ក្នុងនាមជាតំណាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាក្នុងកិច្ចពិភាក្សាទូទៅនៃ «សម័យប្រជុំលើកទី៧០របស់មហាសន្និបាតអង្គការសហប្រជាជាតិ» និងអញ្ជើញចូលរួម «កិច្ចប្រជុំកំពូលប្រមុខដឹកនាំស្តីពីការរក្សាសន្តិភាព» ដែលរៀបចំដោយឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ឯកឧត្តមអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ បាន គីមូន។ ក្នុងឱកាសស្នាក់នៅទីក្រុងញីវយ៉ក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងចូលរួមក្នុងកិច្ចប្រជុំមួយចំនួន ដូចខាងតទៅ៖ ១-កិច្ចប្រជុំក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីអាស៊ាន ២-កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧០, ៣-កិច្ចប្រជុំក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីអាស៊ាន សហរដ្ឋអាមេរិក និង៤-កិច្ចប្រជុំលើកទី២ថ្នាក់រដ្ឋមន្រ្តីអាស៊ាន សម្ព័ន្ធមិត្តប៉ាស៊ីហ្វិក។
បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្រី្ត នឹងមានជំនួបមួយចំនួនផងដែរ តាមការស្នើសុំរបស់រដ្ឋមន្ត្រីការបរទេស អូស្រ្តាលី ប៉ូឡូញ ហ្សកហ្ស៊ី ស៊ុយអ៊ែត សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ និងទីប្រឹក្សាក្រសួងការបរទេសអាមេរិក៕