(ភ្នំពេញ) ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា នៅល្ងាចថ្ងៃទី៨ កក្កដា ២០១៤ នេះបានចេញសេចក្តីថ្លែងការណ៍ មួយដោយថ្កោលទោស ចំពោះការធ្វើបាតុកម្ម របស់សហព័ន្ធនិស្សិតបញ្ញាវន្តកម្ពុជា នាព្រឹកថ្ងទី០៨ កក្កដា ២០១៤ ។ ស្ថានទូតវៀតណាមចាត់ទុកថាបាតុកម្មនេះ បានប៉ះពាល់ធ្ងន់ធ្ងរដល់សកម្មភាព របស់ស្ថាប័នតំណាង នៃប្រទេសវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។