សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយទាំង១១រូប បានបោះឆ្នោតគាំទ្រឯកឧត្តម តុប សំ ឲ្យក្លាយជាប្រធានក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ ខណៈលោកជំទាវ ម៉ែន សំអន ជាប់ជាអនុប្រធាននៅរសៀលថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ ២០១៥ នាទីស្ដីការអង្គភាពប្រឆាំងអំពើពុករលួយ ។
បន្ទាប់ពីបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លើកទី១ អាណត្តិទី២ នៅរសៀលថ្ងៃទី១៣ ខែកក្កដានេះរួចមក លទ្ធផលគឺឯកឧត្តម តុប សំ ក្លាយជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដោយទទួលបានសំឡេងគាំទ្រ ១១លើ១១សំឡេង រីឯលោកជំទាវ ម៉ែន សំអន ជាប់ជាអនុប្រធានក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ ដោយទទួលបានសំឡេងគាំទ្រ ១១លើ១១ សំឡេង។
សូមជំរាបជូនថា សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយទាំង១១រូប រួមមាន៖
១.ឯកឧត្តម តុប សំ, ២.លោកជំទាវ ម៉ែន សំអន, ៣.ឯកឧត្តម ឱម យិនទៀង ៤.លោកជំទាវ សោម គឹមសួគ៌,៥.ឯកឧត្តម លី ណារុន, ៦.ឯកឧត្តម គុយ សុផល, ៧.ឯកឧត្តម អង្គ វង្សវឌ្ឍានា, ៨.ឯកឧត្តម យ៉េត ចរិយា, ៩. ឯកឧត្តម ហេង វង្សប៊ុនឆាត, ១០.ឯកឧត្តម ស៊ុយ ម៉ុងលាង និងទី១១. ឯកឧត្តម កែវ រ៉េមី៕