Thursday, June 12, 2014

តំណាងគណបក្សប្រជាជនកម្ពុជា កំពុងធ្វើសន្និសីតកាសែត ស្តីពី លទ្ធផលកិច្ចប្រជុំរវាងគណបក្សទាំងពីរនៅព្រឹទ្ធសភា

ទិដ្ឋភាព​ នៃ​ជំ​នួប​កាលពី​ព្រឹក​ថ្ងៃ​ទី ១២ មិថុនា ឆ្នាំ​២០១៤
បន្ទាប់​ពី​មាន​កិច្ច​ប្រជុំរវាងក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជានិង​គណ​បក្ស​​​សង្គ្រោះ​ជាតិប្រមាណ​ជិត២ម៉ោង ដែល​ចាប់​ផ្តើមកាលពីវេលា​ម៉ោង៩​ព្រឹក និង​បញ្ចប់​នៅ​វេលាម៉ោង ១០ និង​៤៥​នាទី​ ​ថ្ងៃទី​១២ ខែ​មិថុនា​​ ឆ្នាំ​២០១៤នេះ នៅ​វិមាន​ព្រឹទ្ធ​សភា នៅ​ពេល​​នេះ ឯកឧត្ត​ម ព្រុំ​ សុខា ឯកឧត្តម សក់ សេដ្ឋា និង​ ឯកឧត្តម កើត រិទ្ធ តំ​ណាង​​គណបក្ស​ប្រជាជន​កម្ពុជា បាន​ និង​កំ​ពុង​ធ្វើ​សន្និសីទកាសែត​ ជម្រាប​​​អំ​ពី​លទ្ធផល នៃ​ជំ​នួប​កាលពី​ព្រឹក​មិញ​នោះ។

គេនៅ​មិន​ទាន់​ដឹង​ខ្លឹម​សារ​លំ​អិត​នៃ​លទ្ធផលជំ​នួប​ផ្លូវ​ការ​នោះ បាន​​ពិភាក្សាគ្នា អំ​ពី​បញ្ហាអ្វី​ខ្លះ បាន​សម្រេច​ ឬ​មិន​សម្រេច​ជា​គោល​ការណ៍​យ៉ាង​ណានៅ​ឡើយទេ។

បើ​តាម​ការ​អោយដឹង​ ជំ​នួប​នោះ គឺ​ជជែក​ពិភាក្សាគ្នា អំពី​ការកែទម្រង់ ស្ថាប័ន​រៀបចំ​ការបោះឆ្នោត ដាក់​ក្នុង​រដ្ឋធម្មនុញ្ញ និងបញ្ហា១ចំ​នួន​ទៀត ពាក់​ព័ន្ធ​នឹងការបោះឆ្នោត​ជ្រើសរើសសមាជិកសភា និង​រើស​សមាជិក​ក្រុមប្រឹក្សាឃុំសង្កាត់ មុន​អាណត្តិ និង​អំ​ពី ការកែទម្រង់​ប្រព័ន្ធផ្សព្វផ្សាយ​។

ក្រុមការងាររបស់​គណបក្ស​ប្រជាជនមាន​ ឯកឧត្តម ព្រុំ សុខា ឯកឧត្តម សក់ សេដ្ឋា  និង ឯកឧត្តម កើត រិ​ទ្ធ។ ចំ​ណែក​ឯខាង​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ តំ​ណាង​ចូល​រួម​ដោយ​ឯកឧត្តម គួយ ប៊ុនរឿន ឯកឧត្តម ​អេង ឆៃអ៊ាង និងឯកឧត្តម ​ យ៉ែម បុញ្ញឫទ្ធិ ។

សូម​រង់ចាំខ្លឹម​សារ​រួម​​សន្និសីទ​កាសែត​ ដាច់​ដោយ​ឡែក​ដែល​ធ្វើ​ឡើង​ដោយ​តំ​ណាង​គណ​បក្ស​​ប្រជាជន​កម្ពុជា​ ស្តី​ពី​លទ្ធផល​នៃ​ជំ​នួបនេះ នៅ​ពេល​បន្តិចទៀត។

By: Cambodia News