គណបក្សប្រជាជនកម្ពុជាយល់ព្រមដាក់បញ្ចូល
គជប ជាស្ថាប័នឯករាជ្យ ក្នុងរដ្ឋធម្មនុញ្ញ ប៉ុន្តែ
ត្រូវធ្វើឡើងតាមការអនុម័តសម្លេងសមាជិករដ្ឋសភា ៥០ភាគរយបូក១ ប៉ុន្តែ
គណបក្សសង្គ្រោះជាតិទាមទារអោយធ្វើឡើង២ភាគ៣
ដែលធ្លាប់មានវិបត្តិជាប់គាំងនយោបាយកន្លងមក ដោយសាររូបមន្តនេះ។
តំណាងក្រុមការងារគណបក្សប្រជាជនកម្ពុជា ធ្វើសន្និសីទកាសែត ដោយឡែក ស្តីពីលទ្ធផលនៃជំនួប ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ |
ក្នុងកិច្ចប្រជុំចរចារវាងក្រុមការងារគណបក្សប្រជាជនកម្ពុ ជា និងគណបក្សសង្គ្រោះជាតិ
ដែលមានសមាសភាព ៣ រូប ម្ខាង រយៈពេល ប្រមាណជាង១ម៉ោង ចាប់ពីម៉ោង ៩ ព្រឹក ថ្ងៃទី១២មិថុនានេះ
គឺគណបក្សប្រជាជនកម្ពុជា បានផ្តល់ពង្រាងលាយលក្ខណ៍អក្សរ ដល់គណបក្សសង្គ្រោះជាតិ
ពីការដាក់គជប ក្នុងរដ្ឋធម្មនុញ្ញ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ព្រុំ សុខា តំណាងក្រុមចរចាខាងគណបក្សប្រជាជនកម្ពុជាដែលដឹកនាំក្រុមការងារចូលប្រជុំកាលពីព្រឹកមិញ។
ឯកឧត្តម ព្រុំ
សុខា បានថ្លែងក្នុងសន្និសីទកាសែត
បន្ទាប់ពីកិច្ចប្រជុំថា គណបក្សប្រជាជនកម្ពុជា
បានឈានមួយជំហ៊ានទៀត ដោយយល់ព្រមតាមការស្នើសុំរបស់គណបក្ស សង្គ្រោះជាតិ
ដាក់គជប ជាស្ថាប័នឯករាជ្យ ហើយមានចែងក្នុងរដ្ឋធម្មនុ ញ្ញ គឺបង្កើតជំពូកថ្មី១ទៀត
ជំពូកទី១៥ថ្មី ស្តីពី អង្គការរៀបចំការបោះឆ្នោត។ឯកឧត្តម
ព្រុំ សុខា បានលើកឡើងថា ជំពូក ១៥ ថ្មី មាន ២ មាត្រា និយាយពី តួនាទី ភារៈកិច្ច
អព្យាក្រឹត្យភាព និងកំណត់ពីលក្ខណៈសម្បត្តិ ក្នុងការជ្រើសរើសឥស្សរ ជន
ជាសមាសភាព គជប ប៉ុន្តែ ការរៀបចំគជប ត្រូវរៀបចំដោយច្បាប់មួយផ្សេ ងទៀត។ឯកឧត្តម
បាន បន្តថា ក្នុងកិច្ចប្រជុំ តំណាងគណបក្សប្រជាជនកម្ពុជា បានប្រគល់ឯកសារព្រាងនោះ
ទៅកាន់គណបក្សសង្គ្រោះជាតិ ដើម្បីឲ្យគាត់យកទៅជម្រាបថ្ នាក់ដឹកនាំរបស់គាត់។ប៉ុន្តែ ឯកឧត្តម ព្រុំ សុខា
បានបន្ថែមថា "ទោះជាគណបក្សប្រជាជនកម្ពុជា យល់ព្រមចែង គជប ក្នុងជំពូកថ្មី
ក្នុងរដ្ឋធម្មនុញ្ញ តែគណបក្សសង្គ្រោះជាតិ ទាមទារឲ្យមានការអនុម័ត
លើការជ្រើសតាំងសមាជិកគជប ដោយសំឡេង ២ ភាគ ៣ នៃរដ្ឋសភា តែគណបក្សប្រជាជនកម្ពុជា នៅតែរក្សាជំហរថា ការជ្រើសរើសសមាជិកគជប
ត្រូវធ្វើដោយសំឡេង ច្រើនដាច់ខាត ឬ៥០ ភាគរយ បូក១"។ ការទាមទារវិលទៅរក
២ភាគ៣ គឺជាការទាមទារ ដែលឯកឧត្តម ព្រុំ សុខា អះអាងថា
ឈានទៅរកសភាពការណ៍មុនឆ្នាំ២០០៦ ដែលនាំឲ្យមានការជាប់គាំង
មិនអាចបោះឆ្នោតជ្រើសតាំងសមាជិ កគជប បានទេ។
ឯកឧត្តម
ព្រុំ សុខា បានអានទាំងស្រុងនូវលិខិតរបស់ លោកសមរង្ស៊ី ដែលកាលណោះ
ជាប្រធានគជប ក្នុងការស្នើសុំឲ្យធ្វើវិសោ ធនកម្មរដ្ឋធម្មនុញ្ញ ក្នុងការជ្រើសតាំងរដ្ឋាភិបាល
ដោយសំឡេងភាគច្រើនដាច់ខាត ឬ ៥០ ភាគរយ បូក ១ នៃសមាជិករដ្ឋសភាសរុប។ លិខិតនោះ
ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០០៦។ជាមួយនឹងជំហររបស់ គណបក្សប្រជាជនកម្ពុជាដូច្នេះ
ឯកឧត្តម ព្រុំ សុខា ក៏បានព្រមានផងដែរ ថាបើសិនជាគណបក្សសង្គ្រោះ ជាតិ មិនព្រម
នៅតែប្រកាន់ជំហរដាច់ខាត ថា ការជ្រើសតាំងសមាជិកគជប តាមសំឡេង ៥០ ភាគរយបូក១
នោះ គឺមិនអាចដោះស្រាយបានទេ។ រីឯរដ្ឋាភិបាល និងរដ្ឋសភា នៅតែដំណើរការធម្មតា។
ទោះយ៉ាងណាក៏ដោយឯកឧត្តម
ព្រុំ សុខា បានគូសបញ្ជាក់ថា កិច្ចចរចានេះ មិនបរាជ័យទេ
ហើយគណបក្សប្រជាជនកម្ពុជា ក៏មិនប្រកាសបិទច្រកចរចាដែរ គឺគណបក្សប្រជាជនកម្ពុជា
មានឆន្ទៈសម្បទាន និងសំរបសំរួលលើការដោះស្រា យនយោបាយ
តាំងពីលើកដំបូង រហូតដល់សព្វថ្ងៃ៕
By: Cambodia News
By: Cambodia News