AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤
ព្រះកោដ្ឋព្រះបរមអដ្ឋិ «ព្រះបរមរតនកោដ្ឋ» បានតម្កល់នៅព្រះឧបោសថរតនារាមព្រះ កែវមរកត ក្នុងព្រះបរមរាជវាំងកាលពីព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៤ បន្ទាប់ពីបានយាងចុះ ពីក្នុងព្រះទីនាំងមហាមន្ទីរទៅតម្កល់លើព្រះបល្ល័ង្កនៅមុខព្រះមហាស្វេតច្ឆន្ទ កាលពីរាត្រីថ្ងៃទី ១០ កក្កដា ជាថ្ងៃដំបូងនៃព្រះរាជពិធីតម្កល់ព្រះបរមអដ្ឋិ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិ ខ្មែរ «ព្រះបរមរតនកោដ្ឋ»នោះ។
ព្រះរាជពិធីតម្កល់ព្រះកោដ្ឋព្រះបរមអដ្ឋិ «ព្រះបរមរតនកោដ្ឋ» នៅក្នុងព្រះចេតិយគន្ធ បុប្ផា នឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤ ដោយត្រូវធ្វើឲ្យហើយរួចស្រេចនៅវេលា ម៉ោង៧ កន្លះជាកំណត់។
ស្ថានីយ៍ទូរទស្សន៍ទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដែលផ្សាយបន្តផ្ទាល់ពីទូរទស្សន៍ ជាតិកម្ពុជានោះបានបង្ហាញវត្តមាន នៃការជួបជុំមន្រ្តីរាជការ នាម៉ឺនសព្វមុខមន្រ្តី គ្រប់ក្រសួង មន្ទីរ (ទាហានស៊ីវិល) មន្រ្តីកិត្តិយសនៅខាងមុខព្រះបរមរាជវាំង និងនៅខាងមុខព្រះទីនាំង ទេវាវិនិច្ឆ័យ ។ នៅក្នុងព្រះបរមរាជវាំងព្រះរាជវង្សានុវង្ស សម្តេចប្រធានរដ្ឋសភា សម្តេច នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចចៅហ្វាវាំង និងលោកជំទាវ ប្រធានក្រុមប្រឹក្សា ធម្មនុញ្ញ អនុប្រធានព្រឹទ្ធ សភារដ្ឋសភា ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ ប្រធានតុលា ការកំពូល បានយាង និងអញ្ជើញដល់ក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ហើយបន្ទាប់មកបណ្តា អង្គទូតនានា(នាយបេសកកម្ម និងភរិយា) ក៏បានអញ្ជើញមកដល់ ។
នៅវេលាម៉ោង៦.៣០ នាទី ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះ មហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរស្តេចយាងដល់ព្រះទីនាំងទេវាវិនិច្ឆ័យ និងបានយាងហែជា ព្រះរាជាធិបតីថ្វាយព្រះរាជដំណើរព្រះបរមអដ្ឋិ ដោយមានថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេស ព្រះរាជវង្សានុវង្ស និងព្រះរាជបរិពារតាមហែ រហូតដល់ខ្លោងទ្វារជ័យ នៃព្រះបរមរាជវាំង ដោយនិមន្តព្រះសង្ឃ ៩០ អង្គថ្វាយព្រះសត្តប្បករណ៍បង្សុកូល។
នៅពេលដែលក្បួនហែចេញដំណើរដោយសន្សឹមៗ សំឡេងបាញ់កាំភ្លើងធំ ១០១ ណាត់បានលាន់ឮឡើងយ៉ាងកងរំពង ហើយនៅពេលក្បួនហែចេញដំណើរផុត ព្រះករុណា និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ស្តេចយាងនិវត្តន៍ចូលព្រះបរមរាជវាំង។
ក្បួនហែព្រះបរមអដ្ឋិ បានបត់ឆ្វេងទៅតាមមហាវិថីសម្តេចសុធារស រួចបត់ឆ្វេងតាមវិថី សម្តេចព្រះធម្មលិខិតអ៊ុក ទៅដល់មហាវិថីព្រះនរោត្តម ក្បួនបត់ឆ្វេងទៅឈប់នៅខាងលិច វិមានឯករាជ្យ នៅទីនោះព្រះសង្ឃចំនួន ៩០ អង្គបានថ្វាយព្រះសត្តប្បករណ៍បង្សុកូល រួចបន្ត ក្បួនដំណើរតាមមហាវិថីព្រះសីហនុ មកដល់ទន្ទឹមនឹងព្រះបរមរូបព្រះករុណា «ព្រះបរមរតន កោដ្ឋ» ព្រះសង្ឃចំនួន ៩០ អង្គថ្វាយព្រះសត្តប្បករណ៍បង្សុកូលម្តងទៀត ។ ក្បួនបន្តដំណើរ ទៅដល់មហាវិថីសម្តេចសុធារស បត់ឆ្វេងរហូតដល់ព្រះឧបោសថរតនារាមព្រះកែវមរកត។
នៅវេលាម៉ោង ៩.៣០ នាទីក្បួនហែមកដល់ខាងកើតស្តូបអនុស្សាវរីយ៍កម្ពុជា-វៀត ណាមជាទីដែលពិធីផ្ទេរព្រះកោដ្ឋព្រះបរមអដ្ឋិ ចុះពីព្រះទីនាំងបុស្បុកទៅតម្កល់លើព្រះស លៀងបុស្បុក បន្តមកក្បួនហែបានប្រព្រឹត្តទៅដោយថ្មើរជើងទាំងអស់គ្នា ហើយថ្នាក់ដឹកនាំកំ ពូលៗរបស់ប្រទេស ដែលរង់ចាំទទួលក្បួននៅទីនោះបានអញ្ជើញចូលរួមក្នុងក្បួន ដោយព្រះ ករុណាព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ស្តេចយាងថ្វាយបង្គំទទួលព្រះបរម អដ្ឋិ នៅខាងមុខខ្លោងទ្វារចូលព្រះឧបោសថរតនារាមព្រះកែវមរកត។
ក្បួនហែចូលមកឈប់បន្តិចនៅខាងមុខព្រះបរមរូប ព្រះករុណា ព្រះនរោត្តម ដែលនៅ ទីនោះព្រះសង្ឃ ២២ អង្គបានថ្វាយព្រះសត្តប្បករណ៍បង្សុកូល បន្ទាប់មកក្បួនហែបន្តដំណើរ ទៅឈប់ខាងមុខព្រះវិហារព្រះកែវមរកត ។
នៅខាងមុខព្រះវិហារព្រះកែវមរកត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ ខ្បង់ខ្ពស់បំផុត និងសម្តេចព្រះរាជវង្សានុវង្ស ស្តេចយាងព្រះកោដ្ឋព្រះបរមអដ្ឋិឡើងទៅតម្កល់ លើព្រះបល្ល័ង្កក្នុងព្រះកែវមរកត ដែលព្រះរាជពិធីបានបញ្ចប់បន្ទាប់ពីបារគូថ្វាយស័ង្ខ ព្រះសង្ឃ ៩០ អង្គបានថ្វាយព្រះសត្តប្បករណ៍ និងបានថ្វាយបង្គំព្រះបរមអដ្ឋិ ៣ ដងតាមចង្វាក់គងរួច មកនោះ៕
ដោយ ជ័យ ភូមិពល