លោកស្រីសាស្តា្រចារ្យ រ៉ូណា ស្មីត (Rhona Smith) ដែលជាអ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិ (អ.ស.ប.) ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា កំពុងបំពេញទស្សនកិច្ចដំបូងរបស់លោកស្រីនៅរាជធានីភ្នំពេញក្នុងតួនាទីនោះ (លោកស្រីបានមកកម្ពុជាពីមុនក្នុងនាមជាសាស្ត្រាចារ្យដែលបំពេញទស្សនកិច្ចនៅសកលវិទ្យាល័យបញ្ញាសាស្រ្ត)។
យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលនៅក្នុងជំនួបរបស់លោកស្រីជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកស្រី រ៉ូណា ស្មីត បាននិយាយថា «លោកស្រីនឹងធ្វើការជាមួយរដ្ឋាភិបាល ដើម្បី លើកកំពស់ការការពារសិទ្ធិមនុស្ស ដោយមិនរំលោភលើអធិបតេយ្យ និងបូរណភាព» របស់កម្ពុជា។
ខ្ញុំមិនបានដឹងអ្វីអំពីលោកស្រី រ៉ូណា ស្មីត ថាជានរណា ហើយក៏មិនអាច ធ្វើការព្យាករណ៍ណាមួយ ថាតើលោកស្រីនឹងបំពេញតួនាទីរបស់លោកស្រីបែបណា។ ប៉ុន្តែបើលោកស្រីធ្វើអ្វីតាមពាក្យសំដីដូចដែលបានដកស្រង់មែននោះ លោកស្រីនឹងក្លាយជាអ្នកកែលំអដ៏ចំណានចំពោះអ្នកមុន គឺ សាស្តា្រចារ្យ សូរិយា ស៊ូបេឌី។
ខ្ញុំជឿជាក់ថា លោក ស៊ូបេឌី មិនដែលបាននិយាយជាសាធារណៈថា លោកបានមើលឃើញតួនាទីរបស់លោកថាបានរំលោភលើអធិបតេយ្យរបស់កម្ពុជាឡើយ។ ក៏ប៉ុន្តែ ការខ្វះនូវការព្រមានបែបនោះ គឺមិនបានរឹតត្បិតអាកប្បកិរិយារបស់លោកឡើយ។
នៅក្នុងឆ្នាំ២០១២ មួយឆ្នាំមុនការបោះឆ្នោតសភាជាតិ លោក ស៊ូបេឌី បានចេញផ្សាយ «របាយការណ៍» មួយ ស្តីពីនិតិវិធីបោះឆ្នោតនៅកម្ពុជា ដែលអំពាវនាវឲ្យមានការផ្លាស់ប្តូរច្បាប់ និងនីតិវិធីមួយចំនួន រួមមាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ការចុះឈ្មោះអ្នកបោះឆ្នោត ការគ្រប់គ្រងប្រព័ន្ធសារព័ត៌មាន និងរចនាសម្ព័ន្ធតុលាការ (លោកចង់ឲ្យមានការបង្កើតតុលាការពិសេសសំរាប់ការបោះឆ្នោត)។
សំណាងល្អ បក្សប្រឆាំង គឺបក្សសមរង្ស៊ី និងបក្សសិទ្ធិមនុស្សបានប្រើប្រាស់ចំណុចទាំងនោះរួចទៅហើយ នៅក្នុងយុទ្ធនាការរបស់ខ្លួនដើម្បីបង្ខូចការបោះឆ្នោតឆ្នាំ២០១៣ មុនរបាយការណ៍របស់លោក ស៊ូបេឌី ចេញផ្សាយ។ បន្ទាប់មកក៏ត្រូវបានគេបំភ្លេចចោល ព្រោះអនុសាសន៍ភាគច្រើននៅក្នុងរបាយការណ៍នោះ គឺមិនមានលក្ខណៈចាំបាច់ ធ្វើឲ្យខូចប្រយោជន៍ និងមានលក្ខណៈផ្ទុយគ្នា។ (សូមពិនិត្យមើលអត្ថបទរិៈគន់របស់ខ្ញុំ នៅពេលនោះ តាមគេហទំព័រ ៖ https://letters2pppapers.wordpress.com/archives/2012-2/subedis-proposals-wont-improve-cambodian-elections/ )
ថ្មីៗនេះដែរ នៅក្នុងខែវិច្ឆិកា លោក ស៊ូបេឌី បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយស្តីពី «ឯករាជ្យរបស់តុលាការ» ដែលត្រូវបានគេទាយថានឹងត្រូវផ្សព្វផ្សាយឡើងវិញដោយវិទ្យុអាស៊ីសេរី និងតាមប្រព័ន្ធផ្សព្វផ្សាយស្រដៀងៗគ្នា។ ពេលពិនិត្យឲ្យហ្មត់ចត់ទៅ ចំណុចនេះបានបង្ហាញថា លោក ស៊ូ បេឌី គ្រាន់តែនិយាយឡើងវិញ តែបែបពាក្យពេចន៍ពិរោះ ក្នុងគោលបំណងថា តុលាការកម្ពុជាធ្វើសំរេចអ្វី គឺទៅតាមផ្លូវដែលឲ្យប្រជាជនចូលចិត្តគំនិតរបស់លោក ស៊ូបេឌី តែប៉ុណ្ណោះ។ (សូមមើលការអត្ថាធិប្បាយរបស់ខ្ញុំក្នុងគេហទំព័រៈ https://letters2pppapers.wordpress.com/archives/2014-2/another-illogical-cure-from-surya-subedi/.)។
ទំរង់ការរបស់លោក លោក ស៊ូបេឌី គឺគ្រាន់តែជាភាសាគ្មានតម្លៃ («ស្ថាប័នប្រជាធិបតេយ្យ» ត្រូវតែ «មានប្រសិទ្ធិភាព») ប៉ុណ្ណោះ ដោយមិនបានផ្តល់គំនិតអ្វីច្រើនចំពោះទស្សនទាំងនោះ ថាតើមានន័យដូចម្តេចសំរាប់កម្ពុជា។ ចំណុចនេះបានធ្លាក់ចូលក្នុងដៃរបស់អ្នកនយោបាយបក្សប្រឆាំង និងក្រុមអង្គការ NGOs ដែលគ្រាំទ្រពួកគេ ដែលក្នុងនោះអង្គការជាច្រើនដែលមានជំនាញក្នុងការប្រើប្រាស់វោហាសាស្រ្តប្រជាធិបតេយ្យ ទោះបីគ្មានការអនុវត្តជាក់ស្តែងក្តី គឺដើម្បីដាក់សម្ពាធលើរដ្ឋាភិបាល។
គេសង្ឃឹមថា សាស្តា្រចារ្យ រ៉ូណា ស្មីត នឹងបង្ហាញសមត្ថភាពលើសពីនេះ ដើម្បីដោះស្រាយការពិត ជាជាងផ្តោតលើវោហាសាស្រ្តគ្មានន័យ។
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន នៅក្នុងជំនួបនោះ លោក ហ៊ុន សែន បានស្នើលោកស្រី រ៉ូណា ស្មីត ឲ្យពិនិត្យមើលបញ្ហារើសអើងជាតិសាសន៍ ដែលសំដៅលើការវាយប្រហាររបស់បក្សសង្រ្គោះជាតិលើជនជាតិវៀតណាមដែលរស់នៅក្នុងប្រទេសកម្ពុជា។
ក្រោយពីបក្សសង្រ្គោះជាតិ បានចាត់ទុកអរិភាពជាមួយ «យួន» ជាចំណុចយ៉ាងសំខាន់ នៅក្នុងយុទ្ធនារបស់ខ្លួនក្នុងការបោះឆ្នោតនៅឆ្នាំ២០១៣ ក្រុមអ្នកគាំទ្របក្សសង្រ្គោះជាតិ បានប្រើហិង្សាលើរូបកាយ ដើម្បីរារាំងអ្នកបោះឆ្នោត ដែលពួកគេចាត់ទុកថា «យួន» នៅថ្ងៃបោះឆ្នោត។ (សូមមើលឧទាហរណ៍មួយចំនួននៅក្នុងគេហទំព័រៈhttps://letters2pppapers.wordpress.com/archives/2014-2/how-the-era-covers-for-violence-and-racism/
ប្រសិនបើ លោក ស៊ូបេឌី បានកត់សម្គាល់ឃើញឧប្បត្តិហេតុទាំងនោះ គាត់នឹងមិនបាននិយាយច្រើនទៅអ្វីដែលទាក់ទងនឹងរឿងនោះទេ។ ប៉ុន្តែនៅខែមករា ឆ្នាំ២០១៤ រយៈពេល៧ខែក្រោយពីអ្នកនាំពាក្យរដ្ឋាភិបាលបានតវ៉ាជាសាធារណៈថា សេចក្តីថ្លែងការណ៍របស់លោក ស៊ូបេឌី មិនដែលបានរិះគន់ការប្រកាន់ពូជសាសន៍របស់គណបក្សប្រឆាំងនោះមក ហើយបន្ទាប់ពីពួកបាតុករនៃបក្សសង្រ្គោះជាតិ បានលួចប្លន់ និងបំផ្លាញហាងទំនិញដែលពួកគេគិតថាជារបស់ «យួន« នោះ លោក ស៊ូបេឌី បានធ្វើសន្និសីទសារព័ត៌មានមួយ ដែលគាត់បានលៃលកនិយាយថាគាត់មានការ ៖ «បារម្មណ៍លើការប្រើភាសាប្រឆាំងវៀតណាម ដែលគេចោទថាមានការប្រើប្រាស់ជាសាធារណៈ ដោយបក្សប្រឆាំង» (ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៤)។
តើអ្នកទទួលយល់បានទេ? មានការ «ចោទ ថាមានការប្រើភាសាប្រឆាំងវៀតណាម» ដោយមេដឹកនាំបក្សសង្រ្គោះជាតិ។ ប្រហែលជាពួកគេ មិនបាន និយាយថា ជនជាតិវៀតណាមជាអ្នកទទួលខុសត្រូវចំពោះអ្វីៗទាំងអស់ដែលខុសឆ្គងនៅក្នុងប្រទេសកម្ពុជា ឬក៏ថារាជរដ្ឋាភិបាលជា «អាយ៉ងវៀតណាម» --នេះគឺហាក់បីដូចជាថា ថវិការបស់អង្គការសហប្រជាជាតិ មិនបានពង្រីកវិសាលភាពផ្តល់ឲ្យអ្នកស្រាវជ្រាវដើម្បីរកឲ្យឃើញថា តើ បក្សសង្រ្គោះជាតិ ពិតជា បាននិយាយរឿងនោះដែរឬទេ?
នៅក្នុងសន្និសីទដដែលនោះលោក ស៊ូបេឌី បានបន្តពន្យល់ថា មេដឹកនាំបក្សសង្រ្គោះជាតិ បានធានាដល់រូបគាត់ថា ពួកគេនឹងធ្វើការតាមលំអាន «ភាពអត់ឱន និងភាពសុខដុមពូជសាសន៍ (tolerance and racial harmony)» --ពុំមែនប្រើពាក្យ ចោទ ពីភាព អត់ឱន និងភាពសុខដុមពូជសាសន៍ នោះទេ។ ហើយ ៖ «ទោះបីជាវិធានការអ្វីណាក៏ដោយដែលអ្នកដ៏ទៃទៀតសន្និដ្ឋានពី សេចក្តីថ្លែងការណ៍របស់មេខ្លួន គឺមិនមែនជាចេតនារបស់[មេដឹកនាំបក្សសង្រ្គោះជាតិ] ជាមេពួកខ្លួន ក៏ពួកខ្លួនត្រូវតែតែបន្តធ្វើនួវអ្វីៗដែលពួកខ្លួនបានធ្វើ។ គឺពិតជាមិនមែនអញ្ចឹងទេ៖ពោលគឺនៅពេលមេដឹកនាំបក្សសង្រ្គោះជាតិនិយាយថា ហ្វូងជនជាតិវៀតណាមកំពុងត្រូវបានគេដឹកជញ្ជូនទៅកាន់កម្ពុជា ដើម្បីបោះឆ្នោតឲ្យរដ្ឋាភិបាល និងថាអ្នកគាំទ្របក្សសង្រ្គោះជាតិត្រូវតែស្ថិតនៅស្ថានីយ៍បោះឆ្នោតពេញមួយថ្ងៃបន្ទាប់ពីពួកខ្លួនបានបោះឆ្នោតរួច មេដឹកនាំបក្សសង្រ្គោះជាតិមិនមានចេតនាឲ្យពួកអ្នកគាំទ្រទាំងនោះមិនត្រូវធ្វើ អ្វីៗនោះទេ។ គឺពិតជាមិនមែនអីចឹងទេ។
ប្រវត្តិសាស្ត្រនេះសំខាន់ណាស់។ ហេតុអ្វី? គឺដោយសារតែការប្រកាន់ពូជសាសន៍ ប្រសិនបើគ្មានការទប់ទល់នឹងពួកជនអាក្រក់ វាមិនទៅណាឆ្ងាយទេ វាកាន់តែករឡើងដូចជាការករខ្ទុះ។ នៅសតវត្សរ៍ទី១៧ ពួកអឺរ៉ុបគិតថា គេអាចទទួលយកបាន ក្នុងការយកពួកអាហ្វ្រិកធ្វើជាទាសករ បានជម្រុញឲ្យមានសោកនាដកម្ម ដែលនេះបានកើតមាននៅអាមេរិក និងបច្ចុប្បន្ននៅកន្លែងផ្សេងៗទៀត។ នៅទសវត្សរ៍១៩២០ ពួកអាឡឺម៉ង់ បាននិយាយដូចជាពាក្យថា «ហ៊ីត្លែរ Hitler មិនត្រូវនិយាយពន្លើស ប៉ុន្តែការរិះគន់របស់គាត់លើពួកជីហ្វ (Jews) គឺវាមានចំណុច» បានបញ្ឆេះឲ្យទៅជាការសម្លាប់រង្គាល។
កំណត់ហេតុបានបង្ហាញថា លោក ស៊ូបេឌី បានខិតខំបញ្ចៀសការប្រឈមមុខ ឬក៏ទទួលស្គាល់នូវអ្វីដែលហៅថា ការលើកទឹកចិត្តឲ្យប្រឆាំងនឹងវៀតណាមដើម្បីមូលហេតុនយោបាយ។
ប្រសិន បើប្រជាជនសាមញ្ញខ្មែរម្នាក់ ឬក៏អ្នកទេសចរម្នាក់ ចង់គេចវេះ រឿងដែលថា ផលប៉ះពាល់នោះគឺមិនធំធេងទេ ៖ ជាធម្មតា មានតែមនុស្សមួយចំនួនធំ ដែលកំពុង ឬក៏មិនបានធ្វើអ្វីមួយនោះ ទើបអាចកត់សំគាល់នូវភាពខុសប្លែកបាន។ ប៉ុន្តែអ្នករាយការណ៍ពិសេស អ.ស.ប. គឺមានឋាន:ដូចជាចៅក្រមក្នុងនាមឲ្យ «សហគមន៍អន្តរជាតិ» ខាងសិទ្ធិមនុស្ស នៅកម្ពុជា។ ដូច្នេះ ពួកគាត់អាចជួយតម្រង់ឥរិយាបទរបស់មនុស្សបានមួយចំនួនធំ។
ប្រសិន បើអាជ្ញាធរនោះនោះ លះបង់ពេលវេលា និងកិច្ចខិតខំប្រឹងប្រែង ព្យាយាមរៀបចំឡើងវិញនូវនីតិវិធីក្នុងការដោះស្រាយវិវាទក្នុង រឿងបោះឆ្នោត តែបែរជានិយាយតិចតួច ឬក៏មិននិយាយសោះ នៅពេលមនុស្សម្នាត្រូវបានគេទប់ស្កាត់មិន ឲ្យបានបោះឆ្នោត ដោយសារតែគឹតថាពួកគេជាជនជាតិ នោះគឺបាន ប្រាប់ប្រជាពលរដ្ឋខ្មែរថា ការកែតម្រូវបច្ចេកទេសនៃនីតិវិធីបោះឆ្នោត ឬ តុលាការ គឺមានសារៈសំខាន់ជាជាងការយកចិត្តទុកដាក់លើជនភាគតិច ។ នេះគឺជាគំនិតភូតភរតែម្តង។
នោះហើយជាមូលហេតុដែលខ្ញុំគិតថា តួនាទីរបស់លោក ស៊ូបេឌី បានធ្វើឲ្យអន្តរាយដល់សិទ្ធិមនុស្សនៅកម្ពុជា ជាជាងការពន្លឿនសិទ្ធិមនុស្ស។ យើងសូមនាំគ្នាសង្ឃឹមថា លោកស្រីរ៉ូណា ស្មីត នឹងមិនដើរតាមគន្លងកំហុសលោក ស៊ូបេឌី នោះទេ៕
ដោយ Allen Myers
http://letters2pppapers.wordpress.com/