នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៥ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកាត់ខ្សែបូរសម្ពោធបើកឲ្យប្រើប្រាស់ផ្លូវជាតិថ្មីមួយទៀតគឺផ្លូវជាតិលេខ៤១ ប្រវែង៩៥ក្បៀស២៨គីឡូម៉ែត្រ ដែលជាផ្លូវយុទ្ធសាស្រ្តតភ្ជាប់តំបន់ភូមិភាគកណ្តាល ចំណុចថ្នល់ទទឹងខេត្តកំពង់ស្ពឺ ផ្លូវជាតិលេខ៤ ទៅកាន់តំបន់ឆ្នេរសមុទ្រភាគខាងត្បូងនៃស្រុកឈូក ខេត្តបកំពត។
តាមការបញ្ជាក់របស់បរដ្ឋមន្រ្តីសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ត្រាំអ៊ីវតឹក បានឲ្យដឹងថា គំរោងនសាងនសង់នផ្លូវជាតិលេខ៤១នេះ ត្រូវចំណាយថវិកា៤៦លាន២សែន៥ម៉ឺនដុល្លារ អាមេរិក ដែលជាហិរញ្ញប្បទានរបស់រដ្ឋាភិបាលចិន រួមនិងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
ផ្លូវជាតិលេខ៤១នេះ ជាប្រភេទផ្លូវក្រាលកៅស៊ូ DBST មានប្រវែង ៩៥ក្បៀស២៨គីឡូម៉ែត្រ ទទឹង១១ម៉ែត្រ ដែលបានចាប់ផ្តើមស្ថាបនាពីខែវិច្ឆិកាឆ្នាំ២០១១ និងបានបញ្ចប់រួចរាល់នៅក្នុងខែឧសភាឆ្នាំ២០១៥។
សម្តេច តេជោ ហ៊ុន សែន បានលើកឡើងនៅក្នុងឳកាសនេះថា ការកសាងអភិវឌ្ឍន៌វិស័យនានារបស់កម្ពុជា គឺមានរដ្ឋាភិបាលចិនជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ចាប់តាំងពីចុងឆ្នាំ២០១០រហូតមក ក្នុងនោះក៏មានគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ក្នុងប្រទេស ដែលជាគោលការណ៍ប្រើប្រាស់ថវិកាជាតិដោយសមធម៌ ដែលបានបែងចែកប្រយោជន៍សេដ្ឋកិច្ចស្មើភាពដល់ប្រជាពលរដ្ឋ តាមរយៈការវិនិយោគសាធារណៈ និងបានផ្តល់សមិទ្ធផលប្រើប្រាស់រួមនិងជួយកាត់បន្ថយការចំណាយថ្លៃធ្វើដំណើរ និងចំណេញពេលវេលាធ្វើដំណើរលើផ្លូវថ្មីផងដែរ។ ទន្ទឹមនឹងមានផ្លូវល្អសំរាប់ធ្វើដំណើរហើយនោះ សម្តេចតេជោ ក៏បានសម្តែងការព្រួយបារម្ភណ៌ពីបញ្ហាគ្រោះថ្នាក់ចរាចរណ៌ផ្លូវគោក ដែលជាមធ្យមប្រចាំថ្ងៃ មានអ្នកស្លាប់ចំនួន៦ទៅ៧នាក់ ដោយកត្តាទាំងនេះបណ្តាលមកពីអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍។
ជាការថ្លែងបញ្ជាក់បន្ថែមទៅនឹងសេចក្តីជូនដំណឹងដែលកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ថ្មីៗនេះ ក្នុងការបញ្ឈប់យកកម្រៃសេវាចាប់ពីថ្ងៃទី០១ ខែមិថុនាឆ្នាំ២០១៥ លើរថយន្តឆ្លងកាត់ផ្លូវម៉ៃដា២០០៤ និងផ្លូវសឡាលេខ៣៧១ ក្នុងរាជធានីភ្នំពេញ សម្តេចតេជោ បានចាត់ឲ្យសាលារាជធានីភ្នំពេញចរចារទិញយកផ្លូវនេះដើម្បីទុកឲរដ្ឋ ជាអ្នកគ្រប់គ្រងវិញ ដោយសារក្រុមហ៊ុនឯកជនគ្រប់គ្រងផ្លូវនេះមានការស្ថាបនាយឺតយ៉ាវ។
គួររំលឹកថា ពីអតីតកាល ផ្លូវជាតិលេខ៤១នេះ គឺជាផ្លូវប្រវត្តិសាស្រ្ត ដែលតភ្ជាប់ពីអតីតៈ រាជធានីឧត្តុង ឆ្ពោះទៅច្រកសមុទ្រក្នុងខេត្តកំពត ដើម្បីភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម ជាមួយពិភពលោក ពិសេសជាមួយនាវាជំនួញរបស់បារាំង និងអឺរ៉ុប។
ជាងនេះទៀត ក៏សំរាប់សុំជំនួយពីបារាំងក្នុងការរំដោះប្រទេសជាតិពីការកាន់កាប់ត្រួតត្រារបស់ប្រទេសសៀម ក្នុងសម័យរាជកាលរបស់ព្រះអង្គឌួងផងដែរ។