ពិធីដង្ហែអដ្ឋិធាតុនេះ បានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងក្រុមគ្រួសារ ព្រមទាំងមន្រ្តីជាច្រើននាក់។
គួរបញ្ជាក់ថា សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម បានទទួលមរណភាពកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ ដោយរោគាពាធ ក្នុងជន្មាយុ៨៣ឆ្នាំ ហើយសពសម្ដេចត្រូវបានបូជា នៅថ្ងៃទី១៩ ខែមិថុនា ដែលព្រះមហាក្សត្រយាងប្រទានភ្លើងបូជា៕