ញត្តិស្នើសុំរបស់ប្រជាពលរដ្ឋដដែល បានបន្តថា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព ស្ថិរភាពល្អប្រសើរដូចពេលសព្វថ្ងៃ ពិសេសរក្សាបាននូវសន្តិភាពពេញបរិបូរណ៍ សាមគ្គីភាព និងឯកភាពជាតិ ទឹកដី មានតម្លៃមហាសាលមិនអាចកាត់ថ្លៃបាន ដែលប្រជាពលរដ្ឋចង់បាន យើងខ្ញុំទាំងអស់គ្នាគោរពស្នើសុំដោយទទូចដល់ សម្តេច ប្រធានរដ្ឋសភា និងអ្នកតំណាង រាស្រ្តទាំងអស់មេត្តាដក លោក កឹម សុខា ចេញពីមុខតំណែង ជាអនុប្រធានទី១រដ្ឋសភា ឲ្យបានឆាប់បំផុត ដើម្បីឲ្យប្រជាពលរដ្ឋជាម្ចាស់ឆ្នោតមានអារម្មណ៍ រស់នៅក្នុងភាពសុខដុម រមនា និងប្រកបមុខរបររស់នៅប្រចាំថ្ងៃបានជាប្រក្រតី។
ក្រៅពីធ្វើញត្តិស្នើសុំ សម្តេច ប្រធានរដ្ឋសភា ដកដំណែង លោក កឹម សុខា ហើយនោះ ប្រជាពលរដ្ឋដែលបានចូលរួមធ្វើបាតុកម្ម ក៏បានលើកប៉ាដាដោយសរសេរថា៖ ១-កឹម សុខា ត្រូវចុះចេញពីតំណែង អនុប្រធានទី១រដ្ឋសភាជាបន្ទាន់, ២-មាន កឹម សុខា គឺនាំទុក្ខដល់ ពលរដ្ឋខ្មែរ, ៣-គ្រប់សារនយោបាយរបស់ កឹម សុខា ពោរពេញដោយការញុះញង់ ៤-យើងត្រូវការសន្តិភាព មិនត្រូវការ កឹម សុខា នោះទេ, ៥-មាន កឹម សុខា ធ្វើឲ្យខ្មែរគ្មានក្តីសុខ, ៦-កឹម សុខា ជាមនុស្សពូកែអុចអាល ញុះញង់អោយខ្មែរបែកបាក់សាមគ្គី, ៧-កឹម សុខា អើយចុះចេញពីអនុប្រធានទី១សភាទៅ, ៨-កឹម សុខា ជាមនុស្សចង្រៃ បង្កបញ្ហាឥតឈប់ឈរ, ៩-កឹម សុខា ជាមនុស្ស ខូច ភូតកុហក បោកប្រាស់ នឹង ១០-កឹម សុខា ជាមនុស្ស ក្រឡេចក្រឡុច៕