Tuesday, June 24, 2014

ក្រសួង​ការ​ងារ​​បង្ហា​ញ​ពី​​តារាង​ដំ​ណើរការ​រៀប​ចំ​បែប​​បទ​បញ្ជូ​ន​ពលករ​ស្រប​ច្បាប់​ ដើម្បី​​បាន​ទៅ​​ធ្វើ​ការងារ​​នៅ​ក្រៅ​​ប្រទេស​

នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៤នេះ​ ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជី​វៈ បាន​ជូន​ដំ​ណឹង​អំ​ពី​ការ​រៀប​ចំ​បែប​បទ​ជូន​ពលករ ដើម្បី​បាន​ទៅ​ធ្វើ​ការ​​ស្រប​ច្បាប់​នៅ​ប្រទេសថៃ​ ដោយ​បាន​កំ​ណត់​អោយ​ពលករទាំង​អស់​ត្រូវ​ទំ​នាក់​ទំ​នង​ទៅ​ភ្នាក់​ងារ​ជ្រើសរើសពលករ និង​ត្រូវ​មាន​កិច្ច​សន្យាច្បាស់​លាស់​ជា​មួយ​ក្រុម​ហ៊ុន​ដៃ​គូរបស់​ខ្លួន​​នៅ​ប្រទេស​ថៃ​ និង​ត្រូវ​បង់​ប្រាក់​ចំណាយ​លើ​សេវា​មួយ​ចំ​នួន​ ។ ប៉ុន្តែ សូម​បញ្ជាក់​ថា ចំ​ពោះ​តម្លៃ​ផ្តល់​ធ្វើលិខិត​ឆ្លង​ដែន​សម្រាប់​ពលករ ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ គឺអនុវត្ត​តាម​អនុក្រិត្យ​របស់​រាជ​រដ្ឋាភិបាល​ គឺពល​ករបង់​ថ្លៃ​ធ្វើ​លិខិត​ឆ្លង​ដែន ត្រឹម​តែ​៤ដុល្លារ​ប៉ុណ្ណោះ ក្រៅ​ពី​នេះ គឺ​ជា​ចំ​ណាយ​ផ្សេង​ៗនៃការ​បាន​សិទ្ធិ​ស្រប​ច្បាប់​ទៅ​ធ្វើ​ការងារ​នៅ​បរទេស។

សូម​កុំមាន​ការ​បកស្រាយ​ភ័ន្ត​ច្រឡំ​ថា សេវាធ្វើ​លិខិត​ឆ្លង​ដែន​ត្រូវ​បាន​យក​តម្លៃ​លើសពី​៤ដុល្លារ ។
ការ​បំ​ភ្លើសព័ត៌មាន​ទាំង​នោះ​ គឺនាំ​អោយ​ពលករយល់​ខុស និង​ស្តី​បន្ទោសមក​លើ​រាជ​រដ្ឋាភិបាល​។

កំ​ណត់​សម្គាល់៖
. រយៈពេល​នៃ​ការ​រៀប​ចំ​បែប​បទសរុបចំ​នួន​ ៥៣ថ្ងៃ
. តម្លៃសេវា
     .ប័ណ្ណពលករកម្ពុជា​ទៅ​ធ្វើ​ការ​នៅ​បរទេស​ចំ​នួន ១០ដុល្លារ
​​​​ ​ ​ ​ ​ . លិខិត​ឆ្លង​ដែន ចំ​នួន៤ ដុល្លារ (មិន​យក​តម្លៃខ្ពស់​ជាង​នេះ​ទេ)
​​​​​ ​    . ទិដ្ឋាការការងារពី​ស្ថានទូត​ថៃ ចំ​នួន ២០ដុល្លារ
​ ​  ​​ ​ . សោហ៊ុយ​ធ្វើ​ដំ​ណើរចំនួន​ ១០ ដុល្លារ
   ​  . អាហារចំ​នួន​ ៥ដុល្លារ​

សូម​អាន​ខ្លឹម​សារ សេចក្តី​ជូន​ដំ​ណឹង​ និង​តារាង​អំ​ពី​ដំ​ណើរការ​រៀប​ចំ​បែប​បទ​បញ្ជូន​ពលករទៅ​ក្រៅ​ប្រទេស៖