ការពិភាក្សារវាងថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៤ គឺជាពេលវេលាមួយដ៏មានសារសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលចង់បាននូវការផ្សះផ្សាបង្រួបបង្រួមជាតិ ឯកភាពជាតិ និងជាការចង់ឃើញខ្លាំងបំផុតនូវភាពសុខដុមនីយកម្មនៃសង្គមជាតិទាំងមូល!
ប្រជាពលរដ្ឋខ្មែរ បានផ្តល់ក្តីសង្ឃឹមទៅលើសមាសភាពនៃថ្នាក់ដឹកនាំដែលនឹងត្រូវចរចាគ្នា ក្នុងការស្វែងរកដំណោះស្រាយ ដើម្បីបញ្ចប់នូវស្ថានភាពតានតឹង អោយបានវិលមករកការឯកភាពជាតិទាំងមូល។