កាលពីម៉ោង ១0:00 ថ្ងៃទី១៦
ខែវិច្ឆិកា ឆ្នាំ២០១៥ព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន
បានអញ្ជើញចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាល និងប្រជាពលរដ្ឋបារាំង នៅស្ថានទូតបារាំងប្រចាំទីក្រុងភ្នំពេញ។
យោងតាមសាររំលែកទុក្ខសរសេរដោយផ្ទាល់ដៃរបស់សម្តេចតេជោ
ហ៊ុន សែន មានខ្លឹមសារដូចតទៅ៖
ប្រទេសកម្ពុជា
សុំថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការវាយប្រហារភេរវកម្មដ៏គូរអោយស្អប់ខ្ពើមនៅទីកន្លែងជាច្រើននៃទីក្រុងប៉ារីស
នាថ្ងៃសុក្រ ទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ដែលបានបង្កអោយជនជាតិបារាំងស្លូតត្រង់
បានបាត់បង់ជីវិត និងរបួសជាច្រើនរយនាក់។ នៅក្នុង
កាលៈទេសៈ
នៃការកាន់មរណទុក្ខនៃការឈឺចាប់នេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជន
កម្ពុជាខ្ញុំសូមចូលរួមរំលែកទុក្ខ
យ៉ាងក្រៀមក្រំបំផុតដល់ក្រុមគ្រួសារជនរងគ្រោះ និងសូមសំដែងនូវសាមគ្គីភាព
និងសមានចិត្តដ៏ជ្រាលជ្រៅជាមួយ និងរដ្ឋាភិបាលនិងប្រជាជនបារាំង។
កម្ពុជាគឺឈរជាមួយពលរដ្ឋ
និងរដ្ឋាភិបាលបារាំងព្រមទាំងជាមួយប្រទេសដទៃៗទៀត
ដើម្បីទប់ស្កាត់និងឈានទៅបំបាត់ទាំងស្រុងនូវអំពើភេរវកម្មគ្រប់ប្រភេទដែលប្រឆាំងនិងមនុស្ស
ជាតិ។