យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា ចេញថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៣៦ បានឲ្យដឹងថា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមក្នុងមហាសន្និបាទនេះផងដែរ។
Friday, September 4, 2015
មហាសន្និបាតសភាអាស៊ានលើកទី៣៦នេះប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ការជំរុញសហគមន៍អាស៊ាន ដោយយកប្រជាពលរដ្ឋជាស្នូល ដើម្បីទទួលបានកំណើនគ្រប់ៗគ្នា»
អន្តរសភាអាស៊ាន ដែលហៅកាត់ថា AIPA ត្រូវបានបង្កើតឡើងនាដើមទសវត្សរ៍ឆ្នាំ១៩៧០ ដែលឆ្នាំ២០១៥នេះប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរជាតិសភាអាស៊ាន លើកទី៣៦ ហើយការប្រារព្ធក្នុងឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ ការជំរុញសហគមន៍អាស៊ាន ដោយយកប្រជាពលរដ្ឋជាស្នូល ដើម្បីទទួលបានកំណើនគ្រប់ៗគ្នា។ មហាសន្និបាតនេះមានការចូលរួមពី គណៈប្រតិភូប្រទេសអ្នកអង្កេតការណ៍ អគ្គលេខាធិការអាស៊ាន អគ្គលេខាធិការ IPU ដែលមកពីសភានៃបណ្តាប្រទេសជាសមាជិកអាយប៉ាទាំង១០។