យោងតាមសារព័ត៌មានបារាំង AFP ថ្ងៃព្រហស្បតិ៍នេះ យន្តហោះបូអ៊ីងម៉ាឡេស៊ីមួយគ្រឿង ដឹកមនុស្ស២៩៥នាក់ បានរងការបាញ់ប្រហារមីស៊ីល នៅដែនអាកាស ភាគខាងកើតអ៊ុយក្រែន។ ទីប្រឹក្សាក្រសួងមហាផ្ទៃអ៊ុយក្រែនប្រាប់ថា មនុស្សទាំង២៩៥នាក់ ក្នុងនោះមានអ្នកដំណើរ២៨០នាក់ ក្នុងយន្តហោះបូអ៊ីងនេះ ត្រូវបានស្លាប់ទាំងអស់ គ្មានសល់អ្នកណាម្នាក់ទេ។ មីស៊ីលដែលបាញ់យន្តហោះ ម៉ាឡេស៊ី ជាមីស៊ីលប្រភេទ Buk ផលិតដោយរុស្ស៊ី។ យោងតាមសារព័ត៌មាន Interfax យន្តហោះម៉ាឡេស៊ី បានហោះក្នុងកំពស់ប្រមាណ១ម៉ឺនម៉ែត្រពីដី ពេលរងការបាញ់មីស៊ីលនេះ។ ប្រភព ៖ RFI