Tuesday, July 21, 2015

តុលាការក្រុងភ្នំពេញបានបញ្ជូនខ្លួនសកម្មជនទាំង ១១នាក់ របស់គណបក្សសង្គ្រោះជាតិដាក់ពន្ធនាគារហើយ ពីបទដឹកនាំកុបកម្ម

សកម្ម​ជនទាំង​ ១១​រូប​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ ក្នុងនោះ​មាន​ទាំង​លោក​ មាជ​ សុវណ្ណរ៉ា​ លោក​ អឿ ​ណារិត​ និងលោក​ ឃិត​ ជំរឿន​ ផងនោះ​ ត្រូវ​បាន​តុលាការ​សម្រេច​បញ្ជូន​ទៅឃុំ​ខ្លួននៅ​ក្នុង​ពន្ធនា​គារ​ព្រៃស​ហើយ​ នៅ​រសៀល​ថ្ងៃទី​២១​ ខែ​កក្កដា​ ឆ្នាំ​២០១៥​នេះ ​ដោយ​ចោទ​ប្រកាន់​ពីបទ​ ដឹកនាំ​កុបកម្ម​ហិង្សា​ ក្នុង​នោះ​ក៏​អាច​សង្ស័យ​ពាក់ព័ន្ធ​ក្នុង​អំពើ​ហិង្សា​បង្ករ​បួស​ស្នាម​ជា​ទម្ងន់​ដល់​កង​កម្លាំង​សមត្ថកិច្ច​ នៅក្បែរ​ទីលាន​ប្រជា​ធិបតេយ្យ​កាល​ពីពេល​កន្លងទៅ​ផង​ដែរ​។
ការ​ចោទ​ប្រកាន់​សកម្មជន​ទាំងនេះ​ ក្នុងនោះ​បីនាក់​ចោទ​ពីបទ​ដឹកនាំ​កុបកម្ម​ យោង​តាម​មាត្រា​ ៤៥៧​,៤៥៩​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ ដោយ​ផ្តន្ទា​ទោសពី​បទចូល​រួម​ចលនា​កុបកម្ម​ ដោយ​ផ្តន្ទា​ទោស​ដាក់​ពន្ធនា​គារ​រយៈ​ពេល​ចលនា​កុបកម្ម​ ដោយ​ផ្តន្ទាទោស​ម្នាក់ៗ​ដាក់​ពន្ធនាគារ​រយៈពេល​ ៧ឆ្នាំ​ តាម​មាត្រា ​៤៥៦​,៤៥៧​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​។
ជាមួយ​គ្នានេះ​ដែឬ​ តុលាការ​តម្រូវ​ឲ្យ​សង​សំណង​ អ្នក​របួស​ធ្ងន់ ​៦នាក់​ក្នុង​ម្នាក់ៗ ​២០​លាន​រៀល​ និង​សង​សំណង​ទៅអ្នក​រងរបួស​ផ្សេងៗ​ ៣៣នាក់​ទៀត ​៨លាន​រៀល​ក្នុង​ម្នាក់ៗ​។ នេះ​បើ​យើង​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​មេធាវី​៕


អត្ថបទ: សុ ភាព