អ្នកនាំពាក្យក្រសួងមហាផ្ទៃនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥ បានផ្ញើលិខិត១ច្បាប់ជូន លោក ប្រេដអាដាម នាយកអង្គការ Human Right Watch ប្រចាំតំបន់អាស៊ី ទាត់ចោលការនិយាយបំភ្លើស នូវអត្ថបទដែលបានចុះផ្សាយនៅថ្ងៃទី៨ខែមិថុនាឆ្នាំ២០១៥ នៅលើគេហទំព័រអង្គការ Human Right Watch។
អ្នកនាំពាក្យក្រសួងមហាផ្ទៃចាត់ទុកអត្ថបទដែលរៀបរៀងដោយលោក ប្រេដ អាដាម ថាបានរៀបចំគ្រោងទុកជាមុន ក្នុងចេតនាមូលបង្កាច់ និងបង្កប់នូវគំនុំគុំគួនបុគ្គល មកលើថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា។
ខ្លឹមសារចុងក្រោយនៃលិខិតរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃបានព្រមានទៅលោក ប្រេដអាដាម ថា «សម្រាប់នាពេលអនាគតប្រសិនបើលោក ប្រេដ អាដាម នៅតែប្រកាន់ជំហរ និងទស្សនៈប្រកបដោយនិន្នាការមិនអព្យាក្រិត ដែលធ្វើឲ្យប៉ះពាល់ដល់សង្គមកម្ពុជាបែបនេះតទៅទៀត លោកមិនគួរឈានជើងចូលមកកាន់ព្រះរាជាណាចក្រកម្ពុជាទៀតទេ»។
សូមជម្រាបជូននូវខ្លឹមសារទាំងស្រុងនៃលិខិតរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃដូចតទៅ៖