Wednesday, September 23, 2015

សម្តេចតេជោ ហ៊ុន សែន មានសុទិដ្ឋិនិយមថា នឹងឈ្នះឆ្នោតនៅអាណត្តិក្រោយទៀត

សម្តេចតេជោ  ​ហ៊ុន សែន​ បានមាន​ប្រសាសន៍ថា ​«កុំសង្ឃឹម​ឆ្នាំ២០១៨អ្នកឈ្នះអី​ ម៉្ងៃៗឃើញតែដើរ​និយាយថាឈ្នះ​រហូត ហើយ​ឥលូវលោកឯង​ឈ្នះពីអង្កាលហ្នឹង ​ឈ្នះខ្យល់ ​ចាំឈ្នះទៅ ម៉្ងៃៗ​ធ្វើដូចខ្លួនឯង​ហ្នឹងឈ្នះឆ្នោត​គ្រប់គ្រងប្រទេស​អញ្ចឹង ​ប៉ុន្តែអាហ្នឹង​រឿងរបស់គេថា ​យើងក៏ចេះថាដែរ ​ខ្ញុំនឹងឈ្នះទៀត​ជានាយករដ្ឋមន្រ្តី​ក្រោយឆ្នាំ២០១៨​ដល់២០២៣ ​ខ្ញុំនឹងឈ្នះទៀត»​។  គួរបញ្ជាក់ថា ស​ម្តេចតេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រ​កម្ពុជា ​បានមានប្រសាសន៍​បែបនេះ ​នៅក្នុងពិធីបិ​ទសន្និបាត ​ស្តីពីការ​ប្រឡង​​ប្រណំាងទីក្រុង​ស្អាត រមណីយ​ដ្ឋានស្អាត​ សេវាល្អឆ្នាំ២០១៤ ​នៅសណ្ឋាគារ​ រ៉េស៊ីដង់ សុខា​ នៅថ្ងៃទី២២ ​ខែកញ្ញា ​ឆ្នាំ២០១៥​។

សម្តេចតេជោ​ ហ៊ុន សែន​ បានបន្តថា ​«ម៉្ងៃៗឃើញតែ​ដើរថា ​បើបោះឆ្នោត​ឲ្យគេ គេនឹង​ដោះស្រាយនេះ ដោះ​ស្រាយនោះ ​ក៏ប៉ុន្តែខ្ញុំសូម​ហ៊ាននិយាយថា ​អស់លោកនៅទីនេះ​ (អ្នកមាន)សុទ្ធតែ​ជាសត្រូវរបស់​ពួកគេ ​អញ្ចឹងតើអាហ្នឹង​សុខទេ? ​បើគេចាត់ទុកលោក​ឧកញ៉ាទាំងឡា​យសុទ្ធតែជាសត្រូវ​វណ្ណៈរបស់គេ ​ហើយថា​នឹងរឹបអូស ហា​ង អូតែល ​ឲ្យទៅអ្នកក្រ ​អញ្ចឹងតើវាសុ​ខទេ? ​ដែលខ្ញុំនិយាយថាវា ​នឹងកើតសង្គ្រាម​មិនមែនគ្មានហេ​តុផលទេ ព្រោះដោយសារ​ចំនុច២ដែលត្រូវ​លើកយកមក​និយាយ ចំនុចទី១-​គឺចាត់ទុកអ្នក​មានជាសត្រូវ​របស់គេទៅហើយ ​នឹងចំនុចទី២-​យកប្រទេសជិត​ខាងធ្វើជាសត្រូវ»​។ សម្តេចតេជោ ​ហ៊ុន សែន​ បានបន្ថែមថា ​ចំណុចសំខាន់ៗខាងលើ​នេះ គឺប្រជាពលរដ្ឋ​ទាំងអស់គួរ​គិតឡើងវិញ។ ​

អាចថាថ្លែងសំ​ដៅទៅរក​ ឯកឧត្តម ​សម រង្ស៊ី ​សម្តេចតេជោ ​ហ៊ុន សែន ​បានលើកឡើង​ថា អាយុយើងកាន់​តែចាស់ហើយ ​ហើយអ្នកឯង​ចាស់ជាងខ្ញុំទៀត ​ធម្មតាក្មេង​ចូលមកជំនួស​ចាស់ វាមិនដែ​លមនុស្សចាស់ម​កជំនួសក្មេ​ងវិញ។ ​សម្តេចតេជោ​បានបន្តថា ​«ខ្លួនឯងឡើ​ងសន្លឹកឆ្នោតតិចតួច​ថាឈ្នះ នឹ​ងថាបើគេកុំលួច​សន្លឹកឆ្នោតឈ្នះ ​ហើយអាណាលួច?​ ឥឡូវស្បថ​ឲ្យត្រូវគ្រាប់ងាប់ ​និយាយអញ្ចឹង​តែម្តង ​កុំឲ្យវាណាស់ពេក ​ចាំឈ្នះនៅជាតិ​ក្រោយទៅ។ ហ៊ុ​ន សែន នៅឈរធ្វើអី ​ហ៊ុន សែន ​បើប្រជាជន​បោះឆ្នោតឲ្យ​ខ្ញុំធ្វើទៀត»។​