Friday, November 20, 2015

អ្នកតំណាងរាស្ត្រ CNRP ជា ប៉ូច អាចសង្ស័យជាមេក្លោង ឬជាគូកន នៃការក្លែងឯកសារនៅខេត្តស្វាយរៀង និងតាកែវ

បន្ទាប់ពីជ​នក្លែងឯកសា​រសាធារណៈ សំបុត្របញ្ជាក់កំ​ណើតចំនួន២នាក់ ត្រូវបាន​សមត្ថកិច្ចចាប់​ឃាត់ខ្លួន នៅរសៀលថ្ងៃ​ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅ អធិការដ្ឋាន​នគរបាលក្រុងបា​វិតរួចមក ត្រូវបានប្រភពព័ត៌​មានច្បាស់ការពីផ្ទៃក្នុ​ងគណបក្សសង្គ្រោះជាតិ បានទម្លាយឲ្យដឹងថា ក្នុងករណីនេះ អ្នកតំណាងរាស្ត្រ ជា ប៉ូច អាចសង្ស័​យជាមេក្លោង ឬជាគូកន នៃការក្លែ​ងឯកសារក្លែង​ក្លាយនេះ ។
ប្រភពដដែ​លបានឲ្យដឹងថា ការដែលស​មត្ថកិច្ចផ្តោតការសង្ស័យជាប​ឋមទៅលើ លោក ជា ប៉ូច ដោយហេ​តុថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ អ្នកតំណាង​រាស្ត្ររូបនេះ បានបង្ហោះផ្សាយនូវឯកសារក្លែងក្លា​យនោះនៅក្នុងទំព័រហ្វេសប៊ុ​កផ្ទាល់ខ្លួន ដោយ​សរសេរថា ខេត្តតាកែវ ត្រូវបានអាជ្ញា​ធរខ្មែរ ប្រែក្លាយជា ខេត្តរបស់ប្រ​ទេសវៀតណាមរួចរាល់​ហើយ….។ ដែលអ្នកតំណាងរាស្ត្របក្ស​ប្រឆាំងរូបនេះ បង្ហោះផ្សាយនូវឯ​កសារក្លែងក្លាយនេះ ដោយពុំបានស្រាវជ្រាវសួរនាំរ​កការពិតឲ្យបានត្រឹមត្រូ​វនោះទេ ដោយមិនដឹងថា ជា​ចេតនាវា​យប្រហារមកលើមន្ត្រីមូលដ្ឋា​ននៅឃុំភ្នំដិន ស្រុកគី​រីវង់ខេត្តតាកែវ ឬជាចេតនាវា​យប្រហារមក​លើរាជរដ្ឋាភិបាល ដើម្បីគោ​លបំណងអ្វីមួយដែ​លសម្អុយ​កេរ្តិ៍ឈ្មោះ ឬបង្កភាពច​លាចល ឲ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំ។​
ប៉ុន្តែ ទោះបីក្នុ​ងតម្លៃណាក៏ដោយ ការបង្ហោះ​ផ្សាយនូវឯកសារក្លែ​ងក្លាយបែបនេះ គឺ លោក ជាប៉ូច អាចសង្ស័យជាមេក្លោង នៃទង្វើក្លែង​ឯកសារនេះ ដែលនេះ គឺជាបទ​ល្មើសជាក់ស្តែង ពីព្រោះបន្ទាប់ពីសមត្ថ​កិច្ចបើកការស្រាវជ្រាវ ស៊ើបអង្កេត និងឈានដល់ការឃាត់ខ្លួនជនសង្ស័យពីរ​នាក់រួចមក នៅរសៀ​លថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ម្សិលមិញ លោក ជា ប៉ូច ក៏បានប្រញ៉ាប់ប្រញ៉ាល់​ដកចេញភ្លាមៗ​នូវឯកសារក្លែ​ងក្លាយដែលរូបគា​ត់បានបង្ហោះនោះពីក្នុងទំព័រហ្វេសប៊ុកផ្ទាល់​ខ្លួនរបស់គាត់ហើយ។
ជនសង្ស័យចំនួនពីររូ​បដែលសមត្ថកិច្ចបានឃា​ត់ខ្លួន រួមមាន៖ ១. ឈ្មោះ សុខ សំអ៊ាន ភេទប្រុសអាយុ ៣៨ឆ្នាំជា​ប្រធានប្រតិបត្តិគណ​បក្សសង្គ្រោះជាតិក្រុងបាវិត មានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងទី២. ឈ្មោះ នង សារិទ្ធ ជាសមាជិ​កក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ក្រុងបាវិត ។
សូមបញ្ជា​ក់ថា បន្ទាប់ពីមា​នការបង្ហោះនូវឯកសារមិនប្រ​ក្រតីនោះមក នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ អគ្គ​នាយកដ្ឋា​នអត្តសញ្ញាកម្ម នៃក្រសួងមហា​ផ្ទៃ ក៏បានចាត់មន្ត្រីឲ្យ​មានការត្រួតពិនិត្យជាប​ន្ទាន់លើសៀវភៅអ​ត្រានុកូលដ្ឋានភ្លោះច្បាប់ដើមដែល​តម្កល់ទុកនៅសា​លាស្រុកគីរីវង់ ខេត្តតាកែវ ទិន្នន័យត្រង់ទីកន្លែងកំណើត​ របស់សាម៉ីខ្លួនបាន​សរសេរថា   ឃុំភ្នំដិ​ន ស្រុកគីរីវង់ ខេត្តតាកែវ          (ប្រទេស​កម្ពុជា) ។ ដូច្នេះសំបុត្រកំ​ណើតដែលផ្សព្វផ្សា​យតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ខាងលើជាសំបុត្រ​កំណើតដែល​មានភាពមិន​ប្រក្រតី។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មចា​ត់ទុកថា នេះជាករណី​ឆ្លៀតប្រើប្រាស់បណ្តាញសង្គម ( Facebook ) ក្នុងគោលបំណងបំពុ​លបរិយាកាស។​
ដូច្នេះ ក្នុងករណីដែ​លសមត្ថកិច្ចវែកមុខចាប់ខ្លួ​នបានជនសង្ស័យពីរនា​ក់រួចមកនេះ គេនៅមិនទាន់ដឹងថា អ្នកតំណា​ងរាស្ត្រ ជា ប៉ូច នៃគ​ណបក្សសង្គ្រោះជាតិ អាចនឹង​ត្រូវប្រឈមចំពោះផ្លូវច្បាប់ដែរឬយ៉ាង​ណានោះទេ ដោយសារតែរូប​គាត់បានបង្ហោះនូវឯក​សារក្លែងក្លាយនោះនៅលើទំព័រហ្វេសប៊ុកផ្ទា​ល់ខ្លួនរបស់គាត់។ គេនៅ​ចាំបានថា កាលពីពេលកន្ល​ងទៅសមាជិកព្រឹទ្ធសភា១រូបរ​បស់គណបក្ស សម រង្ស៊ី  គឺលោក ហុង សុខហួរ ត្រូវបានសមត្ថកិ​ច្ចចាប់ខ្លួន និងចោទប្រ​កាន់ក្នុងបទល្មើ​សព្រហ្មទណ្ឌជាក់ស្តែង បន្ទាប់ពីលោក ហុង សុ​ខហួរ បានក្លែងឯកសារ និងប្រើ​ប្រាស់ឯកសា​រក្លែងក្លាយ ដែលបានបង្ហោះ​ក្នុងទំព័រហ្វេស​ប៊ុករបស់លោក សម រង្ស៊ី៕