Wednesday, September 9, 2015

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ចាប់ពីពេលនេះតទៅសម្តេច មិនលើកលែងដាច់ខាតចំពោះ នរណាដែលនិយាយថា ផែនទីក្លែងក្លាយ ផែនទីមិនត្រឹមត្រូវ ឬផែនទីចោរ

សម្តេចតេជោ ​ហ៊ុន សែន​ បានបញ្ជាក់ថា ​ចាប់ពីពេលនេះ​តទៅអ្នកណា​ក៏ដោយដែលហ៊ាន​និយាយថាផែនទី​ក្លែងក្លាយ​ ផែនទីមិនត្រឹមត្រូវ ​ឬផែនទីចោរ​ត្រូវចាប់ខ្លួនបន្ទាន់។​ នេះជាបទ​បញ្ជាដាច់​ខាតដែលត្រូវតែធ្វើ ​ព្រោះនេះជាគ្រោះថ្នាក់​សំរាប់ជាតិ​ ព្រោះវានិងបង្កើតឱ្យមាន​បញ្ហាឆាបឆេះតាមរយៈ​ទឹកចិត្តស្នេហាជាតិ​ របស់ប្រជាពលរដ្ឋ​ដែលស្រលាញ់​ទឹកដីរបស់ខ្លួន។



សម្តេចតេជោបានបន្តថា​ ការចោទប្រកាន់មកលើរាជ​រដ្ឋាភិបាលថាបាន​កាត់ដីទៅបរទេស​តាមរយៈការប្រើបា្រស់​ផែនទីមិនត្រឹមត្រូវ​ ធ្វើបែបនេះ​ ទុករឿងបែបនេះឱ្យកើតឡើង សង្គ្រាមវានឹងផ្ទុះ។ ​ប្រសិនបើខុស​ពីគណបក្សប្រជាជន​កាន់អំណាច ​ហើយបើឱ្យ​គណបក្សដ៏​ទៃកាន់អំណាចវិញ​ ច្បាស់ជា​មានសង្រ្គាម​ដាច់ខាត។ ​សម្តេចបន្តថា ​កាលពីថ្ងៃសុក្រទី៤ ខែកញ្ញានេះ​ ក្នុងពេលប្រជុំ​គណៈរដ្ឋមន្រ្តី ​មានអ្នកបង្ហោះ​តាមFacebookថា ​«កុំបន្ទោសខ្មែរគ្នាឯងព្រោះ​ដីខ្មែរបាត់តាំងពី៤០០​ឆ្នាំមុនឯណោះ!​ តាំងពីគណបក្ស​ប្រជាជន​និង​គណបក្សសង្គ្រោះជាតិមិនទាន់កើត»។ ​សម្តេចបានបញ្ជាក់​សួរថា ​បើនិយាយ​អញ្ចឹងដដែល​ម៉េចក៏ជេរស​ម្តេចប៉ុន្មានឆ្នាំមកហើយ? ​សម្តេចបានស្នើឱ្យ​ឯកឧត្តម ​សម រង្ស៊ី ​និងអ្នកដឹកនាំ​របស់គាត់បកស្រាយចំពោះសារ​Facebookរបស់ខ្លួន ​ហើយទទួលខុស​ត្រូវបែបណា​ បើសារភាពប៉ុណ្ណឹង​ហើយហ៊ាន​សុំទោសឬទេ? យ៉ាង​ហោចណាស់​ក៏ត្រូវទទួល​ខុសត្រូវខាង​សីលធម៌ដែរ ។ សម្តេចបញ្ជាក់ ​« ដែលពីមុនបាន​ចោទប្រកាន់ថា ​ខ្ញុំលក់ទឹកលក់ដី​ ធ្វើឱ្យបាត់ដី​រាប់ពាន់រាប់ម៉ឺនគីឡូម៉ែត្រការ៉េ ​តើអ្នកឯងហ៊ាន​ទទួលខុសត្រូវឬទេ? ​បើចិត្តជាកូនប្រុស​ពេលដែលផ្ទៀង​ផ្ទាត់ផែនទីទៅឃើញថា ​ខុសសម្តេចនឹងលាលែង​ចេញពីតំណែង​ ចុះតើឯកឧត្តម សម រង្ស៊ី ហ៊ានឬទេ?​ សម្តេចបានប្តេជ្ញា​មិនអន់ឱនអោយ​អ្នកណាមួយដែល​បន្តប្រើពាក្យផែនទីមិន​ត្រឹមត្រូវ ផែនទីក្លែងក្លាយ ​ផែនទីចោរហើយ​សម្តេចបានបញ្ជាក់ថា​ «បើគេមិនឱ្យខ្ញុំសុខ ខ្ញុំក៏មិនឱ្យគេសុខដែរ»​ រាល់ការប្រើ​ឯកសារក្លែងបន្លំ​ និងការចោទ​ប្រកាន់រាជរដ្ឋា​ភិបាលប្រើឯក​សារក្លែងក្លាយ​ដោយទទឹង​ទិសអ្នកទាំងនោះ​ត្រូវទទួលខុសត្រូវ​ចំពោះមុខច្បាប់។ ​រួមទាំងអ្នកអនុវត្តច្បាប់មន្ត្រី​អនុវត្តច្បាប់ទាំងអស់​ត្រូវចាប់ខ្លួននៅ​នឹងកន្លែងចំពោះ​អ្នកណាក៏ដោយ​ដែលប្រើភាសា ​ផែនទីមិនត្រឹមត្រូវ ​ផែនទីក្លែងក្លាយ​ ឬផែនទីចោរ ​ព្រោះជាការបំពានច្បាប់យ៉ាងពិតប្រាកដ។​



សម្តេចតេជោ ​បានសង្កត់ធ្ងន់ថា​ អ្នកទាំងអស់នោះ​ត្រូវមើលព្រះរាជ​ក្រមប្រកាសដាក់​ឱ្យប្រើ​ប្រាស់នៅច្បាប់​ទាក់ទង​ទៅនឹងសន្ធិសញ្ញា ​ហើយនេះជាច្បាប់។​ សម្តេចហ៊ានចេញបទបញ្ជា ​ព្រោះបទល្មើស​ជាក់ស្តែងត្រូវ​តែចាប់ខ្លួនភ្លាមៗ ​មិនមែនជាការ​គំរាមកំហែងសិទ្ធិ​នយោបាយត្រូវ​ធ្វើក៏ប៉ុន្តែកុំឱ្យ​ឈានដល់កំរិត​ចោទប្រកាន់គេ ​រាជរដ្ឋាភិបាលគោរពទាំងស្រុងនូវសិទ្ធិ​សេរីភាព​នៃការបញ្ចេញមតិ ​គោរពទាំងស្រុង​នៅសកម្មភាព​នយោបាយ​ទាំងឡាយណាដែល​ស្របច្បាប់ប៉ុន្តែ​មិនលើកលែង ​និងមិនអន់ឱនដាច់ខាត​ជាមួយ​អ្នកណាក៏ដោយដែលនៅ​បន្តបំពានលើ​ករណីទាក់ទិន​ជាមួយបញ្ហាផែនទី​ និងព្រំដែន។

ជាមួយគ្នានេះ ​សម្តេចតេជោ ​បានមានប្រសាសន៍ថា ​គេធ្លាប់និយាយថា​ «យោគយល់​ចំពោះស​ត្រូវព្រៃផ្សៃ​ចំពោះខ្លួនឯង» ។ ​ពិតប្រាកដណាស់រឿងនេះ​កន្លងទៅការ​យោគយល់របស់សម្តេច​បានត្រឹមតែ​ធ្វើបាបចំពោះ​ខ្លួនឯងតែប៉ុណ្ណោះ​ ការលើកលែង​ទោសឱ្យអ្នកដ៏ទៃ​ម្តងហើយម្តងទៀត​ តែអ្នកនោះ​តែងតែតាមធ្វើ​បាបខ្លួនជានិច្ច។ ​សម្តេច​ បានបន្តថា ចាប់ពីពេលនេះតទៅ ​មិនអាចយោគ​យល់ដាច់ខាតចំពោះ​ជំងឺដដែលៗ ​និងមុខមនុស្ស​ដដែលៗ​ដែលមកប្រព្រឹត្ត​នៅកំហុស​ដដែលៗបែបនេះ។ ​នេះមិនមែន​ជាការគំរាម​កំហែងមួយទេ​ ក៏ប៉ុន្តែប្រជាធិបតេយ្យ​ត្រូវអមដោយនិតិរដ្ឋ​ មិនអាចបំពាន​និតិរដ្ឋបានទេ ​ត្រូវអនុវត្តច្បាប់​ដោយគ្មានការលើកលែង ​ទោះអ្នកនោះ​ជាអ្នកណា​ក៏ដោយ៕

សម្តេច​តេ​ជោ៖ ចំណុច​ដាក់​ដាំ​ និងដាក់​​ហូត ​ គឺជាតំ​បន់ដែល​​កំពុងចរចា​រ​មិនមែន​​ជារឿងបាត់រឺមិ​ន​បាត់​​នោះទេ!​

សម្តេច​តេជោ នាយករដ្ឋមន្ត្រី បានថ្លែង​នៅក្នុងសេចក្តីថ្លែង​ការណ៍ពិសេសរ​បស់សម្តេចជុំវិញបញ្ហាផែន​ទីព្រំដែនរដ្ឋរវាង​ព្រះរាជាណាច​ក្រកម្ពុជា និងសាធារណរដ្ឋ​សង្គមនិយម​វៀតណាម កាលពី​ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៥ថា «តំបន់ដាក់​ដាំ និងដាក់ហូត ជាតំប​ន់កំពុងតែ​ចរចាជាមួ​យប្រទេសវៀត​ណាម។ តាមសេចក្តី​សំរេចរបស់អគ្គទេសាភិ​បាលឥណ្ឌូចិន ​គឺឲ្យយកតាមខ្សែព្រំ​ដែនព្រែកដាក់ហូ​ត ដែលមាន​បង្គោលព្រំដែនចា​ស់មួយចំនួន ​នៅទីនោះ​ស្រាប់ ប៉ុន្តែផែនទី​ដែលបារាំងគូ​ស គឺគូសខ្សែព្រំ​ដែនដើរតាមព្រែ​កដាក់ដាំ តែព្រែកដា​ក់ដាំនេះ​មិនមានបង្គោល​ព្រំដែនចាស់​នោះទេ»។

សម្តេច​តេជោ ហ៊ុន សែន បានលើក​ឡើងថា«បារាំងគូស​ផែនទីឲ្យខុស ប៉ុន្តែតាំង​ពីដើមមកកម្ពុជាយើង​មិនបានតស៊ូមតិ​ដើម្បីកែផែន​ទីនោះទេ។ បើខ្សែព្រំដែន​យកតាមព្រែកដាក់​ដាំ គឺចូលមក​ដីកម្ពុជាប្រមា​ណជា ៥០គម ដូច្នេះ ឥឡូវនេះខ្ញុំ (សម្តេច ហ៊ុន សែន) កំពុងច​រចារសុំឲ្យវៀតណា​មទទួលយ​កតាមយើង គឺយកតា​មដាក់ហូតវិញទើ​បត្រឹមត្រូវតាម​កសេចក្តីសំ​រេចរបស់អគ្គ​ទេសាភិបាល​បារាំង។ ដូច្នេះខ្ញុំគ្រាន់តែចរ​ចារកែពីដាក់​ដាំមកដាក់​ហូតដែលអា​ចឲ្យកម្ពុជាចំណេញ ៥០គម តើខ្ញុំ​ខុសអ្វី? រឺមួយមក​ពីខ្ញុំមិនព្រមលះប​ង់តំបន់ដាក់ហូ​ត ដាក់ដាំ ទើបគេ​ចោទថាខ្ញុំខុស ចោទថាធ្វើឲ្យ​បាត់បង់ទឹកដី​»។

សម្តេច​តេជោគូ​សបញ្ជាក់ថា «ការចោទ​ប្រកាន់មួល​បង្កាច់រាជរដ្ឋា​ភិបាលថាធ្វើឲ្យបាត់​បង់ទឹក មិនមែនជា​រឿងថ្មីទេ ​យុទ្ធសាស្រ្តនេះគេប្រើរួចហើ​យ សម័យស​ម្តេចឪ ក្នុងប្រវត្តិសាស្ត្រ​របស់ខ្មែរនោះ គឺគេថា​ព្រះអង្គលក់ដីឲ្យ​វៀតណាម។ ប៉ុន្តែការ​សំខាន់តើប្រជាពល​រដ្ឋនៅតាមព្រំដែនចង់បាន​សង្គ្រាម រឺអត់? សូម្បីតែអ្នកអ​ត់នៅជាប់ព្រំដែន ក៏អត់ចង់បា​នសង្គ្រាម​ដែរ ហើយខាងវិស័យ​អ្វីក៏ប៉ះពាល់​ដែរបើកើត​សង្គ្រាមនោះ»។

ដើម្បីបញ្ចៀ​សគ្រោះថ្នាក់ដល់​ជាតិ ដើម្បីរក្សាសនិ្តសុខជា​តិរបស់យើង និងដើម្បី​រក្សាភាពសុខសាន្ត​ក្នុងតំបន់ រាជរដ្ឋាភិបាល​បានខិតខំ និងយក​ចិត្តទុកដាក់ខ្ពស់​ចំពោះ​បញ្ហាព្រំដែន លើសពីនេះដើ​ម្បីបញ្ចៀស​និងបញ្ចប់សង្គ្រា​មតាមព្រំដែន យើងបានប​ង្កើតអនុសា​រណៈនៃការយោ​គយល់គ្នា ឆ្នាំ២០១១ ដែល​អនុញ្ញាតឲ្យ​ប្រទេសទាំងពីរ ដោះដូរគ្នាទៅវិ​ញទៅមកដោយ​ស្មើភាព ព្រោះភូមិខ្លះ​របស់កម្ពុជា បារាំងដាក់​ឲ្យវៀតណាម ហើយភូមិវៀត​ណាមខ្លះបារាំងដាក់ចូល​ដីកម្ពុជា ដូច្នេះយើង​មិនអាចលើកភូ​មិចេញបាន​ទេ មានតែដោះ​ដូរគ្នា រក្សាឲ្យប្រជាជនអាចរស់​នៅបានលើដី​ធ្លីរបស់គាត់​ដដែល។ គួរបញ្ជា​ក់ថា ចំណុ​ចដាក់ដាំ និងដាក់ហូត គឺស្ថិ​តក្នុងព្រំប្រទល់​ខេត្តរតនៈគីរី គឺនៅក្នុ​ងផែនទីផ្ទាំងទី៩ ឈ្មោះ ​POSTE MAITER នៃផែន​ទី Bonne ខ្នាត ១/១០០.០០០ ទាំង២៦ផ្ទាំង៕


សម្តេ​ចតេជោ៖ បញ្ហា​ព្រំដែនជា​អាយុជីវិ​តជាតិ!​

តាមរយៈសេចក្តី​ថ្លែងការណ៍​ពិសេសមួយ ​របស់សម្តេច​តេជោ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា ​ជុំវិញបញ្ហាផែន​ទីព្រំដែនរដ្ឋ​រវាងព្រះរាជា​ណាចក្រកម្ពុជា​និងសាធារ​ណរដ្ឋ សង្គមនិ​យមវៀតណាម ​ដែលបាន​ផ្សព្វផ្សាយ ​នៅថ្ងៃទី ០៨​ ខែកញ្ញា ​ឆ្នាំ២០១៥ ​តាមកញ្ចក់​ទូរទស្សន៍​ក្នុងស្រុក​មួយចំនួន​ សម្តេចតេជោបា​នបញ្ជាក់ថា ​« បញ្ហាព្រំដែន​ជាបញ្ហាសំខាន់ ​ជាអាយុជីវិ​តជាតិ ​ដូច្នេះហើយបាន​ជាអ្នកនយោបាយ​មួយចំនួន​ តែងលើក​មកធ្វើប្រជាភិថុត​ ដើម្បីវាយ​ប្រហារមកលើរា​ជរដ្ឋាភិបាល។ ​ការងារព្រំដែន​ និងទឹកដី​មិនមែនជា​កម្មសិទ្ធិរបស់​អ្នកណាម្នាក់​នោះទេ ​ហើយរាជរដ្ឋាភិ​បាលកម្ពុជាតែង​តែយកចិត្តទុក​ដាក់លើរឿងនេះ ​ដោយធ្វើយ៉ាង​ណាធានាថា ​ទឹកដីកម្ពុជាមិ​នបាត់សូម្បីតែ​១ម៉ែត្រក្រឡា»។​

សម្តេចតេជោ ​បានរំលឹកថា​សម្តេចធ្លា​ប់បានធ្វើបទអ​ន្តរាគមន៍ម្តងរួ​ចមកហើយ ​លើបញ្ហាព្រំដែន​កម្ពុជា-វៀតណាម ​ជាង៥ម៉ោង ​ដើម្បីបំភ្លឺ​ជូនពលរដ្ឋខ្មែរ​ទូទាំងប្រទេសកា​លពីថ្ងៃ ០៩ ​ខែសីហា ​ឆ្នាំ២០១២​ នៅរដ្ឋសភាជា​តិ និងបានធ្វើ​ការផ្សព្វផ្សាយ ​ការពន្យល់ដោ​យក្រុមការងារ​ព្រំដែនជា​ច្រើនលើកច្រើ​នសារ។​ សម្តេចបន្តថា ​ទោះបីប្រឹង​ផ្សព្វផ្សាយយ៉ាង​ណាក្តីក៏ក្រុមប​ក្សប្រឆាំង ​នៅតែមិន​ទទួលយកបាន ​ហើយបន្តបំផុស ​បំភ្លៃការពិត​ក្នុងគោលដៅបង្កើត​ឲ្យមានការ​យល់ច្រឡំ បោ​កប្រាស់ទឹកចិត្ត​ស្នេហាជាតិពិ​តប្រាកដរប​ស់ប្រជាជនហើយ​គ្មានការទទួលខុ​សត្រូវចំពោះផ​លប្រយោជន៍​ជាតិឡើយ។ ​ការលើក​បញ្ហាព្រំដែន​ទឹកដីមកកេង​ចំណេញនយោបាយ ​បំភាន់សាធា​រណមតិជាតិ ​និងអន្តរ​ជាតិអាចនឹង​នាំមកនូវការបង្កការ​បែកបាក់ជាតិ ​អរីយភាព​ជាតិសាសន៍ ​ខូចខាតទំនាក់​ទំនងល្អ ​រវាងប្រទេសជិ​តខាង។ ប្រមុខរា​ជរដ្ឋាភិបាលក​ម្ពុជាបាន​លើកឡើងថា ​មួយរយៈនេះអ្ន​កនយោបាយ​ខ្មែរជ្រុលនិ​យមមួយចំនួន​បានលើក​ឡើងកាន់​តែឃោរឃៅ ​ចោទរដ្ឋាភិ​បាលថា ​បានប្រើផែន​ទីក្លែងក្លាយ មិនត្រឹមត្រូវ​ ផែនទីចោរ​ និងលើកយក​សិទ្ធិសញ្ញា១​៩៧៩ ​មកក្លែងក្លាយក្នុ​ងគោលដៅញុះញង់​ ដែលអាច​បណ្តាលឲ្យ​មានភាព​វឹកវរដល់​សន្តិសុខសង្គម​ បើរាជរដ្ឋាភិ​បាលមិនអាចទប់​ស្កាត់ទាន់​ពេលវេលាទេ។​

សម្តេចតេជោ ​បានបញ្ជាក់​ក្នុងសេចក្តីថ្លែង​ការណផ្ទាល់មា​ត់ថា៖ គោ​លបំណងដែល​រាជរដ្ឋាភិបាល ​ធ្វើការស្នើសុំ​ប្រទេសមួយចំ​នួននូវផែន​ទីដើមរបស់ក​ម្ពុជា ​ដើម្បីផ្ទៀងផ្ទាត់​ជាមួយផែនទី​ដែលរាជរដ្ឋាភិបាល​កំពុងប្រើប្រាស់បច្ចុ​ប្បន្ន គឺដើម្បី​បញ្ចៀសនិង​បញ្ចប់ការ​ញុះញង់ ដោយគ្មាន​ការទទួលខុសត្រូ ​ធ្វើឲ្យបែកបា​ក់ជាតិ ​បង្កើតភាពភា​ន់ច្រឡំ ដែលធ្វើ​ឲ្យមហន្តរាយដ​ល់ជាតិទាំងមូល​ និងភាព​សុខសាន្តរ​បស់ប្រទេស​ក្នុងតំបន់ផងដែរ​។ រាជរដ្ឋាភិបាលប្តេជ្ញា​ចិត្តឥតងាករេ​ សំដៅកសាង​ព្រំដែនមិត្តភាព ​កិច្ចសហប្រ​តិបត្តិការ​ និងអភិ​វឌ្ឍន៍ជាមួយប្រទេស​ជិតខាង។​ សម្តេចតេជោ ហ៊ុ​ន សែន ​បានបញ្ជាក់ថា ​ផែនទីដែល​រាជរដ្ឋាភិបាលកំពុង​ប្រើប្រាស់បោះ​បង្គោលជាមួយ​វៀតណាម ​គឺជាផែនទីផ្លូវការ​ នឹងស្របច្បាប់ ​គឺផែនទី Bonne​ ខ្នាត ១/១០០.​០០០ ​បន្សល់ទុកពីអាណាព្យា​បាលបារាំង ​និងបានតំកល់​នៅអង្គការស​ហប្រជាជាតិ​ និងសុំឲ្យអន្ត​រជាតិទទួលស្គាល់ នៅ​រង្វង់ឆ្នាំ១៩៦៤។​ ផែនទីនេះ​ត្រូវបានរាជ​រដ្ឋាភិបាល​កម្ពុជាចុះសន្ធិ​សញ្ញាចំនួន៣​ជាមួយវៀតណាម។​ ទី១ ថ្ងៃទី ២០ ​ខែកញ្ញា ឆ្នាំ​១៩៨៣ ​សិទ្ធិសញ្ញានិ​ងកិច្ចព្រម​ព្រៀងនេះចាត់​ទុកថាព្រំដែន​ប្រទេសទាំងពី​រគឺមានហើយ។ ​ការកំណត់យក​ផែនទីនេះគឺស្រ​បនិងសន្ធិ​សញ្ញាអន្តរជាតិនូ​វព្រំដែន​មិនកែប្រែ។​ ទី២ សិទ្ធិសញ្ញា ​២៧ ខែធ្នូ ​ឆ្នាំ១៩៨៥​ បានកំណត់គោ​លការណ៍ដូច​ឆ្នាំ១៩៨៣​ខាងលើដែរ ដោយ​កំណត់យក​ផែនទី ​Bonne ខ្នាត ​១/១០០.០០០ ​របស់ក្រុមភូមិ​សាស្ត្រឥណ្ឌូចិន ដែ​លមាន២៦​ផ្ទាំង។ ទី៣ ​សិទ្ធិសញ្ញា​បំពេញបន្ថែម ​ឆ្នាំ២០០៥​ ដែលផ្តល់​ឲ្យកម្ពុជាអាច​ប្រើប្រាស់ទឹ​កបាន​ដោយមិនចាំ​បាច់ស្នើសុំ​ទៅភាគីវៀតណាម។​

សម្តេចតេជោ លើ​កឡើងថា​ «មានអ្នកខ្លះ​អួតថា រកឃើញផែ​នទីពិត​ នៅសហរដ្ឋអាមេរិក ប៉ុន្តែ​តាមការពិត​ផែនទីនោះ ​គឺយើងបាន​ទៅថតយកមក​តាំងពីជាង១០ឆ្នាំ​មុនមកម្លេះ ​ពេលយើងធ្វើការ​ផ្ទៀងផ្ទាត់ទៅ ​គឺអត់មាន​អីខុសគ្នាទេ។ ​គណៈកម្មការចំពោះកិ​ច្ចសម្រាប់​សម្របសម្រួលកា​រងារប្រគល់ ​ទទួល ​និងផ្ទៀងផ្ទាត់​ផែនទី ដែលមាន​ឯកឧត្តម ​ហោ ណាំ​ហុង ជាប្រធាន​ បានធ្វើការងារ​ផ្ទៀងផ្ទាត់នេះ ​ដោយម៉ត់ចត់​, ដោយតម្លាភាព ​និងមានការ​ចូលរួមពីគ្រប់ភាគី​ពាក់ព័ន្ធ ​ហើយការផ្ទៀង​ផ្ទាត់ផែនទី​អង្គការសហប្រជាជា​តិ និងផែនទី​ថតចម្លងរ​បស់បារាំងគឺដូច​គ្នាបេះបិទ»​។  សម្តេចតេជោមា​នប្រសាសន៍ថា ​រាជរដ្ឋាភិបាល​សូមលើកទឹ​កចិត្តក្រុមស្រាវជ្រាវ​វិទ្យាសាស្ត្រឯក​រាជ្យលើបញ្ហាផែ​នទី និងព្រំដែន​នៃរាជបណ្ឌិត​សភាកម្ពុជា ដែលមា​នលោក ​បណ្ឌិត​ សុខ ទូច ​ជាអ្នកដឹកនាំសូម​បន្តស្រាវជ្រាវ​ផែនទីដែល​បានមកពីប្រភពនានា ​ហើយលទ្ធផលលោ​កបណ្ឌិត ​សុខ ទូច ​បានបង្ហាញក្នុង​សន្និសីទថ្ងៃទី ​១៨ ខែសីហា ​ឆ្នាំ២០១៥​ ថា ផែនទីដែល​រាជរដ្ឋាភិបាល​ប្រើជាផែនទី​ត្រឹមត្រូវ​ ដូចគ្នាបេះបិទ​។

សម្តេច​នាយករដ្ឋមន្ត្រី ​គូសបញ្ជាក់ថា​ សរុបមក​ផែនទីដែលរា​ជរដ្ឋាភិបាល​កំពុងប្រើគឺពិ​តជាត្រឹមត្រូវ​ ហើយមូលហេតុ​ដែលយើង​ចាំបាច់មាន​ផែនទី UTM ​ខ្នាត ១/៥០.០០០ ​អមទៅជាមួយ​ ផែនទី ​Bonne​ ១/១០០.០០០​ ព្រោះផែនទី​ Bonne ខ្នាត ​១/១០០.០០០ ​ជាផែនទីដែលពិបាក​ស្វែងរកចំណុចក្នុ​ងការបោះបង្គោល​ព្រំដែន ​ហើយនៅពេលដែលរា​ជរដ្ឋាភិបាលជួល​ក្រុមហ៊ុន​ ដាណាម៉ាក ​យើងអាច​ឈានទៅប្រើ ​ផែនទីខ្នាត​ ១/២៥.០០០ ​និងតំបន់​ខ្លះអាចប្រើ ​ខ្នាត១/១០​.០០០។ ​ជាមួយគ្នានេះដែ​រកិច្ចព្រម​ព្រៀង២០០៥​រវាងភាគី​ទាំងពីរកម្ពុជាវៀតណាម ​គឺបានកំណត់​ថាដើម្បីបង្កល​ក្ខណៈងាយ​ស្រួលដល់ការ​បោះបង្គោល​ព្រំដែនប្រទេសទាំងពីរ​ ក្រុមការងារ​ព្រំដែនប្រទេស​នីមួយៗ ​និងពិនិត្យ​ឡើងវិញនូវ​ការចម្លងម​កលើផែនទី U​TM ខ្នាត ​១/៥០.០០០។ ​មួយវិញទៀត​តំបន់ដែល​គូរសន្យាទាំង​ពីរមិនទាន់​ឯកភាពគ្នា ខ្សែព្រំដែន​នៅតំបន់នោះ ​មិនប្រែប្រួលនោះទេ ​គឺមិនទាន់​ដោះស្រាយនៅឡើយ។​ កិច្ចព្រមព្រៀងនេះ​គឺភាគីទាំង​ពីរសំរេច​រក្សាស្ថានភាព​បច្ចុប្បន្ន ​ហាមឃាត់​ប្រជាជនមិ​នឲ្យសង់ រឺផ្លាស់ប្តូ​រទីលំនៅឆ្លង​ព្រំប្រទល់ដែន ​ហើយរូបមន្ត​នេះកម្ពុជាបាន​ប្រើជាមួយថៃ, ​ឡាវ និងវៀតណាម​ដូចគ្នា ​គឺរក្សាស្ថានភាពប​ច្ចុប្បន្ននូវតំប​ន់ដែលមិន​ទាន់ដោះស្រាយ៕​




សម្តេច​​តេជោ ហ៊ុន សែន ប​ញ្ជាក់ថា ការចាត់វិ​​ធានការច្បាប់​ចំ​ពោះ អ្នក​ក្លែង​បន្លំឯ​កសារ​ព្រំដែន គឺជាការទប់​​ស្កាត់គ្រោះ​ថ្នា​ក់ជាតិ

សម្តេចតេ​ជោ នាយករដ្ឋម​ន្ត្រី បានថ្លែង​នៅក្នុង​សេចក្តីថ្លែងការ​ណ៍ពិសេសរប​ស់សម្តេចជុំវិញបញ្ហាផែ​នទីព្រំដែនរដ្ឋរ​វាងព្រះរាជា​ណាចក្រកម្ពុ​ជានិងសា​ធារណរដ្ឋសង្គមនិយ​មវៀតណាម កាលពី​ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៥ថា «ការក្លែងសិ​ទ្ធិសញ្ញា ១៩​៧៩ថា ខ្មែ​ររំលាយព្រំដែននោះ បើយើង​មិនបានចាត់វិ​ធានការផ្លូវច្បាប់​ទេ  អ្នកតំណាង​រាស្ត្រនោះនឹងធ្វើកា​របោកប្រាស់ ទឹកចិត្តស្នេ​ហាជា​តិរបស់ប្រ​ជាពលរដ្ឋ ហើ​យធ្វើ​ឲ្យមានការពុះ​កញ្ជ្រោល​ឡើង។ សង្គ្រាមផ្ទៃ​ក្នុងក៏អា​ចកើតឡើង សង្គ្រា​មទល់ដែ​នក៏អាចកើតឡើ​ង។  គឺដូចអ្វីដែ​លអ្នកនយោ​បាយថៃលោក អាប់ភី​ស៊ីត វីចាជីវ៉ា បង្ក​បញ្ហាព្រះវិហារដោ​យសារតែ​ចង់បង្វែរស្ថានកា​រនយោបា​យក្នុងប្រទេសថៃ​មកព្រំដែន ដែល​មកដល់ពេ​លនេះថៃនៅ​តែមិនទាន់មា​នស្ថេរភាព​នៅឡើយទេ មានលឿ​ង មានក្រហ​ម នេះជាលទ្ធ​ផលនៃ​ភាពនិយមជ្រុល»។

សម្តេចតេ​ជោ បានបញ្ជាក់ថា កម្ពុជា​ជារដ្ឋអធិប​តេយ្យ យើងមានព្រំដែនរដ្ឋ​តាំងពីសម័​យដើមមកម្លេះ សម្តេចលើក​ឡើងថា «សូម្បីតែកុលសម្ព័​ន្ធក៏មានព្រំប្រ​ទល់, នៅក្នុង​ប្រទេសមួយក៏មាន​ព្រំប្រទល់, ខេត្តមួយក៏មា​នព្រំប្រទល់, ស្រុ​កមួយក៏មានព្រំ​ប្រទល់ និងសូម្បី​តែផ្ទះនីមួយៗក៏​មានប្លង់ដែរ ​ចុះហេតុអ្វីអ្នកតំ​ណាងរាស្ត្របក្សប្រឆាំ​ង ក្លែងបន្លំឯកសា​រព្រំដែនជាតិខ្លួនឯងបែ​បនេះ។ ពាក្យរំលាយព្រំ​ដែនេះវាធ្ងន់ណាស់​ ទោះបីខ្ញុំផ្ទាល់​ក៏ខ្ញុំមិនព្រមដែ​រ ហើយទោះខ្ញុំព្រម ក៏​ពលរដ្ឋដែ​លស្នេហាជាតិ ​នឹងពុះកញ្ជ្រោ​លឡើងធ្វើឲ្យមា​នការបះបោរដែរ បើនេះជាកា​រពិតនោះ»។

មានអ្នកខ្លះ​លើកឡើងថា «នៅលើផែន​ទីកម្ពុជាដែលប្រើ​ផ្លូវការ គឺមាន​ហត្ថលេខា វៀតណាម ការពិតអ្នកនិយា​យនោះគឺឆោ​តល្ងង់ណាស់​ បើអត់មាន​ហត្ថលេខា គឺវាងាយ​នឹងបន្លំណាស់។ សូម្បីតែកិច្ចសន្យា​ កិច្ចព្រមព្រៀ​ង ព្រះរាជកឹ្រត្យ គឺ​សុទ្ធតែត្រូវកា​រចុះហត្ថលេខា ​ជៀសវាងការក្លែងបន្លំ បើអត់ចុះហត្ថលេខាទេ​គេងាយនឹងយកឯកសារផ្សេងមកជំនួសណាស់។ខ្ញុំឆ្ងល់ថា តើការចុះហត្ថ​លេខានេះ ជាការ​ដាក់អាណា​និគម រឺបញ្ជាក់ថា​មិនស្នើភាព​គ្នា? តែការពិតមិនមែនមា​នតែខាងវៀត​ណាមចុះហត្ថលេខា​តែឯងឯណា គឺ​កម្ពុជាក៏ចុះដែរ ​គឺចុះទាំងពីរ​ បើមានតែម្ខាងក៏កម្ពុជាមិនអានទទួលយកបានដែរ»។

សម្តេ​ចតេជោបន្ថែមថា «ផែនទីដែ​លរាជរដ្ឋាភិបាលកម្ពុ​ជាកំពុងប្រើប្រា​ស់  រួមទាំងសិទ្ធិសញ្ញាស្តី​ពីព្រំដែន គឺស្របច្បា​ប់ មានសច្ចា​ប័នដែលចេញពីស្ថាប័ន​ច្បាប់ឯករាជ្យរបស់​ជាតិ គឺរដ្ឋសភា ដែល​មានចុះព្រះហត្ថលេ​ខាដោយព្រះមហា​ក្សត្រនៃព្រះ​រាជាណាចក្រកម្ពុជា សម្តេចព្រះបរម​នាថនរោត្តមសី​ហមុនី, សម្តេចក្រុមព្រះ​នរោត្តម រណឬទ្ធ​ ប្រធានព្រឹទ្ធសភាជាតិ, សម្តេចអគ្គធម្ម​ពោធិសាល ជា​ ស៊ីម ប្រធា​នព្រឹទ្ធសភា​ និង សម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រកម្ពុជា។ ជា​ទូទៅប្រទេសណា​ក៏ដោយ សទ្ធិសញ្ញារឺកិច្ចព្រមព្រៀ​ងព្រំដែនជាតិ​ ត្រូវសុំសច្ចាប័នពីរ​ដ្ឋសភា ឲ្យស​ច្ចាប័នហើ​យត្រូវដោះដូរគ្នា រវាងរដ្ឋភាគី​នៃប្រទេ​សព្រំដែ​នជាប់គ្នា ដើម្បីមាន​ការឯកភាពគ្នា ​បើអត់មាន​សច្ចាប័នមិនអាចធ្វើព្រំដែ​នបានទេ»។

ជាការពិត​ផែនទី អមសទ្ធិស​ញ្ញាព្រំដែ​នដែលរាជរដ្ឋាភិបាលកំពុងប្រើ​ប្រាស់ បោះបង្គោ​លព្រំដែ​នជាមួយប្រទេសវៀ​តណាម ជាផែនទីមា​នលក្ខណៈផ្លូវច្បា​ប់ពេញលេញ ដូច្នេះ​វាមិនមានភាពចាំបា​ច់ណាមួយឲ្យ​រាជរដ្ឋាភិបាល​ស្វែងរកការសហការសុំ​ខ្ចីផែនទីពីប្រទេ​សនានាទៀតនោះទេ។ ប៉ុ​ន្តែរាជរដ្ឋាភិបា​លនៅតែធ្វើដើម្បី​បញ្ចៀសគ្រោះថ្នាក់ជា​តិ ដែលបាន​មកពីការញុះញង់​បំភ្លៃខុសពីការពិត។ ទោះយ៉ា​ងនេះ​ក្តី អ្នកនយោបាយមួ​យចំនួន នៅតែ​បន្តធ្វើមិនយល់ពី​ផែនទី និងឯកសា​រគតិយុត្តិ ហើ​យមើលងាយ​ស្ថាប័នផ្សេងៗរួមទាំ​ងព្រះមហាក្សត្រទៀតផង ថា​ជាចោរ។ សម្តេចតេជោ​ ចោទសួរថា «តើតួអង្គទាំ​ងបួន ដែលចុះ​ហត្ថលេខាហ្នឹងជាចោររឺ​យ៉ាងណា?  ដូច្នេះ​ដំណោះស្រាយ​របស់យើង គឺស្នើឲ្យស្ថាប័ន​ច្បាប់ចាត់វិធា​នការឲ្យច្បាស់លា​ស់ ចំពោះអ្នកប្រ​ព្រឹត្តទង្វើរចោទប្រ​កាន់នេះ។ សម្តេចលើ​កឡើងថា «មា​នអ្នកខ្លះថាដីខ្មែរបាត់តាំងពី​៤០០ឆ្នាំមុ​ន កុំបន្តោ​សខ្មែរគ្នា​ឯងអី! ចុះបើចឹ​ងដដែលម៉េចបា​នដើររិះគន់ជេរខ្ញុំ ប៉ុន្មានឆ្នាំម​កហើយហ្នឹ​ងវាយ៉ាងម៉េច​? ត្រូវតែចាប់ខ្លួ​នព្រោះវាជា​បទល្មើសជាក់ស្តែង។ សិទ្ធិនយោបាយ​ត្រូវធ្វើ តែកុំឲ្យចោទ​ប្រកាន់គេ ខ្ញុំគោរពទាំងស្រុងនូ​វសិទ្ធិបញ្ចេ​ញមតិ និងសិទ្ធិនយោ​បាយស្របច្បាប់​ តែមិនលើ​កលែងអ្នកបន្ត​ប្រព្រឹត្តបទល្មើ​សដដែលៗនោះ​ទេ» ហើយនេះមិ​នមែនជារឿងថ្មីទេ ​យុទ្ធសាស្រ្ត​នេះគេប្រើ​រួចហើយសម័យ​សម្តេចឪ ក្នុងប្រវត្តិសាស្ត្រថាព្រះអង្គលក់​ដីឲ្យវៀតណាម៕

សម្តេច​តេជោ៖ បើផែនទីដែ​លរាជរដ្ឋា​ភិបាលកំ​ពុងប្រើ​ផ្ទៀងទៅ ខុសនឹ​ងផែនទីបារាំ​ង ខ្ញុំនឹងលាលែ​ងពីដំណែង ចុះអ្ន​កថាវិញហ៊ានលាលែងពីដំណែងរឺទេ?

សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃព្រះរា​ជាណាចក្រ​កម្ពុជា  បានថ្លែងនៅ​ក្នុងសេចក្តីថ្លែងការណ៍​ពិសេស ជុំវិញបញ្ហា​ផែនទីព្រំដែនរដ្ឋរវាង​ព្រះរាជាណា​ចក្រកម្ពុជា និងសាធា​រណរដ្ឋសង្គមនិយម​វៀតណា​ម នៅថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៥ ផ្សាយចេញពីគេ​ហដ្ឋានរបស់សម្តេ​ចនៅ ភ្នំពេញថា «ទឹកចិត្តជាកូ​នប្រុសហ៊ា​នស៊ី ហ៊ានសង បើសិនជា​ការផ្ទៀងផ្ទាត់ផែនទីពីអ​ង្គការស​ហប្រជាជា​តិ និងពីបារាំ​ងខុសពីផែនទី​ដែលរាជរដ្ឋា​ភិបាលកំពុងប្រើ ខ្ញុំនឹងលាលែង​ពីដំណែងភ្លាម»។ សម្តេចតេជោ​បានសួរទៅអ្នករិះគ​ន់ចោទប្រកាន់រាជ​រដ្ឋាភិបាលថា ប្រើ​ផែនទីចោរ​ ផែនទីក្លែងក្លាយ​ និងធ្វើឲ្យ​បាត់បង់ទឹ​កដី ដូច្នេះតើហ៊ានទទួ​លខុសត្រូវ នឹងលាលែង​ពីដំណែងរឺ​អត់?

សម្តេចតេ​ជោ ហ៊ុន សែន ថ្លែងថានៅ​ពេលសម្តេចស​រសេរលិខិតទៅសុំខ្ចី​ផែនទី និងការសហការពី​ប្រទេសដែលពាក់ព័ន្ធ ដូចជាបា​រាំង អាមេរិក អង់​គ្លេស និងអ​ង្គការសហ​ប្រជាជាតិនោះ គឺសម្តេចមិន​បានដឹងទាល់តែសោះ​ថា ផែនទីដែលគេនឹងឲ្យ​ខ្ចី រឺផ្តល់ឲ្យនោះ​យ៉ាងម៉េច ប៉ុន្តែសម្តេច​បានត្រៀមខ្លួនរួចហើ​យថា បើលទ្ធផលខុស​គ្នាពីផែនទីដែលរា​ជរដ្ឋាភិបាលបានឹងកំពុងប្រើ​ប្រាស់ក្នុងការបោះបង្គោល​ព្រំដែនជាមួយប្រទេសវៀត​ណាម នោះសម្តេចនឹងលាលែងពី​ដំណែង​នាយករដ្ឋមន្ត្រីភ្លាម ហើយដើរ​ចូលមន្ទី​រឃុំឃាំង​ដោយខ្លួន​ឯង ដើម្បីទទួលការកាត់ទោស​តាមច្បាប់ ហើយនេះជាការទទួល​ខុសត្រូវ។ ប៉ុន្តែបន្ទាប់ ពីដំណើ​រការផ្ទៀងផ្ទាត់ផែន​ទី ដែលខ្ចីពី អង្គការសហ​ប្រជាជាតិ និងផែនទីដែលបារាំងផ្ត​ល់ឲ្យចប់រួច​រាល់ហើយលទ្ធផល​ដូចគ្នាបេះបិ​ទនោះ សម្តេ​ចតេជោ បានស្នើឲ្យ​ស្ថាប័នច្បាប់​នានា ចាត់វិធានចំពោះអ្នកចោ​ទប្រកាន់រាជរ​ដ្ឋាភិបាលរឿងផែ​នទីមកទទួលខុសត្រូវចំពោះ​ទង្វើររបស់ខ្លួន។

សម្តេចតេជោ​ បានសង្ក​ត់ធ្ងន់ថា «ល្បែងនេះ​ជាល្បែងដែ​ល ហ៊ុន សែន ធ្វើ​អត្តឃាតខ្លួនឯង ប៉ុន្តែត្រូវតែ​លេង គេមិនទុកឲ្យយើងបាន​សុខ យើងក៏មិនទុក​ឲ្យគេបានសុខ​ដែរ។ ល្បែងនេះ​ខ្ញុំគិតហើយថា​ បើគេឲ្យមក​ហើយផ្ទៀងផ្ទាត់​ទៅគឺដូចគ្នានោះ​ គឺយើងឈ្នះរហូតទាល់តែ​ខ្ញុំលែងចង់ធ្វើជានាយក​រដ្ឋមន្ត្រី ហើយបក្សប្រ​ឆាំងត្រូវទទួលខុស​ត្រូវចំពោះប្រវត្តិសា​ស្ត្រ។  ឥឡូវនេះច្បាស់ហើយ ទេ​វតាមានភ្នែក ​ទេវតាមិនធ្វើបាប​មនុស្សល្អទេ គឺធ្វើបាបមនុស្ស​អាក្រក់។ នេះជាល្បែងដ៏គ្រោះថ្នាក់ និងប្រកប​ដោយការទទួ​លខុសត្រូវ។ ដូច្នេះអ្នកនិយា​យចេញមកទទួលខុសត្រូវមក តើហ៊ានលាលែ​ងពីដំណែងរឺ​អត់? នេះជាការនាំ​ឲ្យគ្រោះថ្នាក់ដល់​ជាតិជាការប្រព្រឹត្តឧក្រិ​ដ្ឋកម្ម និងជាឧក្រិ​ដ្ឋជន»៕



ញត្តិគាំ​ទ្ររបស់សម្ព័ន្ធ​យុវជនកម្ពុជា​ សូមគាំទ្រចំពោះ​សេចក្តីថ្លែង​ការណ៍ពិសេស​ សម្តេចតេជោ​ ហ៊ុន សែន​ ស្តីពី​ផែនទីព្រំ​ដែនរដ្ឋរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម



ញត្តិគាំ​ទ្ររបស់​ CFHRD​ ពាក់​ព័ន្ធនិង ​សេចក្តី​ថ្លែងការ​ណ៍ពិសេស សម្តេច​តេជោ ហ៊ុន សែន ស្តីពីផែ​នទីព្រំដែនរដ្ឋរ​វាងរាជរ​ដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម



សេចក្តី​​ថ្លែង​ការណ៍​​​ពិសេស​ ​សម្តេច​​​តេជោ ហ៊ុន សែន​ ស្តីពី​​ផែន​​ទី​ព្រំដែន​​​រដ្ឋ​រវាង​​​​រាជ​រដ្ឋា​​ភិបាល​​​​​កម្ពុជា និង​រដ្ឋាភិបាល​​​​វៀតណាម​;