផ្សាយអាចប្រើប្រាស់បាន​ទាំងនៅក្នុងស្រុក និងអន្ដរជាតិ។

ឯកឧត្តមបញ្ជាក់ថា តាមការកត់សម្គាល់ក្នុងពេលបច្ចុប្បន្ននេះ មានបណ្ដា ស្ថានីយទូរទស្សន៍មួយចំនួន ដែលមានលទ្ធភាព និងដើមទុនច្រើនកំពុងប្រើ ប្រាស់សម្ភារបច្ចេកទេសមានគុណភាពខ្ពស់ ប្រកបដោយ​បច្ចេកវិទ្យាទំនើប ប៉ុន្ដែក៏នៅមានស្ថានីយទូរទស្សន៍មួយចំនួន នៅមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការប្រើប្រាស់តាមលក្ខណៈស្ដង់ដាទំនើបនៅឡើយ។ ដូច្នេះនៅពេលដែល យើងប្រើប្រាស់​ឧបករណ៍បច្ចេកទេស ក្នុងការផ្សាយតាមបណ្ដាស្ថានីយទូរ ទស្សន៍នៅមិនទាន់មានគុណភាព និងលក្ខណៈស្ដង់ដាត្រឹមត្រូវនោះអាចនឹងប៉ះ ពាល់ដល់ការផ្សព្វផ្សាយរបស់យើងផងដែរ។

ឯកឧត្តមបន្ដថា ការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល ត្រូវទាមទារការប្រើ ប្រាស់ឧបករណ៍សម្ភារបច្ចេកទេស ដែលមានលក្ខណៈទំនើប និងមានលក្ខណៈ ស្ដង់ដាអន្ដរជាតិ ដើម្បីទាក់ទាញការចូលរួមប្រកួត​ប្រជែង​ដណ្ដើមទីផ្សារទាំង នៅក្នុងស្រុក និងការផលិតកម្មវិធី សម្រាប់នាំចេញទៅក្រៅប្រទេស ស្របទៅ តាមបរិបទនៅក្នុងតំបន់ និងពិភពលោក។

ឯកឧត្តមរដ្ឋមន្រ្ដីចាត់ទុកថា តាមរយៈការបង្ហាញសម្ភារប្រើប្រាស់របស់ ក្រុមហ៊ុនសូនីនេះ គឺជាការល្អ និងមានសារសំខាន់ ដើម្បីឲ្យអ្នកដែលទទួលខុស ត្រូវនៅតាមស្ថានីយទូរទស្សន៍នីមួយៗ អាចយល់អំពីការ​រីកចម្រើន និងវិវត្ដន៍ ផ្នែកបច្ចេកវិទ្យា ហើយជាការចាំបាច់ ដែលយើងត្រូវលើកគម្រោង​គិតពិចារណា អំពីការផ្លាស់ប្ដូរសម្ភារបច្ចេកទេស ធ្វើយ៉ាងណាឲ្យទូរទស្សន៍មានគុណភាព និង អាចបញ្ជូនការផលិតកម្មវិធី និងរូបភាពចេញទៅកាន់ទូរទស្សន៍ផ្សេងទៀតបាន។

លោក Henry Tay នាយកក្រុមហ៊ុន SOHETO ដែលទទួលផ្ដាច់មុខការ លក់ផលិតផល SONY នៅក្នុង​ប្រទេស​កម្ពុជា​បានលើកឡើងថា នេះគឺជាការ បង្ហាញអំពីការវិវត្ដបច្ចេកវិទ្យា​ចុងក្រោយ​បំផុតរបស់​ផលិត​ផល​សូនី នៅក្នុងប្រ ទេសកម្ពុជា សម្រាប់ការប្រើប្រាស់នៅក្នុងការផ្សាយរបស់ទូរទស្សន៍ ដែលមាន ដូចជាម៉ាស៊ីនថតរូប កាមេរ៉ាវីដេអូ ម៉ិចស័រ ឧបករណ៍បច្ចេកវិទ្យាឌីជីថល ជើង កាមេរ៉ា ឧបករណ៍ សំឡេង និងប្រព័ន្ធភ្លើង​នៅក្នុងស្ទីត​យោបន្ទប់ផ្សាយជាដើម។

បច្ចុប្បន្ននេះ កម្ពុជាមានស្ថានីយទូរទស្សន៍សរុបចំនួន១៣ ហើយនៅពេល ដែលការផ្លាស់ប្ដូរ​ពីប្រព័ន្ធ​អាណាឡូក ទៅជាការផ្សាយប្រព័ន្ធឌីជីថលឲ្យស្រប ទៅនឹងស្ដង់ដាអន្ដរជាតិ ស្ថានីយទូរទស្សន៍អាច​នឹងមាន​ការកើនឡើង​រហូតដល់ ២០ប៉ុស្ដិ៍៕
ដោយ អ៊ុន រិទ្ធី

លទ្ធផល​ នៃកិច្ច​ប្រជុំ​ថ្នាក់​ដឹក​នាំ​កំពូល​ រវាងគណៈបក្សទាំពីរ

សន្និសីទ​សារព័ត៌មាន ឯកឧត្ដម ព្រំ សុខា តំណាង​គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​ឯកឧត្ដម យឹម សុវណ្ណ តំណាង​គណ​បក្ស​សង្គ្រោះជាតិ ស្ដីពី​លទ្ធផល​នៃកិច្ច​ប្រជុំ​ថ្នាក់​ដឹក​នាំ​កំពូល​ទាំងពីរ

ក្រុមប្រឹក្សាបើកកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី២

AKP ខេត្តកំពង់ចាម ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤
កាល​​ពីថ្ងៃ​ទី២២​ ខែកក្កដា​ ឆ្នាំ២០១៤ ក្រុមប្រឹក្សា​អាណត្តិ​ទី២​ របស់​ខេត្ត​ កំពង់ចាម​ បាន​បើក​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី២​ អាណត្តិ​ទី២​ របស់​ខ្លួន​ក្រោម អធិបតី​ភាព​​របស់​ឯកឧត្ដម​ ខ្លូត​ ផន ​ប្រធាន​ក្រុមប្រឹក្សាខេត្ត ​ដោយមានការ​ អញ្ជើញ​ចូលរួម​ដោយ​ពីលោក ​ជឹម ​លាវ​ អភិបាលរង​កំពង់ចាម​ សមាជិក​ សមាជិកា​ក្រុមប្រឹក្សាខេត្ត ​និងមន្ត្រីរាជការជាច្រើនរូបទៀត ។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ នេះ បានលើយករបៀបវារៈសំខាន់ៗ ចំនួន ៥ មកពិនិត្យ និងពិភាក្សាគឺ១-ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ច ប្រជុំសាមញ្ញលើកទី១។ ២-ពិនិត្យពិភាក្សា និង​អនុម័ត​សេចក្ដីព្រាងដីកាស្ដីពីបទ បញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាអាណត្តិទី២។ ៣-ពិនិត្យពិភាក្សា និងអនុម័តសេចក្ដី ព្រាងប្រតិទិនរយៈពេល១២ ខែរបស់ក្រុមប្រឹក្សា។ ៤-ពិនិត្យពិភាក្សា និងអនុម័ត លើសេចក្ដីព្រាងផែន​ការសកម្មភាពការងាររយៈពេល៣ ខែ (កក្កដា-កញ្ញា) ឆ្នាំ ២០១៤ របស់រដ្ឋបាលខេត្ត និង៥-បញ្ហាផ្សេងៗ ។

ឯកឧត្តម ខ្លូត ផន បានថ្លែងកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខំ ប្រឹងប្រែងរបស់គណៈអភិបាលខេត្ត ដោយបានយកចិត្តទុកដាក់ក្នុងការបំពេញ ការងារសម្រេចបានលទ្ធផលល្អ ស្របតាមគោល​នយោបាយ​យុទ្ធសាស្រ្តចតុ កោណដំណាក់ទី៣ អាណត្តិទី៥ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវ គោល​នយោបាយកែទម្រង់ស៊ីជម្រៅ ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យទទួលបាន នូវសន្តិ សុខសង្គម សន្តិសុខ​សាធារណៈ និងសេចក្តីសុខសាន្តរបស់ប្រជាពល រដ្ឋបានល្អប្រសើរ។

ឯកឧត្ដម ខ្លូត ផន ក៏បានថ្លែងនូវការកោតសរសើរចំពោះសមាជិក សមា ជិកា នៃអង្គប្រជុំទាំងមូល ដែល​បាន​យក​ចិត្តទុកដាក់ស្ដាប់ និងចូលរួមមតិ ពិភាក្សាលើអក្ខរាវិរុទ្ធ អត្ថន័យខ្លឹមសារ និងការអនុម័តសេចក្ដី​ព្រាងនីមួយៗ ដូច ជាបទបញ្ជាផ្ទៃក្នុង និងប្រតិទិន១២ ខែរបស់ក្រុមប្រឹក្សាអាណត្តិទី២ ដើម្បីជា យន្តការ និងទិសដៅសម្រាប់យកទៅអនុវត្តន៍ការងារទៅតាមតួនាទីភារកិច្ច ដើម្បីបម្រើសេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ស្រប ទៅតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃហើយ ឯកឧត្ដម​បានស្នើឲ្យរដ្ឋបាល ខេត្តធ្វើសេចក្ដីជូនដំណឹង និងបិទផ្សាយជាសាធារណៈនូវលទ្ធផល នៃកិច្ចប្រជុំ ថ្ងៃនេះ នៅលើក្ដារព័ត៌មានផងដែរ៕
ដោយ ឆាយ ម៉ុត

ពិធីប្រកាសដំឡើងឋានន្តរសក្តិ តែងតាំង ផ្ទេរ និងប្រគល់ភារកិច្ចមន្ត្រីរាជការសាលាខេត្តព្រះវិហារ

AKP ខេត្តព្រះវិហារ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤
កាលពីថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ២០១៤​ នៅឯសាល ប្រជុំ​សាលា​ខេត្តព្រះ​ វិហារ​ ឯកឧត្តម​ អ៊ុំ ​ម៉ារ៉ា ​អភិបាល​ខេត្តព្រះ​ វិហារបាន​អញ្ជើញ​ជាអធិបតី​នៅ​ក្នុង​ពិធីប្រកាស ដំឡើង​ឋានន្តរសក្តិ​ តែងតាំង​ផ្ទេរ​ និង​ប្រគល់​ភារកិច្ច​ដល់​មន្ត្រីរាជការ​ សាលាខេត្ត​ ព្រះវិហារ​ចំនួន០៨​ រូប។

យោងតាមប្រកាសលេខ២៦៦១ ប្រ.ក ចុះថ្ងៃទី១៦ កក្កដា ឆ្នាំ២០១៤ របស់ ឯកឧត្តម ស ខេង ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានប្រកាសតែង តាំងមុខតំណែងមន្រ្តីរាជការសាលាខេត្តចំនួន០៨ រូប ដើម្បីបំពេញក្នុងរចនា សម្ព័ន្ធសាលាខេត្តព្រះវិហារ។

លោក សុខ ហៃ អតីតអភិបាលស្រុកជាំក្សាន្តត្រូវបានផ្ទេរមកកាន់មុខដំ ណែងជានាយករដ្ឋបាល​សាលា​ខេត្តជំនួសលោក ខូយ ឃុនហ៊រ ដែលចូលនិវត្តន៍ លោក យ៉ុង គឹមហឿង ជានាយករងរដ្ឋបាល លោកស្រី នួន វរល័ក្ខ ជានាយក ទីចាត់ការរដ្ឋបាល លោក ប៉ិច ប៉ោ នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្ស លោក គុជ សុវណ្ណារី ជានាយកទីចាត់ការផែនការ និងវិនិយោគ លោកស្រី ញ៉េប ស៊ីមុត្ថាវី ជាប្រធានការិយាល័យគ្រប់គ្រង​បុគ្គលិក លោក គង់ សុធារ៉ា ជាអនុប្រ ធានការិយាល័យកសាងសមត្ថភាព និងលោកស្រី ថោ សុវិច្ឆិកា ជាអនុប្រធាន ការិយាល័យផែនការ។

ឯកឧត្តម អ៊ុំ ម៉ារ៉ា បានមានប្រសាសន៍សំណេះសំណាល និងធ្វើការផ្តាំផ្ញើ ទៅដល់អស់លោក លោកស្រី ដែល​ទើបទទួលបានមុខដំណែងថ្មីត្រូវខិតខំបំ ពេញភារកិច្ចឲ្យបានល្អប្រសើរទៅតាមតួនាទីដែលបានកំណត់ឲ្យ។ ឯកឧត្តមក៏ បានបន្តថា មន្រ្តីរាជការគ្រប់ឋានានុក្រម ការផ្លាស់ប្តូរតួនាទីភារកិច្ចគឺជារឿង ធម្មតា ដើម្បីផ្លាស់​ប្តូរបទពិសោធន៍ការងារឲ្យកាន់តែប្រសើរឡើងនោះ។

លោក សុខ ហៃ បានឡើងធ្វើការប្តេជ្ញាចិត្តថា លោកនឹងខិតខំបំពេញភារ កិច្ចឲ្យបានល្អប្រសើរ បន្តសហការជា​មួយមន្ទីរ​ពាក់ព័ន្ធជុំវិញខេត្ត ដើម្បីអនុវត្តន៍ នូវរាល់ការងារដែលថ្នាក់លើប្រគល់ឲ្យបានសម្រេចជានិច្ច៕
ដោយ ទិត ស៊្រ

ជប៉ុនស្វាគមន៍កិច្ចព្រមព្រៀងរបស់CPP និង CNRP