Tuesday, September 22, 2015

មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អះអាងថា ខ្លួននឹងបំពេញការងារមិនឲ្យប៉ះពាល់ ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាឡើយ

មន្ត្រីអង្គការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ប្រចាំកម្ពុជា​លើកឡើងថា ​ច្បាប់របស់​អ្នកធ្វើរបាយ​ការណ៏គឺធ្វើ​យ៉ាងណាមិន​ឲ្យមានការ​ប៉ះពាល់ដល់​អធិបតេយ្យភាព ​និងបូរណ​ភាពទឹកដី​នៃបណ្តាប្រទេស​ណាមួយឡើយ​ហើយក្នុង​បេសកកម្មក ​នៅកម្ពុជា​ពេលនេះលោ​កជំទាវនឹង​ខិតខំមិន​ធ្វើអ្វីឲ្យប៉ះពាល់​អ្វីកម្ពុជា​នោះដែរ។​
ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជាសម្តេច​តេជោ ហ៊ុន ​សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា ​បានមាន​ប្រសាសន៍​ទៅកាន់អ្នក​រាយការណ៍ពិ​សេសរបស់​អង្គការសហ​ប្រជាជាតិ ទទួល​បន្ទុកសិទ្ធិ​មនុស្សនៅ​កម្ពុជា សូ​មពិនិត្យមើល​កុំឱ្យមានការ​រើសអើងទៅលើ​បញ្ហាជាតិសាសន៍​នៅក្នុង​ប្រទេសកម្ពុជា។​
សម្តេចតេជោ ​មានប្រសាសន៍​លើកឡើង​បែបនេះ ​ក្នុងខណៈដែល​សម្តេចតេជោ ​បានអនុញ្ញាត​ឱ្យលោក​ជំទាវរ៉ូណា ​ស្មីត ​(Rohna smeth)​ អ្នករាយការណ៍​ពិសេសរបស់​អង្គការសហ​ប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្សនៅ​កម្ពុជា ​ចូលជួបសំដែង​ការគួរសម ​នៅវិមាន​សន្តិភាព ​នាព្រឹកថ្ងៃទី២១​ ខែកញ្ញា ​ឆ្នំា២០១៥។​
លោកជំទា​វ RHONASMITH​ អ្នករាយការណ៏​ពិសេសអង្គ​ការសហប្រជា​ជាតិប្រចាំ​កម្ពុជាទទួល​បន្ទុកសិទ្ធិ​មនុស្ស ​បានលើកឡើង​នៅក្នុងជំនួប​ជាមួយ ​សម្តេចតេជោ ​ហ៊ុន សែន  នាយក​រដ្ឋមន្ត្រី ​ថា លោកជំទាវ​ នឹងខិតខំ​ធ្វើការងារ​ជាមួយស្ថាប័ន ​និងបុគ្គលពាក់​ព័ន្ធទាំងអស់ ​ក្នុងការប្រមូល​ឲ្យបានគ្រប់​សព្វនូវភស្តុតាង​ជាក់លាក់​ទាំងឡាយ​ដើម្បីធ្វើការ​សន្និដ្ឋាននៅក្នុង​របាយការណ៏​របស់លោកជំទាវ​  គឺមិនឲ្យមាន​ការខ្វះខាតអ្វី​ឡើយ។
លោកជំទាវ​ បានគូស​បញ្ជាក់ថា ​កន្លងមកកម្ពុជា​ជាប្រទេសមួយ​ដែលនាំមុខគេ​នៅក្នុងបណ្តាប្រទេស​អាស៊ាន ក្នុ​ងការចុះហត្ថលេខាលើ​សន្ធិសញ្ញាពាក់​ព័ន្ធនឹងការការ​ពារការលើកស្ទួយ​សិទ្ធិមនុស្ស  ​ ហើយក្នុង​ពេលបច្ចុប្បន្ននេះ​កម្ពុជាក៏នៅតែ​បន្តនាំមុខគេ​ដដែល។ ​ជាមួយគ្នា​នេះលោកជំទាវ​បានសន្យាថា​នឹងប្រឹងប្រែង​ធ្វើការជុំវិញ​ករណីសិទ្ធិមនុស្ស​ឲ្យអស់ពីសមត្ថភាព ​ដើម្បីការពារ​ និងលើក​ស្ទួយសិទ្ធិ​មនុស្សនៅកម្ពុជា​ដោយធ្វើយ៉ាង​ណាមិនឲ្យមានកា​រប៉ះពាល់ទៅដល់អ​ធិបតេយ្យភាព ​និងបូរណភាព​ទឹកដីរបស់​កម្ពុជាឡើយ។​

ជាការឆ្លើយតប​សម្តេចតេ​ជោហ៊ុន ​សែន មានប្រសាសន៏ថា ​បញ្ហាសិទ្ធិ​មនុស្ស គឺ​ជាបញ្ហាកញ្ចប់​មួយដែលយើង​ទាំងអស់គ្នាបា​នយល់ដឹង​រួចមកហើយ ​មានសិទ្ធិក្នុង​ការរស់នៅ ​សិទ្ធិក្នុងការ​ទទួលបាន​ការសិក្សា  ​សិទ្ធិក្នុងការទ​ទួលបានម្ហូបអាហារ ​រួមទាំងសិទ្ធិដទៃៗ​ជាច្រើនទៀត ​ដែលបញ្ហាទាំ​ងនេះគប្បីណាយើ​ងធ្វើការងាររួមគ្នា ​ដើម្បីផលប្រយោជន៏​ប្រជាជន​កម្ពុជាទាំងមូល។ ​សម្តេចក៏បាន​ស្នើឲ្យលោកជំទាវ​ជួយពិនិត្យមើល​លើការរើសអើ​ងបញ្ហាជាតិសាសន៏នៅក្នុ​ងព្រះរាជាណាចក្រ​កម្ពុជាផង​ដែរ។
ជាមួយគ្នានេះ ​សម្តេចក៏បាន​លើកឡើងដែរថា ​យើងតែងមាន​ចំណុចខុសគ្នា​ពីករណីមួយទៅករណីមួយ ​ ប៉ុន្តែនោះ គឺ​ជាបញ្ហាដំណើរ​ការនៃលទ្ធិប្រ​ជាធិបតេយ្យ ​និងដំណើរ​ការនៃជីវិត​ ដូច្នេះរាល់ចំណុចដែ​លមិនស្រប​គ្នាពាក់ពន្ធ័នឹ​ងសិទ្ធិទាំងឡាយ ​គួរគប្បីយើង​ខិតខំស្វែងរក​វិធីដើម្បីបំព្រួញនូ​វភាពខុសគ្នានេះ​ឲ្យមានភាពល្អទាំ​ងអស់គ្នា៕​