លោក ហ៊ុន សែន បានបន្តថា បើគាត់គ្រាន់តែបង្ហោះ គឺថាអានេះជាការភាន់ច្រឡំរបស់គាត់ ដែលទទួលយកពីគេដែរ ប៉ុន្តែគាត់បង្ហោះហើយគាត់ធ្វើអត្ថាធិប្បាយ។ ដល់ពេលគេចាប់ ផ្តើមផ្អើលហើយគាត់ចាប់ផ្តើមដកVideoចេញពីPageរបស់គាត់ ហើយម្ចាស់Pageហ្នឹង គឺរង្ស៊ី។ អញ្ចឹងទេអាចដល់ម្នាក់ហ្នឹង! ខ្ញុំលើកលែងទោសឲ្យម្នាក់នេះពីរដង រួចមកហើយ ហើយលើកនេះអត់ទេ ព្រៃស អត់ទទួលស្គាល់អ្នកណាថាស្អីនេះទេ។ និយាយអញ្ចឹងថា អាងគុក អាងច្រវ៉ាក់ អាងប៉ូលិស អាងទាហាន ។ អញ្ចឹងអ្នកកាន់អំណាច បើមិនអាងអាហ្នឹង អាងអីគេ ឥឡូវសួរ គាត់កាន់អំណាចគាត់អាងអី វាមិនដែលម៉ែអាណាកាន់អំណាច អាងទានធូបទេ។
យោងលើសម្តីព្រមានរបស់លោក ហ៊ុន សែន យ៉ាងដូចនេះ គឺលោក សម រង្ស៊ី អាចនឹងប្រឈមជាមួយផ្លូវច្បាប់យ៉ាងពិតប្រាកដ ដោយសារកន្លងមក ប្រធានគណបក្សសង្គ្រោះជាតិរូបនេះ ពិតជាបានប្រើប្រាស់ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គាត់បង្ហោះវីដេអូអត្ថាធិប្បាយរបស់លោក ហុង សុខហួរពិតមែន។
លោក ហុង សុខហួរ ត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទក្លែងឯកសារ ប្រើប្រាស់ឯកសារក្លែង និងញុះញង់បង្គអសន្តិសុខសង្គម។ បើយោងតាមក្រមព្រហ្មទណ្ឌរបស់ពញរះរាជាណាចក្រកម្ពុជា លោក សម រង្ស៊ី អាចនឹងមានទោសពីបទរួមគំនិត ឬសហចារីយ!។