Monday, August 31, 2015

ឯកឧ​​ត្តម​ វ៉ា គឹមហុង៖ ​ទោះបីគណបក្ស​​សង្គ្រោះជាតិ បន្តអុក​ឡុក​រឿង​​ផែនទី​ តែរាជរដ្ឋា​ភិបាល​នៅតែ​បន្តកិច្ចការ​បោះ​បង្គោលព្រំ​ដែនជាមួយវៀត​ណាម

ឯកឧត្តម​ទេសរដ្ឋមន្ត្រី វ៉ា គឺមហុង ប្រធានគណៈ​កម្មាធិការកិច្ចកា​រព្រំដែន បានមានប្រសាសន៍​នៅក្នុងសន្និសីទ​សារព័ត៌​មាន នៅវិមាន​មិត្តភាព ទីស្តីការគណៈ​រដ្ឋមន្ត្រី នៅរសៀល​ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១​៥នេះថា ទោះបីជា​មានការរំខាន​ពីសំណាក់​តំណាងរាស្ត្រគណបក្ស​សង្គ្រោះជាតិជុំវិញ​បញ្ហាផែន​ទីយ៉ាង​ណាក្តី ប៉ុន្តែបច្ចុប្បន្ន​រាជរដ្ឋាភិបាល កំពុងតែ​ដំណើរការការងារ​បោះបង្គោល​ព្រំដែនជាមួយ​ប្រទេសវៀត​ណាមជា​ប្រក្រតី។

ឯកឧត្ត​ម វ៉ា គឺមហុង បានមា​នប្រសា​សន៍ថា «មកដល់​ពេលនេះ​ដំណើរការ​បោះបង្គោលព្រំដែ​នរវាងប្រទេស​កម្ពុជា និងប្រ​ទេសវៀត​ណាម គឺសំរេ​ចបានជាង៨០% ហើ​យនៅសេសស​ល់តែជាង១​០%ទៀត ដែ​លនៅមានភា​ពស្មុគស្មាញកំពុ​ងចរចាររ​កដំណោះ​ស្រាយ ដោ​យតម្លាភា​ពរវាងប្រ​ទេសទាំ​ងពីរ»។

គួរបញ្ជា​ក់ថា ការធ្វើ​សន្និសីទសា​រព័ត៌មាន របស់​គណៈកម្មាធិកា​រកិច្ចកា​រព្រំដែន នៅថ្ងៃ​នេះ គឺធ្វើឡើ​ងបន្ទាប់ពី ឯកឧ​ត្តម អ៊ុំ សំអាន ដែលកំពុ​ងស្ថិតនៅសហ​រដ្ឋអាមេ​រិក នៅតែប​ន្តធ្វើការរិះ​គន់ និង ញុះញង់ម​តិជាតិ និងអន្តរជា​តិរឿងផែនទី​កម្ពុជានេះ ដោយអះ​អា​ងថាផែនទី ដែលខ្លួ​នរកឃើ​ញនៅ​សហរដ្ឋអា​មេរិក ជាផែនទី​ត្រឹមត្រូ​វ តាមការពិ​តផែនទី​នេះ គឺគណៈកម្មការកិ​ច្ចការព្រំ​ដែនកម្ពុជាបា​នទទួល​តាំងពីជាង១០ឆ្នាំ​មកហើយ។

ឯក​ឧត្តមទេសរដ្ឋ​មន្ត្រី វ៉ា គឺមហុង បា​នលើកឡើ​ងថា «ការញុះញ​ង់របស់គ​ណបក្សសង្គ្រោះ​ជាតិ បានធ្វើឲ្យ​គេមិនទុក​ចិត្តរាជរដ្ឋា​ភិបាល ក្នុងការប្រើ​ប្រាស់ផែ​នទី ហើយនេះ​ជាការធ្វើ​ឲ្យខូចផលប្រ​យោជន៍ជាតិទាំ​ងមូល»។

ឯកឧ​ត្តម វ៉ា គឺមហុង មានសង្កត់​ធ្ងន់ថា រាជរដ្ឋាភិបា​លមិនដែលលា​ក់លៀ​មរឿងផែន​ទីឡើ​យ «កន្លង​មក យើងបា​នបង្ហា​ញអ្នកសារព័ត៌មា​ន​ជាតិ និងអន្ត​រជាតិ នូវផែ​នទីផ្លូវការដែ​លរាជរដ្ឋាភិបា​លកំពុ​ងប្រើប្រាស់ ក្នុ​ងការបោះបង្គោល​ព្រំដែន​ជាមួយវៀ​តណា​ម ហើយ​ផែនទីទាំងនោះ គឺយើ​ងរកបា​នជាង១០ឆ្នាំមកហើ​យ។ មិនមែ​នដូចកា​រលើកឡើងប្រា​សចា​កពីការពិត ដូចឯកឧត្ត​ម អ៊ុំ សំអាន​ បាននិយាយថា​ រកឃើញនៅ​បណ្ណាល័​យសភា សហរដ្ឋ​អាមេរិក ជាន់ទី៥ នៅ Wash​ington DC នោះទេ ការពិត ឯ​​កឧត្តម វ៉ា គឺមហុង ធ្លា​ប់បានបញ្ជា​ក់ថាផែនទីហ្នឹង គណៈកម្មាធិ​ការកិច្ច​ការព្រំដែន បា​នតំកល់​ទុកនៅជាន់ទី៥​ នៅអគារទី​ស្តីការគណៈ​រដ្ឋមន្ត្រីប្រទេសក​ម្ពុជា។​ ដូច្នេះការ​លើកឡើង រប​ស់ឯកឧត្ត​ម អ៊ុំ សំអាន ​គ្រាន់តែជា​ការមួលបង្កា​ច់ និងចោទ​ប្រកាន់​ប្រាសចាក​ពីការពិត​ប៉ុណ្ណោះ»៕


អត្ថបទ៖ ច័ន្ទ ទេវី