ឯកឧត្តម ប៉ាល់ ចន្ទតារា ទីប្រឹក្សារាជរដ្ឋាភិបាល និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំកំណប់ ស្រុកគីរីវង់ ខេត្តតាកែវ និងឯកឧត្តម ចៅ សេរី អនុប្រធាន ដោយមានការចូលរួម ពីយុវជនកាកបាទក្រហមស្រុក យុវជនកាយរិទ្ធិស្រុក និងមន្រ្តីក្រុមប្រឹក្សាឃុំកំណប់ បានពាំនាំកញ្ចប់ឃីត ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ តាមរយៈការអំពាវនាវរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តតាកែវ ដើម្បីសួរសុខទុកដល់ស្រ្តីបួននាក់ ដែលទើបនឹងឆ្លងទន្លេរួច។
ក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ាល់ ចន្ទតារា ក៏បានគួចចំនងដៃដល់ចៅៗ ទើបនឹងកើតក្នុងម្នាក់ 100.000 រៀល ដោយភ្ជាប់នូវសំបុត្រកំណើតផងដែរ។
នេះជាលើកទីពីរហើយ ដែលក្រុមការងារថ្នាក់ជាតិ ដឹកនាំប្រតិភូសួរសុខទុកស្រ្តីឆ្លងទន្លេ នៅឃុំកំណប់ ដែលម្នាក់ៗ ក្រៅពីកញ្ចប់ឃីតសុទ្ឋតែបានថវិកាជាចំណងដៃ 100.000 រៀល និងសំបុត្រកំណើតដូចគ្នាៗ។
បន្ទាប់ពីបានសួរសុខទុក្ខ ស្រ្តីឆ្លងទន្លេហើយ ឯកឧត្តម ប៉ាល់ ចន្ទតារា បានទៅពិនិត្យការដ្ឋានសាងសង់ សាលាធម្មសភា ដែលកំពុងសាងសង់បាន ៤០ភាគរយ ដែលឯកឧត្តម និងគ្រួសារទើបនឹងសាងសង់បាល័ង្ល និងជាវព្រះពុទ្ឋរូប មកតម្កល់រួចនាពេលថ្មីៗនេះ៕