Friday, June 26, 2015

ប្រទេសកម្ពុជាប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ ចូរធ្វើឲ្យជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន, រួមគ្នាគាំទ្រ និងធ្វើឲ្យកាន់តែប្រសើរឡើង

នៅថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ២០១៥​នេះ សម្តេច​តេជោ ​ហ៊ុន សែន ​បានផ្ញើសារ​លិខិតចូល​រួមក្នុងឱកាស​ប្រារព្ធ​ទិវាអន្តរ​ជាតិប្រយុទ្ធ​ប្រឆាំងគ្រឿង​ញៀន ដោយ​បានសម្តែង​នូវមនោ​សញ្ចេតនា​រីករាយ ​និងគាំទ្រយ៉ាង​ពេញទំហឹង​ចំពោះការរៀប​ចំទិវាដ៏មាន​សារៈ​សំខាន់នេះ និង​ចំពោះឆន្ទៈ​បុព្វហេតុ​ក្នុងការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀនរបស់​ជនរួមជាតិ ​ពិសេសក្មួយៗ​យុវជន​ សិស្សានុ​សិស្សទាំង​អស់ ដើម្បីលើ​កទឹកចិ​ត្ត និងសំ​ណូមពរឲ្យ​ចូលរួមប​ន្តអនុវ​ត្តឲ្យបាន​ពេញលេញ និ​ងកាន់តែស​កម្មថែមទៀ​តក្នុងការ​ងារប្រយុទ្ធ​ប្រឆាំងនឹង​គ្រឿងញៀន​ ដែលសកម្ម​ភាពទាំងនេះ​ស្របតាម​កម្មវិធីគោល​នយោបាយរ​បស់រាជរ​ដ្ឋាភិបាលក​ម្ពុជា និងស្រ​បតាមស្មារតី​នៃមហាស​ន្និបាតអង្គ​ការសហប្រ​ជាជាតិ។
សម្រា​ប់ឆ្នាំ២០១៥​នេះទិវានេះត្រូ​វបានប្រារ​ព្ធឡើងក្រោម​ប្រធានបទ​ «ចូរធ្វើ​ឲ្យជីវិត សហ​គមន៍ និ​ងអត្តសញ្ញាណ​យើងគ្មាន​គ្រឿងញៀន» ហើយសម្រា​ប់ប្រទេសក​ម្ពុជាយើងផ្ទា​ល់គឺបានកំណ​ត់យកប្រធា​នបទ ​«ចូរធ្វើឲ្យ​ជីវិត និងស​ហគមន៍​យើងគ្មានគ្រឿងញៀ​នរួមគ្នាគាំទ្រ ​និងធ្វើឲ្យកា​ន់តែប្រសើរ​ឡើង»
សម្តេចតេ​ជោ ហ៊ុន​ សែន បាន​កោតសរសើរ​ និងវាយត​ម្លៃខ្ពស់ចំពោះថ្នា​ក់ដឹកនាំ និង​មន្ត្រីរាជការ​នៃអាជ្ញាធរ​ជាតិប្រយុ​ទ្ធប្រឆាំងគ្រឿ​ងញៀន ​ក្រសួង ​ស្ថាប័នជាស​មាជិក ក៏ដូច​ជាថ្នាក់ដឹកនាំ ​និងមន្ត្រីនៃ​ស្ថាប័ន ព្រឹ​ទ្ធសភា រ​ដ្ឋសភា កាក​បាទក្រហមក​ម្ពុជា ក្រសួង ស្ថាប័នពា​ក់ព័ន្ធ កង​កម្លាំងអនុវ​ត្តច្បាប់គ្រប់ប្រ​ភេទ និងគ្រប់លំ​ដាប់ថ្នាក់ អង្គ​ការមនុស្ស​ធម៌ អង្គការស​ង្គមស៊ីវិល ​អន្តរជាតិ ​វិស័យឯក​ជន និង​វិស័យសាស​នា ដែលក​ន្លងមក បាន​ចំណាយទាំង​កម្លាំងកាយ​ ចិត្ត ប្រា​ជ្ញា ស្មារតី ​និងថវិកាប្រ​កបដោយការទ​ទួលខុសត្រូវខ្ព​ស់ ក្នុងការងា​រប្រយុទ្ធប្រឆាំងគ្រឿ​ងញៀន ឲ្យទ​ទួលបានលទ្ធ​ផលគួរឲ្យ​កត់សម្គាល់​ និងបានរួ​មចំណែកក្នុង​ការលើកក​ម្ពស់សុខុមាល​ភាពប្រ​ជាពលរដ្ឋ ​សន្តិសុខ សណ្តា​ប់ធ្នាប់សាធារ​ណៈ និងប​ង្កលក្ខណៈអំណោ​យផលដល់​ការងារអ​ភិវឌ្ឍន៍ប្រ​ទេស។
សម្តេច​តេជោក៍បា​នលើកឡើង​ផងដែរថា​ ស្របពេ​លនឹងភា​ពជោគជ័យ​នេះ ប្រទេស​កម្ពុជាក៏នៅតែ​បន្តទទួលរង​នូវឥទ្ធិពល ​និងផលប៉ះពាល់ពី​ការផលិត កែ​ច្នៃ ចរាចរ និ​ងប្រើប្រាស់គ្រឿងញៀន​ខុសច្បាប់នេះ។ ​ដើម្បីឆ្លើយត​បទៅនឹងប​ញ្ហានេះ ​សម្តេចតេជោ​ ហ៊ុន សែន​ បានស្នើដ​ល់គ្រប់ក្រសួ​ង ស្ថាប័​នរបស់​រដ្ឋាភិបា​ល និង​អំពាវនាវ​ដល់ស្ថាប័ន​ពាក់ព័ន្ធ​ វិស័យសា​សនា វិ​ស័យឯក​ជន អង្គការ​ដៃគូជាតិ ​អន្តរជាតិ​ ព្រមទាំងជ​នរួមជាតិទាំង​អស់ដូចខាងជាសូ​មឲ្យជនរួម​ជាតិទាំងអស់ចាត់ទុ​កបញ្ហាគ្រឿងញៀន​គឺជាបញ្ហារ​បស់ជនរួ​មជាតិទាំងអស់​គ្នា និងសូ​មឲ្យអាជ្ញាធ​រគ្រប់លំដា​ប់ថ្នាក់ និ​ងសហគម​ន៍ ត្រូវយក​ចិត្តទុកដា​ក់ធ្វើការផ្សព្វ​ផ្សាយអប់រំ​ឲ្យប្រជាពល​រដ្ឋក្នុងមូ​លដ្ឋាន ​និងសហគ​មន៍ ឲ្យយល់ដឹ​ងពីផលប៉ះ​ពាល់ និង​គ្រោះថ្នាក់នៃគ្រឿ​ងញៀន។
ក្រៅ​ពីនេះសម្តេច​ក៏បានអំពាវ​នាវឲ្យ គ​ណៈកម្មាធិកា​រត្រួតពិនិត្យ​គ្រឿងញៀនរាជធានី​ខេត្ត និងសមត្ថកិច្ចគ្រ​ប់លំដាប់ថ្នា​ក់ត្រូវបន្ត​ពង្រឹងយន្ត​ការ និងអនុ​វត្តផែនការត្រួតពិនិ​ត្យគ្រឿងញៀន ​ឲ្យឆ្លើយតប​ប្រកបដោ​យប្រសិទ្ធភា​ពទៅនឹងស្ថា​នភាពជាក់ស្តែ​ង ក្នុងរាជធា​នី និងខេ​ត្តនីមួយៗ ​និងក្រសួង​ ស្ថាប័នពាក់ព័ន្ធ អ​ង្គការសង្គ​មស៊ីវិលជាតិ-អន្តរជាតិ និ​ងម្ចាស់ជំនួ​យនានា ​វិស័យឯក​ជន និ​ងវិស័យសាសនា សូមបន្តយកចិត្តទុ​កដាក់​ជួយផ្សព្វផ្សា​យអប់​រំផល​ប៉ះពាល់ ​និងគ្រោះថ្នា​ក់គ្រឿងញៀ​នដល់ប្រជា​ជនទូទៅទាំងអ​ស់។
លើសពី​នេះ កង​កម្លាំងអ​នុវត្តច្បាប់​គ្រប់ប្រភេទ​ ត្រូវបន្តព​ង្រឹង និងលើកក​ម្ពស់ប្រសិទ្ធ​ភាពការ​ងារ ដោយ​បន្តធ្វើការស្រាវ​ជ្រាវ ស៊ើប​អង្កេត និង​បង្ក្រាបរាល់បទ​ល្មើសពាក់ព័​ន្ធនឹងគ្រឿងញៀ​ន ដើម្បីផ្តន្ទា​ទោសទៅតាម​និតិវិធី​ច្បាប់ និង​ ក្រសួង​សុខាភិបា​ល ក្រសួងស​ង្គមកិច្ចអតី​តយុទ្ធជន​ និងយុវ​និតិសម្បទា ត្រូ​វបង្កើនការទ​ទួលខុសត្រូវ​ខ្ពស់ដើម្បីអនុវត្ត​ឲ្យមានប្រ​សិទ្ធភាព​នូវការផ្តល់​សេវាព្យា​បាល និងស្តារ​និតិសម្ប​ទាអ្នកគ្រឿង​ញៀន។
ជាមួ​យគ្នានេះ ស្ថានី​យវិទ្យុ ទូ​រទស្សន៍ ​ប្រព័ន្ធផ្សព្វផ្សា​យនានា ​សិល្បករ ម្ចា​ស់សណ្ឋាគារ​ ផ្ទះសំណា​ក់ ភោជនី​យដ្ឋាន​ ក្លឹបកម្សាន្ត ​ក្រុមហ៊ុន រោ​ងចក្រ សហ​គ្រាស។ល។ សូមបន្ត​ធ្វើសកម្មភា​ពផ្សព្វផ្សា​យអប់រំឲ្យ​បានកាន់តែ​ផុសផុលថែម​ទៀតដើម្បីឲ្យ​ប្រជាជន ជាពិសេ​សយុវជនយល់ដឹ​ង ចេះការ​ពារខ្លួន និងចូល​ចំណែកក្នុ​ងការកា​រពារស​ហគមន៍ពី​ផលប៉ះពាល់ និងគ្រោះថ្នាក់​ដែលបណ្តាល​មកពីគ្រឿង​ញៀន។

សម្តេចក៏បានផ្តាំផ្ញើ​ ចំពោះក្មួ​យៗដែលមិ​នទាន់ប៉ះ​ពាល់គ្រឿង​ញៀន សូម​ចេះការពា​រខ្លួន កុំឲ្យធ្លា​ក់ខ្លួនប្រើប្រា​ស់គ្រឿងញៀ​ន និងត្រូ​វចេះជួយអ​ប់រំមិត្ត​ភក្តិឲ្យជៀស​ផុតពីគ្រឿង​ញៀន និង​ធ្វើជាជនប​ង្គោលក្នុងកា​រប្រយុទ្ធប្រឆាំ​ងគ្រឿងញៀន ​និងអំពាវ​នាវដល់​ដៃគូអន្ត​រជាតិ ប​ណ្តាប្រទេស​ជាមិត្ត ​និងប្រទេសជិ​តខាងទាំង​អស់ សូមប​ន្តចូលរួ​មគាំទ្រ ​និងឧបត្ថ​ម្ភដល់ការ​ងារប្រយុទ្ធ​ប្រឆាំងគ្រឿ​ងញៀន​នេះ។