នៅព្រឹកថ្ងៃពុធទី16 ខែកញ្ញា 2015 នៅក្នុងឃុំកំពែង ស្រុកព្រៃកប្បាស លោកប៉ាន់ ណូរ៉ានិងបុគ្គលិកមន្ត្រីជំនាញ វិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែន ខេត្ត តាកែវ បានចុះមកផ្សព្វផ្សាយដល់សិស្សបានប្រឡងជាប់ឬធ្លាក់ថ្នាក់ទី9 និងថ្នាក់ទី12 មានឱកាសរៀនបន្តយកនូវចំណេះដឹងជំនាញផ្សេងៗ តាមមជ្ឈមណ្ឌល វិទ្យាស្ថាន និងសកលវិទ្យាល័យនានា ទទួលបាន
អាហាររូបករណ៍ដូចគ្នាពីរដ្ឋ ក្រសួង គ្រឹស្ថានឯកជននានាតាមគោលការណ៍ រាជរដ្ឋាភិបាលពិសេសអាហាររូបករណ៍ ផ្តល់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលសិស្សចូលរួម ស្តាប់35នាក់ ក្នុងនោះស្រី22នាក់៕