សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ
ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងមាតារបស់សម្តេចគឺមហាឧបាសិកា ប៊ុន
ស៊ាងលី ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី និងក្រុមគ្រួសារ បានអញ្ជើញទៅចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌនៅវត្តមុនីសុវណ្ណ
ហៅចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ
រាជធានីភ្នំពេញនៅក្នុងថ្ងៃបុណ្យកាន់បិណ្ឌទី៩ (ថ្ងៃ៩រោច ខែភទ្របទ ឆ្នាំមមែ
សប្តស័ក ២៥៥៩)ត្រូវនឹងថ្ងៃទី៦ខែតុលា ឆ្នាំ២០១៥ ។
បុណ្យភ្ជុំបិណ្ឌ
គឺជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត
ដែលប្រជារាស្រ្តខ្មែរ នៅទូទាំងប្រទេស តាំងពីបុរាណរៀងមក
តែងតែប្រារព្ធមិនដែលខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច
មានរយៈពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ១, រហូតដល់បិណ្ឌ១៥ដែលគេហៅថា ថៃ្ង
"ភ្ជុំបិណ្ឌ"។
វត្តមានដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី
និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទៅកាន់វត្តមុនីសុវណ្ណ ហៅចំពុះក្អែក
សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ
រាជធានីភ្នំពេញក្នុងថ្ងៃបិណ្ឌទី៩ នាពេលនេះក៏ដូចជាការអញ្ជើញទៅកាន់ទីអារ៉ាមផ្សេងៗនារយៈពេលកន្លងមក
ជាសក្ខីភាពបង្ហាញឱ្យឃើញពី ការយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់របស់ សម្តេច
ក្នុងការគោរពបដិបត្តិយ៉ាងជ្រាលជ្រៅ ចំពោះព្រះពុទ្ធសាសនា
ដែលជាសាសនារបស់រដ្ឋ រួមជាមួយពុទ្ធបរិស័ទប្រមាណ៩០%
នៅទូទាំងប្រទេសដែលជាអ្នកកាន់ព្រះពុទ្ធសាសនា ហើយវត្តមានរបស់សម្តចមកកាន់ទីវត្តអារ៉ាមនានា
សម្តេចតែងតែនាំមកនូវបច្ច័យ ទេយ្យទាន
យ៉ាងច្រើនសន្ធឹកសន្ធាប់មកប្រគេនព្រះសង្ឃ សម្រាប់ចាត់ចែង
ជាចង្ហាន់របស់ព្រះសង្ឃ និងការអភិវឌ្ឍ កសាងសមិទ្ធផលនានា
ទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រឱ្យរីកចំរីនរុងរឿងជាបន្តទៀត ព្រោះថា
វិស័យពុទ្ធចក្រ និងអាណាចក្រ
ត្រូវតែមានការអភិវឌ្ឍរីកចំរីនរុងរឿងដោយដើរទន្ទឹមគ្នាដែលមិនអាចខ្វះមួយណាបានឡើយ។ មានន័យថានៅក្នុងវិស័យទាំងពីរនេះ បើពុទ្ធបរិស័ទ
មានជីវភាពធូរធារ វិស័យពុទ្ធចក្រ ក៏ទទួលបានការទ្រទ្រង់ពីសប្បុរសជន
ជាពុទ្ធបរិស័ទផងដែរ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី
និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី និងក្រុម
គ្រួសារ បានអញ្ជើញធ្វើកិច្ចតាមប្រពៃណី នៃព្រះពុទ្ធសាសនា ដោយបានបូជាទៀនធូប
ផ្កាភ្ញី ថ្វាយបង្គំ ព្រះពុទ្ធរូបនិងព្រះសង្ឃ ធ្វើបទនមស្សការព្រះរតនត្រៃ
សមាទានសិល បង្សុកូល រាប់បាត្រ ប្រគេនបច្ច័យ ទេយ្យទានដល់ព្រះសង្ឃ
ដើម្បីឧទ្ទិសនូវផល្លាអានិសង្ឃ ជូនទៅដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជន មាន
មាតា បិតា ជាពិសេសវិញ្ញាណក្ខន្ធ
មហាឧបាសិកា ឌី ប៉ុក
វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិស ភោគាធិបតី ហ៊ុន នាង ដែលត្រូវជាឪពុក
ម្តាយ បង្កើតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ,វិញ្ញាណក្ខន្ធ លោកមហាឧបាសក
លីនគ្រី ដែលត្រូវជាឪពុកបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, និងដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ, ព្រះមហាក្សត្រយានី
គ្រប់ជំនាន់វិញ្ញាណក្ខន្ធ ជីដូន ជីតា, វិញាណក្ខន្ធកុមារ៉ា
ហ៊ុន កំសត់
បុត្រច្បងរបស់សម្តេចដែលបានបាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត
,វិញ្ញាណក្ខន្ធ ញាតិការទាំង៧សន្តាន
និងវិញ្ញាណក្ខន្ធថ្នាក់ដឹក កម្មាភិបាល យុទ្ធជន
យុទ្ធនារីអ្នកស្នេហាជាតិដែលបានពលីជីវិតនៅក្នុងបុព្វហេតុជាតិ មាតុភូមិ
សូមឱ្យដួងវិញ្ញាណក្ខន្ធ
របស់អស់លោកអ្នកទាំងនោះមេត្តាទទួលយកនូវនូវផល្លាអានិសង្ឃដ៏ថ្លៃថ្លា
និងងាកក្រោយឱ្យពរជ័យ ដល់រូបសម្តេចទាំងពីរ
និងមាតារបស់សម្តេចគឺលោកមហាឧបាសិកា ប៊ុន ស៊ាងលី ព្រមទាំងក្រុមគ្រួសារ
បុត្រា បុត្រី ចៅប្រុស ចៅស្រីជាទីស្រឡាញ់ សូម ឱ្យមានសុខភាពល្អ
ប្រាជ្ញាឆ្លាតវៃ និង អាយុយឺនយូរ ។
រដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ
តាមរយៈទំព័រហ្វេសប៊ុក ផ្លូវការរបស់សម្តេច គឺសម្តេចបានផ្ញើសារ ទៅកាន់
ព្រះសង្ឃនិងជនរួមជាតិថា៖ អ្វីៗដែលយើងសប្បាយរីករាយ ជួបជុំក្រុមគ្រួសារបាននៅពេលនេះ
គឺប្រទេស យើងបានឆ្លងកាត់រឿងរ៉ាវ ប្រវត្តិសាស្ត្រដ៏ជូរចត់ជាច្រើន ។
ក្នុងន័យនេះ សម្តេច ចង់រម្លឹកថា ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ
និងប្រជាពលរដ្ឋនៅទូទាំងប្រទេស
ពិតជាបានដឹងច្បាស់ហើយ នៅពេលដែលកម្ពុជាប្រជាធិបតេយ្យ(ខ្មែរក្រហម)
បានឈ្នះសង្គ្រាម កាន់កាន់កម្ពុជាអស់រយៈពេល៣ឆ្នាំ៨ខែ និង២០ថ្ងៃ កាលពីឆ្នាំ១៩៧៥
គឺដោយសារការបំផុស មនោគមន៍វិជ្ជា អូសទាញពីគ្រប់ស្រទាប់ពលរដ្ឋ
ជាពិសេសក្នុងចំណោមយុវជន ដោយពួកគេ
បាននិយាយបំផុសអំពីការផ្លាស់ប្តូរដែល
គ្មានអ្នកមាន គ្មានអ្នកក្រ គឺអ្វីៗត្រូវតែមានភាពស្មើគ្នាដោយគ្មានប្រកាន់វណ្ណៈទាំងអស់។ និយាយរួមគឺសិទ្ធិសេរីភាព របស់ពលរដ្ឋ
ត្រូវបានដកហូតចេញទាំងអស់។ មិនតែប៉ុណ្ណោះ
គឺប្រជាពលរដ្ឋបានស្លាប់ដោយអត់បាយនិងមួយចំនួន ធំទៀត ត្រូវបានធ្វើទារុណកម្ម
និងសម្លាប់ចោលដោយគ្មានការតវ៉ា។ នយោបាយ និងមនោគមន៍ បំផុសឱ្យមានការផ្លាស់ប្តូរ
ដោយមេដឹកនាំជំនាន់នោះ គឺធ្វើឱ្យប្រជាពលរដ្ឋជាង៣លាននាក់ ត្រូវបាន សម្លាប់
យ៉ាងវេទនា បំផុត។ ដោយមាន ការចូលរួមសហការពីប្រទេសវៀតណាមផងដែរនោះ
នៅថ្ងៃទី៧ខែមករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃប្រវត្តិសាស្ត្រ។
ដូច្នេះហើយក្នុងឯកសណ្ឋានជាទាហានគ្រប់ពេលរបស់
សម្តេចក្នុងការដឹកនាំគ្រប់ស្ថានការណ៍
គឺដើម្បី ធានាសន្តិភាព និងសុវត្ថិភាពរស់នៅរបស់ប្រជា ពលរដ្ឋ
ដោយមិនគិតអំពីសេចក្តីសុខផ្ទាល់ខ្លួនឡើយ។ ក្នុងសភាពការណ៍នោះ សម្តេចក៏បានសម្រេច
ថាត្រូវ តែបង្រួបបង្រួម ចរចាជាមួយគ្រប់ភាគីទាំងអស់ដើម្បីបញ្ចប់សង្គ្រាមកុំឱ្យមានការបង្ហូរឈាមខ្មែរតទៅទៀត
ព្រោះយើងទើបបានរួចផុតពីរបបខ្មែរក្រហមថ្មីៗនិង ក្រៅៗនៅឡើយ។
ការតស៊ូដោះស្រាយគ្រប់បញ្ហា ជាបន្តបន្ទាប់
ទោះបីជាមានការបោះឆ្នោតកើតឡើងរួចហើយក៏នៅមានបញ្ហាមួយចំនួនទៀត នៅបន្តកើតមានឡើងនៅតំបន់ផ្តាច់ខ្លួននិងគ្រប់គ្រងដោយកម្ពុជាប្រជាធិបតេយ្យ។
នៅឆ្នាំ១៩៩៦-១៩៩៨ សម្តេចបាន
សម្រេចជ្រើសរើសនយោបាយឈ្នះឈ្នះចុងក្រោយក្នុងការបង្រួបបង្រួមនិង
ធ្វើសមាហរណកម្មក្រុមកម្ពុជា
ប្រជាធិបតេយ្យទាំងអស់ឱ្យបានវិលមករួមរស់នៅក្នុងសង្គមជាតិវិញ
ដែលយើងបានបញ្ចប់សង្គ្រាមកម្ពុជាទាំងស្រុងជាស្ថាពរ។
គឺខ្មែរឈ្នះទាំងអស់គ្នា។ ដូច្នេះ សន្តិភាព
គឺជាសេចក្តីត្រូវការចាំបាច់បំផុតទាំងក្នុងការរស់នៅ
និងក្នុងការកសាងប្រទេស។ សន្តិភាពបានផ្តល់ឱកាសដល់កម្ពុជា
បានរៀបចំការបោះឆ្នោត រៀងរាល់អាណត្តិ ហើយរាជរដ្ឋាភិបាលមានពេលវេលាស្តារ កសាង
និងអភិវឌ្ឍន៍ប្រទេសជាតិ។ សន្តិភាព គឺបានធ្វើឱ្យប្រជាពលរដ្ឋ
ញញឹមប្រកបដោយក្តីសង្ឃឹមទាំងអស់គ្នាក្នុងការអភិវឌ្ឍន៍សង្គម ក្រុមគ្រួសារ ឱ្យរីកចំរីន។
សន្តិភាពធ្វើឱ្យប្រទេសជាតិរីកចំរើនបោះជំហានទៅមុខ និងធ្វើឱ្យប្រជាពលរដ្ឋរស់នៅជួបជុំ
សុខសប្បាយរីករាយជាមួយក្រុមគ្រួសារ
និងមានឱកាសធ្វើបុណ្យទានទៅតាមប្រពៃណីទំនៀមទំលាប់ដូចជាពិធីបុណ្យភ្ជុំបិណ្ឌនៅពេលនេះជាដើម។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ថា
គ្មានការរីករាយណាដែលចេញមកពីសង្គ្រាម អស្ថិរភាពនិងការប្រឈមមុខគ្នានោះទេ។
ដូច្នេះហើយយើងត្រូវរួមគ្នាការពារនូវអ្វីដែលយើងកំពុងមាន ពិសេសគឺសន្តិ
ភាព។ ក្នុងពិធីកាន់បិណ្ឌទី៩នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីនិង
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បាននាំយកអំណោយជាសំភារៈ និងថវិកា មួយចំនួន
ចែកជូនដល់លោកយាយ លោកតា ជាចាស់សិលវន្ត សិលវត្តី ផងដែរ៕