ICCព្រៈវិហារបើកកិច្ចប្រជុំបច្ចេកទេសលើកទី១
ដើម្បីកិច្ចគាំពារអភិរក្ស និងការលើកតម្លៃប្រាសាទព្រះវិហារ
គណៈកម្មធិការសម្របសម្រួលអន្ដរជាតិ ដើម្បីកិច្ចគាំពារអភិរក្ស
និងអភិវឌ្ឍន៍ប្រាសាទព្រៈវិហារ ដែលហៅកាត់ថា
( ICC)ព្រៈវិហារ បានបើកសម័យប្រជុំពេញអង្គបច្ចេកទេសលើកទី១
របស់ខ្លួន បន្ទាប់ពីគណៈកម្មាធិការសម្របសម្រួលអន្ដរជាតិមួយនេះ ត្រូវបានបង្កើតឡើងកាលពីខែធ្នូ
ឆ្នាំ២០១៤កន្លងមក។
កិច្ចប្រជុំបច្ចេកទេសលើកទី ១ ដែលដឹកនាំដោយសហប្រធានប្រទេសចិន
និងប្រទេសឥណ្ឌា បានបា្ររព្ធធ្វើឡើង នៅសាលសន្និសីទរបស់អាជ្ញាធរជាតិអប្សរារយៈពេលមួយថ្ងៃក្រោមវត្តមាន
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្ដី និងជាប្រធានយូណេស្កូកម្ពុជា
និងឯកឧត្តម ហាវ ពីង ប្រធាននៃមហាសន្និបាតអង្គការយូណេស្កូ ។
តាមរបាយការណ៍របស់ឯកឧត្តម គឹម សេតារា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារបានអោយដឹងថា
ក្រោយពីបានដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
និងក្រោយពីការបង្កើតគណៈកម្មាធិការសម្របសម្រួលអន្តរជាតិដែលហៅកាត់ថា (ICC) កាលពីខែកក្កដា ឆ្នាំ២០០៨
សម្រាប់ការងារគ្រប់គ្រង និងអភិរក្សរបស់អាជ្ញាធរ ក្នុងតំបន់ព្រះវិហារ
លើផ្ទៃដីប្រមាណ៤ម៉ឺន ៨ពាន់១៨ ហិកតា ក្នុងនោះបែងចែកជា៤តំបន់ រួមមាន
តំបន់ប្រាសាទ តំបន់អភិរក្ស តំបន់អភិវឌ្ឍន៏ ប្រកបដោយចិរភាពនិងតំបន់សហគមន៏អភិវឌ្ឍន៏។
ដូច្នេះការងាររបស់អាជ្ញាធរជាតិព្រះវិហារ សហការជាមួយគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ
(ICC) និងអង្កការ យូណេស្កូ
បានដំណើរការប្រកបដោយតម្លាភាពនិងគតិយុត្តដើម្បីធ្វើយ៉ាងណាអោយមានការអភិរក្សនិងអភិវឌ្ឍន៏នៃតំបន់ទាំងមូល។
អ្វីដែលជាសមិទ្ធផលដែលអាជ្ញាធរជាតិព្រះវិហារបានអនុវត្តន៏កន្លងមក ដោយបានធ្វើការជួសជុលកាំជណ្ដើរផ្នែកខាងកើតនៃប្រាសាទដើម្បីសម្រួលដល់ធ្វើដំណើរឡើងទៅកាន់ប្រាសាទ
ការកសាងរាល់ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងតំបន់ ក៏ដូចជានៅតាមបណ្ដាសហគមន៏មួយចំនួនដោយមានជួយគាំទ្រពីរាជរដ្ឋាភិបាលដែល
មានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខដឹកនាំព្រមទាំងមានការសហការជាមួយបណ្ដាអង្គការដៃគូរអភិវឌ្ឍន៏នានាទន្ទឹមនេះដែលក៏មានការជួសជុល
តំបន់បារាយរណ៍ចំនួន២កន្លែង គឺបារាយរណ៍ខាងលិច និងបារាយរណ៍ខាងកើត និងហេដ្ឋារ
ចនាសម្ព័ន្ធជាច្រើន កន្លែងទៀតផង។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន មានប្រសាសន៏ថា៖
ការលេចរូបរាងនៃគណៈកម្មាធិការនេះឡើងដោយសារតែមានការគាំទ្រដ៏មានប្រសិទ្ធិភាព
ពីប្រទេសចិន និងប្រទេសឥណ្ឌា និងបណ្តាប្រទេសជាច្រើនទៀតដូចជាប្រទេសបារាំង
និង ប្រទេសជប៉ុន។ សហប្រធានទាំងពីររូប សុទ្ធតែបានបង្ហាញពីការប្តេជ្ញាចិត្ត
ក្នុងការបំពេញកាតព្វកិច្ចដើម្បីបុព្វហេតុចូលរួម ជួយលើការងារអភិវឌ្ឍន៏
និងអភិរក្ស សម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏ល្បីល្បាញនេះឲ្យបានប្រសើ តាមរយៈការខិតខំជំនះនូវឧបសគ្គទាំងឡាយ
ក៏ដូចជាការខិតខំរិះរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ក្នុងការរួមគ្នាគៀងគរប្រភពថវិកា
និងបច្ចេកទេស ដើម្បីរៀបចំផែនការគ្រប់គ្រងថែរក្សាការពារឲ្យមាននិរន្តរភាព។
សូមបញ្ជាក់ថា កិច្ចប្រជុំបច្ចេកទេសលើកទី២របស់គណៈកម្មាធិការសម្របសម្រួលអន្ដរជាតិដើម្បីកិច្ចគាំពារអភិរក្ស
និងការលើកតម្លៃប្រាសាទព្រៈវិហារ ICC ព្រៈវិហារ និងប្រព្រឹត្តទៅម្ដងទៀត
នៅខែមិថុនា ឆ្នាំ២០១៦ និងកិច្ចប្រជុំគណៈ កម្មាការសម្របសម្រួលអន្តរជាតិដើម្បីអភិរក្សនិងអភិវឌ្ឍន៏
ICC ព្រះវិហារ តំបន់ប្រាសាទព្រះវិហារ
និងបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួនក្នុងខែធ្នូឆ្នាំ២០១៦៕