ឯកឧត្តម កែវ រ៉េមី ថ្លែងក្នុងសន្និសីទកាសែត នៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី៦ មិថុនា ២០១៤ |
រាជរដ្ឋាភិបាល
តាមរយៈឯកឧត្តម កែវ រ៉េមី រដ្ឋលេខាធិការ និងជាអនុប្រធានអង្គភាពព័ត៌មាន
និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានប្រកាសក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី៦មិថុនាឆ្នាំ២០១៤នេះថា
បើទោះបីជាពេលនេះ លោកសមរង្ស៊ី និងលោកកឹមសុខា មេដឹកនាំគណបក្សប្រឆាំង បាន
និងកំពុងបន្តយុទ្ធនាការ ឃោសនាមួលបង្កាច់ មកលើរដ្ឋាភិបាល និងសម្តេចតេជោ ហ៊ុនសែន
យ៉ាងណាក៏ដោយ ប៉ុន្តែ រាជរដ្ឋាភិបាល
មិនទាន់ចាត់វិធានតាមផ្លូវច្បាប់
ប្តឹងប្រឆាំងលោកទាំងពីរនៅឡើយទេ ដោយទុកអោយប្រជាពលរដ្ឋជាអ្នកវិនិច្ឆ័យទៅចុះ។
នៅក្នុងសន្និសីទកាសែត
នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម កែវ រ៉េមី បានច្រានចោលនូវការលើកឡើងរបស់លោកសមរង្ស៊ី និងលោកកឹមសុខា
ពាក់ព័ន្ធនឹងការរិះគន់លើបញ្ហាព្រំដែន
ដែលមេបក្សប្រឆាំង លើកឡើងថា រដ្ឋាភិបាល របស់សម្តេចហ៊ុនសែន អនុញ្ញាតឲ្យប្រទេសវៀតណាម
រំកិលព្រំដែនស្រេចចិត្ត ចូលទឹកដីកម្ពុជា ដែលត្រូវបានឯកឧត្តម កែវ រ៉េមី
អះអាងថា ជាការលើកឡើងខុសការពិត។ឯកឧត្តម បានពន្យល់ថា ផ្ទុយទៅវិញ ការបោះបង្គោលព្រំដែន
ដើម្បីការពារទឹកដីកម្ពុជាប៉ុណ្ណោះ។ រដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចហ៊ុនសែន
បានបង្កើតគណៈកម្មការ ចរចាលើការបោះបង្គោលព្រំដែន ជាមួយវៀតណាម ហើយសម្តេចក៏បានបកស្រាយបំភ្លឺជាង
៥ ម៉ោង នៅក្នុងរដ្ឋសភារួចហើយ។ ទាំងនេះ
គឺបង្ហាញពីការទទួលខុសត្រូវខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលចំពោះបូរណភាពទឹកដី។
ឯកឧត្តម កែវ រ៉េមី ក៏បានបកស្រាយលើការលើកឡើងរបស់មេបក្សប្រឆាំង
ដែលថា បើគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោត
នោះនឹងឲ្យខ្មែរកម្ពុជាក្រោម ឆ្លងដែនចូលកម្ពុជា ដោយមិនចាំបាច់មានលិខិតឆ្លងដែន។
ប៉ុន្តែលោក កែវ រ៉េមី លើកឡើងថា ទឹកកម្ពុជាក្រោម សព្វថ្ងៃ ស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម។
រីឯរាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់យកគោលនយោបាយរបស់ព្រះមហាវីរក្សត្រ សម្តេចព្រះ
នរោត្តម សីហនុ ដោយចាត់ទុកប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ជាជនជាតិខ្មែរ។ តែបើពលរដ្ឋខ្មែរកម្ពុជាក្រោម
ឆ្លងដែនចូលមកកម្ពុជា ត្រូវតែមានលិខិតឆ្លងដែន បើមិនដូច្នោះទេ
នាំឲ្យកើតមានការចេញចូល ទឹកដីកម្ពុជា ដោយអាណាធិបតេយ្យ។
ឯកឧត្តម ក៏បានបន្តច្រានចោលផងដែរនូវការលើកឡើងរបស់មេបក្សប្រឆាំងទាំងពីរ គឺលោកសម រង្ស៊ី និងលោកកឹម សុខា ដែលអះអាងថា វៀតណាម មានបំណងបំបាត់ពូជសាសន៍ខ្មែរ និងពាក្យដែលថា វៀតណាមជាអ្នកបញ្ជាដល់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ឲ្យលុបចោលព្រះរាជពិធីបុណ្យអុំទូក ដោយវៀតណាមបញ្ជាមកលើរាជរដ្ឋាភិបាល ដើម្បីសម្លាប់ខ្មែរ នៅក្នុងឧបទ្ទវហេតុជាន់គ្នាស្លាប់នៅកោះពេជ្រ រួមទាំងការរឹតត្បិតលើការធ្វើបាតុកម្ម ជាដើមនោះ គឺត្រូវបានឯកឧត្តម កែវ រ៉េមី បានចាត់ទុកថា ការលើកឡើងរបស់លោកសមរង្ស៊ី និងលោកកឹមសុខា នៅក្នុងពិធីរម្លឹកខួបថ្ងៃបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម កាលពីថ្ងៃទី៤មិថុនា គឺជាការបំភ័ន្តមតិមហាជន ដោយគ្មានការពិត ហើយក៏ជាការមួលបង្កាច់លើសម្តេចតេជោ ហ៊ុនសែន និងរដ្ឋាភិបាលផងដែរ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ឯកឧត្តម កែវ រ៉េមី បានគូសបញ្ជាក់ថា "រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ព្រមទាំងសម្តេចហ៊ុនសែន មិនទាន់មានវិធានការផ្លូវច្បាប់ ប្រឆាំងមេបក្សប្រឆាំងទាំងពីរនោះទេ! ប៉ុន្តែ ឯកឧត្តម កែវ រ៉េមី បានសង្កត់ធ្ងន់ថា ការលើកឡើងរបស់មេដឹកនាំគណបក្សប្រឆាំងនៅវត្តសាមគ្គីរង្សី ពាក់ព័ន្ធនឹងបញ្ហាខ្មែរកម្ពុជាក្រោម បញ្ហាជនជាតិវៀតណាម និងការចោទប្រកាន់នានាមកលើរាជរដ្ឋាភិបាល គឺជានយោបាយបោកប្រាស់ និងដុតបញ្ឆេះកំហឹងជាតិសាសន៍តែប៉ុណ្ណោះ៕

By: Cambodia News