គណៈប្រតិភូអមដំណើររួមមាន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងសមាជិដទៃទៀតនៃរាជរដ្ឋាភិបាលកម្ពុជា។ នៅក្នុងពេលទស្សនកិច្ចនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបចរចាជាផ្លូវការជាមួយឯកឧត្តម ហ្រ្វង់ស្វ័រ ហូឡង់ និងជួបជាមួយ ឯកឧត្តម ឡូរ៉ង់ ហ្វាប៊ីយូស រដ្ឋមន្រ្តីការបរទេស និងការអភិវឌ្ឍន៍អន្តរជាតិបារាំង និងធ្វើជាអធិបតីក្នុងពិធី ចុះហត្ថលេខាលើឯកសារមួយចំនួនដូចជាៈ
១. អនុសញ្ញា ស្តីពីបត្យាប័នរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ២. កិច្ចព្រមព្រៀង ស្តីពីការអនុវត្តគំរោងផ្គត់ផ្គង់ទឹកស្អាតនៅខេត្តសៀមរាប ៣. កិច្ចព្រមព្រៀងស្តីពីការសាងសង់សាលាបណ្តុះបណ្តាលជាតិជំនាញទេសចរណ៍ និងឧស្សាហកម្ម សណ្ឋាគារនៅភ្នំពេញនិងខេត្តព្រះសីហនុ ៤. កិច្ចព្រមព្រៀងស្តីពីការតភ្ជាប់ និងចែកចាយបណ្តាញអគ្គីសនីថ្មី នៅខេត្តកំពង់ចាម ក្រចេះ និងកោះកុង ៥. កិច្ចព្រមព្រៀងស្តីពីការប្តូរបញ្ញើវត្ថុសិល្បៈ ៦. កិច្ចព្រមព្រៀងស្តីពីកម្មវិធីអភិវឌ្ឍន៍វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
ក្រៅពីនេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបសំណេះសំណាលជាមួយនិស្សិត និងជនរួមជាតិកម្ពុជាពីគ្រប់ ទីកន្លែងក្នុងប្រទេសបារាំង នៅទីក្រុងប៉ារីសផងដែរ។