ការលើកឡើងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជានូវបញ្ហាខាងលើនេះ ត្រូវបានធ្វើឡើង នៅក្នុង ឱកាសដែល ឯកឧត្តម ARKEN IMIR BAKI អនុប្រធាន រដ្ឋសភាចិន ចូលជួបសវនាការ ជាមួយ សម្តេចនៅវិមានសន្តិភាព នារសៀលថ្ងៃទី១៧កញ្ញានេះ ។ក្រោយពីជំនួបបញ្ចប់ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យអ្នក សារព័ត៌មានដឹងថា៖ នៅក្នុងជំនួបនេះ ឯកឧត្តម ARKEN បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ រីក ចំរើន នៅកម្ពុជា ហើយឯកឧត្តម បានមានប្រសាសន៍ថា នេះជាដំណើរទស្សនកិច្ចលើកទី១របស់ឯកឧត្តមមកកាន់កម្ពុជា ហើយបានមើលឃើញថាព្រះរាជាណាចក្រកម្ពុជាគឺមានស្ថេរភាពនយោបាយ ការអភិវឌ្ឍ វិស័យសេដ្ឋកិច្ច ហើយប្រជាជនកំពុងតែមានជីវភាព កាន់តែល្អប្រសើរ។ ក្នុងន័យនេះ ឯកឧត្តម បានសាទរ និងបានគោរពជំរាបជូនសម្តេចដែរថា បេសកកម្មរបស់ឯកឧត្តម មកកាន់កម្ពុជា នាពេលនេះ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរផង និងពង្រីកកិច្ចសហប្រតិបត្តិការ វាងរដ្ឋ សភា ព្រឹទ្ធសភា និងប្រជាជននៃប្រទេសទាំងពីរ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះជោគជ័យដ៏ធំធេង ដែលចិនបាន ប្រារព្ធខួបលើកទី៧០ នៃការឈ្នះសង្គ្រាមជាមួយពួកហ្វាស៊ីសកន្លងមក។ ទន្ទឹមនេះសម្តេច បានសម្តែង នូវការសាទរ ចំពោះការរីកចម្រើនលូតលាស់ដ៏ធំធេង របស់ប្រជាជនចិន ជាពិសេសលើវិស័យសេដ្ឋកិច្ច និងបានសម្តែងនូវការរីករាយចំពោះទំនាក់ទំនង ដ៏ល្អរវាងប្រទេសទាំងពីរ ដែលចិនបាននាំមុខ ក្នុងការ ផ្តល់ជំនួយឥតសំណង់ និងកម្ចីសម្បទាន ដល់កម្ពុជា ព្រមទាំងការវិនិយោគនៅកម្ពុជាផងដែរ។ ប៉ុន្តែ ទោះជា យ៉ាងណាក៏ដោយ កម្ពុជានិងចិន ត្រូវតែធ្វើយ៉ាងណាសម្រេចឲ្យបានទំហំពាណិជ្ជកម្ម ៥ពាន់ លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០១៧ ដូចដែលបានកំណត់ នារយៈពេលកន្លងមក។ ពាក់ព័ន្ធនឹងទំនាក់ទំនងនៃប្រទេសទាំងពីរ សម្តេចតេជោ បានមានប្រសាសន៍ថា គប្បីជម្រុញទំនាក់ ទំនង កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ធ្វើឲ្យកាន់តែខ្លាំងព្រោះថានេះ ជា ការទ្រទ្រង់ខាងផ្នែកទំនាក់ទំនងនយោបាយ៕