យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងរៀបចំដែនដី
នគររូបនីយកម្ម និងសំណង់ ចេញផ្សាយថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥ អំពីលទ្ធផលនៃការចែកប័ណ្ណកម្មសិទ្ធិគិតមកដល់
ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៥ លទ្ធផលសរុបនៃការចេញប័ណ្ណកម្មសិទ្ធិជូនដល់ដៃប្រជាពលរដ្ឋបានចំនួនជាង
៤លានប័ណ្ណ។
ក្រសួងដែនដីបានបញ្ជាក់ថាតាមលទ្ធផលសម្រេចបានលើការអនុវត្តបទបញ្ជាលេខ
០១ បប នយោបាយចាស់សកម្មភាពលើវិស័យដីធ្លីក្នុងការវាស់វែងដីធ្លី
និងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋរួមមាន ប្រកាសតំបន់វិនិច្ឆ័យចំនួន៣៥៧ ឃុំ
បំពេញសលាកបត្របានជាង ៧១ ម៉ឺនក្បាលដី វាស់វែងបាន៧១ ម៉ឺនក្បាលដី
បិទផ្សាយបាន៧១ម៉ឺនក្បាលដី និងចែកប័ណ្ណដល់ដៃប្រជាពលរដ្ឋបានជិត៦២ ម៉ឺនប័ណ្ណ។ ការសម្រេចលើឯកសារគតិយុត្តបម្រើឲ្យបទបញ្ជាលេខ
០១ បប រាជរដ្ឋាភិបាលបានធ្វើអនុបយោគកាត់ផ្ទៃដីសរុបទំហំជាង ១,២លាន ហិកតា ដែលក្នុងនោះ
ទំហំ ជិត៣៩ ម៉ឺនហិកតា កាត់ចេញពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចំនួន ១៤២ និងទំហំជាង
២៧ ម៉ឺនហិកតា កាត់ចេញពីក្រុមហ៊ុនព្រៃសម្បទានចំនួន ១៧ និងទំហំ ៥៥ ម៉ឺនហិកតា
កាត់ចេញពីដីរដ្ឋនិងដីព្រៃមានដីកាដកហូតដើម្បីផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ
តាមរយៈព្រះរាជក្រឹត្យចំនួន ១០២ អនុក្រឹត្យចំនួន ៧៤១
និងសេចក្តីសម្រេចផ្តល់គោលការណ៍របស់រាជរដ្ឋាភិបាលចំនួន ៨០៥ ស.ជ.ណ។ លទ្ធផលសម្រេចបានលើការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ
តាមរយៈកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី(LASSP) ទាំង ២៥ រាជធានី-ខេត្ត បាននិងកំពុងអនុវត្តនៅស្រុកចំនួន ១០៣ ស្រុក ឃុំចំនួន ៤៧១ ឃុំ
និងភូមិចំនួន ៤.១៣៧ ភូមិរួមមាន៖ បញ្ចូលទិន្នន័យបានជាង ៣,៤ លានក្បាលដី
បិទផ្សាយចប់បានជាង ៣,១ លានក្បាលដី និងចែកប័ណ្ណដល់ដៃប្រជាពលរដ្ឋបានជាង ២,៨លានប័ណ្ណ។
ជាមួយគ្នានេះដែរលទ្ធផលសម្រេចបានលើការចុះបញ្ជីដីធ្លីលក្ខណៈដាច់ដោយដុំបានចំនួនជាង
៦០ម៉ឺនប័ណ្ណ។