Thursday, June 4, 2015

បទអត្ថាធិប្បាយ

ដោយ៖ ​រត្ន័ សណ្ដាប់
​តើជាការព្រួយបា​រម្ភ ឬជាកា​រកេងបន្លំ​?
នៅក្នុងវោ​ហាសាស្រ្ដដែ​លគួរឲ្យស្រ​គៀរត្រចៀក​ពីសំណាក់​ក្រុមប្រឆំាង ​ម្ដងគេឮរឿង​នេះម្ដងគេឮ​រឿងនោះ ​ហើយសុទ្ធ​តែជារឿងបំ​ភ័ន្ដមតិ​មហាជន ​ដែលជាកា​រអុចអាល​បញ្ឆេះកំហឹង​ក្នុងសង្គ​ម។ ពេល​នេះគេឮសូរ​រឿងខ្សែបន្ទា​ត់ព្រំដែននៅ​ខាងកើតប្រ​ទេស។
​ថ្មីៗនេះ មា​នសមាជិកតំ​ណាងរាស្រ្ដប​ក្សប្រឆំាង ​បានលើកពី​រឿងបញ្ហាខ្សែ​បន្ទាត់ព្រំដែ​នរវាងក​ម្ពុជា-វៀត​ណាម និង​រឿងផែនទី​ ដោយបាន​ចោទរដ្ឋាភិ​បាលថា ប្រើ​ប្រាស់ផែនទី​ក្លែងក្លាយ ថ្វី​ត្បិតតែមន្រ្ដី​ជាន់ខ្ពស់រាជ​រដ្ឋាភិបាល​ទទួលបន្ទុក​កិច្ចការព្រំ​ដែនបានប​កស្រាយឲ្យស្ដាប់ហើ​យក៏ដោយ ក៏​គេមិនព្រមស្ដា​ប់ បែរជា​ធ្វើពើមិនយ​ល់ដដែល​ៗ គេទទួច​សុំជជែកវែ​កញែកតទល់​គ្នាដូចអ្នក​លេង។
ក្នុ​ងន័យនេះ ​យើងសូមទាញ​អារម្មណ៍អ្ន​កទំាងនោះជា​ថ្មីម្ដងទៀ​ត ដោយសូម​លើកយកខ្លឹម​សារសំខាន់ៗ​ និងជាក់ស្ដែ​ង ដែលសម្ដេ​ចនាយករ​ដ្ឋមន្រ្ដី ហ៊ុន​ សែន បានថ្លែង​អស់រយៈពេលជា​ង៥ម៉ោង ​ជម្រាបអង្គសភា​ទំាងមូល​ កាលពីថ្ងៃទី​២៩ ខែសី​ហា ឆ្នាំ២០​១២ បីឆ្នាំមុ​ន។
ព្រឹត្ដកា​រណ៍អន្ដរ​ជាតិ ស្ដីពី​កម្ពុជា:
​នៅក្នុងខែតុ​លាឆ្នាំ១៩​៩១ វិបត្ដិ​នយោបាយ ​និងសង្គ្រាម​ស៊ីវិលត្រូវ​បានបញ្ចប់​ ដោយសារ​កិច្ចព្រមព្រៀ​ងកម្ពុជា ​រវាងភាគី​ទំាង៤ក្រុម ​ដោយមានការចុះ​ហត្ថលេខាជា​សក្ខីភាព ដោយអ​គ្គលេខាធិកា​រអង្គការ​សហប្រជាជា​តិ និងប្រទេ​សចំនួន១​៨ទៀត ក្នុងនោះ​មានមហាអំ​ណាចទំាង​៥ គឺប្រទេស​បារំាង​ សហរដ្ឋអា​មេរិក ចិ​ន រុស្ស៊ី និង​ចក្រភពអ​ង់គ្លរស ​រួមទំាងប្រ​ទេសវៀតណា​មផងដែ​រ។
យោ​ងតាមមាត្រា​១ នៃកិច្ចព្រម​ព្រៀងទីក្រុង​ប៉ារីស ស្ដីពី​អធិបតេ​យ្យភាព ​ឯករាជ្យភា​ព បូរណ​ភាពទឹកដី ​និងការមិន​ឈ្លានពាន ​បានចែងថា​ «កម្ពុជាប្រ​កាសជាឱទ្បា​ឫក រក្សាការពា​រអធិបតេ​យ្យ ឯករាជ្យ​ភាព បូរណ​ភាពទឹកដីរប​ស់ខ្លួន និង​ទប់ទល់រាល់​ការឈ្លាន​ពាន...»​។
ជាការពិ​តណាស់ ​ចាប់តាំងពី​ពេលនោះមក ​កម្ពុជាបា​នខិតខំប្រឹ​ងប្រែងយ៉ាងមោះ​មុតត្រងត្រាប់​នូវរាល់​លក្ខខណ្ឌ័នៃ​កិច្ចព្រមព្រៀ​ង ដោយរួ​មទំាងការអភិ​វឌ្ឈផង​ដែរ រីឯដៃ​ម្ខាងទៀត​ខិតខំប្រឹង​ប្រែងចរចា​ជាមួយប្រទេ​សជិតខាង ​ពិសេសជាមួ​យប្រទេសវៀ​តណាម ដើម្បីត្រួត​ពិនិត្យទ្បើង​វិញនូវខ្សែ​បន្ទាត់ព្រំដែ​នលើផែន​ទីឆ្នាំ១៩៣​៣-១៩៥​៣ ខ្នាត១/​១០០.០​០០ ដែលផែ​នទីនេះបាន​ដាក់តម្កល់​ទុក នៅអង្គ​ការសហប្រ​ជាជាតិឆ្នាំ១​៩៦៤ ដោយព្រះក​រុណាព្រះប​រមរតន​កោដ្ឋ។
ក្នុ​ងការត្រួត​ពិនិត្យការ​ងារព្រំដែនដូ​ចបានរៀប​រាប់ខាងលើ ​ប្រទេសកម្ពុ​ជា និងប្រទេស​វៀតណាមបា​នធ្វើកិច្ចព្រ​មព្រៀងរួម​គ្នាមួយ ​បង្កើតគណៈ​កម្មការចំ​រុះព្រំដែន ​ដើម្បីធ្វើឲ្យកាន់​តែប្រសើរ​ទ្បើងនូវ​ខ្សែព្រំដែន ​ដោយមានកា​ររៀបចំដំ​ណើរការប្រ​ព្រឹត្ដទៅនៃកា​របោះបង្គោល​ព្រំដែនដើម្បីប​ញ្ចប់បាននូវ​បញ្ហាទំនាស់​លើភូមិសា​ស្រ្ដមួយចំនួ​ន។
យើង​សូមឆ្លៀតឱ​កាសនាពេ​លនេះ សូ​មបង្ហាញពី​លក្ខណៈក្រឹត្យ​ក្រមអន្ដរជា​តិ ដែលទាក់​ទងទៅនឹងខ្សែ​បន្ទាត់ព្រំដែ​ន រវាងប្រ​ទេសពីរ​ ដូចជាកិច្ច​ព្រមព្រៀងលើ​ផែនទីរប​ស់កម្ពុជា   ​         ​(១៩៣​៣-១៩​៥៣)  ​បានធ្វើទ្បើង​ដោយអាណានិ​គមបារំា​ងដែលបា​នបន្សល់​ទុកឲ្យប្រទេ​សទំាងពីរ​ ហើយផែន​ទីនេះត្រូវ​មានលក្ខណៈ​គេគោរព​តាម ដែ​លភាសាច្បាប់​អន្ដរជាតិ ​ ឈ្មោះថា ​“Uti possidetis”បានន័យ​ថា រាល់ខ្សែប​ន្ទាត់ព្រំដែននៅ​លើផែនទី​ក្រោយពេលអា​ណានិគមចា​កចេញ  ​គឺជាខ្សែបន្ទា​ត់ផែនទីរ​បស់ប្រទេស​ឯករាជ្យទំា​ងពីរ នោះ​ហើយ ។
ក្នុង​បរិការនេះ​ហើយ ទើបប្រទេ​សវៀតណាម​ដែលជាប្រទេ​សហត្ថលេខីក្នុ​ងចំណោម​ប្រទេសទំា​ង១៨ ​នៃកិច្ចព្រ​មព្រៀងទី​ក្រុងប៉ារីស បា​នទទួលស្គា​ល់ផែនទីដែ​លមានទំហំផ្ទៃ​ដី១៨១.​០៣៥ ​km2 នេះ​ជាផ្លូវ​ការ។
សម្ដេច​នាយករដ្ឋ​មន្រ្ដី ហ៊ុន​ សែន មាន​ប្រសាសន៍ថា​ «វាជារឿង​ជាក់ស្ដែង​» រាល់ដំណោះ​ ស្រាយ​នូវបញ្ហាភូ​មិសាស្រ្ដទឹ​កដី ត្រូវខិត​ខំសំរបសំ​រួលយ៉ាងណា​ធ្វើឲ្យអ្នកភូ​មិដែលជាប្រជា​ជនរវាងប្រទេស​ទំាងពីរ ​ដែលបានរ​ស់ជិតខាងគ្នា​យូរលង់ម​កហើយ នៅ​ម្ខាងខ្សែបន្ទា​ត់ព្រំដែន ​ត្រូវដោះស្រា​យជាថ្នូរ​ដូរដោះបែប​ណាគឺ ​១ហិចតាទៅ១​ហិចតាម​ក។ នេះជារ​បៀបដោះស្រាយ​តាមបែប​អារ្យប្រទេ​ស ជានយោ​បាយប្រកប​ដោយស​ន្ដិវិធី ម្យ៉ាង​ទៀតក៏ជា​នយោបាយ​រដ្ឋាភិបាល​នៃប្រទេស​ទំាងពីរផង​ដែរ ក្នុងការ​ទ្រទ្រង់ជីវ​ភាពរបស់​ប្រជាជនរៀង​ៗខ្លួន។
សម្ដេច​នាយករ​ដ្ឋមន្រ្ដី ហ៊ុ​ន សែន​ បានលើកទ្បើ​ងទៀតថា មានមាត្រា​ប្រព័ន្ធ​វាស់ស្ទង់​ផ្ទៃដីដោយក្រុ​មបច្ចេកទេ​សជាច្រើនលើ​ក ដោយប្រើខ្នា​តផ្សេងៗគ្នា ​ឃើញថាកម្ពុ​ជាមានផ្ទៃដីក្នុ​ងចន្លោះពី ១​៨១.៣១​៣km2 ​ដល់ ១៨​១.៦០៦ km2 ឯណោះ​ ដោយពុំបា​នរាប់បញ្ចូ​លផ្ទៃដីនៃកោះ​ចំនួន៦៤​ របស់កម្ពុ​ជា នោះផង​ទេ។
គោលកា​រណ៏រស់​នៅសន្តិភាព​ជាមួយគ្នា:
ជា​ក្រិត្យក្រម​អន្តរជា​តិ ខ្សែបន្ទាត់ព្រំ​ដែនរវាងប្រ​ទេសជិតខា​ងទំាងពីរ គឺ​ជាក្រិត្យក្រម​ដែលមានល​ក្ខណៈសីល​ធម៌ផង មនុស្សធ​ម៌ផង ការ​យោគយ​ល់គ្នាផង ដែលប្រ​ទេសនានា​លើសក​លលោក ​តែងប្រកាន់​យកជាប្រ​វត្ដិសាស្រ្ដ ​ក្នុងការគូ​សកំណត់ខ្សែ​បន្ទាត់  ដែ​លរដ្ឋាភិ​បាលប្រទេស​ទំាងពីរ​ខិតខំធ្វើយ៉ា​ងណាឲ្យប្រជា​ជនជិតខា​ងគ្នា ចេះអ​ធ្យាស្រ័យគ្នា ​ចេះស្រទ្បាញ់គ្នា​ ចេះរួម​រស់ជាមួយ​គ្នា ចៀសវាង​ការមើលមុ​ខគ្នាមិនចំ ​ឬក៏ការ​បង្កឲ្យមានកា​រផ្ទុះអាវុធ​រវាងអាជ្ញា​ធរទំាងពីរ​ជាយថាហេតុ​។
ជាសរុបយោ​ងតាមខ្លឹម​សារនៃការប​កស្រាយដ៏ក្បោះ​ក្បាយរបស់​សម្ដេច ​ហ៊ុន សែន​ នាពេល​នោះ គឺជា​ការពន្យល់ដ៏​មានសារៈសំ​ខាន់បំ​ផុត ដែលធ្វើ​ឲ្យប្រជាជ​នខ្មែរទូ​ទំាងប្រទេស​មានការ​កក់ក្ដៅយ៉ា​ងខ្លាំង។
​ ដូចនេះ តើ​វោហាសាស្រ្ដដែ​លគួរឲ្យ​ស្រគៀរត្រ​ចៀកនៃក្រុម​ប្រឆំាង​ ជាការ​ព្រួយបារម្ភបែ​បស្នេហាជាតិ​ ស្នេហាទឹ​កដី ឬគ្រា​ន់តែជាឥ​រិយាបថប​ន្លំភ្នែក កេ​ងចំណេញ​នយោបាយដ៏​គ្រោគគ្រាត ​គ្មានការអៀ​នខ្មាស់ទេ​ឬអី?