Wednesday, November 18, 2015

សម្តេច​តេជោ បញ្ជាក់ពី​ហេតុផល ដែលរាជរដ្ឋា​ភិបាលមិនបាន​រៀបចំការ​ទទួលកីឡាការិនីម្ចា​ស់មេដាយមា​សប៉េតង់ជើង​ឯ​កពិភពលោ​កលើកទី១៥ អោយ​សមរម្យ

កាលដូច​ការគ្រោងទុក សម្តេចអគ្គមហាសេនាបតី តេជោ នាយក​រដ្ឋមន្ត្រី ហ៊ុនសែន នៅ​រសៀល​ម៉ោង ៣ និង ២០ នាទី ថ្ងៃទី​១៧ ខែវិច្ឆិកា​នេះ បានធ្វើពិធី​សំណេះសំណាល ជាផ្លូវការជាមួយកីឡាការិនី កែ ឡេង ដែលជាម្ចាស់​មេដាយមាស ផ្នែក​កីឡា​ប៉េតង់កម្រិត​ពិភពលោកលើកទី១៥ នាឆ្នាំ​២០១៥នេះ​ នាព្រះរាជានាចក្រថៃ។ ពិធី​ជួបជុំនេះ ដោយមាន​កីឡាករ​កីឡាការិនី​ខ្មែរ​ ចូលរួម​ជាច្រើន​នាក់ គឺបានធ្វើ​ឡើងនៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ​ ហើយពិធី​នេះក៏មាន​ផ្សាយ​ផ្ទាល់ ​តាម​បណ្តាញទំនាក់ទំនងសង្គមហ្វេ​ស​ប៊ុ​ក ​របស់​សម្តេច​ហ៊ុនសែន​ផងដែរ​។

នៅក្នុងពិធីនោះ សម្តេច អគ្គ​មហាសេនាបតីតេជោ ហ៊ុនសែន បានថ្លែងបញ្ជាក់​អោយដឹងថា ហេតុផល ដែលរដ្ឋាភិបាលកម្ពុជា មិនបានរៀប​ចំការ ការទទួលបដិសណ្ឋា​រកិច្ចស្វាគមន៍ អោយបា​នអធិកអធម ដល់កីឡាការិនី ដែលជាម្ចាស់មេដា​យមាស ជើងឯកពិភ​ពលោក ផ្នែកកីឡាប៉េ​តង់ លើកទី១៥ នាឆ្នាំ២០​១៥ នៅប្រទេសថៃនាពេលថ្មីៗនេះ អោយ​សាកសមនឹងកិត្តិយស ដូ​ចកីឡាការនី ម្ចាស់មេដាយ​មាស អាស៊ីហ្គេម ផ្នែកតៃក្វាន់ដូ កញ្ញា សន សៀវម៉ី នា​ពេលកន្លងមកនោះ គឺដោយសារតែនា​ថ្ងៃទី០៩ ទី១០ និងទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ព្រះរាជាណាចក្រកម្ពុ​ជាយើងទាំងមូល ត្រូវរៀបចំប្រារព្វព្រះរា​ជពិធីបុណ្យឯករាជ្យជាតិ ខួបលើកទិ៦២។ ដូច្នេះយើង មិនអាចរៀ​បចំពិធីទទួលនេះបានឡើយ ព្រោះវាជា​ន់គ្នានិងពិធីបុណ្យជាតិរបស់យើង។

គួបញ្ជា​ក់ថា ការថ្លែង​លើកឡើង របស់សម្តេចតេជោ នាយ​ករដ្ឋមន្ត្រី ហ៊ុនសែន ខាងលើបែបនេះ​ គឺដើម្បី ជាការឆ្លើយតបទៅនឹងមតិរិះគន់ពីមជ្ឈដ្ឋានទូទៅ ដែលបានចោទម​កលើរដ្ឋាភិបាល នឹងគណ​កម្មាធិកាជាតិអូឡាំពិច ក៍ដូចជាស្ថាប័នសាមីគឺ​ក្រសួងអប់រំ​ យុវជននិងកីឡា មិនបានរៀប​ចំការទទួលអោយបានអធិកអធម ដូចជាក្បួនដង្ហែ​ឬក្បួនម៉ូតូអម​ជាដើម អោយបានសាកស​ម ដូចកីឡាការិ​នី សន សៀវម៉ី ក្រោ​យពេលកីឡាការិនី ម្ចាស់មេដាយមា​សពិភពលោក ផ្នែកប៉េតង់ អ្ន​កស្រី កែ ឡេងរូបនេះ ពេល​មកដល់មាតុប្រទេសវិញនោះ។

សូមរំលឹកថា កីឡាការិនី​ម្ចាស់មេដាយមា​សពិភពលោក ផ្នែកប៉េតង់ អ្នកស្រី កែ ឡេង បាន​ប្រកួត​ឈ្នះ​   សាជាថ្មី​ម្តងទៀត នៅក្នុង​ការប្រកួត​កីឡា​ប៉េតង់ ពិភពលោក​លើក​ទី​១៥ ផ្នែក​ស្ត្រី នៅ​ប្រទេស​ថៃ កាលពីដើម​ខែវិច្ឆិកា ឆ្នាំ​២០១៥​។ ​នៅក្នុងពិធីសំណេះសំណាល ជាផ្លូវការនេះ កីឡាការិនី កែ ឡេង ម្ចាស់​មេដាយមាសផ្នែកកីឡា​ប៉េតង់ ជើងឯក​ពិភពលោក២ជំនាន់ ត្រូវបាន​រាជរដ្ឋាភិបាលរៀបចំ​ក្បួន​ដង្ហែ​ជា​កិត្តិយស ដោយចាប់ផ្ដើម​ចេញដំណើរ​ ពី​វិមាន​សន្តិភាព នៅ​រសៀល​ថ្ងៃទី​១៧​វិច្ឆិកា​នេះ​។ នេះ​ជា​លើក​ទី​២ ក្នុង​ឆ្នាំ​តែមួយ ដែល​កីឡាការិនី កែ ឡេង បានទទួល​កិត្តិយស ដោយ​ជិះ​រថយន្ដ​ដង្ហែ​ជា​ក្បួនក្នុង​រាជធានី​ភ្នំពេញ ដោយមាន​ក្បួន​ម៉ូតូសចំនួន ១២ គ្រឿង បើក​អម​ជាមួយប្រកបដោយកិត្តិយស សំររាប់ក្រុមគ្រួសារ សាមីខ្លួន និងសង្កមជាតិ។

ក្នុងក្នុង​ក្បួន​ដង្ហែ​នោះ គឺមាន​ម៉ូតូ​ប៉ូលិស​នាំមុខ​ក្បួន បន្ទាប់មក​រថយន្ដ​ប៉ូលិស ដែលមាន​រថយន្ដ​ឆៃយ៉ាំ​នៅជាប់​ពីក្រោយ ទើប​រថយន្ដ​កីឡាការិនី កែ ឡេង ដែល​អមដោយ​ម៉ូតូ ស ចំនួន ១២​គ្រឿង​។ ​បន្ទាប់ពី​រថយន្ដ​កីឡាការិនី កែ ឡេង គឺ​រថយន្ដ​របស់លោក​អគ្គលេខាធិការរង គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។ បន្ទាប់ពីនោះ អនុញ្ញាត​​ឲ្យ​មាន​រថយន្ដ​បន្ទាប់​តែ៥គ្រឿង​ទៀត​ប៉ុណ្ណោះ ដោយមាន​ទាំង​រថយន្ដ ដឹក​សិស្ស​វិទ្យាស្ថាន​ជាតិ អប់រំ​កាយ និង​កីឡា ដែល​ក្រោយបង្អស់ គឺ​រថយន្ដ​ប៉ូលិស​។​

ក្បួន​ដង្ហែ ត្រូវ​ចេញពី​វិមាន​សន្តិភាព ឆ្ពោះទៅ​ស្តុ​ប​កាណាឌីយ៉ា បន្ទាប់មក​ទៅ​ស្ដុ​ប​ពេទ្យ​អង្គឌួង បន្តដំណើរ​ តាម​មហាវិថី​ព្រះ​នរោត្តម ឆ្ពោះទៅកាន់​វិមានឯករាជ្យ ដោយដង្ហែ​មួយ​ជុំ ​សួនច្បារ​នាគ​បាញ់​ទឹក ហើយ​ត្រឡប់មកវិញ​កាត់​មុខផ្ទះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន រួច​ឆ្ពោះទៅកាន់​ស្ដុ​ប​នាយកដ្ឋាន​ជលផល ឆ្ពោះ ទៅកាន់​ស្តុ​ប​បូកគោ ហើយ​បន្តដំណើរ​តាម​មហាវិថី​ព្រះមុនីវង្ស ឆ្ពោះ​មក​ខាងលិច​ផ្សារ​ធំថ្មី ទើប​បន្តដំណើរ​តាមផ្លូវ​កម្ពុជា​ក្រោម ឆ្ពោះទៅ​ស្តុ​ប​សន្ធរម៉ុក​។ មកដល់​ស្ដុ​ប​សន្ធរម៉ុក បន្តដំណើរ​តាម​វិថី​ម៉ៅ​សេទុង ឆ្ពោះទៅ​ផ្សារ​ដើម​គ ត្រឡប់មក​អាងទឹក​អូ​ឡាំ​ពិ​ក បន្ត​មក​ស្ដុ​ប​ផ្សារ​ដេប៉ូ ស្តុ​ប​ដេ​អិន ហើយ​ឡើងមក​មហាវិថី​សហព័ន្ធរុស្ស៊ី សំដៅទៅ​វត្តភ្នំ ទើប​ឡើងទៅ​ស្ដា​ត​ចាស់ ដែលជា​កន្លែង​បញ្ចប់​កម្មវិធី​ដង្ហែ​ក្បួន​។

លោក​ស្រី កែ ឡេង​៖ កើត​នៅ​ឆ្នាំ​១៩៦២ នៅ​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង លោកស្រី កែ ឡេង បាន​ចាប់​អាជីព​ដំបូង ខាង​កីឡាបាល់ទះ​។ នៅ​ឆ្នាំ​១៩៨២ លោកស្រី កែ ឡេង ដែលជា​កូនកំព្រា ត្រូវបាន​ជ្រើស​ជា​កីឡាការិនី​បាល់ទះ ប្រចាំ​កងយោធពល​ខេមរភូមិន្ទ​។ នៅពេល​ ក្រសួងការពារជាតិ បាន​រំសាយ​ក្រុម​បាល់ទះ​នារី នៅ​ឆ្នាំ​១៩៩៧ លោកស្រី កែ ឡេង បាន​ប្ដូរ​អាជីព​ទៅ​ហាត់​កីឡា​ប៉េតង់ ( ប៊ូល ) រហូតដល់​សព្វថ្ងៃ​។

ការប្រកួត​ជា​អន្តរជាតិ លើកដំបូង នៅ​ខែកញ្ញា ឆ្នាំ​១៩៩៩ លោកស្រី កែ ឡេង ដណ្តើម​បាន​ពានរង្វាន់ ជើងឯក​អាស៊ី លើក​ទី​៣ ដោយ​ទទួលបាន​មេដាយមាស​១​។ ជា​បន្ត​បន្ទាប់មកទៀត លោកស្រី កែ ឡេង ទទួលបាន​មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ និង​ចុងក្រោយ​មេដាយមាស ជើងឯក​ប៉េតង់​អាស៊ាន លើក​ទី​២ នៅ​ខែមីនា ឆ្នាំ​២០១៥៕​