Tuesday, July 1, 2014

ការធ្វើលិខិតឆ្លងដែនសម្រាប់ពលករទៅធ្វើការនៅប្រទេសថៃ គឺមិនយកលុយឡើយ និងក្រុមហ៊ុនដែលនាំពលករ ជួយបង់តម្លៃធ្វើប័ណ្ណ ១០ ដុល្លារជំនួសពលករថែមទៀត

នេះ​ ជា​ដំ​ណឹង​ដ៏មាន​សារៈសំ​ខាន់​បំ​ផុត​សម្រាប់​ពលករខ្មែរដែល​នឹង​ត្រូវ​ទៅ​ធ្វើ​ការ​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ​ គឺការ​ធ្វើ​លិខិត​ឆ្លង​ដែន​ ដែល​ថា នឹង​តម្រូវ​អោយ​បង់​ប្រាក់​៤ដុល្លារ ថ្លៃ​ថត​រូប​នោះ នៅ​ពេល​នេះពលករមិន​ចាំ​បាច់​ចំ​ណាយ​ប្រាក់​៤ដុល្លារនោះ​ឡើយ ពី​ព្រោះ​ខាង​ភាគី​ក្រុម​ហ៊ុននឹង​ចេញ​ប្រាក់​អោយ​ជំ​នួស នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំ​ណឹង​របស់​ក្រសួង​ការ​ងារ​ ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជី​វៈ ចេញ​ផ្សាយ​រសៀល​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៤នេះ​។

ការ​សម្រេចមិន​យក​កម្រៃថ្លៃ​ធ្វើ​លិខិត​ឆ្លង​ដែន​សម្រាប់​ពលករខ្មែរ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​មួយ​កាលពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៤ រវាង​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជី​វៈ ​ជា​មួយ​នឹង​ក្រុម​ហ៊ុន​ជ្រើសរើស ពលករឯកជន​ ដើម្បី​កាត់​បន្ថយ​ចំ​ណាយ​របស់​ពលករ ដែល​រៀប​ចំ​បែប​បទ​ទៅ​ធ្វើ​ការស្រប​ច្បាប់​​នៅ​ប្រទេស​ថៃ​។

កិច្ច​ប្រជុំ​បាន​ឯកភាព​គ្នា​ថា ក្រុម​ហ៊ុន​ត្រូវ​ទទួលបន្ទុក​ចំ​ណាយ​ជំ​នួសពលករ ដូច​ជា​ តម្លៃថត​រូប​សម្រាប់​ធ្វើ​លិខិត​ឆ្លង​ដែន​ចំ​នួន​៤ដុល្លារអាមេរិក​ ក្រុម​ហ៊ុន​ត្រូវ​បង់​ដោយ​ផ្ទាល់​​ទៅ​អោយ​ក្រុម​ក្រសួង​មហាផ្ទៃ​ ។ ចំ​ពោះ​ តម្លៃ​ប័ណ្ណ​ពលករកម្ពុជា​ទៅ​ធ្វើ​ការ​នៅ​បរទេស​ ចំ​នួន​១០ ដុល្លារ​អាមេរិក​ ក្រុម​ហ៊ុន​ត្រូវ​បង់​ដោយ​ផ្ទាល់​ហ៊ុនមួយ​មាន​ឈ្មោះ​ថា  ហាយ សី​លូ​សិន ហូល​ឌីង​


ដោយ​ឡែក​ពលករ​ត្រូវ​ទទួល​បន្ទុក​ក្នុង​ការ​បង់​តម្លៃ​ទិដ្ឋការការងារ​ចំ​នួន​២០​ដុល្លារ​អាមេរិក​ ឱ្យ​ទៅ​ស្ថាន​ទូត​ថៃ​ប្រចាំ​កម្ពុជា​ដោយ​ផ្ទាល់​ ដើម្បី​បាន​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​ធ្វើ​ការ​ងារ​នៅ​ប្រទេស​ថៃ​។