ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមជានាយករដ្ឋមន្ត្រីស្តីទី នៅថ្ងៃទី១៧ ខែមិថុនា
ឆ្នាំ២០១៤នេះ បានជូនដំណឹងដល់ឯកឧត្តម លោកជំទាវប្រធានក្រុមការងារចុះមូលដ្ឋាន ទាំងអស់
ដើម្បីពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ
និងយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៣ របស់រាជរដ្ឋាភិបាល
នៅតាមរាជធានី ខេត្តទូទាំងប្រទេស ចុះត្រួតពិនិត្យ
និងសហការឧបត្ថម្ភ គាំទ្រដល់ពលករកម្ពុជាដែលត្រូវបានបញ្ជូនត្រឡប់មកពីប្រទេសថៃ។
សូមអានសេចក្តីជូនដំណឹងរបស់នាយករដ្ឋមន្ត្រីស្តីទី
ដូចខាងក្រោមនេះ៖