ក្នុងញត្តិស្នើសុំនេះ បានបញ្ជាក់ថា ដោយការតាមដានយ៉ាងយកចិត្តទុកដាក់បំផុត អំពីសភាព ការណ៍ នយោបាយរបស់ប្រទេសជាតិ និងបានមើលឃើញពីសកម្មភាព ដ៏ពិសពុលរបស់ លោក កឹម សុខា អនុប្រធានទី១រដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងធ្វើ ការឃោសនា បោកប្រាស់ប្រជាពលរដ្ឋ ញុះញង់អុចអាល លាបពណ៌ បង្កកំហឹងរើសអើង ពូជសាសន៍ និងឈានទៅបង្កសង្គ្រាមផ្ទៃក្នុង ដែលមិនសមជាទង្វើរបស់ថ្នាក់ដឹកនាំ នៃស្ថាប័ន កំពូលរបស់ជាតិ។
ដូច្នេះដើម្បីរក្សាសុខសន្តិភាពរបស់ប្រទេសជាតិ និងការរស់នៅប្រកបដោយភាពសុខដុមរមនា របស់ប្រជាពលរដ្ឋ ជាថ្មីម្តងទៀត នាយទាហានទាំងអស់ សូមធ្វើការអំពាវនាវដល់ សម្តេច ប្រធានរដ្ឋសភា និងតំណាងរាស្ត្រទាំងអស់ មេត្តាដក លោក កឹម សុខា ចេញពីអនុប្រធានទី១ រដ្ឋសភាឲ្យបានឆាប់តាមដែលអាចធ្វើបាន៕