គណបក្សប្រជាជនកម្ពុជាដឹកនាំដោយរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី
ហ៊ុន សែន បច្ចុប្បន្ននេះគឺជារដ្ឋាភិបាលកាន់អំណាចដ៏យូរជាងគេ
តាមរយៈការបោះឆ្នោតពីប្រជាជននៅក្នុងប្រវត្តិសាស្ត្រនយោបាយសម័យថ្មីរបស់កម្ពុជា។
កិច្ចខិតខំប្រឹងប្រែងសកម្ម ដើម្បីដាក់ឲ្យអនុវត្តលទ្ធិប្រជាធិបតេយ្យពេញលេញដោយប្រើកម្លាំងទំនងជានឹងមិនទទួលជោគជ័យនោះទេ
ប្រសិនបើវាមិនត្រូវបានធ្វើឡើងក្នុងបរិ បទនៃលក្ខខណ្ឌក្នុងស្រុក ដើម្បីងាយដល់ការផ្លាស់ប្តូរដ៏គំហ៊ុកមួយ។
អ្នកស្រាវជ្រាវបានឲ្យនិយមន័យការផ្លាស់ប្តូររបប
ថា ជាការបណ្តេញចេញមេដឹកនាំមានសមត្ថភាពរបស់រដ្ឋមួយដោយប្រើកម្លាំងឬដោយការបង្ខំ
–ដែលនៅតែមានអធិបតេយ្យជាផ្លូវការនៅពេលក្រោយមក– ដោយរដ្ឋាភិបាលនៃរដ្ឋមួយទៀត
ឬនិយាយតាមបែបផ្សេងទៀត ដែលដឹកនាំដោយរដ្ឋាភិបាលកូនជឹង។
នៅកម្ពុជា
គណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងបានដឹកនាំបាតុកម្មមហាជនដែលបណ្តាលឲ្យមានការស្លាប់
និងការប្រើអំពើហិង្សា
ដែលអ្វីៗទាំងអស់នោះ គឺជាការធ្វើឡើងដើម្បីស្រែកអំពាវនាវដោយចេតនាអាក្រក់
ទាមទារឲ្យមានការផ្លាស់ប្តូររបបនៃរដ្ឋាភិបាលជាប់ឆ្នោតស្របច្បាប់នៅក្នុងការបោះឆ្នោតដ៏ក្តៅគគុកមួយក្នុងឆ្នាំ២០១៣
ដែលគេឃើញគណបក្សកាន់អំណាច ទទួលរងនូវការបាត់បង់ចំនួន២២អសនៈដោយមិននឹកស្មាន
បើប្រៀបធៀបទៅនឹងឆ្នាំ២០០៨។
ស្រដៀងគ្នាដែរ ជារឿយៗបណ្តាររបបបន្តុបដោយលោកខាងលិច ជំនួសរដ្ឋាភិ បាលក្នុងតំណែង នៅក្នុងករណីផ្សេងៗជាច្រើននៅជុំវិញពិភពលោក
គឺការប្តូររបបត្រូវបានបង្ខំទៅលើពួកមតិភាគច្រើនឲ្យនៅស្ងៀមស្ងាត់
ដោយពួកមតិភាគតិចស្រែកក្តុងក្តាំង
ដែលមានការគាំទ្រដោយសម្ងាត់ និងដោយចំហរពីពួកក្រុមលាក់មុខ។
រដ្ឋជាច្រើនដែលបានជួបនឹងការប្តូររបបតាមរយៈការបង្ខំឲ្យចុះចេញ
ដោយប្រើអំពើហិង្សា ត្រូវបានក្លាយជា «រដ្ឋបរាជ័យ» ជាឧទាហរណ៍គឺ
ប្រទេសអាហ្គានីស្ថាន អ៊ីរ៉ាក់ លីប៊ី ហៃទី ហុងដូរ៉ាស់ សូម៉ាលី យេមែន និង អ៊ុយក្រែន។
រីឯរដ្ឋាភិបាលស៊ីរីនៅតែរក្សាបានអំណាច បើទោះបីជាបានបាត់បង់ការគ្រប់គ្រងទឹកដីភាគច្រើនរបស់ខ្លួនក៏ដោយ។
ការឈឺចាប់ដ៏ក្រៃលែងនោះ គឺកំពុងអូសបន្លាយនៅប្រទេសស៊ីរី
ដែលបង្ករឲ្យមានជនភៀសខ្លួនយ៉ាងគំហ៊ុកទៅកាន់អឺរ៉ុប និងមហន្តរាយដល់អាយុជីវិត
ដែលរឿងទាំងអស់នេះត្រូវបានបង្ករ និងរៀបចំឡើងដោយអ្នកមានផលប្រយោជន៍ផ្ទាល់
ជាមួយរដ្ឋាភិបាលកំពុងកាន់តំណែង។
មេរៀនមួយទៀតដែលគេត្រូវរៀនសូត្រពីការប្តូររបបដោយបង្ខំនោះ
គឺការកើនឡើងនូវអំពើភេរវកម្ម និងបណ្តាញភេរវករ
ដូចជាអង្គការរដ្ឋអ៊ីស្លាម ពួកតាលីបង់ និងក្រុមផ្សេងៗទៀតដែលបានរីកដុះដាលនៅក្នុងភាពចលាចល
ដែលកំពុងកើតឡើងនៅក្នុងប្រទេស ដែលជាលទ្ធផលនៃការប្តូររបប។
ប្រហែលជាអាចធ្ងន់ធ្ងរដូចការព្រមានរបស់នាយករដ្ឋមន្ត្រី
ហ៊ុន សែន អំពីចលាចលស៊ីវិលនិងអាចមានសង្គ្រាមស៊ីវិលថែមទៀតនោះ
ប្រសិនបើគណបក្សប្រឆាំងឡើងមកកាន់អំណាច និងអនុវត្តគោលនយោបាយប្រជាភិថុតរបស់ខ្លួននោះ។
គេប្រាកដជាគិតពិចារណាភ្លាម ដោយសារតែអ្នកនិពន្ធម្នាក់ជឿថា
ពាក្យសម្តីបំប៉ោងរបស់គណបក្សសង្គ្រោះជាតិ និងក្រុមថ្នាក់ដឹកនាំរបស់គេនោះ បានជំរុញឲ្យមានពាក្យសម្តី
និងប្រតិកម្មធ្ងន់ៗបែបនេះ។
តាមពិតទៅ ការទាមទារដដែលៗ របស់គណបក្សសង្គ្រោះជាតិ
ឲ្យមានការប្តូរបបនៅរាល់ការបោះឆ្នោតជាតិនោះ គឺជាធម៌សូត្រមួយ
ដែលទាមទារដោយអ្នកគាំទ្រសម្ងាត់របស់ពួកគេដែលកំពុងរង់ចាំឆក់យកចំណែក
នូវអ្វីៗដែលហូរចេញពីការផ្លាស់ប្តូររបប។
ស្រដៀងគ្នានេះ បំណងនៃយុទ្ធសាស្ត្ររបស់ «ពួកអ្នកទ្រឹស្តីអាមេរិកកាំង» ដើម្បីប្តូររបបនោះគឺបែរជាទទួលផលផ្ទុយទៅវិញ
និងបន្តមានភាពចលាចល និងការដួលរលំសេដ្ឋកិច្ច ជាយថាហេតុ នៅទីកន្លែងជាច្រើនក្នុងពិភពលោក
ដែលសកម្មភាពបែបនេះបានកើតឡើង និងបានអនុញ្ញាតឲ្យកើតមានឡើងមកលើពួកមតិភាគច្រើនដែលនៅស្ងៀមស្ងាត់។
ដូចអ្នកសារព័ត៌មានម្នាក់បានលើកឡើង នៅក្នុងយុគ្គសម័យនៃចលនានយោបាយទន់ទេរ វិលវល់ និងគ្មានតម្លៃ ដែលតាមពាក្យសម្តីរបស់លោក George
Orwell បានអះអាងថា ភាសានយោបាយ ដែលបានប្រើប្រាស់ដោយរំលោភ ដើម្បី
«កុហក តែស្តាប់ទៅដូចជាពិតប្រាកដ និងជាឃាតកម្មដោយគោរព» គឺមិនយោងការពិតទាល់តែសោះ។
រីឯ ពាក្យសម្តីដែលលើកឡើងដោយ លោកសម រង្ស៊ី និង លោក កឹម សុខា នៃគណបក្សសង្គ្រោះជាតិ ទៅលើបញ្ហារសើបខ្លាំងនានា បានបង្ហាញពីភាពក្មេងខ្ចីខាងនយោបាយ និងឥរិយាបទមិនអើពើទៅលើសុខមាលភាពទូទៅរបស់ប្រជាពលរដ្ឋខ្មែរ។
ជ្រុលពេក
វាគ្រាន់តែមានអត្ថបទសរសេរបែបនយោបាយ
និងការឃោសនាហួសហេតុពេក ដែលធ្វើឲ្យបញ្ហាកាន់តែរសើប ប៉ុន្តែផ្តល់ការពន្យល់តិចតួចពីព្រឹត្តិការណ៍ពិតប្រាកដ
ជាក់ស្តែងជាជាងថា វាជាការប្រមូលផ្តុំនៃប្រយោគ ដែលធ្លាប់ប្រើប្រាស់ពីមុនមក ដោយសកម្មជន
និងជនដែលញុះញង់ប្រជាជនអ្នកបោះឆ្នោត និងសាធារណជនឲ្យមានការយល់ច្រឡំបល់
និងអ្នកផ្សេងទៀតដែលយកចិត្តទុកដាក់ស្តាប់រឿងរ៉ាវនៅលើពិភពលោក ជាមួយនឹងគោល បំណងមួយគឺ
«ការផ្លាស់ប្តូររបប»។
តំណាងរាស្រ្តជាប់ឆ្នោតរបស់គណបក្សប្រឆាំងបានធ្វើកិច្ចការឲ្យមេរបស់ខ្លួន
ខណៈ ពេលដែលមេរបស់ពួកគេចង់នៅស្ងៀមស្ងាត់។ ក៏ប៉ុន្តែ តំណាងរាស្រ្តទាំងនោះ ជាមួយនឹង លោក
សម រង្ស៊ី និងលោក កឹម សុខា បានបង្កើតឲ្យមានភាពអួរអាប់ដ៏ខ្លំាងផ្នែកនយោ បាយ
លើធាតុពិតនៃនយោបាយ និងបរិយាកាសដែលអាចកើតមាននៅកម្ពុជា។
នៅស្ទើរតែគ្រប់ប្រទេសទាំងអស់ ដែលបានឆ្លងកាត់
«ប្តូររបប» ក្រៅប្រព័ន្ធការបោះឆ្នោតបានលើកស្លាកសញ្ញាថា «រដ្ឋបរាជ័យ» លើកលែងតែមានករណីតិចតួចណាស់។
ភាពចលាចល ការប្រណាំងប្រជែងអំណាច
ភាពចន្លោះប្រហោងផ្នែកសន្តិសុខ ការបញ្ឆ្រៀតចូលនៃពួកក្រុមជ្រុលនិយម
និងភេរវកម្មនឹងអាចកើតមានដូចប្រទេសដ៏ទៃទៀតដែរ។
ប្រវត្តិសាស្រ្តបានបង្ហាញឲ្យឃើញម្តងហើយម្តងទៀត
ថាការផ្លាស់ប្តូររបប ដែលបិទបាំងនៅក្នុងរូបភាពមហាអស្ចារ្យ នៃការដើរតួប្រកាសខ្លួនឯង ថាជាបដិវត្តន៍របស់ប្រជាជន
តែត្រូវបានបរាជ័យ ក្នុងការលើកបន្តុបមេដឹកនាំមិនមែនប្រជាធិបតេយ្យ ជាជាងមេដឹកនាំដែលកំពុងកាន់អំណាច។
ការបណ្ដេញចេញមេដឹកនាំជាប់ឆ្នោតមួយរូប ដោយផ្ទុយនឹងលទ្ធិប្រជាធិបតេយ្យ ដែលគាំទ្រដោយលោកខាងលិច
ហាក់ដូចជាសកម្មភាពប្រជាធិបតេយ្យប្រជាជនមួយនៅ ក្នុងប្រទេសដែលបានរៀបរាប់ខាងលើ
ដែលការផ្លាស់ប្តូររបបបានទទួលជោគជ័យ
ហើយ ប្រហែលជាអ្វីដែលលោក សម រង្ស៊ី និងលោក កឹម សុខា កំពុងសង្ឃឹមទុកនោះហើយ។
មេសូត្ររត់មាត់ «ការផ្លាស់ប្តូររបប» ដោយសារតែគណបក្សប្រជាជនកម្ពុជា និងលោក ហ៊ុន សែន បានកាន់អំណាចអស់រយៈពេលដ៏យូរនោះ គឺជាពាក្យនិយាយគ្មានការទទួលខុសត្រូវ និងគ្មានសមហេតុសមផល។
មេសូត្ររត់មាត់ «ការផ្លាស់ប្តូររបប» ដោយសារតែគណបក្សប្រជាជនកម្ពុជា និងលោក ហ៊ុន សែន បានកាន់អំណាចអស់រយៈពេលដ៏យូរនោះ គឺជាពាក្យនិយាយគ្មានការទទួលខុសត្រូវ និងគ្មានសមហេតុសមផល។
ខណ:ដែលការផ្លាស់ប្តូរប្រសិនបើកើតមានឡើងមែន
លុះត្រាតែការផ្លាស់ប្តូរនោះធ្វើឡើងតាមរយៈប្រអប់សន្លឹកឆ្នោត ដែលលទ្ធផលទាំងអស់ត្រូវបានអនុមតិដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
តែត្រូវបានទាមទារឲ្យមានការប្តូរលទ្ធផលដោយគណបក្សសង្រ្គោះជាតិ។ តែទោះជាយ៉ាងណាក៏ដោយ
មានមនុស្សតិចតួចណាស់ដែលគេគិតថា គេនឹងទទួលយកការទាមទារនេះបាន។
ទោះជាយ៉ាងណាក៏ដោយ
ខណ:ដែល «ការផ្លាស់ប្តូរ» នោះមិនធ្វើឡើងតាមរយៈសន្លឹកឆ្នោតទេ
តែដោយសារការសំអាងពីខាងក្រៅគួរឲ្យខ្លាច ជាក្រុមបាតដៃឥតស្រមោល នៅពេលនោះហើយគឺជាសិទ្ធិរបស់រដ្ឋាភិបាលកាន់អំណាច
ដោយប្រើនូវគ្រប់មធ្យោបាយ និងច្បាប់ទាំងឡាយដែលមាន ដើម្បីទប់ទល់នឹងការប៉ុនប៉ង «ផ្លាស់ប្តូរ»
នេះ៕