ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទីស្តីការគណរដ្ឋមន្ត្រី
បានអញ្ជើញទៅចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេន
ទី៤ជាមួយពុទ្ធបរិស័ទចំណុះជើងវត្តសារាវ័ន្តតេជោ
ក្នុងរាជធានីភ្នំពេញ
កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥
ដើម្បីប្រតិបត្តិនូវទំនៀមទំលាប់ប្រពៃណី
ព្រះពុទ្ធសាសនាផង
និងជាការឧទ្ទិសកុសលជូនដល់បុព្វការីជនផង។
គិតចាប់ពីថ្ងៃបុណ្យកាន់បិណ្ឌវេនទី១ ជាបន្តបន្ទាប់មក
ពុទ្ធបរិស័ទដែលគោរពប្រតិបត្តិជំនឿព្រះពុទ្ធសាសនា
បាននាំគ្នាអញ្ជើញទៅចូលរួមធ្វើបុណ្យដាក់បិណ្ឌ នៅតាមទីអារាមដែលគេនិយមពេញចិត្ត
ដើម្បីនាំយកនូវ ចង្ហាន់
និងទេយ្យទាន ទេយ្យវត្ថុ ផ្សេងៗទៅប្រគេនព្រះសង្ឃ ដែលកំពុងគង់ចាំព្រះវស្សាអស់ត្រីមាសនៅតាមទីវត្តអារាមនីមួយៗ។
ដោយឡែកនៅថ្ងៃវេនទី៤ នៃពិធីបុណ្យកាន់បិណ្ឌនេះដែរ
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន និងលោកជំទាវ
ក៏បានអញ្ជើញទៅចូលរួមធ្វើបុណ្យទានតាមប្រពៃណី ជាមួយពុទ្ធបរិស័ទយ៉ាងច្រើនកុះករនៅវត្តសារាវ័ន្តតេជោ
ដើម្បីជួយលើកតំកើង និងទ្រទ្រង់ទំនៀម ទំលាប់ប្រពៃណី
ព្រះពុទ្ធសាសនា ឲ្យបានកាន់តែរុងរឿងរីកចំរើនផង
និងក៏ជាការធ្វើបុណ្យ ឧទ្ទិសកុសលជូនដល់ញាត្តិការ
បុព្វការរីជន ដែលបានរំលត់ក្ខន្ធ័ទៅកាន់លោកខាងមុខ ឲ្យទទួលបាន នូវមគ្គផលដែលកើតចេញពីសទ្ធាជ្រះថ្លានេះ
ឲ្យបានដល់ពួកគាត់ដើម្បីបានទៅសោយសុខ
ក្នុង សុគតិភពផង។
ក្នុងនាមជាពុទ្ធបរិស័ទខ្មែរ
ដែលជាអ្នកគោរពប្រតិបត្តិទំនៀមទំលាប់ប្រពៃណី
ព្រះពុទ្ធសាសនា
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន និងលោកជំទាវ
តែងបានចូលរួមចំណែកលើកស្ទួយ
នូវវិស័យព្រះពុទ្ធសាសនា
ក្នុងការខិតខំជួយកសាងសមិទ្ធផលនានា ដើម្បីបំរើឲ្យវិស័យពុទ្ធចក្រ
ពីព្រោះថាវត្តអារាម
គឺជាទីបណ្តុះបណ្តាលធនធានមនុស្ស
ជាថ្នាលបណ្តុះប្រាជ្ញាស្មារតី
និងរក្សាកេរ្តិ៍តំណែលវប្បធម៌
អក្សរសាស្ត្រជាតិ និងជាទីបង្កើតឡើងនូវវប្បធម៌សន្តិភាព។
ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤
ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ ឯកឧត្តមបណ្ឌិតសភាចារ្យ
សុខ អាន និងលោកជំទាវ បាននាំមកនូវទេយ្យទាន មានគ្រឿងឧបភោគ
បរិភោគជាច្រើន ដូចជា ទឹកក្រូច១០កេស, ទឹកបរិសុទ្ធ១០កេស, ទឹកដោះគោខាប់០១កេស, កាកាវ០១កេស, មៀនកំប៉ុង ០១កេស, ស្ករស១០គីឡូក្រាម,
តែ០៥គីឡូក្រាម, ត្រីខ០២កេស, មី០២កេសធំ,
នំ០១កេស, អង្ករ ២០០គីឡូក្រាម, ប្រគេនបច្ច័យសម្រាប់កសាងវត្ត
២.០០០.០០០រៀល,
ប្រគេនទេយ្យទាន និងបច្ច័យចៅអធិការ ២០០ ០០០ រៀល, ប្រគេនទេយ្យទាន និងបច្ច័យព្រះសង្ឃ ចំនួន១០អង្គទៀត ក្នុងមួយអង្គបច្ច័យ
១០០ ០០០រៀល, ជូន សីលវ័ន្ត សីលវត្តី ចំនួន៣០នាក់ ក្នុងម្នាក់ៗ
ក្រណាត់ស ១ដុំ និង ថវិកា ១០ ០០០រៀល, ឧបត្ថមសិស្ស-និស្សិត
ស្នាក់នៅក្នុងវត្តចំនួន ៣០ នាក់ ម្នាក់ៗ ថវិកា១០០ ០០០រៀល
និងប្រគេនបច្ច័យព្រះសង្ឃចំនួន៣៣០អង្គ ក្នុងមួយអង្គៗ ១០ ០០០រៀល៕
អត្ថបទ៖ តារា